
ថ្ងៃ ១៨ ឧសភា ២០១៦ មុនបន្តដំណើរទៅកាន់ទីក្រុង Sochi ចូលរួមក្នុងកិច្ចប្រជុំកំពូល រុស្ស៊ី-អាស៊ាន រំលឹកខួបជាដៃគូសន្ទនា អស់ពេល ២០ ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន ទទួលជួបសំណេះសំណាលជាមួយ ក្មួយៗ យុវជន តំណាងឱ្យនិស្សិតដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី និងបានផ្តាំផ្ញើសួរសុខទុក្ខក្មួយៗ ដែលមិនបានមកចូលរួម ព្រោះត្រូវធ្វើដំណើរឆ្ងាយ។ សម្តេចតេជោ សំដែងនូវក្តីសប្បាយរីករាយ ដែលក្មួយៗខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា នៅប្រទេសដ៏ជឿនលឿនមួយនេះ និងបានរំលឹកថាការសិក្សាគ្មានដែនកំណត់ឡើយ។ សម្តេចតេជោ បានក្រើនរំលឹកអោយក្មួយបង្កើនការយកចិត្តទុកដាក់ ខិតខំរៀនសូត្រអោយសមនឹងការជឿទុកចិត្ត នៃឪពុកម្តាយ អាណាព្យាបាល លោក-អ្នកគ្រូ និងជូនជាដំណឹងថា សម្តេចបានស្នើសុំ អោយសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ច្រើនថែមទៀត ដល់និស្សិតកម្ពុជា។ ជាចំពោះមុខ សម្តេចតេជោ សម្រេចបន្ថែមអាហារូបករណ៍ ដល់និស្សិតកំពុងសិក្សានៅប្រទេសរុស្ស៊ី ដល់ ៥០ ដុល្លារក្នុង ១ ខែ គិតចាប់ពីខែ ឧសភា ឆ្នាំ ២០១៦ នេះតទៅ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំបញ្ជូនអោយ រៀងរាល់ ៣ ខែម្តង៕
...
Read More
អត្ថបទ Fresh News
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៦ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំង និងខកចិត្តចំពោះការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលបាននិយាយបំផ្លើសខុសពីការពិតនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដោយបានដាក់ចំណងជើងថា «លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ»។
លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានថ្លែងប្រតិកម្មយ៉ាងខ្លាំង និងខកចិត្តជាពន់ពេក ជុំវិញការចុះផ្សាយចំណងជើងរបស់កាសែត The Cambodia Daily នៅព្រឹកថ្ងៃនេះថា ពាក្យពេជន៍លើចំណងជើង លើអត្ថបទនេះ គឺបានបំផ្លើសទាំងស្រុងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានលក្ខណៈញុះញង់ បំផ្លើស និងក្លែងខុសពីប្រសាសន៍ដើមរបស់សម្តេច ដោយនេះមានចេតនាយ៉ាងច្បាស់លាស់ ក្នុងគោលបំណងញុះញង់ និងដុតកំហឹងប្រជាពលរដ្ឋ។
ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានអះអាងយ៉ាងច្បាស់ទៀតថា ចំណងជើងរបស់កាសែតមួយនេះ «លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ» គឺមានបំណងឲ្យមហាជនទាំងក្នុង និងក្រៅប្រទេស មានការច្រឡំយ៉ាងធ្ងន់បំផុតចំពោះវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលហាមចំពោះជនទាំងឡាយណាដែល ប្រព្រឹត្តទង្វើខុសច្បាប់ត្រូវចាប់ទាំងអស់ ទោះបីស្លៀកពាក់ពណ៌អ្វីក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ «ខ្ញុំបានប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅថ្នាក់ដឹកនាំដទៃទៀត កុំខ្វល់ពីរឿងពណ៌ ហ្អែងចង់ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង! អត់មានរញ៉េរញ៉ៃទេ […]។ […] កន្លែងខ្លះគេហៅពណ៌ទឹកក្រូច ខ្លះគេថាពណ៌ក្រហម ខ្លះគេថា ពណ៌ខ្មៅ ខ្ញុំថា ពណ៌អីក៏ដោយឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង តុលាការគេបង្កើតឡើង...Read More

អត្ថបទ Fresh News
ស្របពេលដែលកម្ពុជាកំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ពីប្រទេសដែលក្រីក្រ និងគ្មានអ្វីទាល់តែសោះ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ រហូតឈានមកជាប្រទេសកំពុងអភិវឌ្ឍនោះ គេឃើញមានលេចទ្បើងនូវចេតនាដ៏អាក្រក់របស់ប្រទេសខ្លះ ដែលមានចេតនាបំផ្លាញប្រទេសមួយចំនួន ក៏ដូចជាកម្ពុជាផងដែរ។ ចេតនាដ៏អាក្រក់បំផុតរបស់ប្រទេសនោះ គឺចលនាបដិវត្តន៍ពណ៌ ដែលកំពុងក្លាយជាមេរោគដ៏គ្រោះថ្នាក់បំផុត នៅសតវត្សរ៍ទី ២១ នេះ ក្រោមលេសយុទ្ធនាការទាមទារសិទ្ធិបញ្ចេញមតិ។
សកម្មភាពដែលបះបោរប្រឆាំងច្បាប់ មានចរិតនៃការគំរាមកំហែង ដាក់គំនាបលើស្ថាប័នច្បាប់ ហើយនាំគ្នាកាន់ជើងជនល្មើស និងបំភ្លេចឬសគល់នៃបញ្ហា ដែលជាដើមហេតុនៃការចាប់ខ្លួនមន្ត្រី NGOs។ ការពិតទៅ ពួកគេចាប់ខ្លួនមន្ត្រីអាដហុក ៤ រូប និងអគ្គលេខាធិការរង គ.ជ.ប គឺដោយសារពួកគេពាក់ព័ន្ធ នឹងបទល្មើសសូកប៉ាន់សាក្សី ឱ្យនិយាយកុហក ដើម្បីជួយដល់លោក កឹម សុខា។ មួយវិញទៀត ការដឹកនាំញុះញង់ធ្វើសកម្មភាពអាណាធិបតេយ្យតាមដងផ្លូវ មិនមែនជាជម្រើសត្រឹមត្រូវ នៃការប្រើសិទ្ធិសម្តែងមតិទេ ប៉ុន្តែវាថែមទាំងផ្ទុយពីច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ព្រោះក្រុមដង្ហែរក្បួនទៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៦ គឺមិនមានការអនុញ្ញាតពីអាជ្ញាធរឡើយ។
សម្រាប់កម្ពុជា នេះមិនមែនជាលើកទី ១ ទេ ព្រោះថា គេធ្លាប់បានដឹងលឺរួចមកហើយនូវចេតនាបំផុសឱ្យមានការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដូចជាការប្រើប្រាស់ផ្កាឈូក ដើម្បីធ្វើបដិវត្តន៍ ដោយមានការបង្គាប់ ឱ្យហ្វូងបាតុករ ដែលត្រូវបានគេកៀរគរមកធ្វើការតវ៉ា កាន់ផ្កាឈូកជានិមិត្តសញ្ញា ហើយការធ្វើបដិវត្តន៍ផ្កាឈូក របស់អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល និងអ្នកនយោបាយប្រឆាំងនាពេលនោះ ត្រូវបរាជ័យ ដោយសារ រាជរដ្ឋាភិបាល ចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ទប់ស្កាត់បានទាន់ពេលវេលា។
នៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៦ នៅកម្ពុជាក៏ផ្ទុះឡើងម្តងទៀត នូវរូបភាពបដិវត្តន៍ពណ៌នេះ តាមរយៈ ការស្លៀកពាក់ខ្មៅវិញម្តង ដោយពួកបានធ្វើឡើងក្រោមរូបភាពជាការ ទាមទារឱ្យដោះលែងមន្ត្រីអង្គការសិទ្ធិ មនុស្ស...Read More

ព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៦ នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបរបាយការណ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ពីសារសំខាន់នៃការចូលរួមថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើនទៅមុខ តាមរយៈ ១) ការចូលរួមថែរក្សា និងពង្រឹងសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរ, ២) ការចូលរួមជំរុញការអនុវត្តកំណែទម្រង់លើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ៣) បង្កើនប្រសិទ្ធភាពសេវាសាធារណៈ (សេវាតម្រូវការចាំបាច់ សេវាកាតព្វកិច្ច និងសេវាសំណូមពរ) ដល់អ្នកស្នើសុំ និងអ្នកប្រើប្រាស់អោយបានរហ័ស និងមានប្រសិទ្ធភាពបំផុត។
សម្តេចតេជោ ហ៊ុន សែន រំលឹកបន្ថែមចំពោះគ្រប់ក្រសួង/មន្ទីរ និងខេត្ត ក្រុង ត្រូវបង្កើតក្រុមជំនួយការតាមដានវាយតម្លៃការងារ និងក្រុមការងារតាមដានស្រង់ព័ត៌មាន របាយការណ៍ និងសំណូមពរពីប្រជាពលរដ្ឋនៅក្នុងទំព័រ Facebook សម្តេច ហើយត្រូវឆ្លើយតប និងដោះស្រាយជូនពលរដ្ឋអោយបានទាន់ពេលវេលា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ចុងក្រោយថា គ្រប់ក្រសួង/មន្ទីរត្រូវតែយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការចាំបាច់ និងសេវាកាតព្វកិច្ចអោយបានលឿន មានប្រសិទ្ធ ភាព និងការទទួលខុសត្រូវ។
...
Read More
ប្រជាពលរដ្ឋមានទឹកទទួលទានហើយ ក៏ត្រូវបន្តស្តារ និងជីកស្រះ អណ្តូង
ផ្អាកការប្រជុំនៅភ្នំពេញ ទុកអោយអភិបាលខេត្តដឹកនាំការងារ រដ្ឋមន្ត្រី និងក្រសួងចុះមូលដ្ឋាន
ថ្ងៃ ០៣ ឧសភា ២០១៦, ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ២០១៦/២០៣០, សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្វីបើក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ ភ្លៀងបានធ្លាក់ក្នុងតំបន់មួយចំនួន លាយឡំដោយគ្រោះថ្នាក់បណ្តាលពីខ្យល់កន្ត្រាក់ផង យុទ្ធនាការដោះស្រាយទឹកទទួលទានសម្រាប់ប្រជាពលរដ្ឋមិនទាន់នឹងចប់ទេ។ យុទ្ធនាការនេះនឹងបន្តលាតសន្ធឹងទូទាំងប្រទេស លុះត្រាតែប្រជាជនមានទឹកទទួលទានគ្រប់គ្រាន់ ទើបយុទ្ធនាការនេះអាចដកថយ។ សម្តេចតេជោ ណែនាំថា ទីដែលមានទឹកប្រើប្រាស់ដោយសារតែការធ្លាក់ភ្លៀង ត្រូវបង្វែរសកម្មភាពនៅទីនោះពីការផ្គត់ផ្គង់ទឹកតាមផ្ទះ នៅក្នុងតំបន់កំពុងខ្វះខាតទឹក ទៅជាសកម្មភាពជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងស្តារប្រឡាយ ដើម្បីត្រៀមលក្ខណៈបង្ការដោះស្រាយបាតុភូតបែបនេះ នៅឆ្នាំក្រោយៗទៀត។
សម្តេចតេជោ វាយតម្លៃថា នេះជាមហន្តរាយមិនធ្លាប់មានក្នុងរង្វង់ ១០០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា ហើយបានផ្តល់នូវមេរៀនធំណាស់ បន្ទាប់ពីជំនន់សហស្សវត្សរ៍ គឺជំនន់ឆ្នាំ ២០០០ ដែលនាំអោយការធ្វើផ្លូវ ការធ្វើស្ពាន ការធ្វើសាលារៀន ការធ្វើវត្តអារាម ត្រូវគិតពីកំពស់ទីតាំងអោយខ្ពស់ជាងទឹកជំនន់។ មេរៀនគ្រោះរាំងស្ងួតឆ្នាំនេះ ផ្តល់មេរៀនថា ត្រូវជីកអណ្តូងឲ្យជ្រៅជាងដង្ហើមទឹក នៅឆ្នាំ ២០១៦។ សម្តេចតេជោ អំពាវនាវដល់កាកបាទក្រហមកម្ពុជា នៅថ្នាក់ជាតិ នៅថ្នាក់ក្រោមជាតិ ចាត់ចែងថវិកាចាត់ចែងប្រើប្រាស់ថវិកាសប្បុរសជន ឆ្នាំ ២០១៦ ទៅរកគោលដៅដោះស្រាយទឹកជូនប្រជាពលរដ្ឋ តាមរយៈការដោះស្រាយស្រះទឹក អណ្តូងទឹកឲ្យបានច្រើន។
ជាថ្មីម្តងទៀត ក្រៅពីដាស់តឿនអោយចៅហ្វាយខេត្តធ្វើសេចក្តីរាយការណ៍សង្ខេបប្រចាំថ្ងៃ ដោយបញ្ជាក់ ពីទីតាំងមានភ្លៀង និងសកម្មភាពដោះស្រាយទឹក សម្តេចតេជោ បានសូមអោយផ្អាកកម្មវិធីប្រជុំនានា នៅភ្នំពេញ ដើម្បីឲ្យរដ្ឋមន្រ្តី ថ្នាក់ដឹកនាំស្ថាប័ន ចុះទៅតាមខេត្ត ហើយទុកអោយអភិបាលខេត្ត បន្តមានវត្តមានធ្វើកិច្ចការក្នុងខេត្តរបស់ខ្លួន៕
...
Read More
រសៀលថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៦ សរសេរលើហ្វេសប៊ុក, សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ និងថែរក្សាសុវត្ថិភាពទេសចរ និងលើកសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្ត ចាប់ពីពេលនេះតទៅ យានជំនិះគ្រប់ប្រភេទនឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរត្រង់ទៅមុខប្រាសាទអង្គរវត្តទៀតទេ។ សម្តេចតេជោ បន្ថែមទៀតថា មានតែអ្នកទេសចរថ្មើរជើង និងអ្នកជិះកង់ប៉ុណ្ណោះ ដែលអាចធ្វើដំណើរបាន។ នៅក្នុងករណីបន្ទាន់ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ អាចនឹងបានការអនុញ្ញាតអោយធ្វើដំណើរចូលបាន។ សម្តេចបញ្ជាក់ថា «យើងនាំគ្នាចូលរួមរៀបចំអោយមានសណ្តាប់ធ្នាប់ចរាចរណ៍ល្អនៅមុខប្រាសាទអង្គរវត្ត ដើម្បីលើកស្ទួយកិត្យានុភាពនៃសម្បត្តិវប្បធម៌ពិភពលោកដ៏ល្បីល្បាញ»៕
...
Read More
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងម៉ឺងម៉ាត់ លើ Facebook នារសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ ថា នឹងការពារកម្ពុជា ដោយមិនបណ្តោយឲ្យនរណាបំផ្លិចបំផ្លាញសន្តិភាព ធ្វើឲ្យ(កម្ពុជា) ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមតទៅទៀតឡើយ ព្រោះថា ប្រជាពលរដ្ឋបានរួមជាមួយសម្តេច ខិតខំធ្វើអោយមានការរីកចម្រើន និងឱកាសលូតលាស់ទាំងអស់គ្នា រហូតមកដល់សព្វថ្ងៃនេះ។ សម្តេចបន្តថា “នេះជាមោទនភាពរបស់កម្ពុជា ដែលមានមេដឹកនាំនិយាយពិត ធ្វើពិត មិនរត់ចោលប្រជាពលរដ្ឋ ដើម្បីសម្ងំយកសុខតែខ្លួនឯង។ ច្បាស់ណាស់ នរណាក៏ចេះនិយាយដែរថា ខ្លួននឹងធ្វើនេះ នឹងធ្វើនោះ ដើម្បីបោកយកការគាំទ្រពីពលរដ្ឋ តែការពិត ពួកគេមិនមានស្នាដៃអ្វី … ក្រៅអំពីធ្វើឲ្យកម្ពុជាបែកបាក់។ ដែលកំពុងប្រើប្រាស់នយោបាយប្រជាភិថុត ឆ្កឹះឆ្កៀលមួលបង្កាច់ញុះញង់បំភ្លៃព័ត៌មានថា កម្ពុជាអាក្រក់ខ្លាំងណាស់នោះ បំណងពិតប្រាកដរបស់ពួកគេ គឺដើម្បីអំណាចតែមួយមុខប៉ុណ្ណោះ។ សម្តេចតេជោ បន្តរៀបរាប់ថា ចាប់តាំងពីរំដោះប្រទេសចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ យើងបានរួមគ្នាកសាងប្រទេសដ៏អភ័ព្វ ដែលស្ទើររលត់រលាយដោយសារសង្គ្រាមមួយនេះ ឲ្យងើបស្មើមុខមាត់ជាមួយបណ្តាប្រទេសនានា ដូចជាពេលនេះ ទីក្រុងភ្នំពេញ ដែលពីមុនជាទីរហោឋាន បានក្លាយជាទីក្រុងលូតលាស់ ទាំងវិស័យវប្បធម៌ និងពាណិជ្ជកម្មសេដ្ឋកិច្ច៕
...
Read More
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការសកម្មភាពមួយ ដើម្បីឆ្ពោះទៅរកការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមជាលើកដំបូង នៅឆ្នាំ ២០២៣។ រាជរដ្ឋាភិបាលកម្ពុជាបានបម្រុងទុកថវិកាច្រើនជាង ៤០ លានដុល្លារអាមេរិក សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡានៅឆ្នាំ ២០២៣ ខាងមុខនេះ។ ប៉ុន្តែ ថវិកាដែលបានបម្រុងទុកនេះ មិនមានរួមបញ្ចូលការចំណាយលើការសាងសង់ពហុកីឡាដ្ឋាន មរតកតេជោ នៅជាយរាជធានីភ្នំពេញ ដែលផ្តល់ទុនសាងសង់ដោយរដ្ឋាភិបាលចិននោះទេ។ រាជរដ្ឋាភិបាលក៏បានជូនដំណឹងតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នឹងត្រូវប្រារព្ធធ្វើនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ចាប់ពីថ្ងៃទី ១ ដល់ ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកចូលរួម ១ ម៉ឺននាក់ ដែលក្នុងនោះរួមមានអត្តពលិក ៧ ពាន់នាក់ផងដែរ៕
...
Read More
ព្រឹកថ្ងៃទី ១២ មេសា ឆ្នាំ ២០១៦ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខយោធិនពិការ នៅមជ្ឈមណ្ឌលអភិ វឌ្ឍន៍យោធិនពិការ គូលេន ៣១៧ ខេត្តសៀមរាប, ទាក់ទងនឹងករណីឃាត់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការបង្ហោះប្រឌិតរឿងព្រំដែន សម្តេចតេជោ ព្រមានចាប់ខ្លួនបុគ្គលទាំងឡាយ មិនថាអ្នកនោះជាសមាជិកព្រឹទ្ធសភា ឬរដ្ឋសភា ឱ្យតែនៅដើរនិយាយថា រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ផែនទីក្លែងក្លាយ “ខ្ញុំសូមបញ្ជាក់តែ ២ ចំណុចទេ ទី១ ដរាបណារដ្ឋធម្មនុញ្ញមិនទាន់ត្រូវបានកែប្រែ និងលុបចោលមាត្រាទី ២ … ដែលអនុញ្ញាតឱ្យប្រើប្រាស់នូវផែនទីខ្នាត ១/១០០ពាន់ បោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន អ្នកឯងនិយាយ ខ្ញុំត្រូវតែចាប់ខ្លួនភ្លាម។ ទី ២ ដរាបណាសច្ចាប័នលើកិច្ចព្រមព្រៀងបន្ថែមរវាងកម្ពុជា និងវៀតណាម ដែលសភាផ្តល់ឲ្យ និងព្រះមហាក្សត្រឡាយព្រះហស្ថលេខា នៅជាធរមាន អ្នកឯងនិយាយពីផែនទីក្លែងក្លាយ ខ្ញុំចាប់អ្នកឯងភ្លាម មិនថាអ្នកឯង ជាសមាជិកសភា ឬសមាជិកព្រឹទ្ធសភានោះទេ”។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ ដល់កូនៗរបស់អតីតយុទ្ធជនពិការ ដែលរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ទាំង ៣១៧ គូលេន ខេត្តសៀមរាប, តាកែន កោះស្លា ខេត្តកំពត និង ៣១៧ ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ឲ្យបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ក្រោយពួកគេប្រឡងជាប់បាក់ឌុប។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន សំណូមពរឲ្យបងប្អូនជាជនពិការ កុំលេងល្បែង ព្រោះល្បែងនាំមកនូវជម្លោះ អំពើហិង្សាក្នុងគ្រួសារ បាត់បង់ទ្រព្យសម្បត្តិ។ ជាថ្មីម្តងទៀត សម្តេចតេជោ ថ្លែងបញ្ជាក់ពីការកែសម្រួលប្រាក់របបប្រចាំខែសម្រាប់យោធិនពិការ...Read More

ថ្ងៃ ៤ មេសា ២០១៦ សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់រដ្ឋសភាថា ការរុះរើគណៈ រដ្ឋមន្រ្តី ធ្វើឡើងដោយអនុលោមតាមការចាំបាច់ចំនួនប្រាំ ដូចជា (១) ការបញ្ចប់ ឬផ្លាស់ប្តូរមុខងារសមាជិកមួយចំនួន នៃរាជរដ្ឋាភិបាល ស្រមតាមសំណូមពររបស់សាមីឥស្សរជន, (២) ការផ្តល់មុខងារ និងភារកិច្ចបន្ថែមដល់សមាជិកមួយចំនួននៃរាជរដ្ឋាភិបាល, (៣) ការកែសម្រួល និងប្តូរសមាជិកមួយចំនួននៃរាជរដ្ឋាភិបាល ឲ្យទៅទទួលបន្ទុកការងារនៅក្រសួងស្ថាប័ន ដែលស័ក្តិសមនឹងបទពិសោធន៍ការងាររបស់សាមីឥស្សរជននីមួយៗ, (៤) ការប្រមូលរក្សា និងប្រើប្រាស់ឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធិភាពនូវធនធានបញ្ញាញាណរបស់មន្រ្តីសំខាន់ៗមួយចំនួន ដែលមានបទពិសោធន៍ការងារយូរឆ្នាំ និងមានសុខភាពល្អមាំមួន, និង (៥) ការប្រគល់តំណែង និងភារកិច្ចដល់មន្រ្តីវ័យក្មេងមួយដែលមានសមត្ថភាពខ្ពស់ និងមានគុណវឌ្ឍល្អស័ក្តិសម។ សម្តេចតេជោ ជំរាបអង្គសភាថា បើទោះបីថា (មន្ត្រីចូលកាន់តំណែង)មុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារថ្មី(របស់ពួកគាត់) នឹងធ្វើអោយមានការផ្លាស់ប្តូរ, មិនចាំបាច់ទាល់តែមុខថ្មី ទើបហៅថា ការផ្លាស់ប្តូរនោះទេ៕
...
Read More
រសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦ នៅវិមានសន្តិភាព ថ្លែងក្នុងពិធីទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំ របស់កម្ពុជា ដែលសូម្បីតែអាជ្ញាធរសហប្រជាជាតិអន្តរកាលនៅកម្ពុជា ឬ អ៊ុនតាក់ បានចំណាយទឹកប្រាក់ ២ ពាន់ លានដុល្លារក៏មិនអាចសម្រេចបាន។ សម្តេចតេជោ ទាញហេតុផលថា “លោក/លោកស្រី ចាត់ទុកថា ខ្ញុំជាអ្នកប្រជាធិបតេយ្យម្នាក់ ជាអ្នកបង្កលក្ខណៈឲ្យសារព័ត៌មាន នៅប្រទេសកម្ពុជារីកចម្រើន … ប៉ុន្តែសម្រាប់អ្នកប្រកួតប្រជែងវិញ ខ្លួនខ្ញុំគ្រាន់តែជាមនុស្សផ្តាច់ការម្នាក់តែប៉ុណ្ណោះ”។ សម្តេចតេជោបញ្ជាក់ថា “មានតែពេលវេលាទេ ដែលផ្តល់នូវការវិនិច្ឆ័យ មានតែការជាក់ស្តែងទេ ដែលផ្តល់នូវការវិនិច្ឆ័យ។ អ្នកដែលសន្យា មិនប្រាកដថាធ្វើបានទេ” ៕
សម្តេចតេជោ ផ្តល់នូវការសន្និដ្ឋានថា “សន្តិភាព និងការអភិវឌ្ឍ មានចំណងទាក់ទងជាវិចារវិទ្យា។ បើគ្មានសន្តិភាពកុំនិយាយដល់ការអភិវឌ្ឍ។ បើសិនគ្មានការអភិវឌ្ឍ កុំនិយាយដល់ការរក្សាសន្តិភាព។ ចង់រក្សាសន្តិភាពបាន ត្រូវតែមានការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រ និងប្រឆាំងអំពើមិនប្រក្រតី អសកម្ម ពុករលួយ និងអយុត្តិធម៌សង្គម”។ សម្តេចតេជោ ទទួលយកដោយរីករាយអោយមានការជួបជុំគ្នារវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានមួយឆ្នាំម្តង ដើម្បីចងភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឲ្យកាន់តែជិតស្និទ្ធ៕
...
Read More
ព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦ ក្នុងពិធីបើកការដ្ឋានសាងសង់ នូវកំណាត់ផ្លូវជាតិលេខ ២១ ពីរង្វង់មូលតាខ្មៅ ទៅស្រុកស្អាង ខេត្តកណ្តាល ប្រវែងប្រមាណ ៦០ គីឡូម៉ែត្រ សម្តេចតេជោ ហ៊ុន សែន ថ្លែងដោយមានមោទនភាពអំពីនយោបាយការបរទេសរបស់កម្ពុជា ដើម្បីបង្កើតឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលពីអតីតកាលកម្ពុជាមានទំនាក់ទំនងតែជាមួយកូរ៉េខាងជើង។ សម្តេចបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពជាមួយនឹងនយោបាយការបរទេស ដែលខ្ញុំព្រះករុណាខ្ញុំ ប្តូរផ្តាច់ដើម្បីនឹងបង្កើតឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលហៅថាកូរ៉េខាងត្បូង …។ កាលពីអតីតកាលនោះ យើងមានទំនាក់ទំនងតែជាមួយកូរ៉េខាងជើងទេ។ អត់មានទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូងទេ។ ខ្ញុំព្រះករុណាខ្ញុំ (បានសម្រេចចិត្តថា)ត្រូវធ្វើកិច្ចការមួយនេះ ឲ្យខានតែបាន។» សម្តេចរំលឹកថា ក្រោយការចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ការវិនិយោគ ការផ្តល់ជំនួយឥតសំណង និងកម្ចីសម្រាប់កម្ពុជា បានកើតមានក្នុងបរិមាណយ៉ាងច្រើន ជាពិសេស គឺការកើនឡើងនៃចំនួនទេសចរពីកូរ៉េមកកម្ពុជា។
សម្តេចបានលើកឡើងថា «… យើងជាប្រទេសដន្លងទៅហើយ ឥឡូវនេះ ដោយថាកូនកាត់ច្រើនណាស់។ ស្រ្តីកម្ពុជាយើងរៀបការជាមួយនឹងជនជាតិកូរ៉េច្រើន។ … បើយើងពិនិត្យពីចំនួនកូនកាត់ ឥឡូវប្រហែលជាមានជិត ១ ម៉ឺន អញ្ចឹងបានជារដ្ឋមន្រ្តីអប់រំរបស់កូរ៉េ គាត់ថា ត្រូវរកវិធីយ៉ាងណា ដើម្បីឲ្យកូនកាត់នេះ ចេះភាសាកូរ៉េផង ចេះភាសាខ្មែរផង។» ទោះបីយ៉ាងណាក្តី ពាក់ព័ន្ធនឹងគម្រោងដែលបានស្នើសុំ ទៅសាធារណរដ្ឋកូរ៉េ សម្តេចតេជោ បានលើកឡើងថា ថវិកាផ្តល់ជំនួយលើកមុនរបស់កូរ៉េខាងត្បូង នៅមិនទាន់គ្រប់ទេ ហើយស្នើសុំលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ជួយផ្តល់បន្ថែមនូវឥណទាន ដែលនៅខ្វះប្រមាណជាង ១០ លានដុល្លារទៀត ដើម្បីកសាងផ្លូវថ្នល់ដំណាក់កាលទី ២...Read More
ទៅមុខថយក្រោយ