
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងរិះគន់ដល់គណបក្សប្រឆាំងនៅកម្ពុជា ដែលធ្វើអ្វីៗមិនគិតដល់សន្តិភាពនៅក្នុងប្រទេស។ សម្តេចបានថ្លែងចេញពីទីក្រុងតូក្យូថា គណបក្សប្រឆាំងអាចធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញដល់សន្តិភាពនេះ ខុសពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតដល់សន្តិសុខ និងជីវិតប្រជាជនខ្មែរជានិច្ច។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំមិនមែនគ្រាន់តែគិតថា គណបក្សរបស់ខ្ញុំត្រូវតែឈ្នះនោះទេ។ យើងខ្ញុំត្រូវគិតដល់បរិយាកាសរួម នៃសន្តិសុខរបស់ប្រទេសជាតិ ខុសពីគណបក្សប្រឆាំង ដែលខ្វះការទទួលខុសត្រូវ គេអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាព ក៏ប៉ុន្តែយើងខ្ញុំក្នុងឋានៈនៃ បក្សកាន់អំណាច យើងខ្ញុំមានភារកិច្ចទទួលខុសត្រូវលើជីវិតប្រជាជន លើសន្តិសុខរបស់ប្រទេសជាតិ កុំឱ្យធ្លាក់ទៅក្នុងស្ថានភាពច្របូកច្របល់ និងគ្រោះថ្នាក់»។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងសិក្ខាសាលាស្ដីពីការវិនិយោគ ដែលរៀបចំដោយសមាគមជប៉ុន-កម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នាទីក្រុងតូក្យូ ជាទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ច។
នៅក្នុងឱកាសថ្លែងសុន្ទរកថា ទៅកាន់វិនិយោគិនជប៉ុនទាំងនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីស្ថានភាពនយោបាយកម្ពុជា នៅអំឡុងពេលបោះឆ្នោត ជាតិឆ្នាំ២០១៣។ សម្តេចបានរំលេចថា នៅអំឡុងពេលនោះ គណបក្សប្រឆាំង បានធ្វើព្យុះធ្វើភ្លៀងនៅក្នុងប្រទេស ដោយប្រកាសថា ឈ្នះនៅមុនការបោះឆ្នោត ប៉ុន្តែក្រោយបោះឆ្នោតបែរជាចាញ់ ហើយមិនទទួលស្គាល់លទ្ធផលខ្លួនទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «បក្សប្រឆាំងតែងតែប្រកាសអំពីភាពជោគជ័យរបស់គេនៅរាល់មុនការបោះឆ្នោត ប៉ុន្តែពួកគេក៏ធ្លាប់តែចាញ់រាល់ពេលនៃ ការបោះឆ្នោត ហើយតែងតែធ្វើបាតុកម្មជានិច្ចក្រោយការបោះឆ្នោត។ ឥឡូវដើម្បីចៀសវាង ច្រំដែលនៃប្រវត្តិសាស្រ្ត យើងក៏បានដាក់ចេញនូវច្បាប់ ព្រោះបក្សប្រឆាំងនៅកម្ពុជា មានចំណុចពិសេសរបស់គេគឺថា លទ្ធផលទាត់ចោល កៅអីគឺយក ប្រាក់ខែគឺយក។ ១មិន ២យក ! ១មិនយកលទ្ធផល...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាការឈានទៅសម្រេចគោលដៅក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ មិនអាចកាត់ផ្តាច់ និងមិនអាចខ្វះបាននូវការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននោះឡើយ។ ក្នុងន័យនេះសម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់វិនិយោគិនជប៉ុនបន្តបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យបាន កាន់តែច្រើនថែមទៀត។
ការថ្លែងបញ្ជាក់ពីការដើរតួនាទីដ៏សំខាន់របស់អ្នកវិនិយោគជប៉ុនសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្ដីពីការវិនិយោគ រៀបចំដោយសមាគមជប៉ុន-កម្ពុជា និងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) នាទីក្រុងតូក្យូ ទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ច។
នៅចំពោះមុខអ្នកវិនិយោគរបស់ជប៉ុនជាច្រើននាក់នោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចមិនបោះបង់ចោលការប្រឹងប្រែងរបស់សម្តេចក្នុងការ ទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់ប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណ ២០ឆ្នាំចុងក្រោយនេះនោះឡើយ។ សម្តេចបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កំពុងទទួលបានផលជាបណ្តើរៗហើយ ដោយមានអ្នកវិនិយោគជាច្រើនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «ខ្ញុំមិនបោះបង់ចោលនូវការខិតខំរបស់ខ្ញុំដែលមានជាង ២០ឆ្នាំមកនេះ គឺការខិតខំដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុនទៅកាន់ប្រទេសកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរ ពីដំណើរស្វែងរកសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងការប្រឹងប្រែងរបស់សម្តេចក្នុងការអភិវឌ្ឍប្រទេសចេញពីគំនរ ផេះផង់ នៃភ្លើងសង្រ្គាម រហូតក្លាយជាប្រទេសមួយកំពុងមានការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងមានការទទួលស្គាល់ពីបណ្តាប្រទេសនានាលើពិភពលោក។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំបានទទួលដឹកនាំប្រទេសនេះ តាំងពីស្ថានភាពដែលប្រទេសនេះ ពីទីក្រុងគ្មានមនុស្សនៅ ហើយជាប្រទេសដែលខ្ទេចខ្ទាំ ដោយសង្រ្គាម និងការកាប់សម្លាប់គ្មានត្រាប្រណៃ។ ខ្ញុំបានយកជីវិតធ្វើដើមទុន ដើម្បីធ្វើឲ្យប្រទេសនេះមានការឯកភាព និងបញ្ចប់សង្រ្គាម។ យើងចាប់ផ្តើមកសាង សេដ្ឋកិច្ចលំបាកណាស់ ហើយយើងក៏មានការសង្ឃឹមច្រើនដែរទៅលើដៃគូជាមិត្ត»។
សម្រាប់សម្តេចតេជោ ហ៊ុន សែន បានឲ្យតម្លៃខ្ពស់ណាស់ទៅដល់តម្លៃនៃសន្តិភាព និងស្ថេរភាពនយោបាយ ដែលកំពុងគ្រប់ដណ្តប់លើផ្ទៃប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ព្រោះវាមិនត្រឹមតែនាំមកនូវសេចក្តីសុខសម្រាប់ប្រជាពលរដ្ឋ និងការផ្តល់ឱកាសសម្រាប់អភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះទេ តែវាក៏ជាការរួមចំណែក សម្រាប់ទាក់ទាញអ្នកវិនិយោគទៅរកស៊ីនៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ នាយករដ្ឋមន្ដ្រីនៃប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ បានលើកឡើងតាមរយៈសារលិខិតអបអរសាទរ៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ថា ប្រទេសកម្ពុជា ជាប្រទេសគួរជាទីទាក់ទាញ ដែលមានយុវជនធ្វើសកម្មភាព យ៉ាងរស់រវើក និងពោរពេញទៅដោយសក្ដានុពល សម្រាប់ការអភិវឌ្ឍ។
តាមរយៈសារអបអរសាទរ ខួប៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបង្ហាញថា លោក ស៊ីនហ្សូ អាបេ លើកឡើងថា «កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ខ្ញុំបានបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅពេលនោះ ខ្ញុំយល់ឃើញថា ប្រទេសកម្ពុជា ជាប្រទេសគួរជាទី ទាក់ទាញដែលមានយុវជនធ្វើសកម្មភាពយ៉ាងរស់រវើក និងពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍ នាពេលអនាគត»។
លិខិតដែលបង្ហាញដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាយករដ្ឋមន្ដ្រីជប៉ុន បានបន្ថែមថា នាពេលថ្មីៗនេះ ភ្ញៀវទេសចរជប៉ុន មកកាន់ប្រទេសកម្ពុជា និងក្រុមហ៊ុនជប៉ុន ដែលធ្វើវិនិយោគនៅកម្ពុជាមានការកើនឡើង។ ចំណែកឯប្រជាជនកម្ពុជា ដែលមកកំសាន្តនៅប្រទេសជប៉ុន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយឆ្នាំនេះមានកីឡាករបាល់ទាត់កម្ពុជា លោក ចាន់ វឌ្ឍនាកា បានចូលប្រកួតក្នុងក្លឹបបាល់ទាត់ Fujieda MYFC នៅប្រទេសជប៉ុន ជាលើកទីមួយ។
ជាមួយនឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន បច្ចុប្បន្ននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងតែស្ថិតនៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ហើយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ នាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បានរៀបចំធ្វើពិធីខួបកំណើតជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ ដែលមើលទៅប្រកបដោយភាពសន្និស្នាលបំផុត។
បើតាមលិខិតនោះ លោក ស៊ីនហ្សូ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ស្នើឲ្យ ភាគីជប៉ុនសិក្សាជាមួយ អ្នកជំនាញកម្ពុជា អំពីការកែច្នៃសំរាម នៅទីក្រុងភ្នំពេញ។ សម្តេចតេជោ បានបន្តថា ច្បាស់ណាស់ សំរាមគឺជា បញ្ហាចម្បងធំទីពីរ បន្ទាប់ពីបញ្ហាចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមបណ្តាញសង្គម Facebook នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ខណៈសម្តេច និងគណៈប្រតិភូ បានអញ្ជើញទៅទស្សនកិច្ច នៅរោងចក្រកែច្នៃសំរាម SHIN-KOTO INCINERATION PLANT ដែលគ្រប់គ្រងដោយ «អាជ្ញាធរ សម្អាត ទីក្រុងតូក្យូ» និងជិះរថភ្លើងស្វ័យប្រវត្តិ។
អគាររោចក្រកែច្នៃសំរាមរបស់ជប៉ុនមួយនេះ មានកំពស់៦ជាន់ បំពាក់ដោយម៉ាស៊ីន កិនកម្ទេចសំរាម ហើយបែងចែកទៅតាម ប្រភេទសំរាមនីមួយៗ ដែលផលិតចេញជាវត្ថុសម្រាប់ប្រើប្រាស់បានឡើងវិញ។ កាកសំណល់មួយចំនួនគឺយកទៅធ្វើជី និងបម្លែងទៅជាថាមពលអគ្គីសនី សម្រាប់ប្រើប្រាស់ផងដែរ។ កម្ពុជាត្រូវការរោងចក្របែបនេះ ដើម្បីកែច្នៃសំរាម ដែលដឹកចេញទៅគរ នៅជាយក្រុងសព្វថ្ងៃ។
បន្ទាប់ពីបានទស្សនកិច្ច នៅរោងចក្រកែច្នៃសំរាមខាងលើនេះហើយ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបន្តដំណើរទៅជិះរថភ្លើងស្វ័យប្រវត្តិ Yarikamome (គ្មានមនុស្សបើកបរ) ចាប់ពីស្ថានីយ៍តូយ៉ូសឺ ទៅដល់ ស្ថានីយ៍អារីកិ ទីក្រុងតូក្យូ។
សូមរំលឹកថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃនៅប្រទេសជប៉ុន សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានស្នើ ឲ្យរដ្ឋាភិបាលជប៉ុន ជួយគិតគូរ ក្នុងការផ្ដល់ជំនួយជាហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍ លើវិស័យ ដឹកជញ្ជូន ជាពិសេសរៀបចំឲ្យមានរថភ្លើងស្វ័យប្រវត្តិ លើអាកាសបែបនេះ (Sky Train) ដើម្បីកាត់បន្ថយ នូវការចំណាយ របស់ពលរដ្ឋ ព្រមទាំងកាត់បន្ថយ នូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ៕
...
Read More
FN ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីប្រកបដោយភាពស្និទ្ធស្នាល និងផ្អែមល្ហែម នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បានថ្លែងសន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ជប៉ុន នឹងបន្តជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខណៈគម្រោងអភិវឌ្ឍន៍ចំនួនពីរតម្លៃជាង ២០០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាក្រោមអធិបភាពនាយករដ្ឋមន្រ្តីទាំងពីរ។
ការសន្យារបស់លោក អាបេ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋាភិបាល ជប៉ុននារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ ដំណើរអញ្ជើញដល់វិមានរដ្ឋាភិបាលជប៉ុន សម្តេចតេជោ ហ៊ុន សែន ត្រូវទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីលោកនាយករដ្ឋមន្រ្តីជប៉ុន។
ក្នុងកិច្ចប្រជុំកំពូលនោះ លោក អាបេ បានថ្លែងថា សម្តេចតេជោ គឺជាមិត្តចាស់របស់ប្រទេស និងប្រជាជនជប៉ុន ហើយនេះគឺជាលើកទី៨ហើយ ដែលលោក បានជួបប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាថា នឹងបន្តចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍កម្ពុជា ដូចដែលជប៉ុនធ្លាប់បានជួយនាពេលកន្លងមក ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់លោកនាយករដ្ឋមន្រ្តីជប៉ុនថា ឆ្នាំ២០១៧នេះ គឺជាខួបលើកទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលកាលពីឆ្នាំ១៩៥៧ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវជាជីតារបស់លោកនាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ បានទៅទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង។
សម្តេចតេជោ ក៏បានរំលឹកដែរថា ឆ្នាំ២០១៧ នេះ ក៏ជាខួប ២៥ឆ្នាំ នៃការចូលរួមបញ្ជូនកងកម្លាំងជប៉ុនលើកដំបូងទៅកាន់ប្រទេសកម្ពុជា ដើម្បីរក្សាសន្តិភាព និងរៀបចំការបោះឆ្នោតក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UNTAC)។
សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកនាយករដ្ឋមន្រីជប៉ុន និងភរិយា ទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។
បន្ទាប់ពីជំនួបសំណេះសំណាលដ៏ស្និទ្ធស្នាលនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ...Read More

FN ៖ នៅក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចនៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បានធ្វើខួបកំណើតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គម្រប់ខួប ៦៧ឆ្នាំ។
ជាមួយនំខួបកំណើតអមដោយភ្លើងទានចម្រុះពណ៌ទាំងលោកនាយករដ្ឋមន្រ្តីជប៉ុន និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានច្រៀងចម្រៀងអបអរខួបកំណើតយ៉ាងកងរំពងក្នុងបន្ទប់ទទួលទានអាហារ។
តាមរយៈការរៀបចំខួបកំណើតនេះ បានបង្ហាញឲ្យឃើញពីចំណងមិត្តភាពដ៏ផ្អែមល្ហែមដូចនំខួបកំណើតរវាងលោកនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ដែលទើបកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានឈានចូលដល់អាយុ ៦៧ឆ្នាំហើយ។ ថ្ងៃកំណើតរបស់សម្តេចតេជោ ហ៊ុន សែន គេសង្កេតឃើញមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាជាច្រើន បានជូនពរសម្តេចឲ្យទទួលបានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕
...
Read More
FN ៖ បន្ទាប់ពីបញ្ចប់ជំនួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅប្រទេសជប៉ុនហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអនុញ្ញាតឲ្យកីឡាករបាល់ទាត់ដ៏ឆ្នើម និងល្បាញល្បីរបស់កម្ពុជា គឺកីឡាករ ចាន់ វឌ្ឍនាការ ចូលជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុជាមួយសម្តេចនៅទីក្រុងតូក្យូផងដែរ។
ការអនុញ្ញាតឲ្យកីឡាករឆ្នើមរូបនេះចូលជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះកីឡាករកម្ពុជា ដែលកំពុងលេងនៅក្លឹបបាល់ទាត់ដ៏ល្បីមួយក្នុងប្រទេសជប៉ុន។
កីឡាករ ចាន់ វឌ្ឍនាការ បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលទទួលបានឱកាសចូលជួបសម្តែងការគួរសម និងទទួលទានអាហារជាមួយសម្តេចតេជោ ហ៊ុន សែន។ ក៏ឡាករខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជារូបនេះ បានចាត់ទុកកាយវិការរបស់សម្តេចថា ជាកាយវិការដ៏ឧត្តុង្គឧត្តមរបស់មេដឹកនាំកម្ពុជា ចំពោះកីឡាករកម្ពុជា ហើយក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ទៅលើវិស័យកីឡារបស់កម្ពុជា។
សូមរំលឹកថា បច្ចុប្បន្ន ចាន់ វឌ្ឍនាការ កំពុងលេងក្នុងក្របខណ្ឌខ្ចីជើងនៅក្លឹបបាល់ទាត់ដ៏ល្បីមួយរបស់ប្រទេសជប៉ុនឈ្មោះ ហ៊្វូជី អ៉ីដា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅម៉ោង ៦ល្ងាចម៉ោងនៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ។ គ្រាន់តែទៅដល់ប្រទេសជប៉ុនភ្លាម សម្តេចតេជោ បានស្កាត់ទៅជួបសំណេះសំណាលជាមួយនិស្សិតខ្មែរភ្លាមៗផងដែរ៕
...
Read More
FN ៖ ថ្លែងទៅកាន់និស្សិតខ្មែរកំពុងសិក្សានៅប្រទេសជប៉ុន ប្រមាណ ១០០នាក់នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសជប៉ុននាពេលនេះ គឺចំ ខួប ៦០ឆ្នាំ នៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុនទៅកាន់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៥៧។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពី ៦០ឆ្នាំមុននោះ ត្រូវជាជីតារបស់លោក ស៊ិនហ្សូ អាបេ ដែលជានាយករដ្ឋមន្រ្តីជប៉ុននាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថែមទៀតថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសជប៉ុននាពេលនេះ ក៏ចំខួប ២៥ឆ្នាំ ដែល ប្រទេសជប៉ុន បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពលើកដំបូងផងដែរ។
សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានគូសបញ្ជាក់ពីជំហរនយោបាយអន្តរជាតិជាមួយប្រទេសជប៉ុនផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា និងជប៉ុន មានជំហរ និងគោលនយោបាយជួយគ្នាទៅវិញទៅមកទាំងទំនាក់ទំនងទ្វេភាគី ពហុភាគី និងអន្តរជាតិ ហើយមាន ការយកចិត្តទុកដាក់ដូចគ្នាទៅលើបញ្ហាទាំងនេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នៅវេលាម៉ោងប្រមាណ ៧៖៥០នាទីព្រឹកថ្ងៃទី០៦ ខែសីហានេះ។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅម៉ោង ៦ល្ងាចម៉ោងនៅប្រទេសជប៉ុន។
ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលគាស់ព្រះអង្គម្ចាស់ រាជទាយាទ ណារ៉ូហ៉ីតូ។
សម្តេចតេជោ នឹងមានកិច្ចប្រជុំកំពូលជាមួយលោក ស៉ីនហ្សូ អាបេ និងធ្វើការប្រកាសព័ត៌មានរួមគ្នា ក្រោយនាយករដ្ឋមន្ត្រីទាំង២ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ ស្តីពីជំនួយជប៉ុនផ្តល់មកកម្ពុជា ដូចខាងក្រោម៖
១៖ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញ...Read More

FN ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចុះទៅតាមបណ្ដារោចក្រ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់កម្មករ កម្មការិនី។
ការប្រកាសជាផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។
លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានគម្រោងជាផ្លូវការ ក្នុងការចុះទៅតាមរោងចក្រ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់កូនក្មួយកម្មករ។ ការចុះជួបនេះ គឺអាចធ្វើទៅតាមលទ្ធភាព នៅរៀងរាល់ថ្ងៃអាទិត្យ ដែលអាចធ្វើទៅបានបន្ទាប់ពីជួបជាមួយនឹងកម្មករ កម្មការនី នៅកោះពេជ្រ ថ្ងៃទី២០ខាងមុខនេះ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ការចុះជួបផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺការពង្រឹងភាពជិតស្និតរវៀងសម្ដេច និងកម្មករបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ៕
...
Read More
FN ៖ ប្រតិភូដឹកនាំ មន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប ២៧៤រូប ចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ មុនចេញទៅប្រកួតកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី។
ខាងក្រោមនេះជាប្រសាសាន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាមិនបានគិតថា អ្នកមានអ្នកក្រ ឬប្រទេសតូច ប្រទេសធំនោះទេ ខ្លាំងនោះទេ, ហើយសម្តេចសម្តែង នូវការសប្បាយរីករាយ ចំពោះការរីកចម្រើនលើវិស័យនៅកម្ពុជា ដែលឃើញនៅតាមទីសាធារណៈ និងសាលារៀន ចូលចិត្តលេងកីឡា។
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា យុវជនសម័យនេះមានឱកាសច្រើនដើម្បីបង្ហាញសមត្ថភាព និងពង្រីកនូវសមត្ថភាពរបស់ខ្លួនលើវិស័យកីឡា។
* សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការកោតសរសើរដល់គ្រូកីឡា នៅខេត្តព្រៃវែង ដែលស្នើសុំបង្កើតកីឡាកាយសម្ព័ន្ធមកសម្ដេចដែលគ្រូនៅខេត្តផ្សេងៗ មិនបានស្នើសុំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចៅសម្តេចមានសញ្ជាតិអាមេរិក នៅពេលនេះសម្តេចកំពុងរកដំណោះស្រាយដើម្បីឲ្យចៅរបស់សម្តេច ដកសញ្ជាតិអាមេរិកចេញវិញ ដើម្បីកុំឲ្យជាប់ពាក់ព័ន្ធនឹងអាមេរិក ខ្លាចអាមេរិកចាប់ចៅរបស់សម្តេច ដើម្បីយកទៅធ្វើទាហានធ្វើសង្រ្គាមជាមួយប្រទេសដទៃ។
* ពាក់ព័ន្ធនឹងករណីរដ្ឋមន្រ្តី វង សូត លើកឡើងអំពីវាយក្បាលនឹងគល់ប្ញស្សី ចំពោះក្រុមអ្នកចង់ធ្វើបាតុកម្ម, សម្ដេចតេជោ ហ៊ុន សែន សម្តែងការគាំទ្រ និងបន្តព្រមានកម្ទេចអ្នកដែលចង់ធ្វើបាតុកម្ម ក្រោយការបោះឆ្នោតឆ្នាំ២០១៨, សម្ដេចថ្លែងថា មិនទុកឲ្យមានប្រវត្តិសាស្ដ្រដូចឆ្នាំ២០១៣នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើក្រោយការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០១៨ខាងមុខនេះ បក្សប្រឆាំងហ៊ានឡាំប៉ា សម្តេចនឹងលេងហើយអត់ទុកឲ្យទេ។
*...Read More

FN ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានស្លាប់នៅក្នុងរបបប៉ុលពត ប៉ុន្តែត្រូវបានរស់ឡើងវិញ ក្រោយពីរំដោះប្រទេសពីចេញពីរបបវាលពិឃាត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចធ្វើជាសាស្រ្តាចារ្យចង់ស៊ីឈ្នួលបង្រៀន នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសិក្សាបង់ថ្លៃ គឺជាការចូលរួមនៃវិស័យឯកជន ក្នុងវិស័យអប់រំនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចក្ខុវិស័យជោគជ័យចំនួន៤ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលរដ្ឋាភិបាលបានដាក់ចេញ មានរយៈពេល៣០ឆ្នាំហើយ
* សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ ជាខួបលើកទី៣០ នៃការចរចា ដើម្បីដោះស្រាយនយោបាយ។ ក្នុងនោះមានខួប៣០ នៃការចរចា សីហនុ-ហ៊ុន សែន ផងដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជីវិតរបស់ខ្ញុំទម្រាំដល់ពេលនេះ គឺមានការឆ្លងកាត់ការលំបាកច្រើនណាស់»។
* សម្តេចតេជោ ហ៊ុន សែន បង្គាប់អ្នកអាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដាន អំពីករណីបាក់ជ្រាំងទន្លេ ខណៈទឹកឡើង។
* សម្តេចតេជោ ហ៊ុន សែន៖ ការប្រើប្រាស់សង្រ្គាម ដើម្បីបញ្ចប់សង្រ្គាម គឺវាមិនអាចទៅរួចទាំងអស់ទេ។...Read More

FN ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចកំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា, នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ។
...
Read More ទៅមុខថយក្រោយ