
វិមានព្រឹទ្ធសភា, ០២ ធ្នូ ២០២៥៖ ជំនួបជាមួយលោកជំទាវ Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំនៅកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី លើកឡើងថា សក្ដានុពលរវាងប្រទេសទាំងពីរ គឺនៅមានចន្លោះជាច្រើនដែលអាចធ្វើជាមួយគ្នាឱ្យសមស្រប ទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ។

វិមានព្រឹទ្ធសភា, ០២ ធ្នូ ២០២៥៖ ទទួលជួបឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដា, សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី រីករាយចំពោះការវិលត្រឡប់របស់កាណាដាសាជាថ្មីក្នុងការដាក់និវេសនដ្ឋានស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា បន្ថែមលើនោះគឺការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវវាងប្រទេសទាំងពីរ ក្នុងពេលកន្លងទៅនេះដល់ជាង១ពាន់លានដុល្លារ។

វិមានព្រឹទ្ធសភា, ២៨ វិច្ឆិកា ២០២៥៖ ទទួលជួបឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពេញចិត្តចំពោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសង្ឃឹមថានឹងសំរេចគោលដៅ ២០ពាន់លានដុល្លារដែលចង់បាននៅពេលខាងមុខ។

វិមានព្រឹទ្ធសភា,១៩ វិច្ឆិកា ២០២៥៖ ទទួលជួបឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីសជម្រាបលា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងអំណរគុណអូទ្រីសដែលបានចូលរួមចំណែកជួយក្នុងវិស័យដោះមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បន្ថែមលើនោះចង់ឃើញការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ឱ្យមានការរីកចម្រើនទៅជាមួយគ្នា។

មាន៧មករា, ១០ វិច្ឆិកា ២០២៥៖ ទទួលជួបឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពេញចិត្តចំពោះវឌ្ឍនភាពរបស់សមាគម ដែលបានខិតខំប្រឹងប្រែង ក្នុងការជំរុញ ទាក់ទងទៅនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន ដែលនេះជាតម្រូវការទាំងក្នុងបរិបទប្រទេសកម្ពុជានិងប្រទេសជប៉ុន ហើយក៏ជាចំណែកក្នុងការជំរុញផ្នែកសេដ្ឋកិច្ចដ៏សំខាន់ ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។

វិមានព្រឹទ្ធសភា,៣១ តុលា ២០២៥៖ ទទួលជួបលោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថានៅទីក្រុងភ្នំពេញបច្ចុប្បន្ន កំពុងតែចាប់អារម្មណ៍ប្រើប្រាស់រថយន្តអគ្គិសនី ដែលនេះជាផ្នែកមួយក្នុងការគាំពារ កាត់បន្ថយឧស្ម័នពុល និងរួមចំណែកជំរុញឱ្យមានភាពល្អប្រសើរដល់បរិស្ថាន និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។

២៧ តុលា ២០២៥៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី(១) ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការពិសេសលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។(២) ផ្សេងៗ។

វិមាន៧មករា, ២០ តុលា ២០២៥៖ សំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក សេង សំអុន, សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្ហាញអំពីស្ថានភាពនយោបាយមួយចំនួនដល់សកម្មជនរបស់គណបក្ស ជាពិសេសសម្រាប់បងប្អូននៅក្រៅប្រទេសបានឈ្វេងយល់ ពីស្ថានភាពពិត និងបានដឹង បានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។