កម្ពុជាទស្សនថ្មី (Cambodia New Vision) មានអក្សរកាត់ថា CNV បានការសម្រេចអោយចេញផ្សាយ កាលពីថ្ងៃ ១៣ មករា ឆ្នាំ ១៩៩៨ ជាព្រឹត្តិបត្ររបស់ខុទ្ទកាល័យសម្តេចតេជោ មានបំណងបម្រើជាទីតាំងឯកសារ ដែលផ្តល់នូវព័ត៌មាន ទស្សនៈ គោលនយោបាយ និងការសម្រេចនានារបស់សម្តេចតេជោ ស្តីពីកម្ពុជា។

ព្រឹត្តិបត្រ កម្ពុជាទស្សនៈថ្មី យកថ្ងៃចុងខែនិមួយៗ ជាការចេញផ្សាយ លើកលែងតែការចេញផ្សាយលេខទីមួយ ដែលត្រូវបានធ្វើនៅថ្ងៃ ៧ មករា ឆ្នាំ១៩៩៨។

នៅឆ្នាំ ២០០២ ព្រឹត្តិបត្រ កម្ពុជាទស្សនៈថ្មី បានធ្វើការបង្ហោះនូវវ៉ែបសាយត៍របស់ខ្លួន ក្រោមការដឹកនាំរបស់ខុទ្ទកាល័យ។ ការិយាល័យ CNV តាំងនៅខុទ្ទកាល័យសម្តេចតេជោ នៅ តាខ្មៅ ខេត្តកណ្តាល។