FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំ សង្កាត់ បានអនុញ្ញាតឲ្យភ្នាក់ងារ គណបក្សនយោបាយ ចំនួន ៩,៦៦៦នាក់ ក្នុងនោះភា្នក់ងារពេញសិទ្ធិមានចំនួន ៣,០២២នាក់ និងភា្នក់ងារបម្រុងមាន ចំនួន ៦,៦៤៤នាក់។នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពី ភ្នាក់ងារគណបក្សនយោបាយ ដែលបានអនុញ្ញាតឲ្យសង្កេតមើល ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ។
គ.ជ.ប បានឲ្យដឹងទៀតថា យោងតាមក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយប្រការ ដែលត្រូវហាមឃាត់ចំពោះភ្នាក់ងារ គណបក្សនយោបាយទាំងអស់ មានជាអាទិ៍៖
* ការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬការរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។
* ផ្តល់ការណែនាំ ឬស្តីបន្ទោសដល់មន្ត្រីចុះឈ្មោះបោះឆ្នោត។
* ជ្រៀតជ្រែក ឬបង្កការអុកឡុក ឬបង្កការរំខាន ឬការរារាំងសកម្មភាពជាប្រក្រតីក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
* និយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យប្រមាថមាក់ងាយទៅលើគណបក្សនយោបាយ ឬភ្នាក់ងារគណបក្សនយោបាយ ឬអ្នកសុំចុះឈ្មោះបោះឆ្នោត ឬមន្ត្រីចុះឈ្មោះបោះឆ្នោត។
...
Read MoreFN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីសម្រេចរបស់ គ .ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិអាណត្តិទី៣ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។
អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួនសរុប ៤,១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។ អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១,៥៧២នាក់៕
...
Read MoreFN ៖ លោក ឌឹម សុវណ្ណរុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភានេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អាណ្តត្តិទី៣នៅទូទាំងប្រទេស សម្រេចបានជាង៩៩ភាគរយហើយ។
អ្នកនាំពាក្យរូបនេះបន្តថា ការបោះឆ្នោតនឹងត្រូវបញ្ចប់ពេលឆាប់ខាងមុខនេះ ហើយចំពោះការរាប់សន្លឹកឆ្នោត ក្នុងក្របខណ្ឌទូទាំងប្រទេស បានដំណើរការជាង៥០ភាគរយ។
លោក ឌឹម សុវណ្ណរុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ការបោះឆ្នោតក្នុងក្របខណ្ឌទូទាំងប្រទេសសម្រេចបានជាង៩៩ភាគរយហើយ នៅសល់តែ១៤នាក់ទៀតប៉ុណ្ណោះមិនទាន់បានបោះឆ្នោត ហើយការបោះឆ្នោតនឹង បិទបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ។ ក្រៅពីនេះ ក្នុងក្របខណ្ឌទូទាំងប្រទេសការរាប់សន្លឹកឆ្នោត បានដំណើរការជាង៥០ភាគរយហើយ។ ការិយាល័យរាប់សន្លឹកឆ្នោតមានពីរ ទី១៖ ការរាប់សន្លឹកឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ នូវសន្លឹកឆ្នោតពណ៌ពងមាន់ និងទី២៖ សន្លឹកឆ្នោតពណ៌ស គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត»។
សូមជម្រាបថា ការិយាល័យបោះឆ្នោត ២០៣ការិយាល័យនៅទូទាំងប្រទេស បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩។ ដំណើរការបោះឆ្នោតនេះចាប់ផ្តើមពីម៉ោង៧៖០០នាទី រហូតដល់ម៉ោង៣រសៀលថ្ងៃដដែលនេះ៕
...
Read MoreFN ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចជាផ្លូវការលើ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មាន៣ជំពូក ១៣ផ្នែក និងឧបសម្ព័ន្ធ ចំនួន៧ ស្មើនឹង ៣២៥ទំព័រ ហើយបានបញ្ជូនទៅឱ្យភាគីពាក់ព័ន្ធផ្តល់អនុសាសន៍ កាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០១៩។
បន្ទាប់ពីទទួលបានអនុសាសន៍ពីស្ថាប័ន ចំនួន១០ ពាក់ព័ន្ធនឹងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៨នេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើអនុសាសន៍ទាំងនោះ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នាទីស្តីការ គ.ជ.ប ដែលមានការចូលរួមពី តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងក្រសួង ស្ថាប័នរដ្ឋ ចំនួន ៥ គណបក្សនយោបាយ ចំនួន ៤ អង្គការមិនមែនរដ្ឋាភិបាល ចំនួន ២ អង្គភាពសារព័ត៌មាន ចំនួន៨ រួមទាំងមន្ត្រី គ.ជ.ប លធ.ខប ចំនួន ៣១នាក់ សរុបអ្នកចូលរួម ចំនួន ៦៣នាក់ ។
តាមប្រសាសន៍របស់ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ផ្លូវការនេះ...Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានជូនដំណឹងបន្ថែមដល់ គណបក្ស នយោបាយទាំងអស់ អំពីនីតិវិធីនៃការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣។
...
Read MoreFN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩៕
...
Read MoreFN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ចំនួន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣។ គ.ជ.ប សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសថា៖
* ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សាខេត្តនីមួយៗ សម្រាប់អាណត្តិទី៣ ត្រូវបានកំណត់ចំនួន៥៥៩នាក់។
* ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣ ត្រូវបានកំណត់ចំនួន៣,៥៥៥នាក់៕
...
Read MoreFN ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ប.ន.ក) អាណត្តិទី៣ ទៅកាន់ភាគីពាក់ព័ន្ធ ចំនួន៣៣ស្ថាប័នដើម្បីពិនិត្យ និងផ្តល់យោបល់រួចមក គ.ជ.ប បានទទួលអនុសាសន៍ ត្រលប់មកវិញពីស្ថាប័នចំនួន៨។
បើតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ គ.ជ.ប បញ្ជាក់ថា ស្ថាប័នទាំង៨នោះ រួមមាន៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន, គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សមាតុភូមិយើង, សហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម និងសមាគមជ័យលាភីបញ្ញាជនកម្ពុជា។
គ.ជ.ប បន្ថែមថា រាល់អនុសាសន៍ទាំងអស់របស់ស្ថាប័នទាំងនេះ នឹងបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.necelect.org.kh បន្ទាប់ពីអគ្គលេខាធិការដ្ឋាន បានរៀបចំដាក់តាមជំពូកនីមួយៗ រួចរាល់ ដើម្បីយកទៅពិភាក្សាក្នុងកិច្ចប្រជុំ គ.ជ.ប នៅពេលខាងមុខ មុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩៕
...
Read MoreFN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) បានបញ្ជូនសំណើរពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើស ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ឬហៅកាត់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា» នៅថ្ងៃទី១៥ ខែមករា ឆ្នា២០១៩ ស្អែកនេះ ទៅឱ្យភាគីពាក់ព័ន្ធនានា ដើម្បីធ្វើការពិនិត្យ និងពិចារណាកែតម្រូវមុននឹង គ.ជ.ប អនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។ គ.ជ.ប បានឱ្យដឹងថា ភាគីពាក់ព័ន្ធទាំងអស់រួមមាន៖
* អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
* អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
* អគ្គលេខាធិការដ្ឋានរដ្ឋសភា
* ក្រសួងមហាផ្ទៃ
* ក្រសួងយុត្តិធម៌
* ក្រសួងការពារជាតិ
* ក្រសួងព័ត៌មាន
* គណបក្សនយោបាយចំនួន២០
* ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា
* ស្ថានទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា
* អង្គការមិនមែនរដ្ឋាភិបាលជាតិ និងសមាគមចំនួន២០។
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមាន៣ជំពូក ១៣ផ្នែក និងឧបសម្ព័ន្ធចំនួន៧ ស្មើនឹង៣២៥ទំព័រ មានបង្ហោះនៅលើគេហទំព័រ គ.ជ.ប ដែលមានអាសយដ្ឋាន www.necclect.org.kh/khmer/content/3664៕
...
Read MoreFN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យ។
បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា កិច្ចប្រជុំនឹងធ្វើឡើង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ វេលាម៉ោង១០៖០០នាទីព្រឹក នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការគជប អគារថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គជប បានឱ្យដឹងថា តំណាងភាគីពាក់ព័ន្ធដែលអញ្ជើញចូលរួមរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕
...
Read More