FN ៖ លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសឈរលំដាប់លេខ៨ ដែលមានផលិតកម្មដំឡូងមីច្រើនជាងគេ បំផុតនៅលើពិភពលោក។
លោក ហ៊ាន វណ្ណហន បានសរសេរក្នុង Facebook ផ្លូវការរបស់លោកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោក អញ្ជើញចូលរួម ក្នុងសន្និសិទ្ធអន្តរជាតិលើទី២ ស្តីពីម្សៅដំឡូងមី (Second World Starch) នៃទីក្រុង ឌូបៃ នៃសហរដ្ឋអារ៉ាប់រួម។
លោកបញ្ជាក់ថា ការចូលរួមនេះត្រូវបង់ថវិកាជាង១ពាន់ដុល្លារ តែការចូលរួមពិតជាផ្តល់គំនិតជាច្រើន ដល់កិច្ចអភិវឌ្ឍផលិតកម្មដំឡូងមីដ៍មានសក្តានុពលរបស់ប្រទេសកម្ពុជា។
លោក ហ៊ាន វណ្ណហន បានសរសេរទៀតថា៖
១៖ បើតាមទំហំផលិតកម្មដំឡូងមី ប្រទេសកម្ពុជាឈរលំដាប់ទី៨ (ជាង៨លានតោន ក្នុងឆ្នាំ២០១៦) ក្នុងចំណោមប្រទេសលិតដំឡូងមី ធំៗទាំង១០លើពិភពលោក។ លំដាប់ទី១ ចាប់ផ្តើមពី Nigeria, Thailand, Indonesia, Brazil, Ghana, Vietnam,Cambodia, India & aNgola។ មកដល់ឆ្នាំ២០១៦ យើងផលិតបានដំឡូងមី រហូតជាង១៣លានតោន។
២៖ ផលិតផលដំឡូងមីកម្ពុជា ចូលរួម ៣.១% នៃផលិតកម្មដំឡូងមីលើពិភពលោក។
៣៖ បើតាមផ្ទៃដីផលិតកម្ម ដំឡូងមីរបស់កម្ពុជា នោះយើងឈរលំដាប់ទី១៥ ដែលស្មើនឹង១.៤% នៃផ្ទៃដីផលិតកម្មដំឡូងមីលើពិភពលោក។
៤៖ បើតាមទិន្នផលដំឡូងមី នោះកម្ពុជាឈរលំដាប់ទី៥ នៃប្រទេសដែលទទួលបានទិន្នផលខ្ពស់បំផុត លើពិភពលោក បន្ទាប់ពី India, Cook Island, Suriname និង Lao៕