DAP ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប ) នឹងចេញសេចក្ដីសម្រេចមួយមិនឲ្យ សមាជិកទាំង៩រូបរបស់ខ្លួនចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ខាងមុខ ប៉ុន្តែមន្រ្តីគ.ជ.បទាំងអស់ក្រៅពីសមាជិកទាំង៩រូប អាចទៅបោះឆ្នោតបានតាមធម្មតា។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា សម្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៨ ខែ ឧសភានេះថា”តាមច្បាប់គឺ មានតែសមាជិកគ.ជ.បទេ ដែលត្រូវព្យូរសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោត ប៉ុន្តែកន្លងមកគាត់ បានចុះឈ្មោះបោះឆ្នោត ហើយគ.ជ.បនឹងចេញសេចក្ដី សម្រេចមួយដើម្បី ចង់និយាយថាព្យូរសិទ្ធិបោះឆ្នោត របស់សមាជិកគ.ជ.ប ចំណែកអគ្គលេខាធិការដ្ឋាន គឺមានសិទ្ធិបោះឆ្នោតធម្មតា”៕