
DAP ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ថា លទ្ធផលបណ្ដោះអាសន្ន នៃការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត គិតត្រឹមថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧មានចំនួន៧,៣៦៥,៩១៨ប័ណ្ណ ក្នុងចំណោម៧,៨៦៥,០៣៣ប័ណ្ណ៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឯម សុផាត សមាជិក គ.ជ.ប។
គ.ជ.ប បានបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាពដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។
ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ពោលគឺនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ៕
...
Read More
DAP ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប ) នឹងចេញសេចក្ដីសម្រេចមួយមិនឲ្យ សមាជិកទាំង៩រូបរបស់ខ្លួនចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ខាងមុខ ប៉ុន្តែមន្រ្តីគ.ជ.បទាំងអស់ក្រៅពីសមាជិកទាំង៩រូប អាចទៅបោះឆ្នោតបានតាមធម្មតា។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា សម្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៨ ខែ ឧសភានេះថា”តាមច្បាប់គឺ មានតែសមាជិកគ.ជ.បទេ ដែលត្រូវព្យូរសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោត ប៉ុន្តែកន្លងមកគាត់ បានចុះឈ្មោះបោះឆ្នោត ហើយគ.ជ.បនឹងចេញសេចក្ដី សម្រេចមួយដើម្បី ចង់និយាយថាព្យូរសិទ្ធិបោះឆ្នោត របស់សមាជិកគ.ជ.ប ចំណែកអគ្គលេខាធិការដ្ឋាន គឺមានសិទ្ធិបោះឆ្នោតធម្មតា”៕
...
Read More
RFI ៖ នៅព្រឹកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានស្តីពីការផ្សាយព័ត៌មានក្នុងដំណាក់កាលផ្សេងៗនៃការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខនេះ។ បើតាមគ.ជ.ប ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានដែលប្រព្រឹត្តិល្មើសនឹងច្បាប់បោះឆ្នោត បទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោត ឬក្រមសីលធម៌នោះ នឹងត្រូវទទួលទោសតាមច្បាប់ក្នុងនោះក៏មានការពិន័យជាទឹកប្រាក់ពី ៥លានរៀលទៅ ២០លានរៀលផងដែរ។
មាត្រា ១៧១នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានចែងថា ត្រូវផាកពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយពុំទាន់គិតដល់ទោសទណ្ឌផ្សេងទៀត ចំពោះជនណាប្រព្រឹត្តអំពើទុច្ចរិតមួយចំនួនដូចជា ធ្វើឲ្យអ្នកគាំទ្រឬអ្នកបោះឆ្នោតធ្វើអំពើរំលោភបំពាន គំរាមកំហែង ហិង្សាលើបេក្ខជនឬបក្សនយោបាយដទៃ, រារាំងពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត,រារាំងបេក្ខជនឬអ្នកគាំទ្រមិនឲ្យឃោសនាបោះឆ្នោត,ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោតជាដើម។ មាត្រាច្បាប់នេះ គឺសំដៅដល់បណ្តាជនទាំងអស់ក្នុងនោះក៏សំដៅទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផងដែរ។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បបានបញ្ជាក់ថា កន្លងមក មានអ្នកកាសែតមួយចំនួនមានចេតនាមិនល្អដោយមានឧបាយកលដោយសួរសំណួរបញ្ឆិតបញ្ឆៀង ដើម្បីទទួលបានចម្លើយតាមការចង់បានរបស់ខ្លួនដែលធ្វើឲ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយ លោកហង្ស ពុទ្ធា សង្ឃឹមថា អ្នកសារព័ត៌មានទាំងអស់នឹងឈរលើស្មារតី និងសមត្ថភាព ដើម្បីផ្តល់ព័ត៌មានដែលត្រឹមត្រូវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយលោកក៏ស្នើឲ្យអ្នកសារព័ត៌មានគោរពតាមក្រមសីលធម៌ឲ្យបានច្បាស់លាស់។ ជាមួយនេះ អ្នកនាំពាក្យគ.ជ.ប ក៏បានព្រមានផងដែរថា ច្បាប់របស់គ.ជ.បថ្មីសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នេះ មានច្រើនជាងច្បាប់មុន ដែលនឹងដាក់ទោសទណ្ឌដល់អ្នកសារព័ត៌មានណាដែលប្រពឹត្តប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោត។
បើតាមគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ដើម្បីអាចគេចផុតពីទោសទណ្ឌរបស់គ.ជ.ប ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានត្រូវជៀសវាងការផ្សព្វផ្សាយព័ត៌មានធ្វើឲ្យមានការភាន់ច្រឡំ និងនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, ត្រូវជៀសវាងការបន្លំឲ្យគេយល់ខុស ដូចជាការសរសេរបញ្ឆិតបញ្ឆៀងដើម្បីឲ្យសាធារណជនសង្ស័យដោយអយុត្តិធម៌លើបុគ្គល ក្រុមឬបក្សណាមួយ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ក៏ត្រូវជៀសវាងផ្សព្វផ្សាយដោយសំអាងលើពាក្យចចាមអារ៉ាមឬព័ត៌មានមិនមានភស្តុតាងក៏ដូចជា ព័ត៌មានមានលក្ខណៈមួលបង្កាច់ បរិហារកេរ្តិ៍ និងជេរប្រមាថដល់បក្សនយោបាយ បេក្ខជននិងអ្នកគាំទ្រណាមួយ។ ម៉្យាងវិញទៀត ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ក៏ត្រូវជៀសវាងការប្រើប្រាស់ភាសាញុះញង់ឫវាយប្រហារដែលអាចបង្កភាពគ្មានសណ្តាប់ធ្នាប់ឬអាចឲ្យមានអំពើហិង្សជាដើមផងដែរ៕
...
Read More
FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា មុនថ្ងៃបោះឆ្នោត១ថ្ងៃ ពោលក្នុងពេល២៤ម៉ោង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ ដែលកំណត់ទុកជាថ្ងៃ «ស» នោះ អង្គភាពសារព័ត៌មាន ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ មិនត្រូវផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការឃោសនា ឲ្យគណបក្សនយោបាយណាមួយឡើយ។
លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្សាសាលានាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សម្រាប់អ្នកសារព័ត៌មានស្ដីពី៖ ១៖ ការផ្សព្វផ្សាយព័ត៌មាន ក្នុងដំណាក់កាលឃោសនាបោះឆ្នោត, ២៖ ការផ្សព្វផ្សាយ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត, ៣៖ ការដោះស្រាយបណ្ដឹងទាក់ទងការឃោសនាបោះឆ្នោត និងការបោះឆ្នោត។
លោក ពុទ្ធា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោង នៅថ្ងៃទី០៣ ខែមិថុនា ដែលជាថ្ងៃ «ស» នោះ អង្គភាពសារព័ត៌មាន ស្ថានីយ៍វិទ្យុ ទូរទស្សន៍ ក៏ដូចជាគណបក្សនយោបាយទាំងអស់ មិនត្រូវផ្សព្វផ្សាយព័ត៌មានតាមមធ្យោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងការឃោសនាពីកម្មវិធីនយោបាយ ឬគាំទ្រគណបក្សណាមួយឡើយ។
អ្នកនាំពាក្យរូបនេះបានទទូចថា អ្នកសារព័ត៌មានមិនត្រូវទទួលសំណូក និងលំអៀងទៅរកភាគីណាមួយឡើយ ហើយកុំភ្លេចខ្លួនប្រាសចាកពី បទប្បញ្ញត្តិច្បាប់ឲ្យសោះ ពីព្រោះក្នុងទិដ្ឋភាពច្បាប់ គឺមានការដាក់ទោសទណ្ឌ ប្រសិនបើមានការធ្វេសប្រហែស នោះនឹងធ្វើឲ្យបាត់អព្យាក្រឹតភាព និងកិត្តិយសរបស់ខ្លួន ក្នុងការបំពេញតួនាទីជាអ្នកព័ត៌មាន។
ចំពោះអង្គភាពសារព័ត៌មានណា ដែលអនុវត្តការផ្សព្វផ្សាយរបស់ខ្លួន ប្រាសចាកពីបទបញ្ជា និងផ្ទុយពីបទប្បញ្ញត្តិច្បាប់ នៅអំឡុងពេលឃោសនាបោះឆ្នោត គ.ជ.ប មានវិធានការ៣ជំហាន រួមមាន៖ ជំហានទី១. គ.ជ.ប នឹងធ្វើលិខិតរំឭកណែនាំដល់ស្ថានីយ៍នោះ, ទី២.ផាកពិន័យជាថវិកាចាប់ពី ៥លាន ទៅ ២០លានរៀល និងទី៣. គ.ជ.ប នឹងសហការជាមួយក្រសួងព័ត៌មាន ដើម្បីធ្វើការផ្អាកផ្សាយចំពោះស្ថានីយ៍នោះតែម្ដង។
ទោះយ៉ាងណា...Read More

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានព្រមានធ្ងន់ៗទុកជាមុនថា ចំពោះជនណាដែលចេញ មុខអះអាងថា ទឹកខ្មៅអាចលប់ជ្រះនៅថ្ងៃបោះឆ្នោត ហើយគ.ជ.ប ហៅជននោះថា ជាអ្នកដែលចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា។
ក្រោយបញ្ចប់ការបង្ហាញ និងធ្វើការសាកសល្បង គុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ប្រធាន គ.ជ.ប បានព្រមានថា «ប្រសិនបើមានរូបភាពគេចង់សាកល្បង អង្គការចាត់តាំងណាក៏ដោយ គេចាត់តាំងទៅធ្វើអ្វីដើម្បីបំផា្លញការបោះឆ្នោតនេះ ចាំមើលថា តើ គ.ជ.ប នឹងចាត់វិធានការតាមច្បាប់យ៉ាងមិច, ហើយអង្គការចាត់តាំងហ្នឹង សម្រាប់ជួយដល់ការបោះឆ្នោត ឬបំផ្លាញការបោះឆ្នោត»។
លោក ស៊ិក ប៊ុនហុក បន្ដថា «អ្នកដែលទឹកខ្មៅលប់មិនជ្រះឲ្យជ្រះ នៅក្នុងថ្ងៃបោះឆ្នោតមានបំណង៣យ៉ាងគឺ ទី១៖ មានគំនិតចង់បន្លំចូលទៅបោះឆ្នោតច្រើនដង, ទី២៖ មានគំនិតមិនស្មោះត្រង់នឹងការបោះឆ្នោត ហើយចង់ទៅបោះឆ្នោតម្ដងទៀត និងទី៣៖ ធ្វើឲ្យមានការភាន់ច្រឡំ នឹងបាត់ទំនុកចិត្តដល់ការបោះឆ្នោត»។
សូមជម្រាបថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបង្ហាញវិធានការចំនួន ៥ចំណុច ដែលធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងគត់។ បើតាម លោក ស៊ិក ហ៊ុនហុក វិធានការ៥ចំណុចដែល គ.ជ.ប បានដាក់ចេញ ដើម្បីធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងនោះ វាមានប្រសិទ្ធិភាពខ្លាំងជាងការប្រើប្រាស់ទឹកខ្មៅទៀត ព្រោះវិធានការនេះអាចឲ្យអ្នកក្លែងបន្លំ ជាប់ពន្ធនាគារ និងពិន័យជាប្រាក់ទៀត។
លោក ស៊ិក ប៊ុនហុក បញ្ជាក់ថា វិធានការទាំង៥នេះ បានធ្វើឲ្យបណ្ដាប្រទេសអន្ដរជាតិមួយចំនួន បានឯកភាពជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថែម ទៀតផង ដើម្បីមិនឲ្យមនុស្សម្នាក់បោះឆ្នោតបាន២ដង ហើយប្រសិនបើអ្នកណាដែលហ៊ានប្រថុយទៅបោះឆ្នោត២ដងនោះ ច្បាស់ជាខកខ្លួនហើយ...Read More

DAP ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានលើកឡើងថា ទឹកខ្មៅជ្រលក់ម្រាមដៃ ដែលប្រើប្រាស់ក្នុងពេល បោះឆ្នោតលក្រុមប្រឹក្សាឃុំ-សង្កាត់នោះ ដើម្បីការពារ កុំឲ្យមានការលួចបន្លំ បោះឆ្នោតពីរដង ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញ និងសាកល្បងទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ឧសភានេះ លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា ពេលទឹកថ្នាំពណ៌ខ្មៅ មកដល់កម្ពុជាហើយ នឹងយកទឹកថ្នាំនេះ ទៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិសោធន៍ ពីគុណភាពទឹកថ្នាំ ថាតើមានគុណភាព ដូចមាននៅក្នុង លិខិតស្នាមដែរឬទេ ?
លោកបន្តថា បើសិនជាក្នុងករណី យកទៅពិសោធន៍ហើយ ទឹកខ្មៅជ្រលក់ម្រាមដៃ គ្មានគុណភាពដូចមានចែង នៅក្នុងក្រដាស នោះទេ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ។
ប្រធាន គ.ជ.ប បញ្ជាក់ថា “វិធានការ ការពារមិនឲ្យមានការ បោះឆ្នោតពីរដង គឺជាគោលដៅសម្រាប់ ការជ្រលក់ទឹកខ្មៅហ្នឹង ដែលមិនឲ្យគេបោះពីរដង” ។
សូមរំលឹកថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៤ មិថុនា ខាងមុខនេះ ដោយមានចំនួនអ្នកចុះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦មាន ជាង ៧លាន ៨សែននាក់ (៧.៨៦៤.០៣៣នាក់) ក្នុងចំណោមពលរដ្ឋ គ្រប់អាយុចុះឈ្មោះ បោះឆ្នោតសរុបជាង ៩លាន ៦សែននាក់ (៩.៦៦៤.២១៦នាក់)។ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ មានគណបក្សនយោបាយ ចំនួន១២...Read More

DAP ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប គ្មានកងកម្លាំងនគរបាល ឬសមត្ថកិច្ច នៅក្នុងដៃនោះទេ ជាពិសេស គ.ជ.ប ក៏គ្មានរដ្ឋអំណាច នៅតាមភូមិ-ឃុំនោះដែរ ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញ និងសាកល្បងទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ឧសភានេះ លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា “ផ្នែកប្រតិបត្តិ របស់រាជរដ្ឋាភិបាល ជាពិសេសដូចជាក្រសួងមហាផ្ទៃ ដែលមានទាំងអាជ្ញាធរមូលដ្ឋាន មានទាំងកងសន្តិសុខ សម្រាប់មើល ថែរក្សាសុវត្ថិភាព គ.ជ.ប គ្មាននគរបាលនៅក្នុងដៃទេ គ.ជ.ប គ្មានរដ្ឋអំណាចនៅតាមភូមិ-ឃុំទេ” ។
លោកបន្តថា ដាច់ខាត គ.ជ.ប ត្រូវតែសហការ ជាមួយផ្នែកប្រតិបត្តិរបស់រាជរដ្ឋាភិបាល ទើបអាចក្ដាប់បាន ព័ត៌មានពលរដ្ឋ ដែលដល់អាយុបោះឆ្នោតនៅតាម ភូមិ-ឃុំដែលពួកគាត់ស្នាក់នៅ ៕
...
Read More
FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបង្ហាញវិធានការចំនួន ៥ចំណុច ដែលធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងគត់។
វិធានការទាំង ៥ចំណុច ត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបង្ហាញ និងធ្វើការសាកល្បងគុណភាពទឹកខ្មៅ លុបមិនជ្រះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាសាលប្រជុំក្រសួងមហាផ្ទៃ។
វិធានការ ៥ចំណុច ដែល គ.ជ.ប ធ្វើឡើង ដើម្បីធានាថា អ្នកបោះឆ្នោតម្នាក់ បោះឆ្នោតបានតែម្តងនេះរួមមាន៖
ទី១៖ ពង្រឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតជូនអ្នកបោះឆ្នោត ដែលពុំមានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ទី២៖ ពង្រឹងភារកិច្ចរបស់លេខាធិការការិយាល័យបោះឆ្នោត ក្នុងការអនុវត្តការពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិតរបស់ជននោះ ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ ក្នុងបញ្ជីបោះឆ្នោត មុននឹងធិចសញ្ញាសម្គាល់ដើម្បីបញ្ជាក់ថា ជននោះបានមកបោះឆ្នោត។
ទី៣៖ ណែនាំឲ្យលេខាធិការដ្ឋានឲ្យធិចលើកប្រអប់លេខរៀងនៃបញ្ជីបោះឆ្នោត និងណែនាំអ្នកបោះឆ្នោតឲ្យធិចនៅលើបញ្ជីបោះឆ្នោតត្រង់ចន្លោះទំនេរ នៃឈ្មោះរបស់អ្នកបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ថា សាមីខ្លួនបានមកបោះឆ្នោត។
ទី៤៖ រំលឹកដល់ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីឈ្មោះនៅក្នុងដៃ និងអ្នកសង្កេតការណ៍បោះឆ្នោត ឲ្យតាមដានពិនិត្យមើលដំណើរការពិនិត្យផ្ទៀងផ្ទាត់ឯកសារប្រើប្រាស់ សម្រាប់ការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិត ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ក្នុងបញ្ជីបោះឆ្នោត។
ទី៥៖ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការពង្រឹងការអនុវត្តទោសប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា១៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
សូមជម្រាបថា គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល៕
...
Read More
FN ៖ លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការឃោសនាបោះឆ្នោត នៅក្នុងអាណត្តិនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងសាលារាជធានីភ្នំពេញ បានរៀបចំយុទ្ធសាស្រ្តថ្មីមួយ ដើម្បីឲ្យគណបក្សនយោបាយចូលរួមឃោសនាបោះឆ្នោតទាំងអស់ អាចឃោសនាបោះឆ្នោត បានដោយគ្មានការប៉ះទង្គិចគ្នា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា «យុទ្ធសាស្រ្តថ្មីនេះ គឺតម្រូវឲ្យគណបក្សនយោបាយទាំងអស់ អាចហែរក្បួន ឃោសនាបោះឆ្នោត នៅឃុំ និងសង្កាត់នីមួយៗ បានតែ២ដងប៉ុណ្ណោះ ក្នុងអំឡុង១៤ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ ក្នុងករណីគណបក្សនយោបាយណា ស្នើសុំឃោសនាបានមុន និងមានការរៀបចំឲ្យឃោសនាមុន ចំណែកគណបក្សនយោបាយ ដែលស្នើសុំតាមក្រោយ និងរៀបចំឲ្យមានការឃោសនា នៅពេលបន្តបន្ទាប់ទៀត»។
លោក មេត មាសភក្តី បញ្ជាក់ថា ការធ្វើបែបនេះ អាចបញ្ជៀសការប៉ះទង្គិចក្បួនឃោសនា របស់គណបក្សនយោបាយ នីមួយៗ និងអាចសម្រូលមិនឲ្យមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវឃោសនាបោះឆ្នោត។
ជាមួយគ្នានោះ សាលារាជធានីភ្នំពេញ បានរៀបចំកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត ប្រើប្រាស់កម្លាំងសរុបជិត២ពាន់នាក់ ក្នុងនោះស្នងការនគរបាលរាជធានីភ្នំពេញចំនួនជាង១ពាន់នាក់, បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៨៤១នាក់ និងយោធភូមិភាគពិសេស ចំនួន១២០នាក់។
ជាមួយគ្នានោះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប នៅតែប្រកាន់ជំហរថា បើមានគណបក្សនយោបាយណារំលោភបំពាន ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនោះ គ.ជ.ប នឹងចាត់វិធានការតាម ច្បាប់បោះឆ្នោត ហើយក៏នឹងមានការចាត់វិធានការតាមផ្លូវច្បាប់ពីអាជ្ញាធរ មានសមត្ថកិច្ចផងដែរ។
លោក ហង្ស ពុទ្ធា ថា ជារួមគណបក្សនយោបាយដែលឈរឈ្មោះជាបេក្ខជន ក្នុងការឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ទាំង១២ នឹងត្រូវចូលរួម នៅក្នុងការឃោសនាបោះឆ្នោតទាំងអស់ ដើម្បីចូលរួមផ្សព្វផ្សាយពីគោល នយោបាយ គណបក្សរៀងៗខ្លួន។
គួរបញ្ជាក់ថា គណបក្សនយោបាយទាំង១២ ដែលបានឈរឈ្មោះបោះឆ្នោត...Read More

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអង្គារ៍នេះ នៅតែមិនអនុញ្ញាតឱ្យគណបក្សប្រឆាំង ឬគណបក្សណាមួយ ហែក្បួនឃោសនាបោះឆ្នោត នៅទីតាំងដែលអាជ្ញាធរហាមឃាត់ ក្នុងរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងណា គ.ជ.ប នឹងពិចារណាបន្ថែមទៀត ចំពោះសំណើសុំចែកខិត្តបណ្ណ និងចាក់ក្បាលមេក្រូ នៅទីតាំងហាមឃាត់ រួមទាំងការប្រមូលផ្តុំនៅទីសាធារណៈ។
ការបញ្ជាក់ជំហររបស់គ.ជ.ប បានធ្វើឡើងជាថ្មី នៅក្រោយកិច្ចប្រជុំមួយរវាងតំណាង គ.ជ.ប ដែលដឹកនាំដោយ លោក សោម សូរិដា អគ្គលេខាធិការរងគ.ជ.ប ជាមួយ តំណាងគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ លោក យឹម សុវណ្ណ ប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការគ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនោះ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សសង្រ្គោះជាតិ បានស្នើសុំចំនួន៤ចំណុច រួមមានបញ្ហាពាក់ព័ន្ធនឹងការហាមឃាត់មិនឱ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ បញ្ហាលើកស្លាកគណបក្សនយោបាយ បញ្ហាឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត បញ្ហាបញ្ចាំអត្តសញ្ញាណបណ្ណរបស់ប្រជាពលរដ្ឋ និងការផ្សាយអំពីគោលនយោបាយតាមវិទ្យុ និងទូរទស្សន៍ជាដើម។
លោកបានបញ្ជាក់ថា ចំពោះការហែក្បួននៅទីតាំងដែលអាជ្ញាធររាជធានីភ្នំពេញហាមឃាត់នោះ គ.ជ.ប នៅតែរក្សាជំហររបស់ខ្លួន មិនអនុញ្ញាតដដែល ប៉ុន្តែទោះជាយ៉ាង សម្រាប់សំណើសុំចែកខិត្តបណ្ណនៅក្នុងផ្សារ និងចាក់ក្បាលមេក្រូ នៅក្រៅផ្សារ រួមទាំងការប្រមូលផ្តុំនៅលើសួនសាធារណៈនោះ គ.ជ.ប នឹងពិចារណាបន្ថែមទៀត។
លោក សោម សូរីដា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រៅពីផ្លូវទាំង១៩ ដែលហាមឃាត់នោះ គឺអនុញ្ញាតឱ្យហែរមិនមែនអត់នោះទេ»។ លោកបានបន្ថែមទៀតថា « គាត់ (បក្សសង្រ្គោះជាតិ) បានឯកភាពហើយថា គាត់នឹងមិនធ្វើការហែរក្បួននៅតាមផ្សារនោះទេ ប៉ុន្តែស្នើចាក់មេក្រូនៅខាងក្រៅផ្សារ និងចែកខិត្តបណ្ណនៅខាងក្នុងផ្សារ…គជប នឹងពិចារណាថា តើត្រូវអនុញ្ញាត ឬមិនអនុញ្ញាត»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧...Read More

RFI ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះបានអំពាវនាវ និងជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ឲ្យចូលរួមជួលម៉ោងផ្សាយដល់គណបក្សនយោបាយទាំង១២ តាមតែអាចធ្វើទៅបាន។ រហូតមកដល់ពេលនេះ មិនទាន់មានស្ថានីយទូរទស្សន៍ណាមួយ បានជូនដំណឹងទៅ គ.ជ.ប អំពីការជួលម៉ោងផ្សាយទៅឲ្យគណបក្សនយោបាយនៅឡើយទេ ខណៈដែលការឃោសនាបោះឆ្នោតឃុំសង្កាត់ជិតមកដល់។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៤ ខែឧសភា ថា រហូតមកដល់ពេលនេះមានតែស្ថានីយវិទ្យុ២ប៉ុណ្ណោះ បានជូនដំណឹងមកគ.ជ.ប អំពីការជួលម៉ោងផ្សាយរបស់ខ្លួនឲ្យទៅគណបក្សនយោបាយសម្រាប់ធ្វើការឃោសនាបោះឆ្នោតនាពេលខាងមុខ។ ស្ថានីយវិទ្យុ២ដែលបានជូនដំណឹងមក គ.ជ.ប អំពីការជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយនោះ រួមមានស្ថានីយវិទ្យុFM106.5 និងស្ថានីយវិទ្យុ FM93.5។ ដោយឡែក មិនទាន់មានស្ថានីយទូរទស្សន៍ណាមួយ ប្រកាសឬ ជូនដំណឹងមក គ.ជ.ប អំពីការជួលម៉ោងផ្សាយរបស់ខ្លួនទៅគណបក្សនយោបាយនៅឡើយទេ។
អ្នកនាំពាក្យគ.ជ.ប រូបនេះបានអំពាវនាវ និងជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ឲ្យចូលរួមទាំងអស់គ្នាក្នុងការជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយសម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ព្រោះការបោះឆ្នោតនេះ ធ្វើឡើងដើម្បីប្រយោជន៍របស់ប្រទេសកម្ពុជា។ លោកបន្ថែមថារាល់ការជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវជូនដំណឹងមក គ.ជ.ប ដើម្បីឲ្យការអនុវត្តនេះ ស្របតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។ លោកបញ្ជាក់ថាការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ គឺមានសារៈសំខាន់ណាស់សម្រាប់គណបក្សនយោបាយទាំងអស់ ដែលមានគោលបំណងល្អៗ ក្នុងការអភិវឌ្ឍឃុំ សង្កាត់។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិលោកយឹម សុវណ្ណ ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ប្រចាំរាជធានីភ្នំពេញនៅថ្ងៃទី១៤ ឧសភា បានបង្ហាញចម្ងល់របស់លោកចំពោះស្ថានីយទូរទស្សន៍ក្នុងស្រុក ដែលរហូតមកដល់ពេលនេះមិនទាន់ជួលម៉ោងផ្សាយឲ្យគណបក្សសង្រ្គោះជាតិនៅឡើយ។ លោកបញ្ជាក់ថាទូរទស្សន៍ទាំងនោះមិនគោរពគោលការណ៍ណែនាំរបស់ គ.ជ.ប ហើយលោកនឹងលើកយកបញ្ហានេះប្រាប់ទៅគ.ជ.ប នាពេលខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានថ្លែងថារហូតមកដល់ពេលនេះគណបក្សមិនទាន់បានជួលម៉ោងផ្សាយពីស្ថានីយវិទ្យុ និងទូរទស្សន៍ណាមួយនៅឡើយទេ ប៉ុន្តែគណបក្សបានត្រៀមធនធានមនុស្សដើម្បីចូលរួមវេទិកាផ្សេងៗរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងពេលឃោសនាបោះឆ្នោត។
បើតាមគោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ក្នុងការលក់ និងជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស ត្រូវផ្អែកទៅតាមគោលការណ៍ស្មើភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ។ ក្នុងគោលការណ៍ដដែលបានឲ្យដឹងទៀតថា ការលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ មិនអនុញ្ញាតឲ្យម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍លក់ ឬជួលផ្តាច់មុខឲ្យគណបក្សនយោបាយណាមួយឡើយ។
កាលពីថ្ងៃទី១១ ខែឧសភាក្រសួងព័ត៌មានក៏បានចេញលិខិតជូនដំណឹងមួយដល់ម្ចាស់ប្រព័ន្ធផ្សាយទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវក្រមសីលធម៌ វិជ្ជាជីវៈ...Read More
ទៅមុខថយក្រោយ