រាជរដ្ឋាភិបាលកម្ពុជា

យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ រាជរដ្ឋាភិបាល នៃ នីតិកាលទី ៦ នៃរដ្ឋសភា (២០១៨-២០២៣)។យុទ្ធសាស្ត្រចតុកោណ

ដំណាក់កាលទី ៤ រាជរដ្ឋាភិបាល នៃ នីតកាលទី ៦ នៃរដ្ឋសភា (២០១៨-២០២៣) ។

 

 

 

 

 

 

 

 

 

cover

សេចក្តីថ្លែងការណ៍ និងការអធិប្បាយ

របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំភ្លឺជូនដល់ជនរួមជាតិកម្ពុជា ស្តីពីផែនទីព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និង​ សាធារណរដ្ឋសង្គមនិយមវៀតណាម។

 

 

 

 

 

 

 

 

 

«យុទ្ធសាស្រ្តចតុrectangular_strategy_IIIកោណ» ដើម្បីកំណើន, ការងារ, សមធម៌ និងប្រសិទ្ធិភាព នៅកម្ពុជា ដំណាក់កាលទី ៣

របស់​រាជរដ្ឋាភិបាល នីតិកាលទី ៥ នៃរដ្ឋសភា, ភ្នំពេញ, ថ្ងៃទី ២៦ កញ្ញា ២០១៣ ។

 

 

 

 

 

 

 

 

 

12apr11_rgc_rectangular_strategy_26sep08

«យុទ្ធសាស្រ្តចតុកោណ» ដើម្បីកំណើន, ការងារ, សមធម៌ និងប្រសិទ្ធិភាព នៅកម្ពុជា ដំណាក់កាលទី ២,

សម័យប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង  សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៤ នៃរដ្ឋសភា, ភ្នំពេញ, ថ្ងៃទី ២៦ កញ្ញា ២០០៨ ។

 

 

 

 

 

 

 

 

 

12apr11_rgc_rectangular_strategy_16jul04

«យុទ្ធសាស្រ្តចតុកោណ»,

សម័យប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៣ នៃរដ្ឋសភា, ទីស្តីការគណៈរដ្ឋ​មន្រ្តី, ភ្នំពេញ, ថ្ងៃទី ១៦ កក្កដា ២០០៤​ ។

 

 

 

 

 

 

 

 

 

 

9aug12_border_intervention_cover

អត្ថបទគោល

របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អធិប្បាយ ផ្តល់ការបំភ្លឺ ស្តីពី «ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ» រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នាសម័យប្រជុំពេញ អង្គរដ្ឋសភា ថ្ងៃ ០៩ សីហា ២០១២ ។

 

 

 

 

 

 

 

ដោយ​ សម្តេចតេជោ​ ហ៊ុន សែន

 

រំលឹកប្រសាសន៍_001

រំលឹកប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

 

 

 

 

 

 

 

 

 

 

 

 

CY10-Cover

១០ ឆ្នាំ នៃដំណើរកម្ពុជា ១៩៧៩-១៩៨៩
១. មាតិកា និង ២. សាច់រឿង

 

 

 

 

 

 

 

 

 

 

 

DEC13-Cover

១៣ ទសវត្ស នៃដំណើរកម្ពុជា
១. មាតិកា និង ២. សាច់រឿង

 

 

 

 

 

 

 

 

 

 

09aug12_intervention_elaboration_cover

បទអន្តរាគមន៍ និងសេចក្តីអធិប្បាយ

ស្តីពី «ការងារបោះបង្គោលខណ្ឌសីមាព្រំដែន គោក និងការកំណត់ព្រំដែនសមុទ្រ» រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋសង្គមនិយមវៀតណាម នា សម័យប្រជុំពេញអង្គរដ្ឋសភា ថ្ងៃ ០៩ សីហា ២០១២

 

 

 

 

 

 

 

អំពី សម្តេចតេជោ​ ហ៊ុន សែន

 

photo_2020-08-10_19-10-59សម្ដេច ហ៊ុន សែន វីរបុរសសង្ហាដើរបញ្ច្រាសទិសប្រយុទ្ធ COVID-19

អ្នកនិពន្ធ៖ ពៅ សុខ

គ្រឹះស្ថានបោះពុម្ព៖ គ្រឹស្ថានបោះពុម្ពឯកសារខ្មែរ

បោះពុម្ពលើកទី ១ ថ្ងៃទី ២៨ មិថុនា ២០២០ រាជធានីភ្នំពេញ

 

ការចងក្រងសៀវភៅនេះ មានគោលបំណងតែមួយគត់ គឺដើម្បីទុកនូវគំរូល្អ ជាតឹកតាងប្រវត្តិសាស្រ្ត ជាសារណា ឬនិក្ខេបបទ នៃមនុស្សជាតិ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក។​ ទាំងនេះជាកាយវិការសបញ្ជាក់ឱ្យឃើញថា កម្ពុជាជាប្រទេសតូច តែចិត្តធំ ចិត្តទូលាយ និងមានមេដឹកនាំល្អ គួរឱ្យកោតសរសើរនាសតវត្សរ៍ទី ២១ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលគេមិនអាចបដិសេធបាន ព្រោះដំណាក់កាលនេះពុំទាន់មានប្រទេសណាមួយ អាចធ្វើបានល្អដូចកម្ពុជានៅឡើយទេ។ កម្ពុជាពីតជាមានមោទកភាពជាប្រវត្តិសាស្រ្តមនុស្សជាតិ ដែលមានមេដឹកនាំឆ្លាតវៃ និងអស្ចារ្យក្នុងសតវត្សរ៍ថ្មី គឺ សម្ដេចតេជោ ហ៊ុន សែន ក្នុងភាពជាអ្នកដឹកនាំ និងសិល្បៈនៃការគ្រប់គ្រងខ្ពស់។

ក្នុងសៀវភៅនេះ យើងនឹងមិនរៀបរាប់ព្រឹត្តិការណ៍អ្វីវែងឆ្ងាយ ក្រៅពីវិធានការទប់ស្កាត់ ការព្យាបាលជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបានជោគជ័យក្នុងរលកទី ១ នោះទេ។ ក្នុងនោះ យើងក៏មិននិយាយលម្អិត ឬស៊ីជម្រៅអំពីបច្ចេកទេស ឬវិធីសាស្រ្ត នៃការប្រើប្រាស់ក្បួនវេជ្ជសាស្រ្តរបស់ក្រុមគ្រូពេទ្យដែរ។ យើងគ្រាន់តែលើកអំពីវិធានការទប់ស្កាត់ និងការគ្រប់គ្រងការឆ្លង ការព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយជោគជ័យ និងគួរជាទីមោទនៈរបស់កម្ពុជារបស់ប្រមុខរាជរដ្ឋាភិបាល គឺ សម្ដេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ។

 

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ពីគ្រួសារកសិករ មកជានាយករដ្ឋមន្រ្តី,

ដោយ ឆយ យីហ៊ាង និងអ្នកឯទៀត, ឆ្នាំ ២០០៧, រោងពុម្ពពន្លឺពេជ្រ, បង្ហាញអំពី ការសិក្សា និងស្រាវជ្រាវ រួមបញ្ចូលជាមួយ កម្ម​សិក្សា និងបទសម្ភាសន៍ ដល់ទីកន្លែងកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ដែលរួម​មាន ៥ ជំពូកធំៗ គឺ ១. សាច់ញាតិរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន, ២. កុមារភាព និងយុវភាព, ៣. ការរំដោះ​ប្រទេស, ៤. ដំណើរជីវិតក្រោយការរំដោះ, និង ៥. រូបភាពថ្មីនៃកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន។

 

ក្រុមព្រឹត្តិបត្រ និងវ៉ែបសាយត៍ កម្ពុជាទស្សនៈថ្មី នៃខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនទីនេះ នូវការសន្និដ្ឋានរបស់សៀវភៅ (នៅទំព័រទី ៩២ និង ៩៣, ជាការបកប្រែជាភាសាអង់គ្លេស ដោយ​​មិនមានការកែប្រែ និងការ​បន្ថែម) អំពី បុគ្គលិកលក្ខណៈគួរឲ្យកត់សម្គាល់ របស់ សម្តេច ហ៊ុន សែន សម្រាប់ជាវិភាគទានទៅដល់ អ្នកស្រាវជ្រាវ និងមិត្តទាំងឡាយ ដែលត្រូវការ ដើម្បីយកមកសិក្សា ស្វែងយល់ និងប្រើប្រាស់សម្រាប់ជាឯកសារយោង ក្នុងការងារ និង/ឬ ការសិក្សា។

 

 

ហ៊ុន សែន៖ បុរសខ្លាំងនៃកម្ពុជា

អ្នកនិពន្ធ៖ Harish C. Mehta និង Julie B. Mehta

គ្រឹះស្ថានបោះពុម្ព៖ Graham Brash Pte Ltd, Singapore, 1999

 

ជាប្រវត្តិរូបលើកដំបូងនៃមេដឹកនាំម្នាក់ ដែលជីវិតផ្ទាល់ខ្លួនរហូតមកដល់ពេលនេះ ត្រូវបានទុកដូចជា​រឿង​សម្ងាត់។ តែ សៀវភៅនេះ មានអ្វីៗ ច្រើនជាងជីវិតផ្ទាល់របស់ ហ៊ុន សែន ដោយសារសៀវភៅសារ​ស័ព្ទ​តាមរយៈខ្សែភ្នែករបស់គាត់ នូវរឿងរ៉ាវនៃការកើតមានឆ្លងកាត់ការកាប់សម្លាប់មនុស្សស្លូតត្រង់។ ជាសៀវ​ភៅដ៏សំខាន់សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ដឹង ហើយនៅមិនទាន់យល់ច្បាស់ ប្រវត្តិសាស្ត្រជាសារវ័ន្ត​នៃ​កម្ពុជា និងដោយការលេចធ្លោឡើងយ៉ាងរហ័ស នៃមេដឹកនាំថ្មី ពីគ្មានគេស្គាល់ ទៅជាបុរសខ្លាំង។

 

  • សៀវភៅ បានបង្ហាញ ជាលើកដំបូង នូវរឿងរ៉ាវផ្ទៃក្នុង ថាតើ ហ៊ុន សែន បានរត់គេចពីការតាមចាប់ របស់ ប៉ុល ពត និងបានគេចខ្លួនទៅវៀតណាមដូចម្តេច កាលពីឆ្នាំ ១៩៧៧។ តើគាត់ត្រូវបានជាប់ពន្ធ​ធនាគារ និងសួរចម្លើយយ៉ាងដូចម្តេចដោយវៀតណាម ហើយ បន្ទាប់ពីការប្រកែកពីដើម​ដំបូង​ថា​មិន​ជួយ គាត់បានធ្វើអោយវៀតណាមមានការទុកចិត្ត ជួយគាត់រៀបចំទ័ព និងបំពាក់អាវុធ ដើម្បីរំដោះ​កម្ពុជា ពីខ្មែរក្រហមឃោរឃៅ។
  • ការសន្ទនារវាងអ្នកនិពន្ធជាមួយ នឹង ហ៊ុន សែន និងភរិយា ប៊ុន រ៉ានី របស់គាត់ បងប្រុស ហ៊ុន ណេង និងសមាជិកឯទៀតក្នុងគ្រួសារ បានផ្តល់នូវទិដ្ឋភាពមិនងាយរកបាន ពីជីវិតឯកជននៃបុរស​ខ្លាំង ហើយ​ជួយពន្យល់អំពីដំណើរវិវត្តនៃបុរសនេះ។ ឆ្លងកាត់ការរៀបរាប់លម្អិតនៃជិវិតកុមារភាព នៅជន​បទ​កម្ពុជា ដែលពួកគេហៅពេលនោះថាជាក្មេងវត្ត ជីវិតរបស់គាត់ជាអ្នកប្រយុទ្ធដ៏ក្មេងនៃពួកខ្មែរក្រ​ហម ការងើបឡើងយ៉ាងលឿនទៅជាមេបញ្ជាការ និងការមន្ទិលសង្ស័យនឹងគោលនយោបាយព្រៃ​ផ្សៃ របស់ ប៉ុល ពត ដែលធ្វើអោយមនុស្សអត់ឃ្លាន ទទួលទារុណកម្ម និងស្លាប់អស់ ១,៧ លាននាក់។

ទោះបីការសន្ទនាជាមួយ ហ៊ុន សែន និងភរិយារបស់គាត់ មានពេលខ្លះវែង និងរំជួលអារម្មណ៍ក៏​ដោយ ក្រុមអ្នកនិពន្ធបានផ្គុំចូលគ្នានូវសាច់រឿងស្នេហា នៅក្នុងបណ្តាឆ្នាំដំបូងៗ ជាកម្មាភិបាលរបស់​ខ្មែរក្រហម និងថា តើបញ្ជាការជាន់ខ្ពស់ប៉ុនប៉ងនឹងបញ្ឈប់អាពាហ៍ពិពាហ៍របស់ពួកគាត់យ៉ាងណា។

 

 

កម្ពុជាសម័យតេជោ

អ្នកនិពន្ធ៖ ពៅ សុខ

គ្រឹះស្ថានបោះពុម្ព៖ គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ

បោះពុម្ពលើកទី ១ ថ្ងៃទី២៨ មិថុនា ២០២៣ រាជធានីភ្នំពេញ

  • ការរៀបរៀងសៀវភៅនេះឡើង ចង់បង្ហាញទៅដល់ជនានុជនជំនាន់ក្រោយៗឲ្យបានជ្រាបពី ការរីកចម្រើន និងសមិទ្ធផលច្រើនរាប់មិនអស់ ដែលត្រូវបានគេចាប់អារម្មណ៍ កោតសរសើរ និងកត់ត្រាទុក ក្នុងយុគសម័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
  • សៀវភៅនេះលើកមកនិយាយនូវរាល់ការអភិវឌ្ឍ ដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ខិតខំប្រឹងប្រែងដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើងជាតិសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយ …។

 

 

អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី (ភាគ១)

អ្នកនិពន្ធ៖ ពៅ សុខ

គ្រឹះស្ថានបោះពុម្ព៖ គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ

បោះពុម្ពលើកទី ១ ថ្ងៃទី២៣ តុលា ២០២១ រាជធានីភ្នំពេញ

សៀវភៅដែលមានលក្ខណៈជាបុគ្គលភាពនេះ មិនមែននិយាយអំពី សម្ដេច ហ៊ុន សែន ទេ គឺនិយាយពីភាពអស្ចារ្យរបស់កុលបុត្រខ្មែរដ៏ឆ្នើមមិនអាចប្រកែកបានមួយរូបឈ្មោះ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រងតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេទាំងនៅកម្ពុជា និងនៅក្នុងតំបន់ ដែលជាប្រវត្តិសាស្រ្តជិត៦០០ឆ្នាំ បានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងបន្តរក្សាសុខសន្តិភាពនេះជូនជាតិមាតុភូមិប្រកបដោយការអភិវឌ្ឍ និងសុខដុមរមនាផងដែរ។