FN ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបង្ហាញបញ្ជីរាយនាមឈ្មោះ ធនាគារពាណិជ្ជចំនួន៣៩ធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន៧ ដែលទទួលបានអជ្ញាប័ណ្ណត្រូវត្រឹម និងមានសិទ្ធិទទួលបានប្រាក់បញ្ជី និងប្រាក់សន្សំពីសាធារណជន ដោយមិនមានការព្រួយបារម្ភឡើយ។
ការបង្ហាញបញ្ជីឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា នៅពេលនេះ ដោយសារតែពេលកន្លងមក ខ្លួនមើលឃើញថា មានជនខិលខូចមួយចំនួន តែងតែដើរបោកកុហកប្រជាពលរដ្ឋ ឲ្យយកប្រាក់មកដាក់ផ្ញើ ឬដាក់សន្សំ ជាមួយគ្រឹះស្ថាន ក្រុមហ៊ុន សមាគម ឬអង្គការរបស់ខ្លួន ដោយសន្យាផ្ដល់អត្រាការប្រាក់ខ្ពស់។