ថ្ងៃ ២៦ ធ្នូ ២០១៦ តាមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានរំលឹកជូនប្រជាពលរដ្ឋ ក្នុងបណ្តាញសង្គម ពីការត្រូវរបួសភ្នែកក្នុងសម័យសង្គ្រាមរំដោះជាតិ ថា “ខ្ញុំត្រូវរបួសនៅម៉ោង ៦ និង ១៥ នាទីព្រឹក ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ១៩៧៥ នៅក្បែរគល់ស្ពានគីហ្ស៊ូណា ត្រើយខាងកើត នៃ ឃុំ ទន្លេបិទ ស្រុក ត្បូងឃ្មុំ ខេត្ត កំពង់ចាម បច្ចុប្បន្នជា ខេត្ត ត្បូងឃ្មុំ”។
សម្តេចបន្តថា “ទីនេះហើយ ជាកន្លែងដែលខ្ញុំត្រូវរបួសធ្ងន់ ហើយត្រូវពិការភ្នែកឆ្វេងរហូតសព្វថ្ងៃ។ ខ្ញុំពិតជាឈឺខ្លាំងណាស់នៅពេលដែលគ្រូពេទ្យបានយកកាំបិត និងកន្ត្រៃមកវះកាត់យកគ្រាប់ភ្នែកខ្ញុំចេញ … ប្រស្រីភ្នែកខ្ញុំម្ខាងបានបាត់បង់ទៅហើយ”។
ជាមួយការចងចាំនូវការឈឺចាប់នេះ សម្តេចតេជោ បានដាស់តឿនថា “នេះហើយជាសង្គ្រាម ដែលអ្នកនយោបាយជំនាន់មុនបង្កើតឡើង និងដែលធ្វើឱយយុវជនរាប់ម៉ឺននាក់ស្លាប់ ឬរបួសពិការ ក្នុងនោះមានរូបខ្ញុំម្នាក់ដែរ។ យើងត្រូវរួមគ្នាការពារនូវសន្តិភាពដែលយើងរកបានដោយលំបាកនេះ”៕
...
Read Moreសម្តេចតេជោ ហ៊ុន សែន បានរំលឹកជូនប្រជាពលរដ្ឋកម្ពុជា តាមហ្វេសប៊ុក នាថ្ងៃ ២៤ ធ្នូ ២០១៥ នេះ ថាកាលពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣ អង្គការសហប្រជាជាតិបានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍ក្រោមឈ្មោះថាអ៊ុនតាក់ (UNTAC) មកជួយស្វែងរកសន្តិភាពនៅកម្ពុជា។ នៅឆ្នាំ ២០០៦ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំព្រះករុណាខ្ញុំ បានសំរេចចិត្តខាងនយោបាយដ៏មានសារៈសំខាន់ បញ្ជូនកងទ័ពកម្ពុជាឱយពាក់មួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសនានាលើសកលលោកវិញ។
ក្នុងអតីតកាល ជនជាតិកម្ពុជាមួយចំនួនធ្លាប់បានកាន់អាវុធទៅប្រទេសក្រៅដូចជា អាល់ហ្សេរី ម៉ារ៉ុក។ តែការទៅនាពេលនោះ គឺទៅក្នុងឋានៈជាទាហានបារាំង ព្រោះប្រទេសយើងស្ថិតក្រោមអាណានិគមបារាំង។ រីឯកងទ័ព កងអាវុធហត្ថ គ្រូពេទ្យ និងអ្នកបច្ចេកទេសកម្ពុជា ដែលបាន និងកំពុងប្រតិបត្តិការនៅ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ស៊ីរី លីបង់ ម៉ាលី អាហ្រ្វិកកណ្តាល កោះស៊ីព្រ សុទ្ឋតែជាកម្លាំងរបស់កម្ពុជា ដែលជាប្រទេសឯករាជ្យ អធិបតេយ្យភាព និងជាសមាជិកអង្គការសហប្រជាជាតិ” សម្តេចតេជោបញ្ចាក់។
ក្នុងទំព័រហ្វេសប៊ុក នាថ្ងៃទី ៧ ធ្នូ ២០១៥ សម្តេចតេជោបានលើកឡើងថា ឆ្នាំនេះ ដំណាំកសិកម្មនានា ពិសេសដំណាំស្រូវ ទាំងស្រូវវស្សា ទាំងស្រូវប្រាំងបាន និងកំពុងប្រឈមនឹងការខ្វះទឹក។ ក្នុងសភាពការណ៍បែបនេះ ជាមួយវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចមកហើយ សម្តេចតេជោ បានដាស់តឿនអោយយកចិត្តទុកដាក់ ក្នុងការអន្តរាគមន៍ជួយបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ដោយមិនត្រូវទុកអោយស្រូវខូចនៅតំបន់ដែលមានប្រភពទឹកនោះឡើយ។ជាមួយនោះ ប្រមុខរាជរដ្ឋាភិបាល បានណែនាំអោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការ ចាត់តាំងកម្លាំងចុះជួយច្រូតកាត់ប្រមូលផលសំរាប់គ្រួសារដែលខ្វះកម្លាំងពលកម្ម ដោយសារតែភាពចាស់ជរា ជាស្ត្រីមេម៉ាយ ជាជនពិការ និងគ្រួសារយុទ្ឋជនជាដើម ព្រមគ្នានឹងស្ថាប័នកសិកម្ម ត្រូវផ្ដល់ពូជដំណាំដល់ប្រជាកសិករ ដែលមិនអាចធ្វើស្រែប្រាំងបាន ដោយជំរុញអោយពួកគាត់ដាំដុះដំណាំរួមផ្សំវិញ។ ខណៈដែលបានដាស់តឿនអោយត្រៀមអន្តរាគមន៍កំចាត់សត្វបំផ្លាញដំណាំ និងទប់សា្កត់ជម្ងឺសត្វគ្រប់ប្រភេទ សម្តេចតេជោ នៅបានផ្តល់មតិអោយស្ថាប័នហិរញ្ញវត្ថុនិងធនាគារ ត្រូវធ្វើការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ រកវិធីអនុគ្រោះមួយចំនួនជូនប្រជាជនដែលរងគ្រោះ ដូចជាពន្យារពេលសង ឬពន្យារពេលសងដោយមិនយកការប្រាក់ ឬបន្ថយការប្រាក់ ទប់ស្កាត់ការឆ្លៀតឱកាសរឹបអូសដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ។ល។ ពីសំណាក់ម្ចាស់បំណុល ចំពោះកូនបំណុលដែលកំពុងជួបការលំបាកដោយសារគ្រោះធម្មជាតិ៕
...
Read Moreថ្ងៃ ៥ ធ្នូ ២០១៥ សម្តេចតេជោ បានឆ្លៀតយកពេលសម្រាកចុងសប្តាហ៍ ជំរាបប្រជាពលរដ្ឋកម្ពុជា និងអ្នកមើលទំព័រហ្វេសប៊ុកសម្តេចទាំងអស់ថា សម្តេចនឹងវិលទៅរកបញ្ហាទាក់ទង និងក្រុមគ្រួសារជាបន្តទៀត។ក្នុងពេលដែលខួបទី ៤០ នៃថ្ងៃរៀបការម្តង ១៣ គូ ក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត ក្នុងនោះមានគូសម្តេច និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតផង នឹងឈានមកដល់នៅថ្ងៃ ៥ មករា ឆ្នាំ២០១៦ (៥ មករា ១៩៧៦ – ៥ មករា ២០១៦) សម្តេចនឹងសរសេរលំអិតផ្សាយតាម Facebook នូវរឿងរ៉ាវដែលបានកើតឡើងសំរាប់យុវជន/យុវនារីពីររូប ដែលប្រឹងត្រដររស់ សំរាប់ខ្លួនឯងផង និងរួមចំណែកដើម្បីការរស់រានរបស់ប្រជាជនកម្ពុជាផង។សម្តេចតេជោ ចោទជាសំណួរថាតើអ្វីទៅដែលនាំអោយសម្តេច និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត អាចឆ្លងកាត់គ្រោះថ្នាក់ ដែលពុំគួរអោយជឿបាន និងមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។ សម្តេចតេជោ ជំរាបថានឹងរៀបរាប់ពីជីវិតយុទ្ធជនម្នាក់ក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ដែលចាំបាច់ត្រូវតែតស៊ូផ្ដួលរំលំ ដោយយកជីវិតធ្វើដើមទុន និងពីជីវិតប្តីប្រពន្ធដែលបន្ទាប់ពីរៀបការហើយ មិនមានអ្វីដែលហៅថាសេចក្តីសុខ។ ការឈឺចាប់ពីការស្លាប់កូនទីមួយ ការដែលត្រូវកូនទីពីរហៅថា “ពូ” ជាច្រើនខែ ត្រូវបានសម្តេចតេជោ រំលឹកថា សុទ្ធតែរឿងរ៉ាវមិនមែនបានកើតតែលើ រូបសម្តេច និងភរិយាប៉ុណ្ណោះទេ តែជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនទូទាំងប្រទេស ហើយ ទឹកភ្នែករាប់លានដំណក់ បាននាំមកនូវការរស់រានមានជីវិតសំរាប់ប្រជាជនទូទាំងប្រទេស ក៏ដូចជាសំរាប់ក្រុមគ្រួសារសម្តេចដែរ៕
...
Read Moreក្នុងពិធីបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម Dmitry Medvedev នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន រំលឹកពីការជួយជ្រោមជ្រែង ពីអតីតសហភាពសូវៀតលើគ្រប់វិស័យ ក្រោយពេលកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសវិស័យអប់រំដែលមានអតីតមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើននាក់បានទទួលអាហារូបករណ៍ទៅសិក្សានៅទីនោះ។សម្តេចតេជោ សំណូមពរដល់នាយករដ្ឋមន្រ្តី Dmitry Medvedev ជំរុញវិនិយោគិនមកកម្ពុជា សម្រួលអោយផលិតផលកម្ពុជាហូរចូលទៅសហព័ន្ធរុស្ស៊ីកាន់តែច្រើនបន្ថែមទៀត និងសូមបន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា។ លោក Dmitry Medvedev បានឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ពិសេសការនាំយកផលិតផលកសិកម្ម និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Dmitry Medvedev នៅបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារដោះស្រាយបំណុលផងដែរ និងបានធ្វើជាសាក្សី ក្នុងពិធីចុះអនុស្សារណៈ ចំនួន ៦ ដែលគ្របដណ្តប់លើការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម រហូតដល់លក្ខខណ្ឌប្រតិបត្តិរបស់ក្រុមការងារជាន់ខ្ពស់ កម្ពុជា-រុស្ស៊ី ស្តីពីគម្រោងវិនិយោគអាទិភាពរួម៕
...
Read Moreថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ អញ្ជើញជួបសំណេះសំណាល ផ្ដល់គ្រឿងឥស្សរិយយស និងប្រាក់រង្វាន់ដល់កីឡាការនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់នារី លើកទី ១៥ នៅព្រះរាជាណាចក្រថៃ និងគ្រូបង្វឹក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហេតុផលនៃការពន្យារពេលអបអរជោគជ័យរបស់ លោកស្រី កែ ឡេង គឺដោយសារតែប្រទេសមានការរវល់រៀបចំពិធីបុណ្យជាតិតែប៉ុណ្ណោះ មិនមែនជាការរើសអើង ឬមូលហេតុនយោបាយ ដូចដែលបានលើកឡើងក្នុងហ្វេសប៊ុកនោះទេ។សម្ដេចតេជោ បានលើកឡើងថា មេដាយមាសផ្ទួន ដែលលោកស្រី កែ ឡេង ដណ្តើមបាន ទាំងកាលពីឆ្នាំ ២០១៣ និងឆ្នាំ ២០១៥ ជាកិត្តិយសសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាល ក្នុងនាមព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជាទាំង ១៥ លាននាក់ បានបំពាក់គ្រឿងឥស្សរិយយសខ្ពស់បំផុត ជាតូប្បការ ដល់លោកស្រី។
ដើម្បីបន្តលើកទឹកចិត្តកីឡាករ ក៏ដូចជាជម្រុញវិស័យកីឡាឲ្យមានការរីកចំរើនលឿនថែមទៀត សម្ដេចតេជោ បានណែនាំក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និង កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិភាក្សាគ្នារកការកំណត់រូបមន្ត សម្រាប់ការដំឡើងឋាន: និងឋានន្តរសក្ដិជូនដល់មន្រ្តីរាជការ កងប្រដាប់អាវុធ ជាកីឡាករ ឬកីឡាការនី ដែលដណ្តើមបានមេដាយមាសក្នុងការប្រកួតកម្រិតអាស៊ី និងពិភពលោក។
ដោយឡែក សម្រាប់ពិធីបុណ្យអុំទូក នៅពេលខាងមុខនេះ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញចូលមកកំសាន្តពិធីបុណ្យនៅរាជធានីភ្នំពេញ និងអនុញ្ញាតឲ្យមានការអុំទូកទៅតាមការចូលចិត្តនៅតាមខេត្ត តែបានដាស់តឿនពីកំពស់ទាបនៃទឹកក្នុងទន្លេ និងសុខភាពនៃអ្នកអុំ៕
...
Read More