
FN ៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង និងប្រតិភូអមដំណើរ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧នេះ បានញ្ជើញសំណេះសំណាលជាមួយស្ត្រី ទើបសម្រាលកូន១០០នាក់ នៅក្នុងបរិវេណវត្តភ្នំសំពៅ និងបន្តចែកមូលនិធិមនុស្សធម៌ ស ខេង ជូនស្រ្តីទើបសម្រាលកូន និងគ្រួសារមរណៈចំនួន៣១នាក់ ប្រចាំខែមីនា (ម្នាក់ៗទទួលបាន២០ម៉ឺនរៀល) នៅតាមបណ្តាភូមិក្នុងឃុំភ្នំសំពៅ រួចប្រជុំសំណេះសំណាល ពង្រឹងបេក្ខភាពក្រុមប្រឹក្សាឃុំ សកម្មជនបក្សឃុំភ្នំសំពៅ។
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំសំពៅ បានថ្លែងថា មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ នឹងមកដល់ពេលឆាប់ៗខាងមុខនេះ លោកបានដឹកនាំក្រុមការងារ ចុះសំណេះសំណាល ជាមួយស្រ្តីសម្រាលកូន មកពីបណ្តាភូមិក្នុងឃុំភ្នំសំពៅមានចំនួន១០០នាក់ ដើម្បីចង់ដឹងពីសុខទុក្ខបងប្អូន និងសូមឲ្យបានរីករាយសុខសប្បាយជាមួយ ក្រុមគ្រួសារក្នុងឱកាសបុណ្យថ្មីខាងមុខនេះ ព្រមទាំងបានចែកថវិកាម្នាក់ៗចំនួន២ម៉ឺនរៀលផងដែរ។ បន្ទាប់មក លោកប្រធានបានបន្តនាំក្រុមការងារ ចែកមូលនិធិមនុស្សធម៌ ស ខេង ចែកដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន២៧នាក់ និងគ្រួសារអ្នកមរណៈចំនួន៤នាក់ ក្នុងឃុំប្រចាំខែមីនានេះសរុប៣១នាក់ផងដែរ។
ប្រធានក្រុមការងារ បានបញ្ជាក់ថា «ស្រ្តីដែលទើបបានសម្រាលកូនទាំងអស់ ក្រោយបានទទួលមូលនិធិហើយនោះ ក៏មានលិខិតអបអរសាទរ ភ្ជាប់មកជាមួយ១សន្លឹកម្នាក់ ដែលមានចុះហត្ថលេខារបស់សម្តេចផ្ទាល់ និងកូនទាំងអស់នេះ គឺជាកូនរបស់សម្តេច ទៅថ្ងៃក្រោយ សូមឪពុកម្តាយរក្សាលិខិតអបអរសាទររបស់កូនទាំងអស់នេះ ឲ្យបាលល្អជាភស្តុតាងសក្ខីភាពមួយ សម្រាប់ពេលក្មេងធំឡើងរៀនសូត្រចេះដឹង ហើយមានសិទ្ធទទួលបានអាហារូបករណ៍ដោយឥតបង់ថ្លៃពីសម្តេចដែរមិនតែប៉ុណ្ណោះឪពុកម្តាយរបស់ក្មេងទាំងអស់ ក៏បានក្លាយជាកូនចៅសម្តេច ទាំងអស់គ្នាដែរ ហើយសម្តេច នឹងបន្តតាមជួយកសាង និងអភិវឌ្ឍន៍មូលដ្ឋានបន្តទៀត»៕
...
Read More
FN ៖ នៅក្នុងជំនួបពិភាក្សាជាមួយ លោក ហ៊ីរ៉ូយូគិ អ៊ីឆិកេ (Hiroyuki ISHIGE) ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នាថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានព្រមព្រៀងបង្កើតឲ្យមានព្រឹត្តិការណ៍ជំរុញធរុកិច្ចកាន់តែច្រើន ដើម្បីផ្តល់ឱកាសដល់ធុរជនកម្ពុជា និងជប៉ុន អាចធ្វើការផ្លាស់ប្តូរព័ត៌មានអាជីវកម្ម និងបទពិសោធន៍គ្នាទៅវិញទៅមក។
លោក ប៉ាន សូរស័ក្តិ និងលោក ហ៊ីរ៉ូយូគិ អ៊ីឆិកេ បានធ្វើការពិភាក្សាលើបញ្ហានានា ពាក់ព័ន្ធនឹងការពង្រីកអាជីវកម្មក្រុមហ៊ុនជប៉ុន និងការបង្កើនចំនួនវិនិយោគិនជប៉ុននៅកម្ពុជា ក៏ដូចជាការទាក់ទាញធរុកិច្ច និងការបណ្តាក់ទុនពីប្រទេសជប៉ុន ព្រមទាំងប្រទេសនៅក្នុងតំបន់ មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន។
លោករដ្ឋមន្រ្តី បានសំដែងការស្វាគមន៍ចំពោះ លោក ហ៊ីរ៉ូយូគិ អ៊ីឆិកេ ប្រធានអង្គការ JETRO ដែលគ្រោងនឹងរៀបចំដំណើរបេសកកម្មវិស័យឧស្សាហកម្ម ម្ហួបអាហារមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។
សូមបញ្ជាក់ថា លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ កំពុងដឹកនាំប្រតិភូកម្ពុជានៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីដំណើរទស្សកិច្ចផ្សព្វផ្សាយរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី០៦ ដល់ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្វែងយល់ និងសិក្សាអំពីដំណោះស្រាយបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗពីក្រុមហ៊ុនកំពូលៗរបស់ជប៉ុន៕
...
Read More
FN ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានដឹកនាំក្រុមការងារបច្ចេកទេស ដើម្បីជួបពិភាក្សាជាមួយលោកស្រី Francoise Andreux និង លោក Marc Schmitz ដែលជាប្រធាន និងអនុប្រធាននៃសហភាព អាជ្ញាសាលាអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងកិច្ចជំនួបនេះ ក្រសួងយុតិ្តធម៌ និងសហភាពអាជ្ញាសាលាអន្តរជាតិ បានពិភាក្សាលើកិច្ចសហប្រតិបតិ្តការមួយចំនួនដូចជា៖ ការបណ្តុះបណ្តាលគ្រូបង្គោល ក្រមសីលធម៌ ស្តីពីអាជ្ញាសាលា សេចក្តីព្រាងច្បាប់អាជ្ញាសាលា ការសិក្សាប្រៀបធៀប អំពីឧត្តមានុវត្តន៍អន្តរជាតិ នៃការអនុវត្តសេចក្តីសម្រេចតុលាការ សមាជិកភាពកម្ពុជា នៅក្នុងសហភាពអាជ្ញាសាលាអន្តរជាតិ និងការអភិវឌ្ឍវិជ្ជាជីវៈអាជ្ញាសាលានៅកម្ពុជា៕
...
Read More
FN ៖ ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បញ្ជាក់ថា ឆ្នាំ២០១៦ ប្រជាពលរដ្ឋកម្ពុជា បានទទួលការព្យាបាលជំងឺផ្លូវចិត្ត ចំនួន១០៧,៤៩៧នាក់ ដែលក្នុងនោះមានជំងឺថប់បារម្ភ២១%, ជំងឺធ្លាក់ទឹកចិត្ត១៣%, វិបតិ្ត នៃការដេក១២%, វិកលចរិតរ៉ាំរ៉ៃ១១%, ជំងឺបាយប៉ូឡា៦%, ជំងឺមេនៀ៥% និងជំងឺផ្លូវចិត្តផ្សេងៗជាច្រើនទៀត៣១%។
នេះតាមការលើកឡើង របស់លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានថ្លែងក្នុងទិវាសុខភាពពិភពលោក០៧មេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ជំងឺធ្លាក់ទឹកចិត្ត» នាទីសី្តការក្រសួងសុខាភិបាលនៅថ្ងៃទី០៧មេសានេះ ។
លោកវេជ្ជបណ្ឌិត បន្តថា ចំនួនខាងលើនេះ អាចមានអត្រាទាបនៅឡើយ បើប្រៀបធៀបនឹងរបាយការណ៍ របស់អង្គការសុខភាពពិភពលោក ដែលបានបង្ហាញថា ជាមធ្យមប្រេវ៉ាឡង់ ចំនុចនៃជំងឺផ្លូវចិត្ត (ពីកម្រិតស្រាលទៅកម្រិតធ្ងន់) មានប្រមាណ១០% ក្នុងចំណោមមនុស្សពេញវ័យ នៃប្រជាពលរដ្ឋទូទៅ ។ ដោយផ្អែកលើប្រេវាឡង់នេះ នៅប្រទេសកម្ពុជា អាចមានអ្នកជំងឺផ្លូវចិត្ត ក្នុងចំណោមមនុស្សពេញវ័យ ប្រមាណ១លាននាក់ នេះបង្ហាញឲ្យឃើញថានៅមានអ្នកជំងឺផ្លូវចិត្តជាច្រើនទៀត ដែលមិនទាន់មកទទួលការព្យាបាល ។
លោកវេជ្ជបណ្ឌិតបន្ថែមថា ថ្មីៗនេះ ក្នុងឆ្នាំ២០១៦ ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោកនៅកម្ពុជា និងតំបន់ប៉ាស៊ីហ្វិកខាងលិច នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បានធ្វើការអង្កេតស្តីពីការយល់ដឹង នៃជំងឺធ្លាក់ទឹកចិត្ត ឥរិយាបថ និងការស្វែងរកសេវា នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងចំណោមប្រជាពលរដ្ឋចំនួន១៥០នាក់ ហើយជាលទ្ធផលបឋម បានបង្ហាញថា ការយល់ដឹងពីជំងឺធ្លាក់ទឹកចិត្ត ដោយប្រើកម្រងសំនួរ ដែលមានពិន្ទុសរុប ពី០ ដល់២២ ឃើញថា ក្នុងចំណោមអ្នកផ្តល់ការសម្ភាសទាំងអស់ មានពិន្ទុជាមធ្យមភាគ៨,២៥។
លោកបន្ដថា នេះអាចបង្ហាញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋ ចំពោះជំងឺធ្លាក់ទឹកចិត្ត មានកម្រិតទាប ហើយឥរិយាបថ...Read More

FN ៖ លោកសាស្រ្តាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ទៅកាន់មន្ដ្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ថា ក្នុងនាមជាគ្រូពេទ្យ មិនមែនត្រូវ តែមានសមត្ថភាព ជំនាញ មួយមុខនឹងទេ ដើម្បីធានាថា បម្រើសេវាពិនិត្យព្យាបាលប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរនោះ គឺត្រូវតែមានសីលធម៌វិជ្ជាជីវៈផងដែរ ទើបប្រជាពរដ្ឋ ទទួលបានភាពល្អប្រសើរនេះបាន។
លោកសាស្ដ្រាចារ្យបានថ្លែងបែបនេះ ក្នុងឱកាសបើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្តលើកទី២១ និងថែទាំវេជ្ជសាស្រ្តលើកទី៨ រយៈពេល២ថ្ងៃ(ថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០១៧) នាមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត ព្រឹកថ្ងៃទី៦ខែមេសានេះ ។
លោកសាស្ដ្រចារ្យបន្ថែមថា ក្នុងនាមជាគ្រូពេទ្យដឹងហើយថា គ្រោះថ្នាក់ដោយការបង្កររោគ ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន ដែលនាំឲ្យអត្រាមរណៈខ្ពស់ ។ ដូច្នេះការរៀបចំទិវានេះ បានពង្រឹងការសង្រ្គោះ ការថែទាំ និងការព្យាបាលប្រកបដោយបច្ចេកទេស នឹងគុណធម៌ គឺនាំមកនូវការកាត់បន្ថយអត្រាមរណៈភាព និងការបង្កររោគ និងការបង្ការរោគនៅក្នុងមនី្ទរពេទ្យផ្ទាល់តែម្តង។ ដូច្នេះ សូមអំពាវនាវដល់មន្រី្តរាជការសុខាភិបាលទាំងអស់ គឺពង្រឹងនូវបច្ចេកទេស ផ្លាស់ប្តូរឥរិយាបថពីទម្លាប់មិនល្អ ឲ្យទៅជាការផ្តល់សេវាជូនប្រជាជនប្រកបដោយសីលធម៌ថ្លៃថ្នូរ និងមិនរើសអើងអ្នកជំងឺ ដែលស្របនឹងសុភាសិត ដែលថា «គ្រូពេទ្យ ជាមាតាដ៏ល្អរបស់អ្នកជំងឺ» ។
លោកសាស្ដ្រចារ្យបន្ថែមទៀតថា សង្ឃឹមថា ឆ្លងតាមទិវាវេជ្ជសាស្រ្ត សល្យសាស្រ្តរយៈពេល២ថ្ងៃនេះ នឹងទទួលបាននូវបទពិសោធន៍ល្អ ដើម្បីយកទៅអនុវត្តតាមអង្គភាពរៀងៗខ្លួន ដើម្បីពិនិត្យ ព្យាបាលអ្នកជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់ រួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ទន្ទឹមនឹងនោះផងដែរ លោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែង ជារៀងរាល់ ឆ្នាំមនី្ទរពេទ្យ តែងតែរៀបចំទិវានេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍យោបល់ និងចែករំលែកបច្ចេកទេសគ្នាទៅវិញទៅមក ក្នុងគោលបំណងជំរុញឲ្យមានការយកចិត្តទុកដាក់ និងពង្រឹងលើកស្ទួយបច្ចេកទេសជាប់ជាប្រចាំ ដើម្បីឲ្យការផ្តល់សេវាព្យាបាល និងថែទាំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ ទៅតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ៕
...
Read More
FN ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្នមន្ត្រី និងជារដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទូទាំងខេត្ត ត្រូវអនុវត្តន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្នបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានា ដូចជា៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យជាដើម។
ការថ្លែងជំរុញខាងលើនេះ បានធ្វើឡើងពេលលោកស្រី អញ្ជើញជាគណៈអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង ដែលមានការចូលរួមពីមន្ត្រីរាជការស្រុកក្រុងទាំងអស់ ព្រមទាំងការចូលរួមពីតាមមន្ទីរនានាជុំវិញខេត្ត ភ្ញៀវវៀតណាមដែលមានខេត្ត ជាប់ព្រំដែនខេត្តស្វាយរៀង គឺខេត្តទ្បុងអាន និងខេត្តតៃនីញផងដែរ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំនេះ ថ្នាក់ដឹកនាំខេត្តក៏ដូចជា មន្ត្រីរាជការជុំវិញខេត្តស្វាយរៀង បានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាល បានដាក់ចេញទទួលបានជោគជ័យមួយកំរិត និងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៧នេះ។
លោកស្រី ម៉ែន សំអន បានលើកឡើងទៀតថា «រាជរដ្ឋាភិបាល បានគៀងគរអ្នកវិនិយោគក្នុង និងក្រៅប្រទេសមកបណ្តាក់ទន់រកស៊ីដូចជា ខេត្តស្វាយរៀងយើងនេះ មានរោងចក្រ សហគ្រាសជាច្រើនកន្លែង អាចស្រូបយកកម្មករ និយោជិកបានជាច្រើនម៉ឺននាក់ និងបានកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋហើយក៏បានកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ផងដែរ»៕
...
Read More
FN ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ៣៦.៨លានអឺរ៉ូ (ប្រហែលជិត៤០លានដុល្លារ) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ ២០១៨ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ការសន្យាផ្តល់ជំនួយរបស់ រដ្ឋាភិបាលអាល្លឺម៉ង់នេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ជាលទ្ធផលភាគីទាំង២ បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍លើវិស័យអាទិភាពចំនួន៣ គឺ វិស័យសុខាភិបាល វិស័យអភិវឌ្ឍន៍ជនបទ និងវិស័យអភិបាលកិច្ច ដែលជាវិស័យអាទិភាពដូចមានចែង ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ឆ្នាំ ២០១៧-២០១៨ ភាគីអាល្លឺម៉ង់បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣៦.៨លានអឺរ៉ូ ក្នុងនោះ១៦លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និង ២០.៨លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស»។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ការសន្យាផ្តល់ជំនួយរបស់អាល្លឺម៉ង់នេះ សម្រាប់យកមកអនុវត្តគម្រោង និងកម្មវិធីរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រស្តី ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អឺរ៉ុប សម្រាប់ប្រទេសកម្ពុជា។ ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលហិរញ្ញប្បទានដែលអាល្លឺម៉ង់បានផ្តល់ឱ្យកម្ពុជាតាមរយៈ គម្រោងថ្នាក់តំបន់ និងសាកល ឬតាមរយៈស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិ អង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប។
ការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ពិតជាបានរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់់ប្រជាជន៕
...
Read More
FN ៖ រដ្ឋាភិបាលចិន ដែលបានចាប់ផ្តើមធ្វើការជិតស្និទ្ធ ជាមួយនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៧មកនោះ បានបង្ហាញជំនឿចិត្តមុតមាំថា កម្ពុជានឹងឈានទៅរកអនាគតមួយដ៏ត្រចេះត្រចង់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ជំនឿចិត្តមុតមាំរបស់ចិន ចំពោះការអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនេះ ត្រូវបានរំលេចឡើងដោយលោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តាមរយៈសុន្ទរកថា បើកសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវក្រោមកម្ចីថវិកាពីរដ្ឋាភិបាលចិន លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ស្យុង ព័រ បានថ្លែងថា លោករីករាយយ៉ាងខ្លាំង ដែលបានឃើញប្រទេសកម្ពុជា រក្សាបាននូវស្ថេរភាពនយោបាយ ហើយសេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងខ្លាំង។
បើតាមលោក ស្យុង ព័រ ព្រោះតែការរក្សាបាននូវស្ថេរភាពនយោបាយនេះ មានសហគ្រាសបរទេស រួមទាំងចិនផងដែរ បាននិងកំពុងដាក់ទុនវិនិយោគនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានរក្សានូវស្ថេរភាពនយោបាយ សេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងខ្លាំង។ កម្ពុជាបានក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចរស់រវើក និងប្រកបដោយសក្តានុពលជាងគេ សហគ្រាបរទេសជាច្រើន រួមទាំងសហគ្រាសចិនផងដែរ សុទ្ធតែមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍរបស់កម្ពុជា ហើយក៏មានគោលបំណងបន្ថែមទៀតក្នុងការដាក់ទុនវិនិយោគ។ ខ្ញុំមានជំនឿទុកចិត្តយ៉ាងពេញលេញ និងមុតមាំ ចំពោះអនាគតកម្ពុជា នឹងមានភាពត្រចះត្រចង់»។
សូមរំលឹកថា រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ១៩៩៧ ជាពិសេសក្រោយពេលមានដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់សម្តេចតេជោ ដែលប្រសិទ្ធនាមថាបុរសខ្លាំងកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ១៩៩៩។
ផ្តើមចេញពីដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន បានក្លាយជាដៃគូសហប្រតិបត្តិការ ដ៏សំខាន់របស់ប្រទេសចិន។...Read More

FN ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បានរៀបចំសំណុំបែបបទ និងឯកសារពាក់ព័ន្ធរួចហើយ ដើម្បីស្នើទៅអង្គការយូណេស្កូ សុំដាក់ក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌពិភពលោកទី២ បន្ទាប់ពីក្រុងសៀមរាប។
ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកថោង ខុន ដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណកម្មការអន្រក្រសួងដើម្បីរៀបចំសន្នុិសិទ លោកទិត ចន្ថា រដ្ឋលេខាការធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ និងសន្និសីទអន្តរជាតិ ស្ដីពីកិច្ចសន្ទនាក្នុងក្របខណ្ឌអាស៊ី (ACD) និងសន្និសិទ្ធអន្តរជាតិស្តីពីទេសចរណ៍និងទីក្រុងបិតិកភណ្ឌ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលនិឹងមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍ក្នុងក្របខណ្ឌ ACD ដែលមានជាង៣០ប្រទេស។
លោក ទិត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌វិចិត្ររសិល្បបានឯកភាពគ្នារើសយកក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត ដែលយើងចាត់ទុកថា ជាទីក្រុងបេតិកភណ្ឌសំខាន់ៗដែលជាគោលដៅទេសចរណ៍បិិកភណ្ឌលំដាប់ទី២ (secondary tourist destination)បន្ទាប់ពីក្រុងសៀមរាបនោះ ដើម្បីស្នើដាក់បញ្ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌិពិភពលោក របស់អង្គការយូណេស្កូ ដើម្បីឲ្យមានការទទួលស្គាល់ជាអន្តរជាតិ និងផ្សព្វផ្សាយទៅសកលលោកថា ទីក្រុងទាំង៣នេះ ជាទីក្រុងបេតិកភណ្ឌពិភពលោក សំដៅទាក់ទាញទេសចរ និងអ្នកវិនិយោគនានា ឲ្យចូលរួមអភិរក្សនិងអភិវឌ្ឍទីក្រុងទាំងនោះ»។
លោករដ្ឋលេខាធិការបន្តថា កម្ពុជានឹងយកឱកាសក្នុងកិច្ចប្រជុំអន្តរជាតិ ស្ដីពីកិច្ចសន្ទនាក្នុងក្របខណ្ឌអាស៊ី (ACD) នេះ ធ្វើសន្និសីទមួយ ស្ដីពីទេសចរណ៍និងទីក្រុងបេតិកភណ្ឌ ដើម្បីផ្សព្វផ្សាយទៅអន្តរជាតិថា ទីក្រុងបេតិកភណ្ឌរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ព្រមទាំងជំរុញឲ្យទីក្រុងទាំងនោះ ក្លាយជាទីក្រុងដែលមានការយកចិត្តទុកដាក់ខ្ពស់។
កាតាលីករពិសេស ដែលនាំឲ្យរាជរដ្ឋាភិបាលកម្ពុជា សើ្នសុំបញ្ចូលក្រុងបាត់ដំបង ក្រុងក្រចេះ...Read More

FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ បានសម្រេចឲ្យគ្រឹះស្ថានអង្គរ ដែលទទួលខុសត្រូវ ប្រមូលចំណូល និងលក់ប័ណ្ណចូលទស្សនាតំបន់អង្គរនោះ រៀបចំឲ្យមានការលក់ប័ណ្ណតាមប្រព័ន្ធ Online ដោយភ្ញៀវទេសចរអាចទូទាត់មានរយៈ Credit Card ។
ការសម្រេចជាគោលការណ៍នេះ ត្រូវបានបង្ហាញឡើង ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល អាណត្តិទី១ លើកទី៥ នាព្រឹកថ្ងៃទី៥ ខែមេសានេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំបានបញ្ជាក់ថា «ក្នុងបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាលក់ប័ណ្ណ ឲ្យកាន់តែប្រសើរឡើងថែមទៀត អង្គប្រជុំក៏បានសម្រេចឲ្យគ្រឹះស្ថានអង្គរ រៀបចំអភិវឌ្ឍការលក់ប័ណ្ណតាមប្រព័ន្ធ Online និងទូទាត់តាមរយៈ Credit Card»។
ក្រៅពីនេះ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា លើរបៀបវារៈមួយចំនួនទៀតដូចជា៖
១៖ អង្គប្រជុំបានវាយតម្លៃខ្ពស់ លើការគ្រប់គ្រងការលក់ប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គររបស់គ្រឹះស្ថានអង្គរ ដោយសម្រេចបានការប្រមូលចំណូល មានការកើនឡើងចំនួន៤.២១% ធៀបទៅនឹងឆ្នាំ ២១០៥ និងទទួលបានចំណូលចំនួន ៦២,៥៨២,២០០ដុល្លារ ក្នុងឆ្នាំ២០១៦។
ការប្រមូលចំណូលក្នុងត្រីមាសទី១ ឆ្នាំ២១០៧ លើការអនុវត្តលក់ប័ណ្ណ ចូលទស្សនារមណីដ្ឋានអង្គរ តាមតម្លៃថ្មី គ្រឹះស្ថានអង្គរប្រមូល និងបង់ចំណូលចូលថវិការចំនួន ២៩,៩០១,៦០៥ដុល្លារអាមេរិក ស្មើនឹង៣០.៤% នៃច្បាប់ថវិកាឆ្នាំ២០១៧ និងបានឧបត្ថម្ភជូនមូលនិធិមន្ទីរពេទ្យបុប្ផាចំនួន ៩៥៤,២១០ដុល្លារ។
ចំណូលមានការកើនឡើង គួរឲ្យកត់សម្គាល់ ក្នុងនោះភ្ញៀវទេសចរបទេសមានការកើនឡើង៨.៩៥% រីឯចំណូលមានការកើនឡើង៥១.៦% ធៀបនឹងត្រីមាសទី១ឆ្នាំ ២០១៦ សម្រាប់រយៈពេលដូចគ្នា។
ឆ្លៀសក្នុងឱកាសនោះ លោករដ្ឋមន្រ្តីអាណាព្យាបាលទាំងពីរ បានផ្ដល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំគ្រឹះស្ថានត្រូវបន្តខិតខំពង្រឹង និងបង្កើតប្រសិទ្ធភាព នៃការគ្រប់គ្រងការប្រមូលចំណូល ពីការលំក់ប័ណ្ណដោយធានាបាននូតម្លាភាព និងគណនេយ្យភាព។
២៖ អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ ដល់គ្រឹះស្ថានអង្គរក្នុងការដាក់ឲ្យដំណើរការ...Read More

FN ៖ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃ និងទទួលស្គាល់ថា «ស្ថានភាពបំណុលសាធារណៈ ក្រៅប្រទេសរបស់កម្ពុជា មានចីរភាព និងហានិភ័យបំណុលកម្រិតទាប» នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការបញ្ជាក់បែបនេះត្រូវបានលើកឡើងក្នុងវេទិកាលើកទី៧ស្ដីពី «ការគ្រប់គ្រងបំណុលសាធារណៈ តំបន់អាស៊ី ឆ្នាំ២០១៧» ក្រោមកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០១៧ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាបដោយមានការចូលរួមពីប្រទេសនានា មកពីតំបន់អាស៊ីជិត៥០ប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួន។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាទេសាភិបាលបម្រុងរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា «ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានវាយតម្លៃ និងទទួលស្គាល់ថា ស្ថានភាពបំណុលសាធារណៈ ក្រៅប្រទេសរបស់កម្ពុជា មានចីរភាព និងហានិភ័យបំណុលកម្រិតទាប»។
លោកបន្តថា ពិន្ទុនៃការវាយតម្លៃសូចនាករគោលនយោបាយ និងការគ្រប់គ្រងបំណុលរបស់កម្ពុជា រៀបចំដោយ ADB បានកើនពី៤.០ពិន្ទុ នៅឆ្នាំ២០១០ ទៅ៤.៥ពិន្ទុ នៅឆ្នាំ២០១១ និង៥.០ពិន្ទុ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ធៀបនឹងពិន្ទុអតិបរិមា៦.០។ តាមការវាយតម្លៃរបស់ World Bank និង IMF ពិន្ទុនេះ ក៏មានការកើនឡើងជាលំដាប់ផងដែរ។
ការផ្តល់បុព្វសិទ្ធិពិសេសពី ADB ដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា ដ៏មានសារសំខាន់នេះ ពុំមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាការមើលឃើញច្បាស់ នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាង២ទសវត្សរ៍ កន្លងមកនេះ ជាពិសេសភាពវិវឌ្ឍរីកចម្រើន នៃការគ្រប់គ្រងបំណុលសាធារណៈ នៅកម្ពុជា...Read More

FN ៖ លោក គូម៉េ ហ៉ីដេតុស៊ី ទីប្រឹក្សាគោលនយោបាយដឹកជញ្ចូនប្រចាំក្រសួងសាធារណៈការ និងដឹកជញ្ចូននៃកម្ពុជា និងជាអ្នកជំនាញការអង្គការ JICA បានបញ្ជាក់នៅមុខ អ្នកសារព័ត៌មានថា លោក និងក្រុមការងារ JICA ទាំងអស់ នឹងខិតខំបំពេញការងារបន្តទៀត ដើម្បីឲ្យគម្រោងទាក់ទង នឹងសកម្មភាពដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា បញ្ចប់ទៅដោយជោគជ័យ ដើម្បីជាការរួមចំណែកជួយដល់សង្គមកម្ពុជា។
ការលើកឡើងរបស់ លោក គូម៉េ ហ៉ីដេតុស៊ី បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន លើកទី៣ ស្តីពីសកម្មភាពរបស់ JICA នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅស្ថានទូតជប៉ុន។
នៅក្នុងកម្មវិធីនោះ ក៏មានការចូលរួមពី លោក ចាន់ ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ រួមនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
លោក គូម៉េ ហ៉ីដេតុស៊ី នៅក្នុងសន្និសីទសារព័ត៌មាននោះ បានបង្ហាញពីសកម្មភាព និងអនុសាសន៍របស់លោក ដើម្បីធ្វើឲ្យការដឹកជញ្ចូន និងឡូជីស្ទីកនៅកម្ពុជា មានភាពប្រសើរឡើងវិញ។
លោក គូម៉េ ហ៉ីដេតុស៊ី បានលើកឡើងថា JICA បាននឹងកំពុងតែពិនិត្យ និងអនុវត្តន៍ដោយចិត្តទុកដាក់លើ សកម្មភាពជាច្រើនក្នុងនៅរួមមាន៖ សកម្មភាពនៃការសម្រួលមធ្យោបាយ ធ្វើដំណើរតាមដងទន្លេមេគង្គ ក្នុងនោះមានការធ្វើដំណើរពីភ្នំពេញ ទៅកាន់កំពង់ផែកៃមេត របស់វៀតណាម, ការអភិវឌ្ឍផ្លូវរថភ្លើងឆ្លងកាត់កំពង់ផែព្រះសីហនុ និងការតាមដានការឆ្លងកាត់ផ្លូវរថភ្លើង ពីភ្នំពេញ ទៅកាន់កំពង់ផែព្រះសីហនុ។
លោក ចាន់ ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឲ្យដឹងថា ការដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ពិសេសការដឹកជញ្ចូនតាមរយៈផ្លូវទឹក។
ជាមួយគ្នានោះដែរ លោក ចាន់...Read More
ទៅមុខថយក្រោយ