អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ីថា កម្ពុជាជាមិត្តដ៏ល្អ ទាំងលើឆាកអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន

FN ៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសហព័ន្ធរុស្ស៊ី លោក Igor Morgulo បានបញ្ជាក់ប្រាប់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជា​ជាមិត្តដ៏ល្អរបស់ខ្លួន ទាំងលើឆាកអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន។

លោកអនុរដ្ឋមន្ត្រី Igor Morgulo លើក​ឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិកម្ពុជា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការបរទេស។

លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា «លោក Igor Morgulo បានលើកឡើងថា កម្ពុជាជាមិត្តដ៏ល្អរបស់រុស្ស៊ី និងបានវាយតម្លៃខ្ពស់ ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលនៅស្ថិតស្ថិរជាយូរមកហើយ ទាំងលើឆាកអន្តរជាតិ ជាពិសេសចំពោះកម្ពុជាបានគាំទ្ររុស្ស៊ី ក្នុងការរៀបចំឲ្យមានកិច្ចប្រជុំអាស៊ាន-រុស្ស៊ី កាលពីឆ្នាំ២០១៦ កន្លងមក»។

ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងថា ដំណើរ​ទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីរុស្ស៊ីនេះ វាជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីធ្វើការត្រួតពិនិត្យ​អំពីការអនុវត្ត នៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា នាពេលកន្លងមក ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ លើវិធានការពង្រឹង និងពង្រីកបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។

ប្រមុខការបរទេសកម្ពុជា ក៏បានបញ្ជាក់ថា «កម្ពុជាសង្ឃឹមថា នឹងបានជួបពិភាក្សាគ្នាជាថ្មីម្តងទៀត ក្នុងកិច្ចប្រជុំណាមួយនៅពេលក្រោយ ជាមួយតំណាងរដ្ឋាភិបាលទីក្រុងមូស្គូ ផ្តោតទៅលើវិស័យជាច្រើន ពិសេសវិស័យសេដ្ឋកិច្ច»៕

...Read More

កាកបាទក្រហមកម្ពុជា ប្រគល់អំណោយមនុស្សធម៌លើកទី៦ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ

FN ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើពិធីប្រគល់អំណោយជាអង្ករចំនួន១៨០តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ដោយអនុសាខានីមួយៗទទួលបានអង្ករចំនួន១៥តោន ។

នៅក្នុងឱកាស នៃពិធីប្រគល់អំណោយជាអង្ករនោះ លោកស្រីពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ ផ្តាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់អនុសាខាខណ្ឌទាំង១២ ដែលកន្លងមកតែងតែបានធ្វើសកម្មភាពមនុស្សធម៌ ជាបន្តបន្ទាប់ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយបានចុះជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ និងអ្នកដែលត្រូវការឱ្យជួយដល់លំនៅឋានដែលក្នុងនោះមាន ចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកមានជំងឺរ៉ាំរ៉ៃ អ្នករស់នៅជាមួយមេរោគអេដស៍។ ល និងល។ហើយថ្ងៃនេះដែលទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់អង្ករចំនួន១៥តោន ដល់អនុសាខានីមួយៗ គឺសម្រាប់ឲ្យអនុសាខា យកទៅចាត់ចែងផ្តល់ជូនដល់អ្នកងាយរងគ្រោះបំផុតចំនួន៥០០គ្រួសារ នៅក្នុងដែនដីសមត្ថកិច្ចនៃខណ្ឌនីមួយៗឲ្យមានប្រសិទ្ធភាព ដោយគ្មានការរើសអើង​ការប្រកាន់វណ្ណៈ​ពូជសាសន៍​ព័ណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល បានផ្តល់អំណោយមនុស្សធម៌នេះដល់អនុសាខាទាំង​ ១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចំនួន ៥លើករួចមកហើយ ហើយថ្ងៃនេះ គឺជាការផ្តល់ជូនលើកទី ៦ សម្រាប់ ខណ្ឌនីមួយៗ ៕

...Read More

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងបង្កើតគណៈកម្មការតាមដាន​ការអនុវត្តន៍​ប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម ដោយមានការចូលរួមពីមន្រ្តី ACU

FN ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន កំពុងរៀបចំបង្កើតគណៈកម្មការមួយ​ដោយមានការចូលរួម​ពីមន្រ្តី​អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ ដើម្បីតាមដាន និងពិនិត្យលើការអនុវត្តន៍ការផ្តល់សេវា​តាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុង​បំណងធ្វើឲ្យការ​ផ្តល់សេវាមួយនេះកាន់តែមានប្រសិទ្ធភាព។

ការបង្ហាញពីគម្រោងបង្កើតគណៈកម្មការតាមដាន និងពិនិត្យលើកការអនុវត្តន៍ការផ្តល់សេវា​តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះធ្វើឡើង​ក្នុងពេលដែលលោក​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទីបួនជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅ​រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គណៈកម្មការដែលគ្រោងបង្កើតនេះ មិនត្រឹមតែតាមដាន និងត្រួតពិនិត្យការអនុវត្តន៍​ការងារប្រព័ន្ធស្វ័យប្រវត្តិកម្មប៉ុណ្ណោះទេ តែក៏នឹងស្វែងរកហេតុផលអសកម្មនានា ដែលកើតឡើងក្នុងដំណើរការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មនេះផងដែរ។

ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំសប្តាហ៍នៅរសៀលថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញឲ្យមន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តទាំងអស់ ត្រូវប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មឲ្យបានជោគជ័យ ដោយមិនត្រូវបណ្តោយឲ្យប្រព័ន្ធដ៏មាន​សារសំខាន់នេះ​ដើរថយក្រោយនោះឡើយ។

លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យគ្រប់មន្ទីររាជធានី-ខេត្តទាក់ទងទៅកន្លែងលក់ម៉ូតូ និងរថយន្តធ្វើយ៉ាងណាឲ្យពួកគេរៀបចំ និងទទួលយក​ការប្រើប្រាស់​ប្រព័ន្ធអនឡាញឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យ​ប្រវត្តិកម្មចំនួនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នោះរួមមាន៖ សេវាចុះបញ្ជីយានយន្ត (vehicle.mpwt.gov.kh), សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត (techinspection.mpwt.gov.kh) និងសេវាផ្តល់បណ្ណបើកបរយានយន្ត (driverlicense.mpwt.gov.kh)។

ការបង្កើតឲ្យមានសេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នេះ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលធ្លាប់តែមានការលំបាកពេលទៅរកសេវា​ទាំងនេះនៅ​ក្រសួង​សាធារណការ និងដឹកជញ្ជូននាពេលកន្លងទៅ បានសម្តែងការពេញចិត្ត និងគាំទ្រផងដែរ។ គាំទ្រព្រោះសេវាស្វ័យប្រវត្តិកម្មនេះ ជួយឲ្យពួកគេ​កាន់តែងាយស្រួល ចំណេញពេលវេលា ជាពិសេសមិនចំណាយថវិកាក្រៅផ្លូវការទៀតនោះឡើយ៕

...Read More

សំបុត្រថ្ងៃនេះ៖ កម្ពុជា ក្នុងបរិបទពិភពលោក

FN ៖ តើ «ទំនាស់» របស់ពិភពលោក «វិវត្តន៍និងប្រែប្រួល» ដូចម្តេច? តើអ្វីជា «ភ្នាក់ងារ» (Agent) នៃទំនាស់របស់ពិភពលោក? កម្ពុជា ឬបណ្តាប្រទេសតូចៗឯទៀត តិចឬច្រើនតែងរងឥទ្ធិពលពីការសាកល្បងទ្រឹស្តី និងទំនាស់របស់ពិភពលោកជានិច្ច។ ឥឡូវនេះ កម្ពុជា ក៏កំពុងរងឥទ្ធិពលនៃការសាកល្បងទ្រឹស្តី របស់ពិភពលោកនៅឡើយដែរ!។ «ទំនាស់» ធំៗរបស់ពិភពលោក «វិវត្តន៍&ប្រែប្រួល» តាមដំណាក់កាលដូចតទៅ៖

១៖ ទំនាស់ការប្រគួតឥទ្ធិពលរបស់អាណាចក្រ! Clash of Empires (ស.វទី ៣-៨)៖ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ខ្មែរក៏ជាអាណាចក្រ១ ហើយ អាណាម តុងកឹង ចំប៉ាគឺសុទ្ធតែជាអាណាចក្រ។ តែទីបំផុត អាណាចក្រ ចំប៉ា បាត់ពីផែនទីពិភពលោក។ តើពេលនោះ គេប្រើអ្វីធ្វើជាភ្នាក់ងារនៃទំនាស់? សូមសិក្សាបន្ថែម!

២៖ ទំនាស់នៃការប្រគួតឥទ្ធិពលសាសនា!Clash of Religious (ស.វទី៨-១៤)៖ ក្នុងបរិបទកម្ពុជា គឺអាចសិក្សាតាមរយៈប្រាង្គប្រាសាទ ដែលក្នុងអំឡុងសតវត្សរ៍ទី៨-១២ កើតឡើងនូវទំនាស់ប្រជែងឥទ្ធិពលរវាង ព្រហ្មញសាសនា និងព្រះពុទ្ធសាសនា គឺធំធេងណាស់។ ក្នុងពិភពលោកក៏មានសាសនាច្រើនណាស់ទៀតដែលប្រជែងគ្នា នូវទំនាស់រវាង នីកាយសាសនាផង និងរវាងសាសនា១នឹងសាសនា១ទៀតផង។ តើពេលនោះ គេប្រើអ្វីធ្វើជាភ្នាក់ងារនៃទំនាស់? សូមសិក្សាបន្ថែម!

៣៖ ទំនាស់នៃការប្រគួតឥទ្ធិពលមនោគមន៍វិជ្ជា! Clash of Ideology (ស.វទី១៩-២០)៖ ពិភពលោកប្រគួតគ្នារវាង លទ្ធិកុម្មុយនិស្ត និងពួកសេរីនិយម ឬហៅថា ប្រជាធិបតេយ្យ។ លទ្ធផលនៃការសាកល្បងទ្រឹស្តី និងការប្រគួតគ្នានេះ នាំឲ្យមាន «សង្គ្រាមត្រជាក់» កើតឡើង។ តើសង្គ្រាមត្រជាក់នៅឥណ្ឌូចិន ស្លាប់មនុស្សអស់ប៉ុន្មាន? គ្រាន់តែកម្ពុជា ស្លាប់ប្រជាជនអស់ ៨សែនាក់ដោយការទម្លាក់គ្រាប់បែក ជាង៣លាននាក់ដោយសារអំពើប្រល័យពូជសាសន៍។ នេះមិនរាប់អំពី...Read More


អ្នកតំណាងរាស្រ្តអាមេរិក មានដើមកំណើតខ្មែរ លោក មុំ រ៉ាឌី បង្ហាញការស្ញប់ស្ញែងចំពោះភាពរីកចម្រើននៅកម្ពុជា

FN ៖ អ្នកតំណាងរាស្រ្តប្រចាំរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក មានដើមកំណើតខ្មែរ លោក មុំ រ៉ាឌី បានមើលឃើញថា កម្ពុជា នាពេលបច្ចុប្បន្នមានការអភិវឌ្ឍល្អប្រសើរច្រើន បើធៀបនឹងរយៈពេលដែលលោកបានមក បំពេញទស្សនកិច្ចកាលពីឆ្នាំ២០១៤។ លោកតំណាងរាស្រ្តរបស់អាមេរិករូបនេះ រំពឹងថា អ្នកនយោបាយខ្មែរ និងពលរដ្ឋខ្មែរនឹងរួមគ្នាអភិវឌ្ឍន៍ប្រទេសឲ្យបានកាន់តែរីកចម្រើនបន្ថែម ទៀត។

ការបង្ហាញនូវស្ញប់ស្ញែងចំពោះការរីកចម្រើនរបស់កម្ពុជាពីសំណាក់លោក មុំ រ៉ាឌី បានធ្វើឡើងក្នុងពេលដែលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។

តាមរយៈដំណើរទស្សនកិច្ចនៅកម្ពុជាទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនាពេលប៉ុន្មាននេះ លោក មុំ រ៉ាឌី បានមើលឃើញថា កម្ពុជា មានការប្រែប្រួល និងរីកចម្រើនច្រើនទាំងផ្នែកសេដ្ឋកិច្ច ប្រព័ន្ធហេដ្ឋរចនា រួមទាំងសន្តិសុខសណ្តាប់ធ្នាប់ផងដែរ ពោលគឺមានការ ខុសប្លែកគ្នាច្រើន បើធៀបនឹងឆ្នាំ២០១៤ ជាពេលលោកបានមកទស្សនកិច្ចលើកដំបូងក្រោយក្លាយជាតំណាងរាស្រ្តរបស់អាមេរិកនោះ។

លោក មុំ រ៉ាឌី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបត្រង់ អ្វីដែលខ្ញុំបានឃើញកាលពីឆ្នាំ២០១៤ និងពេលបច្ចុប្បន្ន ខ្ញុំមើលរីកចម្រើនមែនទែនផ្លូវល្អ សន្តិសុខ ក៏មាន។ ខ្ញុំមើលឃើញមានការរីកចម្រើនច្រើន»។

តែទោះពីជាយ៉ាងណាលោក មុំ រ៉ាឌី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកនយោបាយខ្មែរឲ្យស្រុះស្រួល​ចិត្តគំនិតគ្នាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងជំនួបសំណេះសំណាលជាមួយទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នាព្រឹកមិញនេះ លោក មុំ រ៉ាឌី ក៏បានបង្ហាញការផ្តួចផ្តើមគំនិតឲ្យមានការ បង្កើនការលេងកីឡាបាលបោះរវាងយុវជនខ្មែរ និងយុវជនអាមេរិកផងដែរ។ តាមរយៈការលេងកីឡានេះ គេរំពឹងថា នឹងធ្វើឲ្យទំនាក់ទំនង រវាងយុវជន និងពលរដ្ឋកម្ពុជា-អាមេរិក កាន់តែល្អប្រសើរ។

បើតាមលោក ជុំ សុន្ទរី ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់...Read More


អគ្គស្នងការរង ហ៉ឹម យ៉ាន៖ ម្ចាស់យានយន្ដដែលមិនបានកាត់ឈ្មោះជាម្ចាស់កម្មសិទ្ធិ ប្រឈមនឹងការផាកពិន័យ និងបញ្ជូនទៅតុលាការប្រសិនបន្តល្មើស

FN ៖ ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបញ្ជាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះថា នៅពេលខាងមុខនេះ ម្ចាស់យានយន្ដទាំងឡាយណា ដែលមិនបានកាត់ឈ្មោះផ្ទេរកម្មសិទ្ធិត្រឹមត្រូវ ប្រឈមនឹងការផាកពិន័យ ហើយអាចឈានដល់ការបញ្ជូនសុំណុំរឿងទៅតុលាការថែមទៀត ប្រសិនបើពួកគាត់នៅតែបន្តប្រព្រឹត្តល្មើស។

ការថ្លែងដូច្នេះរបស់លោកឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉ន ស្ដីពីបច្ចេកទេសត្រួតពិនិត្យ រឹតបន្ដឹងការបើកបរ ក្នុងស្ថានភាពស្រវឹង ការបើកបរល្មើសល្បឿនកំណត់ និងប្រព័ន្ធកត់ត្រាបទល្មើសចរាចរណ៍ ដែលមានសិក្ខាកាមចំនួន៨០រូប ដែលមកពីស្នងការរាជធានីខេត្តទាំង២៥ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។

ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន បានបញ្ជាក់ថា រាល់ម្ចាស់យានយន្ដដែលមិនទាន់កាត់ឈ្មោះយានយន្តទេ នៅពេលមកបង់ប្រាក់ពិន័យត្រូវយកលិខិតទិញ-លក់មកជាមួយ ប៉ុន្ដែពួកគាត់នៅតែតម្រូវឲ្យកាត់ឈ្មោះយានយន្ដឲ្យបានត្រឹមត្រូវដដែល ហើយប្រសិនបើពួកគាត់ល្មើសម្ដងទៀតក្នុងកំឡុង៦ខែ អាចត្រូវបញ្ជូនទៅតុលាការ។

ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន ក៏បានបញ្ជាក់ទៀតថា ចំពោះការផាកពិន័យលើអ្នកបើកបរល្មើសល្បឿន គឺត្រូវអនុវត្តន៍គោលការណ៍ថ្មី គឺផាក់ពិន័យ តាមស្លាកលេខរបស់យានយន្ដ ដោយនគរបាលនឹងធ្វើវិក្ក័យបត្រ ហើយផ្ញើរទៅតាមអាសយដ្ឋាន ដែលបានចុះបញ្ជីស្លាកលេខរថយន្ដទាំងនោះ បានសេចក្ដីថា នគរបាលលែងផាកនៅនឹងកន្លែងទៀតហើយ គឺផាកតាមរយៈការផ្ញើវិក្ក័យបត្រពិន័យដល់ផ្ទះ ហើយម្ចាស់យានយន្ដល្មើសត្រូវមកបង់ប្រាក់ពិន័យ។

លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ទៀតថា ការអនុវត្តការរឹតបន្តឹងបទល្មើសចរាចរណ៍ ត្រូវធ្វើឡើងនៅគោលដៅដើមទី និងចុងទីតែប៉ុណ្ណោះ ខណៈដែលការត្រួតពិនិត្យជាតិស្រវឹង នឹងត្រូវអនុវត្តន៍ជារៀងរាល់យប់៕

...Read More

សម្តេច ស ខេង៖ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក៏ចូលរួមបង្ក្រាបគ្រឿងញៀនតាមមូលដ្ឋានផងដែរ

photo_2017-03-29_17-05-13

FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានលើកឡើងថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក៏ជាអ្នកដែលចូលរួមក្នុង ការបង្រ្កាបគ្រឿងញៀន នៅតាមមូលដ្ឋានផងដែរ ព្រោះពួកគាត់ជាអ្នកនៅជិតជនល្មើសជាងសមត្ថកិច្ច ដោយអាចរាយការណ៍ជូនសមត្ថកិច្ចបាន។

សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿង​ញៀនឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែធ្វើយ៉ាងណាស្វែងរកការគាំទ្រ ពីសំណាក់ប្រជាពល ម្ចាស់ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន សហគ្រាសឯកជនផ្សេងៗទៀត ឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ជុំវិញករណីគ្រឿងញៀន នៅតាមមូលដ្ឋាន។

សម្តេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថា «សមត្ថកិច្ច មន្ត្រី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ មិនអាចធ្វើបានទេ បើសិនគ្មានការចូលរួមពី ប្រជាពលរដ្ឋតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះ ទោះបីជាខាងអាជ្ញាធររបស់យើងខិតខំយ៉ាងណាក៏ដោយ»។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា សមត្ថកិច្ច អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំងរាជធានី-ខេត្ត ទាំងអស់ត្រូវតែខិតខំយ៉ាងណា សហការជាមួយ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រោះប្រជាពលរដ្ឋទាំងអស់ជាអ្នកដែល នៅជិតអ្នកប្រើប្រាស់គ្រឿងញៀន ជាងសមត្ថកិច្ចរបស់យើង។ ទទ្ទឹមនឹងនេះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ទាំងអស់ជាពិសេស គឺយុវជនពីបញ្ហាគ្រោះថ្នាក់ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន៕

...Read More

លោក ហ៊ុន ម៉ានី៖ សម្ដេចតេជោហ៊ុនសែន គឺជាគ្រូនិងជាថ្នាក់ដឹកនាំគំរូមួយរូប សម្រាប់យុវជន ជំនាន់ក្រោយ

FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងពិធីបោះជំរំអន្តរជាតិ លើកទី៧ (World Camp) នៅកម្ពុជា ដែលរៀបចំដោយអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនិង មានការចូលរួមពីសិស្ស-និស្សិត ចំនួន ២៦៧០ នាក់ ក្នុងនោះសិស្ស-និស្សិតប៊ែលធី ចំនួន ១.២៧០នាក់ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាឪពុក ជាគ្រូ និងថ្នាក់ដឹកនាំគំរូមួយរូប ដោយសារតែសម្ដេចកើតមក មិនមែនជានាយកដ្ឋមន្ត្រីទេ ហើយក៏មិនមែនជាកូន អ្នកមានស្ដុកស្ដម្ភនោះដែរ គឺជាកូនអ្នកក្រីក្រជនបទ ដូចយើងទាំងអស់គ្នា ប៉ុន្តែឆ្លងកាត់ការខិតខំប្រឹងប្រែងតស៊ូ និងលះបង់គ្រប់កាលៈទេសៈ ដែលកម្ពុជាបានឆ្លងកាត់ទើបអាចសម្រេចបាន ហើយទទួលបានជោគជ័យ ដូចពេលនេះ។

តាមលោក ហ៊ុន ម៉ានី បានថ្លែងក្នុងពិធីបោះជំរំអន្តរជាតិ លើកទី៧ (World Camp) នៅកម្ពុជាថា ភាពជាគំរូមាន២ គឺទី១ខ្លឹមសារ នៃការចែករំលែក គឺខ្លឹមសារអប់រំទៅឲ្យអ្នកដទៃនិងទី២ ទង្វើរបស់យើងម្នាក់ៗដែលបានអនុវត្ត។

លោក ហ៊ុន ម៉ានី បានលើកជាឧទាហរណ៍ថា យើងមានថ្នាក់ដឹកនាំ ជាបុព្វបុរសជាច្រើនទៀត ដូចជាព្រះបាទ ជ័យវរ្ម័ន ទី៧ ដែលព្រះអង្គបាន សាងសង់ ប្រាសាទអង្គរវត្ត ទុកជាកេរដំណែល មកដល់កូនចៅយើងជំនាន់ ក្រោយសម្ដេចព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានកសាងប្រទេស ដែលមានស្នាដៃដូចអ្វី ដែលយើងបានដឹង កន្លងរួចមកហើយ ដូចជាការទាមទារឲ្យទទួលបានឯករាជ្យ...Read More


ធនាគារជាតិនៃកម្ពុជា បង្ហាញឈ្មោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៤៦ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងទទួល​ប្រាក់បញ្ញើ និងប្រាក់សន្សំបាន!

FN ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបង្ហាញបញ្ជីរាយនាមឈ្មោះ ធនាគារពាណិជ្ជចំនួន៣៩ធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន៧ ដែលទទួលបានអជ្ញាប័ណ្ណត្រូវត្រឹម និងមានសិទ្ធិទទួលបានប្រាក់បញ្ជី និងប្រាក់សន្សំពីសាធារណជន ដោយមិនមានការព្រួយបារម្ភឡើយ។

ការបង្ហាញបញ្ជីឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា នៅពេលនេះ ដោយសារតែពេលកន្លងមក ខ្លួនមើលឃើញថា មានជនខិលខូចមួយចំនួន តែងតែដើរបោកកុហកប្រជាពលរដ្ឋ ឲ្យយកប្រាក់មកដាក់ផ្ញើ ឬដាក់សន្សំ ជាមួយគ្រឹះស្ថាន ក្រុមហ៊ុន សមាគម ឬអង្គការរបស់ខ្លួន ដោយសន្យាផ្ដល់អត្រាការប្រាក់ខ្ពស់។

...Read More

ជំនួបពិភាក្សាបានបញ្ចប់, លទ្ធផលក្រសួងមហាផ្ទៃនៅបន្តអះអាងថា សមាជខុសច្បាប់ ចំណែកបក្សប្រឆាំងថា នឹងយកបញ្ហានេះទៅពិភាក្សា

FN ៖ បន្ទាប់ពីស្តាប់ការពន្យល់របស់តំណាងភាគីមកពីគណបក្សប្រឆាំង អស់រយៈពេលជាងមួយម៉ោងកន្លះ នៅម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ជំនួបពិភាក្សាបានបញ្ចប់, ប៉ុន្តែលទ្ធផលហាក់មិនទាន់ត្រូវរ៉ូវគ្នានៅឡើយ ដោយខាងក្រសួងមហាផ្ទៃអះអាងថា សមាជរបស់គណបក្សប្រឆាំងគឺខុសច្បាប់ ពាក់ព័ន្ធបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំ ព្រមទាំងការប្រើប្រាស់ពាក្យស្លោកនយោបាយផងដែរ ចំណែកខាងបក្សប្រឆាំងវិញ បានលើកឡើងថា នឹងយកបញ្ហានេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ខ្លួន។

លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ ខាងតំណាងក្រសួងមហាផ្ទៃបានប្រាប់មកយើងខ្ញុំថា ការធ្វើសមាជវិសាមញ្ញហ្នឹង ស្របច្បាប់ ហើយការធ្វើវិសោធនកម្មលក្ខន្ខិករបស់គណបក្សសង្រ្គោះជាតិក៏មិនទាស់អីទេ ទាស់តែនឹងរឿងការជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំ របស់គណបក្ស ហើយនិងពាក្យស្លោករបស់គណបក្ស ហើយខាងយើងខ្ញុំចង់ឱ្យក្រសួងមហាផ្ទៃហ្នឹង ចេញលិខិតឱ្យច្បាស់ថា ព្រោះយើងចង់ឱ្យ ក្រសួងមហាផ្ទៃហ្នឹង ចេញលិខិតមកកុំឱ្យនិយាយអវិជ្ជមាន ដោយប្រាប់ថា សមាជធ្វើត្រូវ ហើយវិសោធនកម្មលក្ខន្តិកៈធ្វើត្រូវ ប៉ុន្តែក្រសួងមហាផ្ទៃ នៅតែអត់ចេញឱ្យរឿងនេះ គេនៅតែរក្សាជំហរដដែល។ ដោយឡែកគណបក្សសង្រ្គោះជាតិ យើងនឹងជជែកនិងពិភាក្សាគ្នាអំពីរឿងនេះ, នៅគណបក្ស»។

ក្រោយបញ្ចប់ជំនួបនេះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃនៅតែរក្សាគោលជំហររបស់ខ្លួន មិនទទួលស្គាល់ប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិដដែល ស្នើឲ្យដោះស្រាយ បញ្ហានេះ ព្រមទាំងស្នើឲ្យផ្លាស់ប្តូរពាក្យស្លោកនយោបាយរបស់ខ្លួន ប្រសិនបើមិនដោះស្រាយបញ្ហានេះទេ អាចនឹងប្រឈមនឹងបញ្ហាផ្លូវច្បាប់ ស្តីពីគណបក្សនយោបាយ។

សូមជំរាបថា នៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ តំណាងក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ប្រាក់​ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស សង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ...Read More


កម្ពុជាឈរលំដាប់លេខ៨ មានទំហំផលិតកម្មដំឡូងមីច្រើនជាងគេបំផុត នៅលើពិភពលោក

FN ៖ លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសឈរលំដាប់លេខ៨ ដែលមានផលិតកម្មដំឡូងមីច្រើនជាងគេ បំផុតនៅ​លើពិភពលោក។

លោក ហ៊ាន វណ្ណហន បានសរសេរក្នុង Facebook ផ្លូវការរបស់លោកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោក អញ្ជើញចូលរួម ក្នុងសន្និសិទ្ធអន្តរជាតិលើទី២ ស្តីពីម្សៅដំឡូងមី (Second World Starch) នៃទីក្រុង ឌូបៃ នៃសហរដ្ឋអារ៉ាប់រួម។

លោកបញ្ជាក់ថា ការចូលរួមនេះត្រូវបង់ថវិកា​ជាង១ពាន់ដុល្លារ តែការចូលរួមពិតជាផ្តល់គំនិតជាច្រើន ដល់កិច្ចអភិវឌ្ឍផលិតកម្មដំឡូងមីដ៍មានសក្តានុពលរបស់ប្រទេសកម្ពុជា។

លោក ហ៊ាន វណ្ណហន បានសរសេរទៀតថា៖

១៖ បើតាមទំហំផលិតកម្មដំឡូងមី ប្រទេសកម្ពុជាឈរលំដាប់ទី៨ (ជាង៨លានតោន ក្នុងឆ្នាំ២០១៦) ក្នុងចំណោមប្រទេសលិតដំឡូងមី ធំៗទាំង១០លើពិភពលោក។ លំដាប់ទី១ ចាប់ផ្តើមពី Nigeria, Thailand, Indonesia, Brazil, Ghana, Vietnam,Cambodia, India & aNgola។ មកដល់ឆ្នាំ២០១៦ យើងផលិតបានដំឡូងមី រហូតជាង១៣លានតោន។

២៖ ផលិតផលដំឡូងមីកម្ពុជា ចូលរួម ៣.១% នៃផលិតកម្មដំឡូងមីលើពិភពលោក។

៣៖ បើតាមផ្ទៃដីផលិតកម្ម ដំឡូងមីរបស់កម្ពុជា នោះយើងឈរលំដាប់ទី១៥ ដែលស្មើនឹង១.៤% នៃផ្ទៃដីផលិតកម្មដំឡូងមីលើពិភពលោក។

៤៖ បើតាមទិន្នផលដំឡូងមី នោះកម្ពុជាឈរលំដាប់ទី៥ នៃប្រទេសដែលទទួលបានទិន្នផលខ្ពស់បំផុត លើពិភពលោក បន្ទាប់ពី India, Cook Island, Suriname និង Lao៕

...Read More

ជប៉ុនផ្ដល់ថវិកាជាង ១០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍លើវិស័យសំខាន់ៗចំនួន៤ នៅកម្ពុជា

FN ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណង និងកម្ចីការប្រាក់ទាបសរុបជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍លើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជាការពារទឹកជំនន់ សាងសង់ផ្លូវ ធ្វើមន្ទីរពេទ្យ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។

ពិធីចុះហត្ថលេខាប្រគល់ និងទទួលនូវថវិកាទាំងអស់នេះ នឹងធ្វើឡើងរវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និង ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ថវិកាជាជំនួយ និងជាកម្ចីការប្រាក់ទាបជាង ១០០លានដុល្លារអាមេរិក នឹងយកទៅអភិវឌ្ឍន៍លើគម្រោងសំខាន់ៗចំនួន៤ រួមមាន៖

១៖ ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១០៩លានយ៉េន ស្មើប្រមាណ ៩៤៩,៩៧៣ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤»។

២៖ ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១,៤៥៣លានយ៉េន ស្មើប្រមាណ ១២.៦៦លានដុល្លារ សម្រាប់អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង»។

៣៖ ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ១១,១៣៦លានយ៉េន ស្មើប្រមាណ ៩៨លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «ការធ្វើឱ្យប្រសើរឡើង នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) ជំហានទី២»។

៤៖ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣,២៧១លានយ៉េន ស្មើប្រមាណ ២៨.៥លានដុល្លារ សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ»។

ជាការកត់សម្គាល់ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ព័ន្ធ ក្រោយពេលប្រទេសកម្ពុជា បានបញ្ចប់ភ្លើងសង្រ្គាមនាទសវត្សរ៍ឆ្នាំ៩០។ គម្រោងទាំង៤ខាងលើនេះ ត្រូវបានរំពឹងថា នឹងជួយកែលម្អដល់ការតភ្ជាប់តំបន់របស់កម្ពុជា ហើយក៏នឹងធ្វើឲ្យប្រសើរឡើងដល់ជីវភាព និងថែរក្សាសុខភាពរបស់ប្រជាជន៕

...Read More

ទៅមុខថយក្រោយ