ថ្ងៃ ១៦ មេសា ២០១៦ ជាខួប ៤១ ឆ្នាំ នៃការធ្លាក់ខ្លួនពិការភ្នែករបស់ខ្ញុំ (១៦ មេសា១៩៧៥-១៦ មេសា ២០១៦)

ខ្ញុំធ្លាប់បាននិយាយហើយថា ក្នុងសម័យសង្គ្រាម ប្រជាជន ពិសេសយុវជន គឺជាចំណាប់ខ្មាំងនៃសង្គ្រាម គ្មានផ្លូវទី៣ សំរាប់ជ្រើសរើសនោះឡើយ។ ខ្ញុំសំរេចចិត្តដើរតាម សម្តេចព្រះ នរោត្តម សីហនុ ប្រឆាំងរដ្ឋ​ប្រ​ហារខុសច្បាប់របស់ពួក លន់ នល់ និងការឈ្លានពានរបស់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង។ ក្រោយម៉ោង ៦ ព្រឹក ថ្ងៃ ១៦ មេសា ១៩៧៥ ខ្ញុំត្រូវរបួសជាលើកទី ៥ និងជាលើកចុងក្រោយ​នៃការប្រ​យុទ្ធ ១០៥ លើក ក្នុងរយៈពេលសង្គ្រាម ៥ ឆ្នាំ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥។ ខ្ញុំសន្លប់ពីថ្ងៃ ១៦ មេសា រហូតថ្ងៃ ២១ មេសា។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ហើយពាក្យខិតខំការពារឱ្យដូចការពារប្រស្រីភ្នែក​មិន​មែនជាភាសាដែលខ្ញុំត្រូវនិយាយទៀតទេ ព្រោះខ្ញុំបាត់បង់ប្រស្រីភ្នែកខ្លួនឯងរួចទៅហើយ។ ក្នុងដំណាក់កាលព្យាបាល គ្រូពេទ្យតម្រូវអោយវះយកគ្រាប់ភ្នែកខ្ញុំចេញ ដោយមិនមានថ្នាំសណ្ដំ និងថ្នាំ​ស្ពឹកគ្រប់គ្រាន់(ឈឺខ្លាំងណាស់)។ ក្រៅពឺឈឺចាប់ដោយសាររបួស នូវមានការឈឺចាប់ខាងផ្លូវចិត្តថែម​ទៀត។ នោះគឺការទទួលព័ត៌មានខុសថា គ្រូពេទ្យក្រមុំ រ៉ានី បានរៀបការជាមួយបុរសផ្សេងរួចទៅហើយ។ កំហឹងលើរឿងនេះ…

ការដកស្រង់សង្កថា ក្នុងពិធី ប្រគល់ពានរង្វាន់ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា”

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ស្វាគមន៍វត្តមានរបស់​បេក្ខជន ដែលជាប់ជា​ជ័យ​លា​ភី និងអ្នកគាំទ្រទាំងឡាយ ដែលបានមកជួបជុំគ្នាថ្ងៃនេះ។ ការកំណត់ពីសារប្រយោជន៍កម្មវិធី “យុវជនគំរូកម្ពុជា” ខ្ញុំមានភ័ព្វវាសនា ដែលបានមកជួបជាមួយនឹងក្មួយៗ ជាជ័យលាភីនៅក្នុងពានរង្វាន់យុវជនគំរូ ដូចដែល​លោក ដួង តារា បានលើកក្នុងរបាយការណ៍ ពាក់ព័ន្ធជាមួយនឹងគំនិតផ្តួចផ្តើម និងការរៀបចំនូវការ​ប្រកួត​ប្រជែង​នេះ។ ខ្ញុំមិនចង់កំណត់មួយថា តើវាមានសារៈសំខាន់យ៉ាងណានោះទេ? ខ្ញុំចង់ទុកឱកាសដល់អ្នក​ចូល​ប្រកួតប្រជែង អ្នកចូលផ្តល់មតិ កំណត់ថាតើសារៈសំខាន់នៃការបង្កើតឡើង​នូវកម្មវិធីប្រកួតប្រជែងនេះ វាមានអ្វីខ្លះ? មានប្រតិ​សកម្ម​ទៅលើអ្វីខ្លះ? ខ្ញុំចង់ផ្តល់ឱកាសសម្រាប់អ្នកចូលរួម … គោលដៅរបស់យើងបានដាក់ ចង់ឲ្យយុវជន ចៀសផុតពីគ្រឿងញៀន កសាងអំពើល្អ … ក៏ប៉ុន្តែ យើងត្រូវទុកឱកាសបន្ថែមថា ទោះបីអ្នកទាំងនោះចូល​រួម​ប្រ​កួត​​ប្រជែង ឬចូលរួមផ្តល់មតិ ក៏អាចនឹងគិតថាជាកម្មវិធីដែលមានសារៈប្រយោជន៍បន្ថែមទៀតលើផ្នែក​នេះ​ៗ។ វា​មានឥទ្ធិពលប្រតិសកម្ម លើផ្នែកផ្សេងបន្ថែមទៀត ដើម្បីយើង(អាច)ចងក្រង ថ្ងៃក្រោយ​បង្កើតទៅជាកម្មវិធី​អី​ផ្សេងៗ​ទៀត។ ខ្ញុំក៏អាចយកឱកាសនេះ ដើម្បីបញ្ជាក់ថា បញ្ហាធំជាងគេរបស់យើង គឺចង់បានធន​ធានមនុស្ស​នៅក្នុង​ប្រ​ទេស​របស់​យើង។ (ពិនិត្យ)ទិដ្ឋភាពទាំងឡាយ យើងឃើញអញ្ចេះ ក្នុងចំណោមអ្នកលេងហ្វេសប៊ុក ១០០ ឬ ១០០០ អាច​មាន ១…