ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៥ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសថៃ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ច័ន្ទអូចា បានប្រកាសជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងបញ្ជូនក្រុមគ្រូពេទ្យរបស់ថៃ មកព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នាថ្ងៃខាងមុខ ព្រមទាំងមានការបង្កើតព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នៅទីក្រុងភ្នំពេញ និងបាងកក ព្រមទាំងរៀបចំសម្តែងសិល្បៈរបាំមិត្តភាពជាច្រើនទៀតផង ដើម្បីអបអរដល់ខួបអនុស្សាវរីយ៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
តាម Facebook នាថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទាំងថា នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូចា បានរៀបចំពិធីលៀងសាយភោជន៍ជូនសម្តេចតេជោ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់សំខាន់ៗ នៃប្រទេសទាំងពីរផង នៅវិមានរដ្ឋាភិបាលថៃ។ ប្រទេសទាំងពីរបានសន្យាពង្រឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការល្អ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិទាំងពីរ។ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានថ្វាយព្រះពរដល់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្តេចយាយសម្តេចយាយទួតនៃព្រះរាជាចក្រកម្ពុជា និង ថ្វាយព្រះពរដល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រថៃផងដែរ៕