FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះឲ្យដឹងថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
លោក ថោង ខុន បានថ្លែងបញ្ជាក់ទៀតថា លោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌ នៅពេលនេះកំពុងស្ថិតនៅប្រទេសប៉ូឡូញ ដែលបានទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក។ ព័ត៌មានលម្អិតនឹងបន្តចេញផ្សាយទៀត៕