ប្រសាសន៍សំខាន់របស់ ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

ពិធីនេះត្រូវបានធ្វើឡើងក្រោយពីសម្ដេចទាំង២រូប បានទទួលនូវការសព្វព្រះទ័យប្រោសប្រទាន ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយ ដែលក្នុងតំណែងជាប្រមុខរដ្ឋស្តីទីបំពាក់ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន នាពេលនេះ
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបំពាក់ឋានន្តរស័ក្តិផ្កាយមាស៥នាពេលនេះ គឺបានចូលបម្រើការងារមិនក្រោម៥៥ឆ្នាំនោះទេ ដែលសម្តេចតេជោ និងសម្តេចម៉ែន សំអន ចូលធ្វើទាហានដំណាលគ្នា
  • សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានស្គាល់ សម្តេចម៉ែន សំអន ពេលដែលសម្តេចបានដើររកភរិយារបស់សម្តេច
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំមិនមែនគ្រាន់តែជាមេទាហានទេ ខ្ញុំក៏ជាអ្នកបង្កើតយោធាផងដែរ
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិជ័យសេនា ទៀ បាញ់...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅ​វត្តព្រះឥន្ទសាមគ្គីធម៌

FN ៖ បន្ទាប់ពីខកខានជួបមុខប្រជាពលរដ្ឋជាសាធារណៈអស់រយៈពេលជាង បន្ទាប់ពីដាក់ចុះតួនាទីជានាយករដ្ឋមន្ត្រីនោះ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អតីតនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅ​វត្តព្រះឥន្ទសាមគ្គីធម៌៖

  • ជាការចាប់ផ្តើមនៃកិច្ចសំណេះសំណាលនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសោមនស្សរីករាយ បានវិលមកកាន់វត្តព្រះឥន្ទសាមគ្គីធម៌ជាថ្មី។ ជាពិសេសបានជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរសម្តេច វង្ស អានេតា ចំពោះកិច្ចប្រឹងប្រែងកសាងវត្តព្រះឥន្ទសាមគ្គីធម៌។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ថា ក្រោមការដឹកនាំ និងគ្រប់គ្រងដ៏ល្អរបស់សម្តេច វង្ស អានេតា បានធ្វើឱ្យវត្តនេះមានការរីកចម្រើនជាបន្តបន្ទាប់ ដោយផ្តើមចេញពីវាលស្រែ។
  • ផ្តើមចេញពីរឿងកសាងវត្តនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការគ្រប់គ្រង និងដឹកនាំគឺមានសារៈសំខាន់ណាស់។ ការដឹកនាំដែលត្រឹមត្រូវ នឹងធ្វើឱ្យជាតិ ឬស្ថាប័នមួយមានការរីកចម្រើន។
  • សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីដំណើរនៃជាតិកម្ពុជា ក្រោយការ​រំដោះ​ចេញពីរបបអាណានិគមបារាំង ដោយសម្តេចព្រះបរមរតនកោដ្ឋ បាន​ធ្វើឱ្យជាតិមានការរីកចម្រើន តែក្រោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ធ្វើឱ្យជាតិប្រែជាខ្ទេចខ្ទាំ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច រួមនិងឥស្សរជនរបស់កម្ពុជាជាច្រើនរូប បានរួមគ្នាកសាងប្រទេសពីស្ថានភាពដ៏លំបាកបំផុត ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ រហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។
  • សម្តេចតេជោ...Read More

ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា

FN ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិ​យស​គណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាល សម្រាប់​ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនជានិមិត្តរូបនៃការ​ផ្លាស់ប្តូរ ពោលគឺប្តូរពីការលំបាក មកភាពងាយស្រួល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចចាកចេញពីតំណែង មានក្តីកង្វល់មួយចំនួនបានកើតឡើង ពីការវិវឌ្ឍន៍នៃស្ថានការណ៍នៅកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលជាង១៦ខែកន្លងមកនេះ គេអាចវាយតម្លៃបានហើយសម្រាប់ការដឹកនាំ របស់រាជរដ្ឋាភិបាលនីតិកាលថ្មី គឺសម្រេចបានសមិទ្ធផលលើសការរំពឹងទុក។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំរបស់អ្នកបន្តវេន មានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» មិនគួរប្រើទៀតទេ គួរប្រើថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ និងចាស់មានបទពិសោធន៍»។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាស់មួយចំនួននាំក្មេងវង្វេងផ្លូវ ជាក់ស្តែងព្រឹត្តិការណ៍ ១៨ មីនា...Read More

បាកឋពិសេសរបស់សម្តេចតេជោ ហ៊ុន សែន អំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកជាផ្លូវការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)

FN ៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីបើកសម័យប្រជុំជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។

ក្នុងពិធីបើកសម័យប្រជុំនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹង​ថ្លែងបទបាឋកថាពិសេសស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោ​បាយឈ្នះ-ឈ្នះ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗនៃប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកជាផ្លូវការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ (IPTP)៖

  • សម្តេចតេជោ ហ៊ុន សែន បង្ហើបពីការនិយាយលេងរបស់សម្តេចជាមួយប្រតិភូ ICAPP ថា បើទោះបីស្លាប់ដល់ទីកន្លែងណាក៏ដោយ បើសិនជាអ្នកដឹកនាំជំនាន់ថ្មីបណ្តែតបណ្តោយឱ្យបាត់បង់សន្តិភាព សម្តេចនឹងមករករឿង ព្រោះការរកសុខសន្តិភាពលំបាកណាស់ តែការបំផ្លាញសន្តិភាពគឺងាយស្រួល។
  • សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មុនពេលភៀសខ្លួនទៅវៀតណាម សម្តេចជាមេបញ្ជាការវរសេនាធំ មានកម្លាំង ២ពាន់នាក់។ សម្តេចមានជម្រើស៤ ទី១ គឺជម្រើសនាំកងកម្លាំងបះបោរ តែមិនមែនជាជម្រើសល្អទេ, ទី២ ដកខ្លួនចេញសិន ហើយទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើការតស៊ូ, ទី៣ គឺមិនធ្វើអ្វីទាំងអស់ទុកឱ្យ...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤៖

  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃ លើកទី៣២ នឹងធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ដ្រីនៃកម្ពុជា
  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ខណៈសម្ដេចកំពុងអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ ឯនាយករដ្ឋមន្ដ្រី កំពុងជួបជាមួយនិស្សិត
  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ទំនាក់ទំនងរវាងពុទ្ធិចក្រ និងអាណាចក្រ គឺបំពេញឲ្យគ្នាទៅវិញទៅមក
  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គ្មានសាសនាណាមួយ ដែលបណ្ដោយឲ្យមនុស្សប្រព្រឹត្តអំពើខុសឆ្គងឡើយ
  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាដើម្បីឲ្យវិស័យព្រះពុទ្ធសាសនារីកចម្រើន
  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល ទទួលផលប្រយោជន៍ពីសាសនាមកវិញ គឺការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើអំពើល្អ ដោយមិនមានអំពើហិង្សានានានៅក្នុងសង្គម
  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា នៅពេលណាប្រជាពលរដ្ឋ មានសេចក្ដីសុខ មានការរីកចម្រើន ក្នុងជីវភាព ព្រះសង្ឃក៏មានចង្ហាន់ល្អ ខណៈពលរដ្ឋមានជីវភាពមិនល្អ ព្រោះសង្ឃក៏លំបាកដូចគ្នា
  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា មិនមានសាសនាមួយ ទៅបៀតបៀនសាសនាមួយទៀតនោះទេ
  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ភាពងាយស្រួលនៃការអនុវត្តគោលនយោបាយឈ្នះឈ្នះ...Read More

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម

FB Page Samdech Hun Sen Of Cambodia៖

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ដោយសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់ ឯកឧត្តម លី ឈូលវ៉ូ អភិបាលខេត្ត និងគណៈប្រតិភូនៃខេត្តឃ្យុងសាងប៊ុកដូ ក្នុងឱកាសនេះ។ សម្តេចតេជោ បានមានប្រសាសន៍​ថា ខេត្តឃ្យុងសាងប៊ុកដូ និងខេត្តសៀមរាប បានសហការគ្នារៀបចំព្រឹត្តិការណ៍ពិព័រណ៍ អង្គរ-ឃ្យុងយូ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល១៨ឆ្នាំទៅហើយនោះ គឺជាការជំរុញឱ្យឃើញជាក់ស្តែងនូវលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្តនៃការភ្ជាប់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការការទូតកម្ពុជា-កូរ៉េ នាពេលនោះ ដែលបន្តរីកចម្រើនយ៉ាងខ្លាំងមកដល់ទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រ និង​ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងជាច្រើនទៀតនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមអភិបាលខេត្ត លី ឈូលវ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបាន ផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានរំលឹកថា ឯកឧត្តម ធ្លាប់បានជួប សម្តេចតេជោ ជាញឹកញាប់ក្នុងបេសកកម្មរៀបចំព្រឹត្តិការណ៍ពិព័រណ៍ អង្គរ-ឃ្យុងយូ ឆ្នាំ២០០៦ ដែលពេលនោះ ឯកឧត្តម គឺជាអភិបាលរងខេត្តឃ្យុងសាងប៊ុកដូ។ ឯកឧត្តម បានបន្តទៀតថា សម្តេចតេជោ គឺជាមេដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់ ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញ...Read More


ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម

FN៖ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) ។

ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។ ការជជែកនេះ កើតមានបន្ទាប់ពីវិទ្យុ និងក្រុមប្រឆាំងនៅក្រៅប្រទេសនាំគ្នាផ្សាយបំភ្លៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ CLV (កម្ពុជា ឡាវ វៀតណាម) ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្ហាញវត្តមានរបស់សម្តេចនៅពេលនេះ ជាការបញ្ជាក់ចំពោះការផ្សព្វផ្សាយខុសពីការពិតរបស់ហ្វេសប៊ុកឈ្មោះ «អរគុណ សន្តិភាព» ដែលថាសម្តេចមានរបួសស្មា។
  • សម្តេចតេជោ ហ៊ុន សែន បន្តស្នើសមត្ថកិច្ចតាមវែកមុខជនគ្រប់គ្រងហ្វេសប៊ុកឈ្មោះ «អរគុណ សន្តិភាព»។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចអត់ឱនឱ្យបាននោះឡើយ ចំពោះជនមូលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបំភ្លៃរឿង CLV នេះ សម្រាប់អ្នកនៅក្នុងស្រុកត្រូវប្រឈមនឹងច្បាប់។ ចំពោះអ្នកនៅក្រៅស្រុកត្រូវដឹងថា ទង្វើនេះធ្វើឱ្យអ្នកនៅក្នុងស្រុកប្រឈមនឹងច្បាប់។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្តេចចេញមុខបកស្រាយលើរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ ព្រោះសម្តេចជ្រូតជ្រាបរឿងនេះច្បាស់ ហើយសម្តេចផ្ទាល់ជាអ្នកផ្តួចផ្តើមបង្កើតនូវកិច្ចសហប្រតិបត្តិការនេះតាំងពីរឆ្នាំ១៩៩៩។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលនិយាយថាគំនិតបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តើមដោយវៀតណាមតាំងពីឆ្នាំ១៩៩៥ ជាការលើកឡើងដោយគ្មានភស្តុតាង និងគ្មានការអៀនខ្មាស់។
  • សម្តេចតេជោ ហ៊ុន សែន បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តួចផ្តើមគំនិតដោយវៀតណាម។
  • សម្តេចតេជោ ហ៊ុន...Read More

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ

នៅរសៀលថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានសភា បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារសំខាន់ ចំពោះកិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន។

ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសំដែងនូវក្តីរីករាយដែលបានជួប ឯកឧត្តមតាមប្រព័ន្ធវីដេអូ និង សម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតនៅប្រទេសអ៊ុយក្រែនអស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ថាកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង។

សម្តេចតេជោ បានរំលឹកពីការជួបសន្ទនាតាមទូរស័ព្ទចំនួន ២ដងជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសយើងទាំងពីរ ហើយក្នុងឪកាសនេះដែរ សម្តេចតេជោ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈ ឯកឧត្តម ប្រធានសភា ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ផងដែរ។

ឯកឧត្តម ប្រធានសភា បានអរគុណចំពោះ សម្តេចតេជោ នូវពាក្យពេចន៍ប្រកបដោយសម្មានចិត្ត និងកក់ក្តៅបំផុត ដល់ប្រជាជនអ៊ុយក្រែន និង បានបញ្ជាក់ថានឹងពាំនាំការសួរសុខទុក្ខ របស់សម្តេច ជូនដល់ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ។

ឯកឧត្តម...Read More


ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍

FN ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញ​​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់បិទ​សន្និ​សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន​អំពើ​ប្រល័យពូជសាសន៍»។

សូមជំរាបថា សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបាន​ប្រកាស​បើក​នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយបានចូលរួមពិធីបិទសន្និសីទស្តីពីកម្ពុជាដែលអនាគតគ្មានអំពើប្រល័យពូជសាសន៍។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលយុត្តិតេជោ ជាទីតាំងដ៏មានសារៈសំខាន់បង្ហាញពីការប្រឹងប្រែងរបស់កម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្រេចយកទីតាំងបញ្ជាការដ្ឋានកងទ័ពជើងគោក ធ្វើជាកន្លែងជំនុំជម្រះមេដឹកនាំខ្មែរក្រហម ព្រោះតែការគិតគូរជាចម្បងទៅលើសុវត្ថិភាពពិរុទ្ធជនដែលជាអតីតមេដឹកនាំខ្មែរក្រហម។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងនេះពីមុនស្ថិតនៅលើទឹកដីខេត្តកណ្តាល ដូច្នេះគឺមិនត្រូវតាមកិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិនោះឡើយ អាស្រ័យហេតុនេះ សម្តេចក៏បានសម្រេចចុះហត្ថលេខាកាត់យកដីនេះចូលក្នុងរាជធានីភ្នំពេញ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេរៀនសម្រាប់កិច្ចការពារ និងប្រយុទ្ធប្រឆាំងអំពើប្រល័យពូជសាសន៍មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ គឺសម្រាប់សហគមន៍អន្តរជាតិផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងជាមួយទស្សនៈរបស់សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានលើកឡើងថា ប្រជាជនកម្ពុជា ត្រូវមានការឯកភាពគ្នាជាធ្លុងលើតភាពប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តថភាពប្រវត្តិសាសន៍ គឺយើងពិតជាមាននូវរបបប្រល័យពូជសាសន៍។
  • សម្តេចតេជោ ហ៊ុន សែន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធ «ព្រែកជីកហ្វូណនតេជោ»

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីវៀតណាម បានផ្តាំតាមឧបនាយករដ្ឋមន្ត្រី នេត សាវឿន ថា វៀតណាមគោរពអធិបតេយ្យរបស់កម្ពុជា តែក៏បានត្អូញត្អែរមួយចំនួនរបស់ពលរដ្ឋវៀតណាម លើបញ្ហាបរិស្ថាន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កង្វល់របស់វៀតណាមពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ មិនមានភាពចាំបាច់នោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកផ្តួចផ្តើមគំនិតទាំងស្រុងដោយកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងឆោតល្ងង់ចំពោះការចោទថាគម្រោងនេះផ្តើមចេញពីប្រទេសចិន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនស្ថិតក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ជាផលប្រយោជន៍ខាងសេដ្ឋកិច្ច និងឯករាជ្យផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងខ្មាសអៀនណាស់ ចំពោះជនដែលលើកឡើងថា គម្រោងព្រែកជីកប្រើសម្រាប់ការចល័តនាវាទ័ព។
  • សម្តេចតេជោ ហ៊ុន សែន បានពន្យល់ជាបច្ចេកទេស លើទន្លេមេគង្គមានទឹកជ្រៅ នៅគេបាញ់នាវាលិច ទម្រាំព្រែកជីកមានជម្រៅរាក់ ទំហំតូច គឺមិនមែនជាយុទ្ធសាស្ត្រទ័ពនោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមើលស្រាលចំពោះជនដែលថាព្រែកជីកនេះបម្រើការចល័តនាវាចម្បាំងរបស់ចិន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកដ៏តូចនេះ សូម្បីតែបត់នាវាក៏បត់មិនបានផង។
  • សម្តេចតេជោ ហ៊ុន សែន បានទទូចឱ្យបញ្ឈប់ទៅ...Read More

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត ឯកអគ្គរដ្ឋទូតកាណាដា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអបអរសាទចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត នៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកជំទាវ លោកជំទាវ នឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។ ទាក់ទងទៅនឹងការងារអាស៊ាន គឺ កាណាដាកំពុងតែខិតខំដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផលប្រយោជន៍ទាំងអាស៊ាន និងកម្ពុជាយើងផងដែរ។ សម្ដេចតេជោសង្ឃឹមថាលោកជំទាវ នឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ជាកិច្ចឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអបអរសាទរដល់លោកជំទាវ ដែលបានតែងតាំងជាឯកគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ លោកជំទាវក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវពិតជាមានសេចក្តីរីករាយ ដែលបានក្លាយជាដៃគូក្នុងអាស៊ាន ហើយកំពុងតែខិតខំគាំទ្រលើគ្រប់វិស័យ ហើយលោកជំទាវ នឹងប្ដេជ្ញាខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ រវាងកាណាដា និងកម្ពុជាបន្ថែមទៀត ក៏ដូចជាជំរុញការវិនិយោគប្រកបដោយគុណភាព របស់ក្រុមហ៊ុនកាណាដា ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ដែលកន្លងមកនេះ មានដូចជា...Read More


ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោយទទួលការគាំទ្រសំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភាចំនួន៦២លើ៦២សំឡេង ក្លាយជាប្រធានព្រឹទ្ធសភា

FN ៖ បន្ទាប់ពីទទួលជោគជ័យដ៏មហាសាលលើបេសកកម្មដឹកនាំជាតិ ពោរពេញ​ដោយក្តីលំបាកមិន​អាចគណនារយៈពេលជាង ៤០ឆ្នាំក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជានោះ នៅពេលនេះសម្តេច​តេ​ជោ ហ៊ុន សែន បន្តតួនាទីភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ។

ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃ​មុន​ខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ, សម្តេចតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ៦២ លើ៦២ សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោយទទួលការគាំទ្រសំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភា ចំនួន៦២លើ៦២សំឡេង ក្លាយជាប្រធានព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥៖

  • សម្តេចតេជោ ហ៊ុន សែន សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះសមាជិក សមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគ ទាំងប្រាំបី ដែលភាគច្រើនលើសលប់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដ៏លើសលប់នេះ ឆ្លុះបង្ហាញជាថ្មីម្តងទៀតនូវជំនឿជាក់ និងទំនុកចិត្ត លើគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានានូវសន្តិភាព ស្ថិរភាព និងមាគ៌ាអភិវឌ្ឍន៍។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងការដឹកនាំរបស់សម្តេច និងឯកឧត្តមទាំងពីរ បានជួយពង្រឹងស្ថាប័នរបស់យើងក្នុង រយៈពេលជាច្រើនឆ្នាំកន្លងមក។
  • សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធសភា...Read More

ថយក្រោយ