ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីអបអរ​សាទរខួប​២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព​ និងសម្ពោធដាក់ឱ្យ​ប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ

FN ៖ ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។

នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ កម្ពុជា បានរៀបចំពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកង​យោ​ពលខេមរភូមិន្ទចូលរួមចូលរួម បំពេញបេសកកម្មរក្សាសន្តិភាព​ និងសម្ពោធដាក់ឱ្យ​ប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកស្រី វ្ល៉ាដាន់កា អានទ្រេវ៉ា អ្នកសម្រប​សម្រួ ​អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងជាតំណាងរបស់អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ, មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត រដ្ឋទូត នៃបណ្តា​ប្រទេស​​ជាមិត្តប្រចាំនៅកម្ពុជា និងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាច្រើនរូបផ្សេង​ទៀត។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បង្ហាញក្តីសោមនស្សរីករាយ ដែលបាន​អញ្ជើញចូលរួមក្នុង «ពិធីអបអរសាទរខួប ២០ ឆ្នាំ (២០០៦-២០២៦) នៃការបញ្ជូន​កង​កម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់​អង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ» នាពេលនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ​ប្រជា​ជាតិនេះ ជាខួប២០ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់​ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយ​សង្គ្រាម និងធ្លាប់តែល្បីថា ជាវាលពិឃាត, ជា​តំបន់​អសន្តិសុខ និងជាចម្ការមីន ទៅជាកម្ពុជា​ថ្មី​ដែលបាននិងកំពុងដើរតួនាទីសំខាន់ ក្នុង​ការរក្សាសណ្តាប់ធ្នាប់តំបន់ និងសកល ក៏ដូចជា​ការ​ការពារសន្តិភាពពិភពលោក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

FN​ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​នឹង​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការ​អភិវឌ្ឍ​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»។

ក្នុងបរិបទដែលកម្ពុជាកំពុងបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនផលិតភាព និងត្រៀមខ្លួន​សម្រាប់​ការ​ចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ការពង្រឹងសមត្ថ​ភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា ជាការងារចាំបាច់។ ជាក់ស្តែងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាមូលដ្ឋានដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញសហគ្រិនភាព និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដែលត្រូវបាន​រាជរដ្ឋាភិបាល កំណត់ជាអាទិភាពមួយក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយ​ផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ការធ្វើនិយ័តកម្មសហគ្រាស ការបង្កើន​ផលិត​ភា​ព ការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ការពង្រឹងគុណភាព និងស្តង់ដារ ការទទួលបាន​ហិរញ្ញប្បទាន និងការពង្រីកទីផ្សារ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរប​ស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជ​រដ្ឋា​ភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាព​ធន់​នៃសេដ្ឋកិច្ច។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលយើងអាច​ចាត់​ទុកថាជា MSMEs សរុបចំនួន ៧៥ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣ លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ ១,៨...Read More


ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ​ជូននិស្សិត​សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

FN​ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យា​ល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បង្ហាញក្តីសោមនស្សរីករាយ​ បានអញ្ជើញជាថ្មីមកប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រច្រើនជាងគេ និងច្រើនកន្លែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសិក្សាទម្រាំបញ្ចប់ថ្នាក់បរិញ្ញាបត្រ បានចំណាយពេលវេលាយូរ និងឆ្លងកាត់ការលំបាកច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំខ្ពស់ រាជរដ្ឋាភិបាល បានដាក់ចេញនយោបាយពង្រាយសាលាកម្រិតឧត្តមសិក្សាទៅតាមខេត្ត។ បច្ចុប្បន្នស្ទើគ្រប់ខេត្ត មានការអប់រំកម្រិតឧត្តមសិក្សា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ជូនសម្តេចតេជោ ដើម្បីផ្តល់ជូនដល់និស្សិត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធផលរបស់និស្សិតជ័យលាភីនាពេលនេះ មិនមែនជាការពុះពាររបស់និស្សិតៗតែឯងនោះទេ ប៉ុន្តែគឺជាផ្លែផ្កានៃការគាំទ្រ ការលះបង់ និងការលើកទឹកចិត្ត របស់មាតាបិតា អាណាព្យាបាល, ព្រមទាំង ការខិតខំ និង ទទួលខុសត្រូវខ្ពស់...Read More


ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

FN​ ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ដើម្បី​អប​អរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរ​ខួប​៨០​ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្ដីសោមនស្សជាអនេក បានចូលរួមអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកល វិទ្យាល័យវិទ្យា​សាស្ត្រ​សុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មីចំនួន២ខ្នង និងពិធីចែកសញ្ញាបត្រដល់និស្សិត
ជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាថ្ងៃនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរនិស្សិតជ័យលាភីទាំងអស់ ដែលបានជម្នះរាល់ការលំបាករហូតបានបញ្ចប់ការសិក្សាផ្នែកសុខាភិបាល ដែលជាជំនាញដែលមានតួនាទីដ៏សំខាន់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់អាណាព្យាបាលគ្រប់រូប ដែលបានប្រឹងប្រែងចិញ្ចឹមបីបាច់ ថែទាំ និងទ្រទ្រង់កូនៗរហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកដល់និស្សិតបញ្ចប់ការសិក្សានាពេលនេះថា មិនមែនជាពេលបញ្ចប់ការរៀនសូត្រនោះទេ ហើយជាពេលដែលត្រូវរៀនសូត្រជាប់ជាប្រចាំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណថ្នាក់ដឹកនាំ សាស្ត្រាចារ្យសាកលវិទ្យាល័យសុខាភិបាល ដែលបានរួមគ្នាពង្រឹងគុណភាពអប់រំ ឱ្យសិស្សទទួលបានចំណេះជំណាញច្បាស់លាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តួអង្គ៣ដែលនាំឱ្យសាកលវិទ្យាល័យមួយ ទទួលបានជោគជ័យលើវិថីអប់រំ។ តួអង្គ៣នោះ រួមមាន៖ ១) ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង, ២) សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងទី៣)...Read More


ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

FN​ ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​នឹង​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ីអឺរ៉ុប ២៥៧៣អង្គ/នាក់។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។

ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្ស ដែលបានអញ្ជើញ​ចូល​​រួម​ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីសរុបចំនួន
២ ៥៧២អង្គ/នាក់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងចូលរួមអបអរសាទរ​ជាមួយ​និស្សិតជ័យលាភី ដែលបានខិតខំ ព្យាយាម ពុះពារ សិក្សារៀនសូត្រ រហូតសម្រេច​បាន​លទ្ធផលគួរជាទីមោទនៈនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និង ថ្លែងអំណរគុណ​អាណា​ព្យា​បាលរបស់និស្សិតជ័យលាភី ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធន​ធាន ដើម្បីគាំទ្រ លើកទឹកចិត្ត និង តម្រង់ទិសដល់កូនចៅឱ្យទទួលបានផ្លែផ្កា ក្នុងថ្ងៃនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានគោល​ដៅ​ពង្រឹងមូលដ្ឋានគ្រឹះអប់រំក្នុងសង្គមជាតិដោយបង្កលក្ខណៈងាយស្រួលដល់យុវជន និងយុវនារីកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម និង ស្មើសិទ្ធិ ក្នុងសកម្មភាពសង្គម និង សេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាននៃសមត្ថភាព ទេពកោសល្យ និង សីលធម៌វិជ្ជាជីវៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បាននិង កំពុង​វិនិយោគអាទិភាពលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់បង្កើត​តម្លៃសេដ្ឋកិច្ច និង...Read More


ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង

FN ៖ សមិទ្ធផលដ៏វិសេសវិសាលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយទៀត របស់កម្ពុជា​តភ្ជាប់តំបន់ភ្នំភាគពាយ័ព្យប្រទេស ទៅកាន់តំបន់សមុទ្រភាគនិរតី ពោល​គឺ​ផ្លូវជាតិលេខ​១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រូវបានរៀបចំសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ពិធីសម្ពោធដែលរៀបចំឡើងយ៉ាងមហោឡារិក និងប្រកបដោយក្តីរីករាយនាំព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំនៅ​កម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយបានវិលត្រឡប់មកស្រុកវាលវែងជាថ្មី ដើម្បីសម្ពោធសមិទ្ធផលផ្លូវជាតិលេខ១០ ដែលជាផ្លូវដ៏មានឧត្តមប្រយោជន៍ ខណៈកាលពីជាងមួយឆ្នាំមុន សម្តេចបានអញ្ជើញសម្ពោធអគារសិក្សានៅវិទ្យាប្រមោយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា តំបន់ស្រុកវាលវែង ជាអតីតតំបន់សង្គ្រាម តែក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ បានប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាមក្លាយទៅជាតំបន់អភិវឌ្ឍ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសាងសង់ផ្លូវជាតិលេខ១០ គឺជាការគិតគូ និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។

* សម្តេចមហាបបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាជន និង រដ្ឋាភិបាលចិន ដែលបានជួយសាងសង់ផ្លូវជាតិលេខ១០នេះ និង ជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ និងនៅគ្រប់កាលៈទេសៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណថ្នាក់ដឹកនាំចិន ដែលបានសន្យា​បន្តផ្តល់ជំនួយឥត​សំណង និងឥណទានសម្បទានដល់កម្ពុជា ព្រមទាំងលើកកម្ពស់​ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា ជាពិសេសជំរុញការ​បន្ស៊ីគ្នារវាង «គំនិត​ផ្ដួចផ្ដើម ខ្សែក្រវាត់ និង ផ្លូវ» និង...Read More


ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការ​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

FN​ ៖ ពីប្រទេសដែលបានប្រយុទ្ធប្រឆាំង និងបង្ក្រាបដ៏ខ្លាំងក្លាលើជម្រកបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅស្កេម ដែលជាបញ្ហាស្មុគស្មាញមួយរបស់ពិភពលោក​នោះ កម្ពុជាទទួលបានសេចក្តីទុកចិត្តផ្តល់តួនាទីឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរ​ជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សន្និសីទកម្រិតអន្តរជាតិមួយនេះធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី២៣ ហើយបិទ​បញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ សន្និសីទនេះធ្វើឡើង​ក្រោមប្រធានបទ «រួមគ្នា​ឆ្ពោះ​​ទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ» ដែល​ឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់ពិភពលោក ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ពិធីបើកសន្និសីទដ៏មានសារៈសំខាន់នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ដែលជាមេដឹកនាំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសំអាត និងឈានទៅកម្ទេច​ឱ្យអស់ទាំងស្រុងនូវសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីលើទឹកដីកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីរីករាយសូមស្វាគមន៍វត្តមានរបស់អស់លោក លោកស្រី មកកាន់រាជធានីភ្នំពេញ សម្រាប់សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅរកការកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក(UNODC-ROSEAP) និងមជ្ឈមណ្ឌលសហប្រតិបត្តិសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងជួបជុំគ្នានៅថ្ងៃនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា និងដាច់ខាតប្រឆាំងនឹងការគំរាមកំហែងដ៏ស្មុគស្មាញបំផុតមួយ នៃយុគសម័យឌីជីថលរបស់យើង។ ភាពជាអ្នកដឹកនាំពិតប្រាកដ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យយើងប្រឈមមុខនឹងបញ្ហាប្រឈមដ៏បន្ទាន់ដោយភាពច្បាស់លាស់ និងការប្តេជ្ញាចិត្ត។ ការប្រឈមមុខនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងកើតមាននេះ ទាមទារនូវភាពក្លាហានក្នុងការទទួលយកការពិតដ៏លំបាកមួយដោយផ្ទាល់ ទទួលស្គាល់ភាពងាយរងគ្រោះជាប្រព័ន្ធ និងដោះស្រាយបញ្ហាស្មុគស្មាញដោយគ្មានការស្ទាក់ស្ទើរ ឬការយោគយល់ឡើយ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បុព្វបុរសខ្មែរបានកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យ និងបានបន្សល់ទុកនូវអរិយធម៌ដ៏ល្បីល្បាញសម្រាប់មនុស្សជាតិ ដែលមានភាពអស្ចារ្យ និងកេរដំណែលស្ថិតស្ថេរ។ ក្នុងនាមជាអ្នកបន្តជំនាន់ យើងមានទំនួលខុសត្រូវដ៏ឧត្តុង្គឧត្តមក្នុងការការពារកិត្តិយសរបស់កម្ពុជា និងធានាថា ប្រទេសរបស់យើងបន្តត្រូវបានគេស្គាល់ថាជាប្រទេសដែលមានបេតិកភណ្ឌ...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹ​ង​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញ​ជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GAC។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រុមហ៊ុន TH ដែលបានដាក់ទុនវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត បង្កើតការងារជូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានដាក់ចេញនូវគំនិតអភិវឌ្ឍន៍នានា ដើម្បីប្រែក្លាយខេត្តកំពង់ឆ្នាំង ឱ្យក្លាយជាខេត្តមិនឱ្យគេទៅហួស មកហួស។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រ​ពុំ​ទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ​ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក


FN​ ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី១៦ ខែ​កញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ​ហ្លួង​ម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវា​ព្យាបាល​ជំងឺមហារីក។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ «​មន្ទីរពេទ្យហ្លួងម៉ែ» ក្រោមគម្រោងហិរញ្ញប្បទានផ្ទាល់របស់រាជ​រដ្ឋា​ភិបាលកម្ពុជា និងជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែ​ង​ឆ្ងាយរបស់ សម្ដេចតេជោ
    ហ៊ុន សែន។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មន្ទីរពេទ្យហ្លួងម៉ែ» គឺជាមន្ទីរពេទ្យឯកទេស​ព្យាបាលជំងឺមហារីក ដែលបានបំពាក់ឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដាអន្តរជាតិ ក្នុ​ង​គោល​បំណងលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជាថែមមួយកម្រិតទៀត តាមរយៈ ការផ្តល់សេវាជូនប្រជាជនកាន់តែគ្រប់ជ្រុងជ្រោយ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្រឹង​ប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នា​ជាធ្លុង​មួយ ជួសជុល កែលម្អ និងសាងសង់ «មន្ទីរពេទ្យហ្លួងម៉ែ» ចប់សព្វគ្រប់ ប្រកបដោយ​គុណ​ភាព, សោភ័ណភាព និងស័ក្តិសមជាមន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក។
  • ជាមួយនឹងដំណើរមកកាន់ «មន្ទីរពេទ្យហ្លួងម៉ែ» ជាថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញ ពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានរាតត្បាតនៅកម្ពុជា និងលើពិភពលោកនាកំលុងឆ្នាំ២០២០ ២០២១។ ជាពិសេសការរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំដោយផ្ទាល់។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ឃើញថា កាលពី៥ឆ្នាំមុន នៅជុំវិញមន្ទីរពេទ្យហ្លួងម៉ែ ដីនៅទំនេរច្រើន តែបច្ចុប្បន្នមានអគារលំនៅឋានជាច្រើនលេចចេញជារូបរាង។
  • សម្តេចមហាបវរធិបតី ហ៊ុន...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣ខ្សែ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេតត្បូងឃ្មុំ និងក្រចេះ

FN ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីសោមនស្សរីករាយ ដែលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងកំណាត់ផ្លូវខេត្តលេខ៣៧៧A។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវទាំង៣ខ្សែប្រវែងជិត ១០០គីឡូម៉ែត្រ ត្រូវបានស្ថាបនាស្របតាមនិយាមបច្ចេកទេស, ដោយបានគិតគូរទាំងលក្ខខណ្ឌភូមិសាស្ត្រ, ប្រព័ន្ធរំដោះទឹក, សុវត្ថិភាពចរាចរណ៍, ផលប៉ះពាល់បរិស្ថាន និងសង្គម, ភាពធន់នឹងអាកាសធាតុ, រហូតដល់ការថែទាំ និង ការប្រើប្រាស់ក្នុងរយៈពេលវែង ដើម្បីធានាថាកំណាត់ខ្សែផ្លូវទាំងបីនេះ មិនត្រឹមតែបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន, តភ្ជាប់តំបន់ផលិតកម្មទៅកាន់ទីផ្សារ, ជំរុញពាណិជ្ជកម្ម និងការវិនិយោគ, បង្កើតការងារ និង ចំណូល និង រួមចំណែកដល់ការ-អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព, ភាពប្រកួតប្រជែង, បរិយាប័ន្ន និង ចីរភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែអថា ផ្លូវទាំង៣ខ្សែនេះ មិនត្រឹមសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ថែមទាំងបង្កើតបានឱកាសសេដ្ឋកិច្ចថ្មីៗថែមទៀត។ ជាពិសេសការទាក់ទាញអ្នកទេសចរទៅកាន់រមណីយដ្ឋានអន្លង់ផ្សោត ទឹកជួរកាំពី និងបូជនីយដ្ឋានវិហារសសរ១០០។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើផ្លូវអស់លុយច្រើន តែផលប្រយោជន៍ទទួលបានមកវិញ...Read More


ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី

FN ៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង១ពាន់នាក់។ ពិធី​សំណេះសំណាលនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ បានចូលរួមក្នុង «ពិធីសំណេះ​សំណាល​​ជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេសលើកទី១១» ដែលជាការជួបជុំ ដើម្បីអបអរ​សាទរ​នូវសមិទ្ធផល សម្រេចបានក្នុងឆ្នាំ២០២៥, ម៉្យាង និង ម៉្យាងទៀត, ដើម្បីវាយតម្លៃសមិទ្ធ​កម្ម, ស្វែងយល់ស៊ីជម អំពីបញ្ហាប្រឈម, និង ពិភាក្សាដាក់ចេញនូវទិសដៅកែលម្អ, កំណត់​វិធាន​ការដោះស្រាយ, និង រៀបចំផែនការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យក្លាយទៅ​ជា​កម្លាំងសីលធម៌សង្គមខ្មែរ ដ៏ពិតប្រាកដ និង ជាសសរស្តម្ភ នៃសុខដុមជំនឿសាសនា​នៅកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំឱ្យមានពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេសជារៀងរាល់ ឆ្នាំនេះ កំពុងឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្ល និង តួនាទីរបស់អាចារ្យ-អាចារិនីនៅក្នុងសង្គមខ្មែរ ស្របតាមទិសស្លោក «អាចារ្យល្អ វប្បធម៌រីក ចម្រើន សហគមន៍រុងរឿង»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាចារ្យ-អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និងទំនៀមទម្លាប់ ជាអ្នកពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន ជាអ្នកអប់រំកុមារ និងយុវជន ជាអ្នក​សាប​ព្រោះបណ្តុះគុណធម៌ សីលធម៌ និងសុជីវធម៌ និងជាតំណរភ្ជាប់រវាងព្រះពុទ្ធសាសនា គ្រួសារ...Read More


ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​សមិទ្ធ​ផល​នានា​ក្នុងខេត្តស្ទឹងត្រែង

FN ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធ​ផល​​នានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​សមិទ្ធ​ផល​នានា​ក្នុងខេត្តស្ទឹងត្រែង៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ដែល​ជាទឹកដីដ៏ស្រស់ ត្រកាលប្រកបដោយព្រៃភ្នំជ្រលងគិរីបុព្វតា, វប្បធម៌ដ៏សម្បូរបែប ជាពិសេសជា​ចំណុច ប្រសព្វនៃទន្លេមេគង្គ, សេកុង, សេសាន និងស្រែពកនាពេលនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងអ្នកពាក់ព័ន្ធទាំងអស់ បានរួមគ្នាធ្វើឱ្យការប្រលងមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់ដោយជោគជ័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធ​ផលនានាដែលត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ រួមមានទីលានតេជោ-ធិបតី និងវេទិកា​នាគជ័យ, សួនបវរធិបតី, សួនសុវណ្ណភូមិ និងសួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ ប្រកបដោយគុណ​ភាព​រឹងមាំ, រចនាបថស្រស់ស្អាត និងសោភ័ណភាពស្រស់បំព្រង ដែលនឹងចូលរួមលើកកម្ពស់​សោ​ភណភាពទីក្រុង, បង្កើនភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងបង្កើត​ទីកន្លែងសម្រាប់កម្សាន្ត, សម្រាកលំហែ និងជួបជុំរបស់សាធារណជន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហ​ការ​គ្នា​ជិត​ស្និទ្ធស្របតាមស្មារតី «រួមគិត រួមធ្វើ និង រួមទទួលខុសត្រូវ» ក្នុងការការពារសុខសន្តិភាព,...Read More


ថយក្រោយ