FN ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរុស្ស៊ី បានចុះកិច្ចព្រមព្រៀងថ្មីចំនួន៣ទៀត អំឡុងទស្សនកិច្ចរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទៅកាន់ប្រទេសរុស្ស៊ី។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងការបរទេសនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងចំនួន៣នោះ រួមមាន៖
១៖ ពិធីសារនៃកិច្ចប្រជុំលើកទី១០ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
២៖ អនុស្សារណៈយោគយល់ស្តីពីការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានរុស្ស៊ី។
៣៖ កម្មវិធីសកម្មភាពរួមរវាងក្រសួងទេសចរណ៍កម្ពុជា និងភ្នាក់ងារសហព័ន្ធទេសចរណ៍រុស្ស៊ី សម្រាប់ឆ្នាំ២០១៨-២០២០។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីរយៈពេល២ថ្ងៃ នាថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៧។ តាមការគ្រោងទុកមានកិច្ចព្រមព្រៀងចំនួន៥ ដែលត្រូវចុះហត្ថលេខាជាមួយគ្នា៕