
FN ៖ រាជរដ្ឋាភិបាលកម្ពុជានាថ្មីៗនេះ បានចេញសេចក្តីសម្រេចមួយ ដោយអនុញ្ញាតឱ្យក្រសួងការពារជាតិកម្ពុជា ជ្រើសរើសទាហានចំនួន ៣៨៥០បន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកងទ័ព ជាពិសេសសម្រាប់កងពលថ្មីដែលទើបនឹងបង្កើតឡើងនៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅនេះ។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានឱ្យដឹងថា ពលទាហានជាងជិត ៤ពាន់នាក់នោះ នឹងត្រូវទៅបំពេញក្របខណ្ឌនៅកងឯកភាពមួយចំនួនដូចខាងក្រោម៖
១៖ ទីបញ្ជាការយោធភូមិភាគទី១ ចំនួន២៥០នាក់
២៖ កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ២៩០០នាក់
៣៖ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចំនួន២៥០នាក់
៤៖ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ចំនួន១០០នាក់
៥៖ កងអនុសេនាធំស្រុកសៀមប៉ាង ចំនួន ២៥០នាក់៕
...
Read More
FN ៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កង្វះធនធានមនុស្សមានសមត្ថភាព ដែលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាឧបសគ្គសម្រាប់ការទាក់ទាញវិនិយោគពីបរទេស ពិសេសប៉ះពាល់ដល់ការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ក្នុងវិស័យសេដ្ឋកិច្ច។
លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និងចុះហត្ថលេខាលើកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ ស្តីពីមុខរបរ និងការងារ សម្រាប់យុវជននៅកម្ពុជា នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
លោកថ្លែងយ៉ាងដូច្នេះថា «កម្ពុជាក៏ប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ការខ្វះខាតធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាឧបសគ្គសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគពីបរទេស ក៏ដូចជាការប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ចជាមួយប្រទេសក្នុងតំបន់»។
លោករដ្ឋមន្រ្តីបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានឡើកឡើងខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីកំណត់គោលដៅជំនាញកម្លាំងពលកម្មសម្រាប់យុវជនដែលកំពុងសិក្សា ក៏ដូចជាសិស្សដែលបានបោះបង់ការសិក្សា ហើយមិនមានលទ្ធភាពបន្តការបណ្តុះបណ្តាលវិជ្ជាជីវៈផ្លូវការ និងដើម្បីកសាងកម្លាំងពលកម្មដែលប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងផលិតភាពការងារខ្ពស់សម្រាប់ការប្រកួតប្រជែង និងការងារពេញមួយជីវិត សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងសង្គម ក៏ដូចជាការកសាងខឿនសេដ្ឋកិច្ចកម្ពុជា នាពលេបច្ចុប្បន្ន និងនាពេលអនាគត តាមរយៈគុណភាព និងសមត្ថិភាពនៃកម្លាំងពលកម្ម។
លោក អ៉ិត សំហេង ដោយទទួលបានការចូលរួមចំណែកពីការកិច្ចសហប្រតិបត្តិការយ៉ាងល្អ ពីសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ពិសេសក្រុមអង្គការសហប្រជាជាតិនៅកម្ពុជា ក្រសួងការងារ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបន្តកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវ៖
១៖ ការស្រាវជ្រាវប្រសិទ្ធភាពម៉ាក្រូសេដ្ឋកិច្ច នៃវិនិយោគក្នុងការអប់រំ និងអភិវឌ្ឍជំនាញត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយ
២៖ ការពង្រឹងប្រព័ន្ធវិញ្ញាបនបត្រស្ថាប័ន TVET ដោយផ្អែកលើឧស្សាហកម្ម និងស្តង់ដារអាស៊ាន។
៣៖...Read More

FN ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញសេចក្ដីសម្រេចផ្លូវការ ស្ដីពីការកែសម្រូល និងបំពេញបន្ថែមការកំណត់ ថ្លៃលក់ទឹក ដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋមន្រ្តីស្តីទី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក សាត សាមី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីសម្រេចនេះ ក្រសួងឧស្សហកម្ម បានបញ្ជាក់ថា ទឹកសម្រាប់លក់ជូនដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារដែលមានបន្ទប់ជួលឲ្យកម្មករ កម្មការិនី និងសិស្ស និស្សិត ស្នាក់នៅដោយគិតក្នុងតម្លៃ ៧០០រៀល ក្នុងមួយម៉ែត្រគូប ហើយម្ចាស់ផ្ទះ ឬម្ចាស់អគារ ត្រូវលក់ទឹកស្អាតនេះ ក្នុងតម្លៃ៨០០រៀល។
...
Read More
FN ៖ ពិព័រណ៍ខេមបៀល (Cambuild17) ជាពិព័រណ៍ពាណិជ្ជកម្មខ្នាតអន្តរជាតិធំជាងគេនៅក្នុងតំបន់ ផ្នែកស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល ការរចនាប្លង់អគារ ការកែច្នៃសំណង់អគារ ការសាងសង់អគារពាណិជ្ជកម្ម ការគ្រប់គ្រង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធថាមពលអគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងពិព័រណ៍វិស័យអចលនទ្រព្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៧ នាសហសាលពិព័រណ៍កោះពេជ្រ។
ក្នុងសន្និសិទ្ធសារព័ត៌មានមួយនាថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៧ នេះ លោក Andrew Siow នាយកប្រត្តិបត្តិក្រុមហ៊ុន AMB Tarsus Events Group បានឲ្យដឹងថា ពិព័រណ៍នេះនឹងនាំមកនូវការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាចុងក្រោយបំផុតនិងមានការចូលរួមតាំងពិព័រណ៍ជាង៣០០ក្រុមហ៊ុន តំណាងឱ្យ ២៣ប្រទេសរួមមាន ចិន តៃវ៉ាន់ ថៃម៉ាឡេស៊ី វៀតណាម អ៉ីតាលី និងសិង្ហបុរី។ ពិព័រណ៍នេះ មានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ នឹងមានការរៀបចំជាសិក្ខាសាលាស្តីពីបច្ចេកទេសថ្មីៗ ដែលធ្វើបទបង្ហាញដោយអ្នកឯកទេសក្នុងឧស្សាហកម្ម រូមជាមួយនឹងដែលវិស័យពាក់ព័ន្ធ។
ស្របពេលជាមួយគ្នានេះដែរ លោក Andrew Siow បានបញ្ជាក់ថា ពិព័រណ៍ CAMPROPERTY 2017 ដែលជាពិព័រណ៍វិស័យអចលនទ្រព្យ អន្តរជាតិលំដាប់ទី១ នៅកម្ពុជា។ ព្រឹត្តិការណ៍នេះផ្ដោតសំខាន់ទៅលើគម្រោងអចលនទ្រព្យទាំងអស់នៅកម្ពុជា ដែលត្រៀមខ្លួនជាស្រេចក្នុងការដាក់តាំងបង្ហាញ និងទទួលស្វាគមន៍ចំពោះអ្នកវិនិយោគទុនទាំងឡាយ រួមទាំងអ្នកដែលមានតម្រូវការស្វែងរកទិញលំនៅឋានក្នុងក្តីស្រម៉ៃ។ ពិព័រណ៍នេះនិងក្លាយជាវេទិកាណាត់ជួបសម្រាប់វិនិយោគិន បុគ្គល និងស្ថាប័ន ដើម្បីកសាងបណ្តាញទំនាក់ទំនងគ្នាទៅវិញទៅមកផងដែរ។ អ្នកដែលចូលរួមទស្សនាពិព័រណ៍អចលនទ្រព្យទាំងអស់នឹងទទួលបានការផ្តល់ជូនជម្រើសដ៏ល្អបំផុតពីសំណាក់គម្រោងជាច្រើនដែលកំពុងពេញនិយមនិងមានកេរ្តិ៍ឈ្មោះនៅកម្ពុជា ដែលនឹងមកដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនក្នុងខណះពេលតែមួយ។
លោក ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់...Read More

FN ៖ ករណីជីករករ៉ែមាសដែលនាំឲ្យបាក់ដីសង្កត់មនុស្សស្លាប់ និងរបួស នៅចំណុចត្រូន ភូមិអូរពារ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់មិញនោះត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ចាត់ទុកថា ជាសកម្មភាពខុសច្បាប់ទាំងស្រុង ហាមមិនដែលស្ដាប់នោះឡើយ។
ចំពោះវិធានការ នៅចំពោះមុខនេះ លោករដ្ឋមន្ដ្រី នឹងបង្កើនការទប់ស្កាត់បន្ដទៀត ដោយបញ្ជាឲ្យមន្ទីររ៉ែ និងថាមពលខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅអប់រំ និងពិនិត្យមើលជាក់ស្ដែង។
លោក ស៊ុយ សែម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះថា សកម្មភាពជីករករ៉ែ ដែលនាំឲ្យគ្រោះថ្នាក់ដាក់ដីស្លាប់ និងរបួសបែបនេះ គឺដោយសារតែជាសកម្មភាពខុសច្បាប់ មិនមានសុំការអនុញ្ញាតិពីមន្ដ្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធនោះឡើយ ហើយករណីនេះលោកទើបតែដឹងតាមការផ្សព្វផ្សាយ នាព្រឹកមិញនេះដែរ។ លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តត្រូវតែជួយសហការ និងទប់ស្កាត់ ពីព្រោះសកម្មភាពលួចលាក់ដោយខុសច្បាប់បែបនេះ គឺនាំឲ្យមានគ្រោះថ្នាក់ហើយ។
បើតាមលោករដ្ឋមន្ដ្រី ការជីករករ៉ែ និងធនធានធម្មជាតិ នៅក្នុងដីនោះ ក្រសួងអនុញ្ញាតឲ្យត្រឹមតែ២០ម៉ែត្រប៉ុណ្ណោះ បើជ្រៅជាងនេះនឹងធ្វើឲ្យមានគ្រោះថ្នាក់ជាក់ជាមិនខានឡើយ ដូចអ្វីដែលបានកើតឡើងកាលពីពេលកន្លងទៅនៅតាមខេត្តមួយចំនួននោះ។
សូមបញ្ជាក់ថា មានហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើល ដោយបាក់ដីរណ្ដៅជីករ៉ែមាស បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួស នៅយប់ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ទីតាំងដែលបាក់រណ្ដៅជីករ៉ែមាសនេះ មានម្ចាស់ឈ្មោះ គង់ ប៊ុននាង ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យរងគ្រោះថ្នាក់ដល់មនុស្ស២នាក់ ឈ្មោះ ញ៉ែត ផាត អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រាច ឃុំកណ្តោលស្រុកទឹកឈូក...Read More

FN ៖ ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក អ៊ិហ្ស៊ិកាវ៉ា គិអ៊ិឈិ អគ្គនាយករោងចក្រកែច្នៃមើមខ្ញី ដែលមានមូលដ្ឋាននៅខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ននេះដំណាំខ្ញីកំពុងត្រូវប៉ាន់ទីផ្សារជាខ្លាំង ដោយក្រុមហ៊ុនរបស់លោកត្រូវការទិញមើមខ្ញីយ៉ាងច្រើនពីកសិករ ដើម្បីកែច្នៃទៅជាមើមខ្ញីជ្រក់ នាំយកទៅលក់ចែកចាយបន្ដលើទីផ្សារបរទេស។
លោក អ៊ិហ្ស៊ិកាវ៉ា គិអ៊ិឈិ បានថ្លែងឲ្យដឹងថា រោងចក្រត្រូវការមើមខ្ញីពី២ម៉ឺនគីឡូឡើងទៅក្នុង១ខែ ដើម្បីធ្វើជ្រក់ នាំចេញទៅលក់នៅក្នុងប្រទេសចិន, ជប៉ុន, ថៃ, វៀតណាម និងមួយផ្នែកទៀតសម្រាប់លក់ក្នុងស្រុក តាមហាងទំនើបៗមួយចំនួន ដើម្បីបំពេញតម្រូវការភ្ញៀវបរទេស ដែលនិយមចូលចិត្តទទួលទានខ្ញីជ្រក់នេះ។
លោកបានថ្លែងបន្ដទៀតថា អស់រយៈពេល២ឆ្នាំហើយ ដែលក្រុមហ៊ុនបានបើកដំណើរការ ផលិតខ្ញីជ្រក់នេះ។
ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យប្រជាកសិករនាំគ្នាដំាំដំណាំខ្ញីឲ្យច្រើន ខណៈនៅពេលនេះពុំទាន់មានបងប្អូនប្រជាពលរដ្ឋណាដំាំដំណាំនេះ ជាលក្ខណៈទ្រង់ទា្រយធំ នាំយកមកលក់ឲ្យក្រុមហ៊ុននោះឡើយ ទោះបីជាមានការអំពាវនាវ បំផុសបំផុលយ៉ាងណាក្ដី។ ក្រុមហ៊ុននឹងចាប់ទទួលទិញខ្ញីចាប់ពី១តោនឡើងទៅ។
លោកថា ខ្ញីជ្រក់មួយថងមានទម្ងន់១.៥គីឡូក្រាម តម្លៃ៦ពាន់រៀល មើមខ្ញីទាំងនោះត្រូវប្រមូលទិញពីប្រទេសចិន ប្រទេសថៃ និងប្រទេសកម្ពុជា (ខេត្តមណ្ឌលគីរី) ដោយទិញក្នុងតម្លៃ៨០០រៀលក្នុងមួយគីឡូ។
ក្នុងនោះលោកក៏បានធ្វើកាអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឲ្យដាំខ្ញីឲ្យបានច្រើន ដើម្បីយកមកលក់ឲ្យក្រុមហ៊ុន ព្រោះក្រុមហ៊ុនកំពុងមានតម្រូវការខ្ពស់ និងមានទីផ្សារច្បាស់លាស់៕
...
Read More
FN ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរុស្ស៊ី បានចុះកិច្ចព្រមព្រៀងថ្មីចំនួន៣ទៀត អំឡុងទស្សនកិច្ចរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទៅកាន់ប្រទេសរុស្ស៊ី។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងការបរទេសនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងចំនួន៣នោះ រួមមាន៖
១៖ ពិធីសារនៃកិច្ចប្រជុំលើកទី១០ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
២៖ អនុស្សារណៈយោគយល់ស្តីពីការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានរុស្ស៊ី។
៣៖ កម្មវិធីសកម្មភាពរួមរវាងក្រសួងទេសចរណ៍កម្ពុជា និងភ្នាក់ងារសហព័ន្ធទេសចរណ៍រុស្ស៊ី សម្រាប់ឆ្នាំ២០១៨-២០២០។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីរយៈពេល២ថ្ងៃ នាថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៧។ តាមការគ្រោងទុកមានកិច្ចព្រមព្រៀងចំនួន៥ ដែលត្រូវចុះហត្ថលេខាជាមួយគ្នា៕
...
Read More
FN ៖ ការប្រតិកម្មរបស់ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ ក្រោមចំណងជើងថា «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ ដែរឬទេ? អ្នកជាអ្នកសម្រេចិត្ត» ឬ «Is Cambodia committed to democracy? You decide» ជុំវិញការបិទនិងបណ្តេញអង្គការ NDI ចេញកម្ពុជា បានធ្វើឲ្យមានប្រតិកម្មតបតវិញពីសំណាក់មន្រ្តីរដ្ឋាភិបាល និងពីការគំរាមធ្វើបាតុកម្មប្រឆាំងស្ថានទូតអាមេរិកទៀតផង។
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងប្រតិកម្មទៅកាន់ស្ថានទូតអាមេរិកវិញយ៉ាងដូច្នេះថា៖ «បើគ្មានការគោរពច្បាប់ សូមកុំនិយាយពីប្រជាធិបតេយ្យ! អ្នកនៅលើទឹកដីកម្ពុជា អ្នកត្រូវតែគោរពច្បាប់កម្ពុជា! សូមកុំភ្លេចថា កម្ពុជាជារដ្ឋអធិបតេយ្យ! សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស អាចធ្វើសកម្មភាពបានលុះណាតែមានការចុះបញ្ជីជាមុន ហើយការចុះបញ្ជីនេះត្រូវធ្វើនៅក្រសួងការបរទេស មិនមែនជាមួយស្ថាប័ន ផ្សេងឡើយ យោងតាមច្បាប់ NGO កម្ពុជា!»។
ក្រោយប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រុមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ដែលមានគ្រប់សាខាទូទាំងប្រទេស ប្រកាសព្រមានធ្វើបាតុកម្មនៅមុខ ស្ថានទូតអាមេរិក ប្រសិនបើបន្តលូកដៃចូលកិច្ចការកម្ពុជាមិនបញ្ឈប់នោះ។
ប្រធានក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព លោក ប៉ាន់ ខែមប៊ុនថន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរាត្រីឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា «ជម្រាបទៅស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា, យើងជាក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព សូមបញ្ជាក់ថា បានជាយើងដាក់ថា ស្រលាញ់សន្តិភាព ព្រោះតែយើងមិនចង់បាត់បង់សន្តិភាពដែលកំពុងមានបច្ចុប្បន្ន សូមរំព្ញកថា ក្នុងទំព័រប្រវត្តិសាស្ត្រខ្មែរអាមេរិកធ្លាប់បានបង្កវិនាសកម្ម មកលើទឹកដី១នេះម្តងរួចមកហើយ កាលពីទសវត្ស៧០ រណ្តៅគ្រាប់នៅបន្សល់ទុកដល់បច្ចុប្បន្ននៅឡើយ ហេតុដូច្នេះហើយសូមស្ថានទូតអាមេរិកកុំលូកដៃ រហូតហួសព្រំដែនភារកិច្ចចំពោះការងាដឹកនាំរបស់កម្ពុជា បើសិនជាស្ថានទូតអាមេរិកនៅតែបន្តលូកដៃមិនបញ្ឈប់នោះទេ សម្ពន្ធយុវជនស្រលាញ់សន្តិភាព គ្រប់សាខាទូទាំងប្រទេស នឹងប្រើសិទ្ធស្របច្បាប់ ដើម្បីបង្ហាញពីទឹកចិត្តស្រលាញ់សន្តិភាព ការពារសន្តិភាពរបស់កម្ពុជា នៅចំពោះមុខស្ថានទូតអាមេរិក ជាក់ជាមិនខាន»។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលួចទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរាត្រីថ្ងៃទី២៣...Read More

FN ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ពុំបានបិទវិទ្យុអាស៊ីសេរី (RFA) និង វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នោះទេ គឺក្រសួងព័ត៌មានបិទតែស្ថាប័នវិទ្យុណាដែលរំលោភច្បាប់ប៉ុណ្ណោះ ហើយថ្លែងថា RFA និង VOA នៅតែអាចផ្សាយបន្តបាននៅកម្ពុជា តាមស្ថាប័នវិទ្យុដែលមានច្បាប់អនុញ្ញាត។ ពាក់ព័ន្ធនឹងករណីនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើកុំឱ្យសាធារណជន យល់ច្រឡំតទៅទៀត។
ការប្រកាសរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា រាជរដ្ឋាភិបាល គ្រោងបិទមិនឱ្យមានការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជា តទៅទៀត។
នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «វិទ្យុអាស៊ីសេរី (RFA) យើងអត់បានបិទទេ វិទ្យុ VOA (សំឡេងសហរដ្ឋអាមេរិក) ក៏យើងអត់បិទដែរ។ វិទ្យុមួយចំនួននៅតែបន្តផ្សាយទេ ពីព្រោះតែគេសុំច្បាប់ ម្តេចក៏ចេះតែនិយាយថា បិទៗ។ គឺយើងបិទស្ថានីយ៍ណា ដែលរំលោភដែលបំពាន»។
លោករដ្ឋមន្រ្តីបានបន្តថា VOA និង RFA នៅតែផ្សាយបាននៅកម្ពុជា តាមរយៈវិទ្យុមួយចំនួនដែលសុំច្បាប់។ មិនតែប៉ុណ្ណោះ វិទ្យុទាំងពីរនេះ នៅតែផ្សាយបានតាមរលកធាតុអាកាសរបស់ AM។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យក្រសួងព័ត៌មានចាត់វិធានការចំពោះ ការិយាល័យវិទ្យុអាស៊ីសេរី និងវិទ្យុ VOA ដែលបានធ្វើសកម្មភាពយកព័ត៌មាននៅកម្ពុជា ដោយគ្មានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន និងមិនបានមកចុះបញ្ជីពន្ធដារ តាមច្បាប់ស្តីពីសារពើពន្ធដែលបានកំណត់ផងដែរ។
បន្ទាប់ពីមានសំណើនេះ លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបិទស្ថានីយ៍វិទ្យុមហានគរ របស់លោកស្រី...Read More

FN ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តនិស្សិត ឲ្យទៅសិក្សាក្រៅប្រទេស ដើម្បីនាំយកចំណេះដឹងទាំងអស់នោះ មកបង្ហាត់បង្ហាញនិស្សិតនៅកម្ពុជាបន្ថែមទៀត។
ជាមួយគ្នានេះ លោកក៏បានក្រើនរម្លឹក ទៅនិស្សិតទាំង៣សកលវិទ្យាល័យផ្សេងគ្នា ហើយតៀមនឹងទៅប្រទេសអ៊ីស្រាអែល នៅពេលខាងមុខនេះថា ការចាកចេញពីមាតុប្រទេសលើកនេះ គឺ មិនមែនសម្រាប់ធ្វើដំណើរទៅដើរលេងនោះទេ ពោលគឺទៅចុះកម្មសិក្សា ដើម្បីស្វែងយល់ពី អ្វីដែរថ្មីនៅប្រទេសរបស់គេ ដើម្បីយកមកប្រទេសរបស់យើងវិញ ក្នុងការផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក។
ការថ្លែងក្រើនរម្លឹកបែបនេះរបស់លោក វេង សាខុន ទៅកាន់និស្សិតជាង២០០នាក់ ធ្វើឡើងក្នុងពិធីសំណេះសំណាល «និស្សិតសកលវិទ្យាល័យកសិកម្ម សាលាជាតិកសិកម្មព្រែកលាប និងសាលាជាតិកសិកម្មកំពង់ចាម» ធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ឆ្នាំសិក្សា២០១៧-២០១៨ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ នៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
លោក វេង សាខុន បញ្ជាក់ថា «ការចេញទៅធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអែលនេះ មិនមែនជាពេលវេលាយើងដើរលេងនោះទេ ត្រូវស្វះស្វែងរកប្រមូលនូវចំណេះដឹងអ្វី ដែលយើងអាចធ្វើបាន ដើម្បីទុកខ្លួនរបស់យើង នៅពេលដែលយើងមានបញ្ហាប្រឈម យើងអាចដោះស្រាយវាបាន»។
លោកបន្ថែមថា និសិ្សតជំនាន់សព្វថ្ងៃពិតជាមាន សំណាងណាស់ គឺខុសពីជំនាន់មុន (ជំនាន់លោកសិក្សា) គឺត្រូវធ្វើដំណើរដោយកង់ឌុប ពីស្រុកកំណើតទៅទីកន្លែងដែលត្រូវទៅសិក្សា មិនដូចនឹងសម័យនេះទេ គឺមានអ្វីគ្រប់សព្វមិនសូវ ចំណាយពេលវេលាច្រើននោះទេ។ ការលើកឡើងបែបនេះ បង្ហាញពីការអភិវឌ្ឍន៍របស់កម្ពុជា ដោយមានរីកចម្រើនលើគ្រប់វិស័យ ដោយកម្ពុជាទើបតែរួចពីសម័យការខ្មៅងងឹត បន្សល់តែភាពឈឺផ្សារ តែសព្វថ្ងៃកម្ពុជាមានការផ្លាស់ប្តូរយ៉ាងខ្លាំងផងដែរ។
សម្រាប់លោក ង៉ោ ប៊ុនថាន សកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានឲ្យដឹងថា «ជារៀងរាល់ឆ្នាំ នៅចុងឆ្នាំសិក្សានិមួយៗ សកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងតែរៀបចំប្រារព្ធពិធីជួបជុំសំណេះសំណាល ជាមួយនិស្សិតដែលត្រៀមចេញទៅធ្វកម្មសិក្សានៅប្រទេសអ៊ីស្រាអែល និងពិធីទទួលនិស្សិតត្រឡប់ពីធ្វើកម្មសិក្សាពី ប្រទេសអ៊ីស្រាអែលផងដែរ។ សម្រាប់កម្មវិធីនៅថ្ងៃនេះ យើងមាននិស្សិតត្រៀមចេញដំណើរចំនួន២១០នាក់ ដែលនឹងត្រូវធ្វើដំណើរទៅធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអែល ចាប់ពីថ្ងៃទី០៦ ខែកញ្ញា...Read More

FN ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស្រី Desiress Ganz នាយកកិច្ចការពលកម្ម នៃការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញពីការគាំទ្រច្បាប់សហជីពកម្ពុជា និងបានសន្យានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្រោយពីមានទំនាក់ទំនងល្អអស់រយៈពេលជិត២០ឆ្នាំ ចាប់តាំងពីមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ជំនួបពិភាក្សានេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ដែលក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានឲ្យដឹងថា រយៈពេលជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តច្បាប់ស្តីពីសហជីព និងប្រកាសចំនួន៤ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងវិស័យការងារឲ្យកាន់តែប្រសើរឡើង។ ច្បាប់នេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងស្របតាមអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ដោយធានាបាននូវផលប្រយោជន៍ចំពោះសហជីព និយោជក និងកម្មករនិយោជិត ចាបតាំងពីច្បាប់នេះបង្កើតរហូតដល់ដាក់ឲ្យអនុវត្តការចុះបញ្ជិការសហជីពមានចំនួនកើនឡើងជាបន្តបន្ទាប់។ ច្បាប់នេះមិនត្រឹមតែ ធ្វើឲ្យដំណើរការនៃការចុះបញ្ជីការសហជីពមានភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះក៏ជំរុញឲ្យសហជីពចេះសហការ និងស្រឡាញ់គ្នា ដើម្បីផលប្រយោជន៍កម្មករនិយោជិត និងមានការចូលរួមដោយសេរីស្មើភាពគ្នាផងដែរ។
លោករដ្ឋមន្ត្រីបានលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បមា ដែលនឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និយោជក និងដល់ប្រទេសជាតិទាំងមូល ពីព្រោះច្បាប់នេះត្រូវបានធ្វើឡើង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ ព្រមទាំងជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឲ្យកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ ហើយបានរៀបចំសិក្ខាសាលាសាធារណៈ ចំនួន២លើក ដើម្បីប្រមូលនូវធាតុចូលពីគ្រប់ភាគី និងមជ្ឈដ្ឋាននានា ធ្វើយ៉ាងណាឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លោករដ្ឋមន្ត្រីបានជម្រាបជូនពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលបានធ្វើការជាច្រើនចំពោះការដោះស្រាយវិវាទការងារដោយឯករាជ្យទៅតាមនីតិវិធីរបស់ខ្លួន។ បច្ចុប្បន្ន ក្រសួងក៏បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនីវិធីដោះស្រាយវិវាទការងារ ដើម្បីដោះស្រាយនូវវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការ។
លោកស្រីបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបានខិតខំដោះស្រាយនូវវិវាទផ្សេងៗដែលកើតមានឡើងក្នុងវិស័យកាត់ដេរ ប្រកបដោយឯករាជ្យភាព។ លោកស្រីបានបង្ហាញនូវសុទិដ្ឋិនិយមគាំទ្រច្បាប់ស្តីពីសហជីព ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវតម្លាភាព ធានាផលប្រយោជន៍ដល់គ្រប់ភាគី និងសម្តែងនូវការគាំទ្រចំពោះកម្ពុជាដែលបាននិងកំពុងកសាងនូវច្បាប់ និងលិខិតបទដ្ឋាននានា ស្របតាមអនុសញ្ញាអន្តរជាតិ។
លោកស្រីបន្តថា សហរដ្ឋអាមេរិកនៅតែបន្តកិច្ចសហប្រតិបត្តិការ និងបង្កើនភាពស្និទ្ធស្នាលជាមួយប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕
...
Read More
FN ៖ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy នៅថ្ងៃទី២៣ ខែសីហានេះ បានរួមសហការគ្នាឈាន ដល់ការចុះកិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍ អណ្តូងប្រេងកាតនៅក្នុងប្លុង A នៃដែនសមុទ្រកម្ពុជា។
ជាមួយនឹងការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន KrisEnergy បានអះអាងថា នឹងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសផលិតប្រេងកាតដូចបំណង ហើយតំណក់ប្រេងកាត លើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងជាផ្លូវការនៅដើមឆ្នាំ២០១៩ ពោលគឺមានរយៈពេល២៤ខែទៀត។
កញ្ចប់កិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍អណ្តូងប្រេងកាត់នៅប្លុក A ដែនសមុទ្រកម្ពុជា ដែលទើបចុះហត្ថលេខានេះ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ធ្វើផលិតកម្មលើកទី១របស់ខ្លួន គឺជំហាន 1A និង 1B នៃដំណាក់កាលទី១ នៃប្លុក A ដែលមានផ្ទៃក្រឡា១៩៨គីឡូម៉ែត្រការ៉េ នៃទំហំប្លុក A ទាំងមូលចំនួន ៣,០៨៣គីឡូម៉ែត្រការ៉េ។
តំបន់កិច្ចសន្យាប្លុក A របស់កម្ពុជា មានទំហំ ៣,០៨៣គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅទឹកចន្លោះពី៥០ម៉ែត្រ ទៅ៨០ម៉ែត្រ។
តាមការប៉ាន់ស្មានបរិមាណ សក្តានុពលធនធានប្រេងកាត ដែលក្រុមហ៊ុន KrisEnergy ធ្វើប្រតិបត្តិការដំណាក់កាលដំបូង 1A និង 1B អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេល ផលិតកម្ម៩ឆ្នាំ និងអាចឲ្យមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញឲ្យកម្ពុជាក្លាយ ជាប្រទេសផលិតប្រេងឆៅមួយ នៅពេលអនាគត។
ក្នុងកិច្ចព្រៀមព្រៀងនេះ រាជរដ្ឋាភិបាលកម្ពុជា កាន់កាប់ភាគហ៊ុនចំនួន៥ភាគរយ ចំណែកក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុន ៩៥%។
លោក Kelvin Tang នាយកប្រតិបត្តិក្រុមហ៊ុន KrisEnergy បានថ្លែងបញ្ជាក់ថា អណ្តូងប្រេងអប្សរា នឹងក្លាយជាអណ្តូងប្រេងដែលផ្តល់តំណក់ប្រេងទី១ នៅកម្ពុជា។ KrisEnergy ជឿជាក់ថា នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសផលិតប្រេងកាតដូចបំណង។
នាយកប្រតិបត្តិរូបនេះបានអះអាងថា «ឆាប់ៗបន្ទាប់ពីចុះហត្ថលេខានេះ...Read More
ទៅមុខថយក្រោយ