ប្រជាពលរដ្ឋដែលទទួលបានដីពីសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមសាងសង់លំនៅឋាន និងដាំដុះដំណាំ

FN ៖ ប្រជាពលរដ្ឋក្រីក្រនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៧៤គ្រួសារ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផ្តល់ដីជូននោះ ពេលនេះបាននាំគ្នាកាប់ឆ្ការព្រៃសាងសង់ផ្ទះ និងដាំដុះដំណាំហើយ។ នៅព្រឹកថ្ងៃ១៨ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ អមដំណើរដោយនាយឧត្តមសេនីយ៍ ជា តារា អនុប្រធានក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋទាំង ៧៤គ្រួសារដោយផ្ទាល់ និងបានសម្តែងក្តីសប្បាយរីករាយផងដែរ នៅពេលឃើញប្រជាពលរដ្ឋចាប់ផ្តើមដាំដុះដំណាំលើដីដែលសម្តេចតេជោ បានផ្តល់ជូន។ តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម ប្រជាពលរដ្ឋទាំង ៧៤គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជា ដែលបានចាត់ចែងផ្តល់ដីជូនពួកគាត់បានទាន់ពេលវេលា ដោយមិនបង្អែរបង្អង់។ ប្រជាពលរដ្ឋដែលធ្លាប់តែខ្វះដីសាងសង់ផ្ទះ និងដាំដុះដំណាំនេះ បានប្រកាសថា ពួកគេគោរពដឹងគុណ និងចងចាំនូវគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕

គ.ជ.ប នឹងចេញសេចក្ដីសម្រេច ព្យូរសិទ្ធិបោះឆ្នោត របស់សមាជិកទាំង៩រូប

DAP ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប ) នឹងចេញសេចក្ដីសម្រេចមួយមិនឲ្យ សមាជិកទាំង៩រូបរបស់ខ្លួនចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ខាងមុខ ប៉ុន្តែមន្រ្តីគ.ជ.បទាំងអស់ក្រៅពីសមាជិកទាំង៩រូប អាចទៅបោះឆ្នោតបានតាមធម្មតា។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា សម្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៨ ខែ ឧសភានេះថា”តាមច្បាប់គឺ មានតែសមាជិកគ.ជ.បទេ ដែលត្រូវព្យូរសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោត ប៉ុន្តែកន្លងមកគាត់ បានចុះឈ្មោះបោះឆ្នោត ហើយគ.ជ.បនឹងចេញសេចក្ដី សម្រេចមួយដើម្បី ចង់និយាយថាព្យូរសិទ្ធិបោះឆ្នោត របស់សមាជិកគ.ជ.ប ចំណែកអគ្គលេខាធិការដ្ឋាន គឺមានសិទ្ធិបោះឆ្នោតធម្មតា”៕

គ.ជ.ប ៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាច​នឹង​ត្រូវ​ផាក​ពិន័យ​ពី ៥​លាន​ទៅ ២០​លាន​រៀល បើ​ល្មើស​នឹង​ច្បាប់​បោះ​ឆ្នោត

RFI ៖​​ នៅ​ព្រឹក​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប)​បាន​រៀប​ចំ​សិក្ខាសាលា​សម្រាប់​អ្នក​សារព័ត៌មាន​ស្តី​ពី​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​ដំណាក់​កាល​ផ្សេងៗ​នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នា​ពេល​ខាង​មុខ​នេះ។ បើ​តាម​គ.ជ.ប ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​ដែល​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់​បោះ​ឆ្នោត បទ​បញ្ជា​និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត ឬ​ក្រម​សីល​ធម៌​នោះ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ក្នុង​នោះ​ក៏​មាន​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ពី ៥​លាន​រៀល​ទៅ ២០​លាន​រៀល​ផង​ដែរ។   មាត្រា ១៧១​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ បាន​ចែង​ថា ត្រូវ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជន​ណា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​មួយ​ចំនួន​ដូច​ជា ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ឬ​អ្នក​បោះ​ឆ្នោត​ធ្វើ​អំពើ​រំលោភ​បំពាន គំរាម​កំហែង ហិង្សា​លើ​បេក្ខជន​ឬ​បក្ស​នយោបាយ​ដទៃ, រារាំង​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត,រារាំង​បេក្ខជន​ឬ​អ្នក​គាំទ្រ​មិន​ឲ្យ​ឃោសនា​បោះ​ឆ្នោត,ធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត និង​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត​ជា​ដើម។ មា​ត្រា​ច្បាប់​នេះ គឺ​សំដៅ​ដល់​បណ្តា​ជន​ទាំង​អស់​ក្នុង​នោះ​ក៏​សំដៅ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ផង​ដែរ។ លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ.ជ.ប​បាន​បញ្ជាក់​ថា កន្លង​មក មាន​អ្នក​កាសែត​មួយ​ចំនួន​មាន​ចេតនា​មិន​ល្អ​ដោយ​មាន​ឧបាយកល​ដោយ​សួរ​សំណួរ​បញ្ឆិត​បញ្ឆៀង ដើម្បី​ទទួល​បាន​ចម្លើយ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ដល់​ប្រជាពលរដ្ឋ។ យ៉ាង​ណា​ក៏​ដោយ លោក​ហង្ស ពុទ្ធា សង្ឃឹម​ថា អ្នក​សារព័ត៌មាន​ទាំង​អស់​នឹង​ឈរ​លើ​ស្មារតី និង​សមត្ថភាព ដើម្បី​ផ្តល់​ព័ត៌មាន​ដែល​ត្រឹម​ត្រូវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត ហើយ​លោក​ក៏​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​គោរព​តាម​ក្រម​សីលធម៌​ឲ្យ​បាន​ច្បាស់​លាស់។ ជាមួយ​នេះ អ្នក​នាំ​ពាក្យ​គ.ជ.ប ក៏​បាន​ព្រមាន​ផង​ដែរ​ថា ច្បាប់​របស់​គ.ជ.ប​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នេះ​ មាន​ច្រើន​ជាង​ច្បាប់​មុន ដែល​នឹង​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​សារព័ត៌មាន​ណា​ដែល​ប្រពឹត្ត​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត។ បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បោះ​ឆ្នោត ដើម្បី​អាច​គេច​ផុត​ពី​ទោសទណ្ឌ​របស់​គ.ជ.ប ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​ត្រូវ​ជៀស​វាង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ និង​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត, ត្រូវ​ជៀស​វាង​ការ​បន្លំ​ឲ្យ​គេ​យល់​ខុស…