សារហ្វេសប៊ុក របស់ សម្តេចតេជោ អំពី ខួបទី ៣៧ ឆ្នាំ នៃការបានជុំរុំភរិយា និងកូនឡើងវិញ

ថ្ងៃនេះជាខួប ៣៧ ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង ភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩ – ២៤ កុម្ភៈ ២០១៦) តាំងពីថ្ងៃបែកគ្នាប្រកបដោយការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ភរិយាខ្ញុំមានផ្ទៃពោះជាង ៥ ខែ បន្ទាប់ពីកូនទីមួយស្លាប់យ៉ាងវេទនា នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។ តាំងពីថ្ងៃបែកគ្នា ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយក៏កាន់តែជឿថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ ក្រោយរំ​ដោះ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ រយៈពេលជាង ១ ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រ​ពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ។ គឺបាត់ទាំងពូជតែម្តង។…

សម្តេចតេជោ៖ “ផ្ទៃដី ១៦០០ គីឡូម៉ែត្រក្រឡា សង្ស័យថានៅមានមីន”

ក្នុងសារអបអរទិវាជាតិយល់ដឹងពីមីន លើកទី ១៧ នៅថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអ្នកដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនោះ។ សម្តេចបានបន្ថែមថា ក្រៅពីបង្កសោកនាដកម្មដ៏ធ្ងន់ធ្ងរចំពោះអាយុជីវិតប្រជាពលរដ្ឋ គ្រាប់មីន និងសំណល់ជាតិផ្ទុះទាំងនោះ ក៏ជាឧបសគ្គសម្រាប់ការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ “រាជរដ្ឋាភិបាលបានចាត់ទុកសកម្មភាពមីន ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៨ និងបាន​បញ្ចូលទៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់ខ្លួន ដែលគិតមកដល់ឆ្នាំ ២០១៦ សកម្មភាពបោស សម្អាតមីន មានរយៈពេល ២៤ ឆ្នាំមកហើយ” សម្តេចតេជោបានបញ្ជាក់។ ដោយបន្តថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណជាង ១៦០០ គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវបោសសម្អាត សម្តេចលើកហេតុផលថា ត្រឹមតែការដោះមីនមួយមុខមិនអាចផ្តល់សុវត្ថិភាពគ្រប់គ្រាន់​ដល់ប្រជាពលរដ្ឋបានឡើយ តែការអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការអប់រំផ្ទាល់តាមផ្ទះ សហគមន៍ ចលនាកីឡា ការផ្សព្វផ្សាយទូលាយតាមវិទ្យុ និងទូរទស្សន៍ ខិត្តប័ណ្ណ និងការបញ្ចូលការអប់រំពីមីនទៅក្នុងកម្មវិធីសិក្សា ទើបជាការងារគួបផ្សំដ៏សំខាន់ ដែលត្រូវធ្វើ។ សម្តេចតេជោ បានថ្លែងអំណរគុណជូនចំពោះដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិ-អន្តរជាតិ…