ថ្ងៃ ៤ មេសា ២០១៦ សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់រដ្ឋសភាថា ការរុះរើគណៈ រដ្ឋមន្រ្តី ធ្វើឡើងដោយអនុលោមតាមការចាំបាច់ចំនួនប្រាំ ដូចជា (១) ការបញ្ចប់ ឬផ្លាស់ប្តូរមុខងារសមាជិកមួយចំនួន នៃរាជរដ្ឋាភិបាល ស្រមតាមសំណូមពររបស់សាមីឥស្សរជន, (២) ការផ្តល់មុខងារ និងភារកិច្ចបន្ថែមដល់សមាជិកមួយចំនួននៃរាជរដ្ឋាភិបាល, (៣) ការកែសម្រួល និងប្តូរសមាជិកមួយចំនួននៃរាជរដ្ឋាភិបាល ឲ្យទៅទទួលបន្ទុកការងារនៅក្រសួងស្ថាប័ន ដែលស័ក្តិសមនឹងបទពិសោធន៍ការងាររបស់សាមីឥស្សរជននីមួយៗ, (៤) ការប្រមូលរក្សា និងប្រើប្រាស់ឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធិភាពនូវធនធានបញ្ញាញាណរបស់មន្រ្តីសំខាន់ៗមួយចំនួន ដែលមានបទពិសោធន៍ការងារយូរឆ្នាំ និងមានសុខភាពល្អមាំមួន, និង (៥) ការប្រគល់តំណែង និងភារកិច្ចដល់មន្រ្តីវ័យក្មេងមួយដែលមានសមត្ថភាពខ្ពស់ និងមានគុណវឌ្ឍល្អស័ក្តិសម។ សម្តេចតេជោ ជំរាបអង្គសភាថា បើទោះបីថា (មន្ត្រីចូលកាន់តំណែង)មុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារថ្មី(របស់ពួកគាត់) នឹងធ្វើអោយមានការផ្លាស់ប្តូរ, មិនចាំបាច់ទាល់តែមុខថ្មី ទើបហៅថា ការផ្លាស់ប្តូរនោះទេ៕
Share this post