កម្ពុជា ស្នើបេឡារុសពិនិត្យលទ្ធភាពបើករោងចក្រដំឡើងរថយន្តក្រុង និងផលិតសំបកកង់យានយន្តនៅកម្ពុជា

FN ៖ កម្ពុជា បានស្នើឲ្យបេឡារុសពិនិត្យលទ្ធភាពបើករោងចក្រដំឡើងរថយន្តក្រុង និងផលិសំបកយានយន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយទីផ្សារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានទាំងមូល។

សំណើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស ដែលបានធ្វើឡើងនៅចុងខែមិថុនា កន្លងទៅនេះនៅទីក្រុងមីនស្ក សាធារណរដ្ឋបេឡារុស ដែលភាគកម្ពុជា ដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈដែលភាគីបេឡារុស ដឹកនាំលោក ជេនណាឌី ស្វេឌ័រស្គី (Gennady Svidersky) អនុរដ្ឋមន្រ្តីទី១ ក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស។

ក្នុងកិច្ចប្រជុំនេះមានគោលបំណង (១)៖ បន្តតាមដានវឌ្ឍនភាពការងារកិច្ចសហប្រតិបត្តិការ និងពិនិត្យការអនុវត្តតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខានាអំឡុងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សាធារ ណរដ្ឋបេឡារុសកាលពីឆ្នាំ២០១៤កន្លងទៅ និង (២)៖ បន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងបណ្តាវិស័យអាទិភាពផ្សេងៗទៀត ឲ្យកាន់តែមានភាពស៊ីជម្រៅ និងទូលំទូលាយ។

យោងតាមក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានលើកអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង ដែលសម្រេចបានកន្លងមក ជាពិសេសកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា-បេឡារុសដែលជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការគាំទ្រ និងសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម ទំនាក់ទំនងវិស័យឯកជន និងធុរកិច្ច ដើម្បីឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ២០០លានដុល្លារអាមេរិកនៅឆ្នាំ២០២០។ ក្នុងនោះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពបំពេញគ្នាទៅវិញទៅមកលើវិស័យកសិកម្ម និងឧស្សាហកម្ម ដោយយល់ឃើញថាប្រទេសទាំងពីរជាប្រទេសកសិកម្ម ផលិត និងនាំចូលកសិផល ឧបករណ៍ និងគ្រឿងចក្រកសិកម្មផ្សេងៗ។

ភាគីកម្ពុជា ក៏បានលើកទឹកចិត្តឱ្យភាគីបេឡារុសជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារបេឡារុស និងពិនិត្យលទ្ធភាពបង្កើតរោងចក្រតំឡើងរថយន្តក្រុង និងផលិតសំបកកង់យានយន្តដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជា និងក្នុងតំបន់ ហើយក៏បានជម្រាបអំពីសក្តានុពលផលិតផលកសិកម្ម ពិសេសជ័រកៅស៊ូធម្មជាតិរបស់កម្ពុជាផងដែរ។

ដោយបេឡារុសជាប្រទេសមានភាពរីកចម្រើនខ្លាំងក្នុងវិស័យព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ ភាគីបេឡារុស បានសន្យាគាំទ្រដល់ការអភិវឌ្ឍ និងផ្ទេរចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងបចេ្ចកទេសទំនើបដល់ភាគីកម្ពុជាតាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា និងកិច្ចសហប្រតិបត្តិការដោយផ្ទាល់លើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស។ ក្រៅពីវិស័យសំខាន់ៗខាងលើ អង្គប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកវិស័យផ្សេងទៀតដូចជា៖...Read More


រដ្ឋមន្រ្តីការងារ៖ កម្ពុជាបានបញ្ជូនកម្មសិក្សាការីទៅជប៉ុន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ប្រមាណ៤ពាន់នាក់ និងបញ្ជូនបន្ថែមទៀតរហូតដល់ឆ្នាំ២០២២

FN ៖ រយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នឹងចាប់ផ្ដើមអនុវត្តកិច្ចសហប្រតិបត្តិការ លើអនុស្សរណៈថ្មីមួយ ក្នុងនោះកម្ពុជានឹងបញ្ជូនកម្មសិក្សាការីរបស់ខ្លួនទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសជប៉ុនបន្ថែម ខណៈបច្ចុប្បន្នកម្មសិក្សាការីខ្មែរនៅជប៉ុន មានប្រមាណ ៤,០០០នាក់។ នេះបើតាមការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីរាជធានីតូក្យូ។

អនុស្សរណៈនេះ គឺមានខ្លឹមសារស្តីពី «កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកម្មសិក្សាបច្ចេកទេស និងនីតិវិធីជ្រើសរើស បណ្តុះបណ្តាល និងនាំកម្មសិក្សាការីកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន» ដែលត្រូវបានចុះហត្ថលេខារវាងលោករដ្ឋមន្រ្តី អ៊ិត សំហេង ជាមួយលោក ស៊ីអូ សាគី រដ្ឋមន្ត្រីក្រសួងការងារ សុខាភិបាល និងសុខមាលភាពសង្គម នៃប្រទេសជប៉ុន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា ភាគីកម្ពុជា និងភាគីជប៉ុនបានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នា លើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានគោលបំណង ផ្ទេរជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស ពីប្រទេសជប៉ុនមកប្រទេសកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖

១៖ ក្រសួងការងារប្រទេសជប៉ុន ដែលមានការសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ត្រូវប្តេជ្ញាចិត្តទទួលនូវកម្មសិក្សាការីជំនាញបច្ចេកទេសពីប្រទេសកម្ពុជា ដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនៃប្រទេសជប៉ុន។
២៖ ក្រសួងការងារកម្ពុជា ត្រូវប្តេជ្ញាចិត្តក្នុងការបញ្ជូនកម្មសិក្សាការីជំនាញបច្ចេកទេស ដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា។
៣៖ ទាំងក្រសួងការងារប្រទេសកម្ពុជា និងក្រសួងការងារប្រទេសជប៉ុន (ចាប់ពីពេលនេះទៅហៅកាត់ថា ក្រសួងទាំងពីរ) នឹងជ្រើសរើសអ្នកតំណាងក្នុងការទំនាក់ទំនង និងសម្របសម្រួលរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុស្សរណៈនេះប្រកបដោយប្រសិទ្ធភាព។
៤៖ ក្រសួងទាំងពីរនឹងប្រឹក្សាយោបល់គ្នា ក្នុងការអនុវត្តសកម្មភាពទាំងឡាយរបស់អនុស្សរណៈ ឬមានវិវាទកើតឡើង ដូចជា ការបាត់ខ្លួនរបស់កម្មសិក្សាការីជំនាញបច្ចេកទេស ដោយរាល់វិវាទទាំងនោះ ត្រូវបានដោះស្រាយដោយកិច្ចសហការយ៉ាងជិតស្និទ្ធ និងតាមរយៈការទូតឱ្យបានសមស្របរវាងក្រសួងដែលពាក់ព័ន្ធ និងទីភ្នាក់ងាររបស់ប្រទេសនីមួយៗ។
៥៖ កិច្ចសហការនៃអនុស្សរណៈ នឹងត្រូវអនុវត្តនៅក្រោមវិសាលភាពនៃច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសនីមួយៗ។
៦៖...Read More


ក្រសួងទេសចរណ៍៖ ៥ខែដើមឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋកម្ពុជា៧០ម៉ឺននាក់ បានចេញទៅទស្សនាក្រៅប្រទេស កើន១៨.៨ភាគរយ

FN ៖ តាមរបាយការណ៍ផ្លូវការ របស់ក្រសួងទេសចរណ៍ ដែលបង្ហាញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជាក់ថា នៅរយៈពេល៥ខែ ដើមឆ្នាំ២០១៧ មានទេសចរកម្ពុជាចេញទៅទស្សនាក្រៅប្រទេសចំនួន៧០០,០២៧នាក់ កើនឡើង១៨.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦។

ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការរីកចម្រើនលើគ្រប់វិស័យ ខណៈកំណើនសេដ្ឋកិច្ចជាតិសម្រេចបាន៧ភាគរយ ក្នុងឆ្នាំ២០១៦ ដែលនេះស្ដែងបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាកាន់តែមានជីវភាពធូរធាជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ នាំឲ្យកំណើនមនុស្សដើរទេសចរណ៍ ក៏មានការកើនឡើងច្រើនផងដែរ។

របាយការណ៍បូកសរុបលទ្ធផលការងារទេសចរណ៍ ឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆមាសទី២ បានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនាប្រទេសកម្ពុជា រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ មានចំនួន២,២៨៤,៦៣០នាក់ កើនឡើង ១២.៥ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦។

សូមជម្រាបថា កាលពីឆ្នាំ២០១៦ កន្លងទៅ មានភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរទៅទស្សនាកម្សាន្តនៅក្រៅប្រទេសចំនួន១,៤៣៤,០៣០នាក់ ខណៈប្រទេសកម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៥,០១១,៧១២នាក់ កើនឡើង៥ភាគរយ៕

...Read More

រដ្ឋមន្ត្រីក្រសួង​អប់រំ៖ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លាន​ដុល្លារ​​ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ

FN ៖ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា សម្រាប់សម័យប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិ​ភូមិ​ (បាក់ឌុប) ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ដែល​មាន​ថ្នាក់វិ​ទ្យា​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លាន​ដុល្លារ។

ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក ហង់ ជួន ណា​រ៉ុ​ន ក៏បានណែនាំផងដែរថា ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង ប្រព្រឹត្ត​ទៅ​ប្រកបដោយ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធភាព​ទទួលយក​បាន ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ ដល់​បេក្ខជន​ទាំងអស់​ត្រូវ​គោរព​បទ​ប្បញ្ញត្តិ ​នៃ​ការ​ប្រឡង​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​មិន​ត្រូវ​លាក់​ទុក ​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជា​ដាច់ខាត។

សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ មានចំនួនសរុប ១០៣,១១២នាក់ ដែលមានការកើនឡើងជាងឆ្នាំមុន ប្រមាណជាង ៩ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៦៕

...Read More

ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញសេចក្តីថ្លែងការណ៍ អបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចុះ «តំបន់ប្រាសាទសម្បូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

FN ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ អបអរ​សាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដាក់បញ្ចូល «តំបន់ប្រាសាទសម្បូរព្រៃគុក» ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤១ នៃ​គណៈកម្មការ​បេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO នាពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ទីក្រុង Krokow ប្រទេសប៉ូឡូញ។

សេចក្តីថ្លែងការណ៍បានបន្តទៀតថា «សម្បូរព្រៃគុក គឺជាតំបន់ប្រាសាទទី៣ហើយ របស់ប្រទេសកម្ពុជា ដែលត្រូវបានទទួលនាម ជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់ប្រាសាទអង្គវត្ត និងប្រាសាទព្រះវិហារ»។

បន្ថែមពីនេះ ​នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការនៃស្ថានទូត​អាមេរិកប្រចាំកម្ពុជា ក៏បានភ្ជាប់ជាមួយនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញអំពីដំណើរទស្សនកិច្ច របស់លោកឯកអគ្គរដ្ឋទូតអាមេរិក William A. Heidt នៅតំបន់ប្រាសាទសម្បូរព្រៃគុក កាលពីខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះផងដែរ៕

...Read More

កម្ពុជាត្រូវបានបោះឆ្នោត ជាប្រធានក្រុមប្រឹក្សាវប្បធម៌ ICAPP ខណៈចិន រុស្ស៊ី និងណេប៉ាល់ ជាប់ជាអនុប្រធាន, លោក ហោ ណាំហុង ត្រូវជ្រើសតាំងជាអនុប្រធាន ICAPP និងជាសហប្រធាន Asia-Europe Political Forum

FN ៖ ប្រទេសកម្ពុជាបានក្លាយជាប្រធានក្រុមប្រឹក្សាវប្បធម៌ «សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយ នៅអាស៊ី» ហៅកាត់ថា ICAPP (International Conference of Asia Political Parties) ខណៈប្រទេសចិន រុស្ស៊ី និងណេប៉ាល់ ជាប់ជាអនុប្រធាន។ សមាជិកអចិន្ត្រៃយ៍របស់ ICAPP គឺមាន៣៤គណបក្សនយោបាយមកពី២៣ប្រទេស ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។

ការប្រកាសនេះបានធ្វើឡើងកិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប (ICAPP) ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយ ប្រជាធិបតេយ្យ» និងតួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី ដែលរៀបចំធ្វើ នៅក្នុងប្រទេសកូរ៉េខាងត្បួង ។

ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនោះឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP និងជាសហប្រធាន Asia-Europe Political Forum (AEPF) ខណៈលោក ហ៊ុយ វណ្ណៈ ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP Media Forum’s Bureau មានអាណត្តិ២ឆ្នាំម្តង។

គួរបញ្ជាក់ថា លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូមួយចំនួនទៅចូលរួមកិច្ចប្រជុំ សំខាន់ចំនួន៣នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧។

កិច្ចប្រជុំទាំង៣នោះ រួមមាន៖
ទី១៖ កិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប (ICAPP) ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយ ប្រជាធិបតេយ្យ» និងតួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី។
ទី២៖ កិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្រ្តៃយ៍អាយកាប ដែលមានប្រទេសជាសមាជិកចំនួន២១ ក្នុងចំណោមសមាជិក២៣ នៅតំបន់អាស៊ីចូលរួម។
និងទី៣៖ កិច្ចប្រជុំលើកទី១ នៃវេទិកានយោបាយអាស៊ី អឺរ៉ុប ដែលក្នុងនោះ លោក ហោ ណាំហុង...Read More


មោទនភាពជាតិខ្មែរ ! រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ

FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះឲ្យដឹងថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

លោក ថោង ខុន បានថ្លែងបញ្ជាក់ទៀតថា លោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌ នៅពេលនេះកំពុងស្ថិតនៅប្រទេសប៉ូឡូញ ដែលបានទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក។ ព័ត៌មានលម្អិតនឹងបន្តចេញផ្សាយទៀត៕

...Read More

វិសោធនកម្មច្បាប់បក្សនយោបាយ ជាឆាកល្ខោនដែលបុរសខ្លាំងតេជោ សែន រៀបចំជួយ លោក កឹម សុខា កម្ចាយលោក សម រង្ស៊ី ចេញពីបក្ស

FN ៖បើគ្មានអ្វីប្រែប្រួលទេ នោះសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទី២ នៅក្នុងឆ្នាំ២០១៧នេះ ដែលរារាំងមិនឲ្យទណ្ឌិត ឬ អ្នកទោសទៅជាប់ពាក់ព័ន្ធ និងធ្វើសកម្មភាពជាមួយគណបក្សនយោបាយនោះ នឹងត្រូវសមាជិករដ្ឋសភាលើកដៃអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋសភានាថ្ងៃចន្ទ ទី១០ ខែកក្កដា សប្តាហ៍ក្រោយនេះហើយ។

គេនៅចាំបានថា កាលពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ច្បាប់ស្តីពីគណបក្សនយោបាយនេះ ត្រូវបានធ្វើវិសោធនកម្មរួចម្តងមកហើយ ព្រមទាំងត្រូវបានចូលជាធរ មាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីមានការចុះហត្ថលេខាពីប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ។

ការធ្វើវិសោធនកម្មលើកទី១នេះ បានធ្វើឲ្យលោក សម រង្ស៊ី ដែលក្លាយជាទណ្ឌិតតាមអំណាចតុលាការកំពូល ក្នុងសំណុំរឿងបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ហើយកំពុងរត់គេចខ្លួននៅប្រទេសបារាំងនោះ ត្រូវបង្ខំចិត្តលាលែងចេញពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ ហើយសូម្បីតែជាសមាជិកធម្មតា នៅក្នុងគណបក្សប្រឆាំងមួយនេះ ក៏មិនសេសសល់ដែរ។

វិសោធនកម្មលើកទី១នេះ បើទោះបីលោក សម រង្ស៊ី ត្រូវបាត់បង់តំណែងពីបក្សយ៉ាងណាក្តី តែក៏ហាក់នៅមានក្តីអនុគ្រោះខ្លះដែរ សម្រាប់ អ្នកនយោបាយពូកែ រត់រូបនេះ ព្រោះលោកនៅមានឱកាសបង្ហាញមុខកាន់ដៃជាមួយលោក កឹម សុខា នៅលើស្លាកគណបក្ស ហើយរាល់ពេលមានពិធីប្រជុំ ឬ វេទិកាជួបជាមួយ ប្រជាពលរដ្ឋម្តងៗ លោកតែងតែបង្ហាញវត្តមានជាប់ជានិច្ចតាមវីដេអូខុនវើរិន។

ផ្ទុយទៅវិញសម្រាប់ការធ្វើវិសោធនកម្មលើកទី២នេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជារណាំងដែកថែបដ៏រឹងមាំរារាំង និងបិទបាំងគ្រប់សកម្មភាពរបស់លោក សម រង្ស៊ី មិនឲ្យមកពាក់ព័ន្ធជាមួយគណបក្សសង្រ្គោះជាតិទៀតនោះឡើយ។ កុំថាឡើយការផ្តល់ឱកាសឲ្យលោក សម រង្ស៊ី បង្ហាញមុខតាមវីដេអូខុនហ្វើរិន នៅពេលមានកិច្ចប្រជុំ ឬ វេទិកាសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ សូម្បីតែរូបលោក សម រង្ស៊ី កាន់ដៃលោក កឹម សុខា ក៏នឹងមិនអនុញ្ញាតឲ្យមានវត្តមាន នៅលើស្លាកគណបក្សសង្រ្គោះជាតិទៀតនោះឡើយ។ បើដូច្នោះមែនទាំងរូបកាយ និងព្រលឹងរបស់លោក សម រង្ស៊ី នឹងរសាត់កាន់តែឆ្ងាយពីគណបក្សសង្រ្គោះជាតិ និងពីអ្នកគាំទ្ររបស់លោក ហើយអាចនឹងឈានដល់ការភ្លេចភក្រ្តាមេបក្សប្រឆាំងជើងមិនជាប់ដីរូបនេះថែមទៀតផង។

គេថាលទ្ធផលស្ថិតលើទេវតាជាអ្នកកំណត់ និងសម្រេច ប៉ុន្តែការងារគឺជាមនុស្សជាអ្នកចាត់ចែង...Read More


មន្រ្តីជាន់ខ្ពស់​ ក្រសួងអប់រំ អះអាង​ថា ការវិនិយោគវិស័យអប់រំ លើកុមារតូចៗ ពិតជាមានសារសំខាន់ណាស់

FN ៖​ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើង​ថា ការវិយោគវិស័យអប់រំចំពោះកុមារតូចៗ ពិតជាមានសារសំខាន់ណាស់​ ក្នុងការបណ្តុះគំនិតច្នៃប្រឌិតជូនពួកគេ ដើម្បីក្លាយជាមនុស្សដឹកនាំបន្តវេន ប្រកបដោយប្រសិទ្ធិភាព និងការរីកចម្រើន។

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ​ បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រកំរិតមតេយ្យអន្តរជាតិ នៃសាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ​២០១៧​នេះថា «​​ការវិនិយោគលើវិស័យអប់រំមតេយ្យសិក្សាជូនដល់កុមារតូច រហូត ដល់ធម្យមសិក្សា ពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យអប់​រំ​នៅប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន និងសម្រេចគោលដៅចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានយកវិស័យអប់រំ ជាវិស័យអត្ថិភាព»។

លោកស្រីបន្ថែមថា ក្នុងចំណោមនោះ ការចូលរួមការវិយោគការអប់រំពីសំណាក់សាលារៀនឯកជន លើមតេយ្យសិក្សាជូនដល់កុមារតូច នឹងធ្វើឲ្យពួកគេក្លាយជាអ្នកដឹកនាំ ប្រទេសបន្តវេន ឲ្យមានការលូតលាស់ជាទ្វេរឡើង ហើយបើមិនយកចិត្តទុកដាក់ថែទាំទំពាំងដែលទើបនឹងដុះទេ ធ្វើឲ្យឬស្សីនោះលូតលាស់មិនបានល្អ ព្រមទាំងធ្វើឲ្យឬស្សីនោះពុកគ្មានយកទៅប្រើការកើតឡើយ។

យ៉ាងណាមិញ រដ្ឋលេខាធិការក្រសួងរូបនេះ​ថា ការមិនបណ្តុះគំនិតឆ្លៃប្រឌិត មិនផ្តល់អាហារូបត្ថម្ភ និងមិនផ្តល់បរិយាកាសការអប់រំជូនពួកគេតាំងពីតូច តាមគោលការណ៍ទេ ធ្វើឲ្យ​ពូកគេមិនមានការលូតលាស់ទៅលើប្រាជ្ញាស្មារតី បានល្អប្រសើរឡើយ ដូច្នេះអ្វីដែលមានការចូលរួមពីសំណាក់ សាលា​ឯកជនមានសាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជាដើម ដែលបានអភិវឌ្ឍន៍ និងការអប់រំមតេយ្យសិក្សា ជូនកុមារតូចនាពេលនេះពិតជាមានសារសំខាន់ ដើម្បីឲ្យពួកគេបានត្រៀមកាយ និងចិត្ត ព្រមទាំងបំនិនជីវិតរួចជាស្រេចក្នុងការឈានទៅចូលរៀនថ្នាក់ទី​១​បន្ត។

បើតាមលោកស្រី គឹម សេដ្ឋានី ​កាលពី​១០​ឆ្នាំ​មុន ប្រទេសមួយចំនួននៅលើពិភពលោក គេមិនបានយកចិត្តទុកដាក់វិនិយោគលើមតេយ្យសិក្សាជូនដល់កុមារតូចៗ ឡើយ ដោយភាកច្រើនពួកគេបានចាប់ផ្តើមវិនិយោគលើកុមារចាបីពីចូលរៀនថ្នាក់ទី​១​ឡើង ប៉ុន្ដែមកដល់ពេលនេះ ទាំងប្រទេសកម្ពុជា និងប្រទេសនៅលើពិភពលោក បានយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំមតេយ្យសិក្សាជូនដល់កុមារតូច។

លោក សេង បូណា នាយកគ្រប់គ្រង់ ​សាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជា បានឲ្យដឹង​ថា សាលារបស់លោកបានយកចិត្តទុកដាក់ ក្នុងការរៀបចំកម្មវិធីសិក្សាទាំងមតេយ្យសិក្សា ​និងបឋមសិក្សា តាមបែបប្រទេសរីកចម្រើននៅលើពិភពលោក ដើម្បីធ្វើឲ្យការអប់រំនៅកម្ពុជាមានការរីកម្រើន ស្របតាមចក្ខុវិស័យរបស់ក្រសួងអប់រំ៕

...Read More

ក្រោយបញ្ចប់សួរសុខទុក្ខពលរដ្ឋ នៅសហគមន៍អន្លង់គងថ្មី អភិបាលរាជធានីភ្នំពេញ បន្ដចុះពិនិត្យ​ការរស់នៅផ្ទាល់​របស់ពលរដ្ឋ នៅសហគ​មន៍ទួលសំបូរ

FN ៖ ក្រោយបញ្ចប់ការចុះសួរសុខទុក្ខ លើការរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋ នៅសហគមន៍អន្លង់គងថ្មីរួចមកនោះនៅព្រឹកថ្ងៃ ដដែលនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំមន្ដ្រីក្រោមឱវាទ ចុះទៅពិនិត្យការរស់នៅដោយផ្ទាល់របស់ពលរដ្ឋ​នៅសហគមន៍ទួលសំបូរ ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ការចុះសួរសុខទុក្ខនេះលោក ឃួង ស្រេង​ ក៏មានការអមដំណើរដោយលោកអភិបាលរងរាជធានីភ្នំពេញ, លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ប្រធានមន្ទីរសាធារណការ លោក សាំ ពិសិដ្ឋ និងមន្ដ្រីជំនាញជាច្រើនរូបទៀតផងដែរ។ដំណើរចុះពិនិត្យនេះ ក្នុងគោលបំណងដើម្បីចុះស្វែងរកទុក្ខលំបាក ការប្រកបរបររកស៊ីប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋសហគមន៍ ហើយប្រសិនមានការលំបាកណាមួយ លោកអភិបាលរាជធានីភ្នំពេញ នឹងចាត់ឲ្យមន្ដ្រីជំនាញដោះស្រាយជូនពលរដ្ឋភ្លាមៗ  ហើយប្រសិនការងារណាដែលមិនអាចដោះស្រាយបានភ្លាម គឺត្រូវមានវិធានការណាមួយសមស្រប សម្រាប់ដោះស្រាយផងដែរ។នៅឯសហគមន៍អន្លង់គងថ្មី ​លោក ឃួង ស្រេង ក៏បានចាត់ឲ្យមន្ដ្រីជំនាញសិក្សាពីការដាក់ប្រព័ន្ធលូដើម្បីរំដោះទឹកចេញនៅពេលមានភ្លៀង មកម្ដងៗ ព្រោះថាកាលពីពេលកន្លងទៅ ឲ្យតែមានភ្លៀងធ្លាក់តំបន់ខ្លះតែងតែរងការលេចលង់ ដែលកត្តាទាំងនេះធ្វើការប្រជាពលរដ្ឋ សហគមន៍នេះ មានការលំបាកក្នុងការរស់នៅ និងប្រកបរបររកស៊ីប្រចាំថ្ងៃ។សូមជម្រាបថា ចាប់តាំងពីលោក ឃួង ស្រេង ឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ មកគេហាក់សង្កេតឃើញថា លោកបាន និងកំពុងតែបង្កើនសកម្មភាពចុះជួបផ្ទាល់ជាមួយពលរដ្ឋ ដើម្បីស្វែងរកពីសុខទុក្ខ ក្នុងការរស់នៅ និងស្វែងរកដំណោះស្រាយល្អដល់ពលរដ្ឋ ជៀសវាងការថ្នាំងថ្នាក់ដាក់ជាមួយអាជ្ញាធរមូលដ្ឋាន៕

...Read More

លោក នេត សាវឿន​ ​កែសម្រួលសមាសភាពក្រុមការងារ​ CPP ស្រុកកញ្ជ្រៀច និងជំរុញឲ្យអាជ្ញាធរ​បម្រើសេវាសាធារណៈជូន ពលរដ្ឋឲ្យបានកាន់តែល្អ

FN ៖ លោក នេត សាវឿន សមាជិកគណៈ​អចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រកាសកែសម្រូលសមាសភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកញ្ជ្រៀច ដើម្បីបង្កើនប្រសិទ្ធិភាពការងារ។

ថ្លែងក្នុងឱកាសនោះ លោក នេត សាវឿន​ ក៏បានជំរុញឲ្យក្រុមការងារ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្កើនការយកចិត្ត ទុកដាក់ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែមានល្អបន្ថែមទៀត ហើយជៀសវាងការថ្នាំងថ្នាក់ ជាមួយពលរដ្ឋ និងត្រូវកែអត្តឥរិយាបទឆ្គាំឆ្គងកន្លងមក។

​បើតាមលោក នេត សាវឿន ​ការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច គឺដើម្បីប្រសិទ្ធភាពការងារ ឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតសកល ឆ្នាំ២០១៨ខាងមុខនេះ ហើយលោកថា ក្រុមការងារឃុំ ភូមិត្រូវធ្វើបច្ចុប្បន្នភាព សមាជិកបក្ស គ្រួសារបក្ស ក្រុមបក្សឲ្យបានជាក់លាក់ត្រូវមានបញ្ជីស្នាមច្បាស់លាស់។​

បន្ថែមពីនេះ ប្រធានក្រុមការងាររូបនេះ បានណែនាំឲ្យ សមាជិកបក្សត្រូវផ្សព្វផ្សាយគោលនយោបាយបក្ស ក៏ដូចជាសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា​បានកសាង ហើយប្រាប់ពលរដ្ឋមិនត្រូវជឿតាមការសន្យាខ្យល់របស់គណបក្ស មួយចំនួននោះទេ។

សូមជម្រាបថា ក្នុងឱកាសនោះ​ លោក នេត សាវឿន បានឧបត្ថម្ភដល់ស្នាក់ការគណបក្សស្រុកកញ្ជ្រៀច ៥០ម៉ឺនរៀល, អចិន្រ្តៃយ៍បក្សស្រុក​ ប្រធានយុវជនស្រុក ប្រធានបក្សឃុំ​ មេឃុំ មេភូមិ សរុប​១២៤នាក់ ម្នាក់​២ម៉ឺនរៀលផងដែរ​៕

...Read More

​​រដ្ឋមន្រ្តី​វ័យក្មេង៖ ​ក្នុងរយៈពេល៣០ឆ្នាំ ​ពលរដ្ឋ​កម្ពុជា ​បាន​ធ្វើ​ទំនើបកម្ម ​ប្រែក្លាយ​ជា​ពលរដ្ឋ​ពិភពលោក​

FN ៖ ​លោក ​សាយ ​សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​បាន​លើកឡើង​ថា ​ក្នុងរយៈពេល៣០ឆ្នាំ​មកនេះ ​ប្រជាពលរដ្ឋ​កម្ពុជា ​បាន​ធ្វើ​ទំនើបកម្ម​ខ្លួនឯង​គួរ​ឱ្យ​កត់សំគាល់​។ ថ្លែង​ក្នុង​វេ​ទិ​ការពិភាក្សា​ដែល​រៀបចំឡើង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​នា​ថ្មី​ៗ​នេះ ​លោក​រដ្ឋមន្ត្រី ​ក្នុងនាម​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ  ​បាន​កត់សំគាល់​ថា​ពលរដ្ឋ​កម្ពុជា​ក្នុងរយៈពេល៣០ឆ្នាំ ​បាន​វិវឌ្ឍ​ពី​កសិករ​ក្រ​តោកយ៉ាក ​មក​ជា​អ្នកមាន​ចំណូល​មធ្យម ​និង​កម្រិតខ្ពស់​ដែល​មានចំណេះ​ដឹង​ទូលំទូលាយ ​ទទួល​បាន​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​លើ​ពិភពលោក​។ លោកបានគូសបញ្ជាក់ថា៖ «មានមូលហេតុសំខាន់ៗចំនួន៣ ដែលជំរុញឱ្យពលដ្ឋកម្ពុជាធ្វើទំនើបកម្មរបស់ខ្លួនគឺ កត្តាសុខសន្តិភាពនិងស្ថេរភាពនយោបាយក្នុងរយៈពេល៣៨ឆ្នាំ កត្តាកំណើតសេដ្ឋកិច្ចប្រមាណ៧%ជិតរយៈពេល១០ឆ្នាំមកនេះ ហើយកត្តាដែលមិនអាចប្រកែកនោះគឺសេរីភាពសារព័ត៌មានដែលជាសសរស្តមធ្វើឱ្យពលរដ្ឋកម្ពុជាធ្វើទំនើបកម្មរបស់ខ្លួន»។  លោករដ្ឋមន្ត្រី បានពន្យល់ថា ការពិភាក្សារបស់យុវជននៅថ្ងៃនេះ គឺជាការបង្ហាញពីវឌ្ឍនភាព និងគុណភាពរបស់យុវជននាពេលបច្ចុប្បន្ន ដែលកាលពីសម័យអតីតកាលធ្លាប់យកចុងកាំភ្លើងដោះស្រាយ ការខ្វែងគំនិតគ្នាលើបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមផ្សេងៗទៀត។  បើ​ទោះបីជា​កម្ពុជា​នៅ​មាន​បញ្ហា​មួយចំនួន​ក្តី ​ប៉ុន្តែ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប ​ហើយ​កំពុង​បោះ​ជំ​ហ៊ាន​ទៅ​រក​ឧស្សាហ​ភាវូបនីយកម្ម​នៃ​សេដ្ឋកិច្ច​របស់់​ខ្លួន​។

ចំពោះ​កំណើន​សេដ្ឋកិច្ច ​និង​ការ​វិវឌ្ឍ​សង្គម​កម្ពុជា ​អនុប្រធាន​គ្រប់គ្រង ​រូប​បិយ​ប័ណ្ណ​វត្ថុ​អន្តរជាតិ  ​លោក ​Mitsuhiro ​Furusawa ​បាន​អះអាង​ថា ​កម្ពុជា​គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​បំផុត​មួយ​ក្នុងចំណោម​ប្រទេស​ទាំង១០ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ជាងគេ​លើ​ពិភពលោក​ក្នុងរយៈពេល២០ឆ្នាំ​មកនេះ ​ហើយ​កម្ពុជា​បាន​ចេញ​យ៉ាង​ឆ្ងាយ​ពី​ភាព​ក្រីក្រ ​និង​ការ​បំផ្លិច​បំផ្លាញ​គ្រប់​វិស័យ​ដោយ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។ ​ការ​លើកឡើង​របស់​លោក ​Mitsuhiro ​Furusawaនេះ ​គឺ​នៅពេល​លោក​បាន​ឡើង​ថ្លែង​ប​ឋ​កថា ​ស្តី​ពី​ដំណើ​វិវឌ្ឍន៍​សេដ្ឋកិច្ច​នៅក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ​កាលពី​ថ្ងៃទី០៧ ​ខែមិថុនា ​២០១៧​។

អ្នកជំនាញអន្តរជាតិរូបនេះ បានគូសបញ្ជាក់ថា  កម្ពុជាអាចមានហេតុផលគ្រប់គ្រាន់ចំពោះមោទនភាពនៃកំណើនសេដ្ឋកិច្ចនេះ។ កម្ពុជានឹងនៅតែមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ព្រោះថា ការនាំចេញផ្នែកវាយនភណ្ឌ ភាពរស់រវើកនៃវិស័យអចលនទ្រព្យ និងផ្នែកសំណង់គឺនៅតែជាឆ្កឹងខ្នងនៃកំណើនសេដ្ឋកិច្ច។

ចំពោះ​ភាព​ក្រីក្រ ​លោក​អនុប្រធាន ​រូប​បិយ​បណ្ណ​វត្ថុ​អន្តរជាតិ​រូប​នេះ ​បាន​សង្កត់ធ្ងន់​ថា ​ភាព​ក្រីក្រ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ពី៥០​%​នៃ​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ២០០៥ ​មក​នៅ​ត្រឹម ​១៣.៥ ​% ​ក្នុង​ឆ្នាំ២០១៤​។ ​ហើយ​បច្ចុប្បន្ន​ធនាគារពិភពលោក ​បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា ​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប ​ហើយ​មិនមែន​ជា​ប្រទេស​ដែល​មាន​ចំណូល​ទាប​ទៀត​នោះ​ទេ​៕

...Read More

ទៅមុខថយក្រោយ