ថ្ងៃ ១៦ មេសា ២០១៦ ជាខួប ៤១ ឆ្នាំ នៃការធ្លាក់ខ្លួនពិការភ្នែករបស់ខ្ញុំ (១៦ មេសា១៩៧៥-១៦ មេសា ២០១៦)

ខ្ញុំធ្លាប់បាននិយាយហើយថា ក្នុងសម័យសង្គ្រាម ប្រជាជន ពិសេសយុវជន គឺជាចំណាប់ខ្មាំងនៃសង្គ្រាម គ្មានផ្លូវទី៣ សំរាប់ជ្រើសរើសនោះឡើយ។ ខ្ញុំសំរេចចិត្តដើរតាម សម្តេចព្រះ នរោត្តម សីហនុ ប្រឆាំងរដ្ឋ​ប្រ​ហារខុសច្បាប់របស់ពួក លន់ នល់ និងការឈ្លានពានរបស់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង។ ក្រោយម៉ោង ៦ ព្រឹក ថ្ងៃ ១៦ មេសា ១៩៧៥ ខ្ញុំត្រូវរបួសជាលើកទី ៥ និងជាលើកចុងក្រោយ​នៃការប្រ​យុទ្ធ ១០៥ លើក ក្នុងរយៈពេលសង្គ្រាម ៥ ឆ្នាំ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥។ ខ្ញុំសន្លប់ពីថ្ងៃ ១៦ មេសា រហូតថ្ងៃ ២១ មេសា។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ហើយពាក្យខិតខំការពារឱ្យដូចការពារប្រស្រីភ្នែក​មិន​មែនជាភាសាដែលខ្ញុំត្រូវនិយាយទៀតទេ ព្រោះខ្ញុំបាត់បង់ប្រស្រីភ្នែកខ្លួនឯងរួចទៅហើយ។ ក្នុងដំណាក់កាលព្យាបាល គ្រូពេទ្យតម្រូវអោយវះយកគ្រាប់ភ្នែកខ្ញុំចេញ ដោយមិនមានថ្នាំសណ្ដំ និងថ្នាំ​ស្ពឹកគ្រប់គ្រាន់(ឈឺខ្លាំងណាស់)។ ក្រៅពឺឈឺចាប់ដោយសាររបួស នូវមានការឈឺចាប់ខាងផ្លូវចិត្តថែម​ទៀត។ នោះគឺការទទួលព័ត៌មានខុសថា គ្រូពេទ្យក្រមុំ រ៉ានី បានរៀបការជាមួយបុរសផ្សេងរួចទៅហើយ។ កំហឹងលើរឿងនេះ…

សារហ្វេសប៊ុក របស់ សម្តេចតេជោ អំពី ខួបទី ៣៧ ឆ្នាំ នៃការបានជុំរុំភរិយា និងកូនឡើងវិញ

ថ្ងៃនេះជាខួប ៣៧ ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង ភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩ – ២៤ កុម្ភៈ ២០១៦) តាំងពីថ្ងៃបែកគ្នាប្រកបដោយការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ភរិយាខ្ញុំមានផ្ទៃពោះជាង ៥ ខែ បន្ទាប់ពីកូនទីមួយស្លាប់យ៉ាងវេទនា នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។ តាំងពីថ្ងៃបែកគ្នា ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយក៏កាន់តែជឿថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ ក្រោយរំ​ដោះ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ រយៈពេលជាង ១ ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រ​ពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ។ គឺបាត់ទាំងពូជតែម្តង។…

រដ្ឋមន្ត្រីការបរទេសទឹកភ្នែក កាលពី ៣៧ ឆ្នាំមុន (ពីសារក្នុងហ្វេសប៊ុក ថ្ងៃ ៨ មករា ២០១៦)

ថ្ងៃនេះ ៨ មករា ២០១៦ ដែលកាលពី ៣៧ ឆ្នាំមុន ខ្លួនខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្រោយថ្ងៃរំដោះ ៧ មករា មួយថ្ងៃ។