FN ៖ រាជរដ្ឋាភិបាលកម្ពុជានាថ្មីៗនេះ បានចេញសេចក្តីសម្រេចមួយ ដោយអនុញ្ញាតឱ្យក្រសួងការពារជាតិកម្ពុជា ជ្រើសរើសទាហានចំនួន ៣៨៥០បន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកងទ័ព ជាពិសេសសម្រាប់កងពលថ្មីដែលទើបនឹងបង្កើតឡើងនៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅនេះ។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានឱ្យដឹងថា ពលទាហានជាងជិត ៤ពាន់នាក់នោះ នឹងត្រូវទៅបំពេញក្របខណ្ឌនៅកងឯកភាពមួយចំនួនដូចខាងក្រោម៖
១៖ ទីបញ្ជាការយោធភូមិភាគទី១ ចំនួន២៥០នាក់
២៖ កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ២៩០០នាក់
៣៖ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចំនួន២៥០នាក់
៤៖ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ចំនួន១០០នាក់
៥៖ កងអនុសេនាធំស្រុកសៀមប៉ាង ចំនួន ២៥០នាក់៕