
FN ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់កិត្តិយសជួបសំណេះសំណាលដោយផ្ទាល់ ជាមួយសិស្សនិទ្ទេសA និងអាណាព្យាបាលរបស់ពួកគេ នៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* មុនចាប់ផ្តើមកិច្ចសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេចតេជោ ហ៊ុន សែន បានស្នើដល់សិស្សរួមនិងអ្នកចូលរួមទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើការគ្មានព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋទេ កម្ពុជាប្រហែលជាមិនអាចទទួលបានឯករាជ្យពីប្រទេសបារាំងនោះឡើយ។
* គ្រាដែលខួប ២៤ឆ្នាំ នៃកិច្ចចរចាទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជិតឈានចូលមកដល់នោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះវត្តមានរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺតួអង្គដ៏សំខាន់ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា តួអង្គពីរសំខាន់ក្នុងការស្វែងរកសុខសន្តិភាពនេះ គឺព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងរូបសម្តេច។ សម្តេចបន្តថា បើគ្មានវត្តមានតួអង្គទាំងពីរនេះទេ តើកម្ពុជានឹងត្រូវទៅទីណា?
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការធ្វើកំណែទម្រង់លើការប្រលងមធ្យមសិក្សាទុតិយភូមិ ប្រៀបដូចជាគ្រាប់បែកមួយគ្រាប់ បានដាស់ស្មារតីឲ្យសិស្សានុសិស្សប្រឹងប្រែងសិក្សារៀនសូត្រតាំងពីក្រោមមក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់នេះ បានធ្វើឲ្យមានការផ្លាស់ប្តូរនូវឥរិយាបថនៃការសិក្សារៀនសូត្ររបស់យុវជនខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងបន្តជួបជាមួយសិស្សនិទ្ទេស A ទាំងអស់ បើទោះបីជាប់ត្រឹមជាង ៤០០នាក់ ឬ ខ្ទង់ពាន់នាក់ក៏ដោយ។ សម្តេចបានបញ្ជាក់ទៀតថា ការប្រឡងមិនត្រូវបន្ថយពិន្ទុនោះទេ បើពិន្ទុប្រលងមានភាពរញ៉ែរញ៉ៃសម្តេចនឹងមិនជួបនោះឡើយ។
*...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជា ២ម៉ឺននាក់ មកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងគោរពស្រឡាញ់ដ៏កក់ក្តៅរបស់បងប្អូនកម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បន្តថា ការគោរពស្រឡាញ់នេះ គឺជាការផ្តល់កម្លាំងចិត្តឲ្យសម្តេចប្រឹងប្រែងធ្វើការងារកាន់តែខ្លាំងទៀតជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ការបន្ថែមប្រាក់ ៥ដុល្លារ ដើម្បីឲ្យកម្មករ កម្មការិនី ទទួលបានប្រាក់ឈ្នួល ១៧០ដុល្លារនាឆ្នាំ២០១៨នេះ ធ្វើឲ្យរាជរដ្ឋាភិបាត់បាត់បង់ចំណូលជាង ៤០លានដុល្លារក្នុងមួយឆ្នាំ តាមរយៈការពន្យារយកពន្ធកាន់ទុកលើប្រាក់ចំណេញរហូតដល់ឆ្នាំ២០២២ និងការមិនយកប្រាក់កម្រៃលើសេវាកាំកុងត្រូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្ររបស់បងប្អូនកម្មករ កម្មការិនី គឺជាកម្លាំងចិត្តឲ្យសម្តេចបន្តចុះជួបបងប្អូនកម្មករ កម្មការិនីនៅគ្រប់កន្លែងទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលទទួលបាននេះ មិនមែនកើតចេញពីការសន្យាពេលបោះឆ្នោតឲ្យរួចតែពីមាត់ ដើម្បីបានការគាំទ្រដោយ មិនមានការគិតគូរឲ្យបានច្បាស់លាស់នោះទេ។ សម្តេចតេជោ បានថ្លែងថា មានមេដឹកនាំប្រទេសជាច្រើនបានសន្យាផ្តល់នេះផ្តល់នោះនៅអំឡុងពេលបោះឆ្នោត តែពេលជាប់ឆ្នោតហើយបែរជាធ្វើមិនបាន។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា សម្រាប់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា គឺមានការគិតគូរម៉ត់ចត់ និងល្អិតល្អន់ ព្រមទាំងដាក់ចេញ គោលនយោបាយច្បាស់លាស់ មិនមែនចេះតែសន្យានោះឡើយ។
* សម្តេចតេជោបន្តថា សង្រ្គាមមិនត្រឹមតែបន្ទុចបង្អាក់ការអភិវឌ្ឍរបស់កម្ពុជានោះទេ ហើយក៏បានបំផ្លាញកម្ពុជាផងដែរ ហើយក៏គ្មានអ្នកវិនិយោគមកវិនិយោគនៅប្រទេសមានសង្រ្គាមនោះដែរ។
* សម្តេចតេជោ បន្តថា ការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ជារឿងចាំបាច់បំផុត។ សម្តេចនាយករដ្ឋមន្រ្តីថា មុននិយាយដល់សិទ្ធិដទៃទៀត...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជំរុញឲ្យយុវជនកម្ពុជា ២៩រូប ដែលបានជាប់ឈ្មោះចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ត្រូវប្រឹងប្រែងពង្រីកទំនាក់ទំនងជាមួយយុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុនផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបុគ្គល និងបុគ្គល វាអាចក្លាយទៅជាឱកាសសម្រាប់ទំនាក់ទំនងល្អរវាងប្រទេស និងប្រទេស។
ការថ្លែងជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យយុវជនតំណាងឲ្យប្រទេសកម្ពុជាទាំង ២៩នាក់ ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ ក៏ដូចជាដំបូន្មានមួយចំនួនពីសម្តេចនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា «ក្មួយៗជាប្រតិភូទាំងអស់ក្នុងការធ្វើដំណើរនេះ គឺត្រូវរក្សានូវឥរិយាបថល្អ និងមិត្តភាពល្អជាមួយនឹងមិត្តរួមដំណើរ ពីព្រោះក្មួយៗតំណាងឲ្យជាតិសាសន៍យើងទាំងមូល មិនមែនតំណាងឲ្យបុគ្គលនោះទេ។ ក្មួយៗត្រូវខិតខំកសាងទំនាក់ទំនងជាមិត្តភក្តិ ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ដែលជាកត្តាបង្កឱកាសឲ្យមានទំនាក់ទំនងរវាងជាតិសាសន៍និងជាតិសាសន៍ ព្រមទាំងទំនាក់ទំនងរវាងប្រទេស និងប្រទេសផងដែរ»។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់យុវជនពីមូលហេតុដែលនាំឲ្យយុវជនកម្ពុជាបានចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ផងដែរ។ បើតាមលោក អ៊ាង សុផល្លែត ជំនួបនោះ សម្តេចតេជោ បានប្រាប់ថា កត្តាដែលនាំឲ្យកម្ពុជាអាចចូលរួមក្នុងកម្មវិធីនេះ ដោយសារតែកម្ពុជា មានសុខសន្តិភាព និងជាសមាជិករបស់អាស៊ាន។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា សុខសន្តិភាព គឺជាកត្តាសំខាន់ណាស់ ហើយវាមិនត្រឹមតែជួយឲ្យកម្ពុជា អាចចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ប៉ុណ្ណោះទេ តែវាក៏ជាឱកាសសម្រាប់កម្ពុជាអភិវឌ្ឍន៍ឲ្យបានរីកចម្រើនផងដែរ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ផងដែរ ពីមូលហេតុនៃការដែលកម្ពុជាសម្រេចចិត្តចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ បើតាមស្តេចតេជោ ហ៊ុន សែន មានមូលហេតុចំនួន៤ ដែលនាំឲ្យកម្ពុជាចូលជាសមាជិកអាស៊ានរួមមាន៖ ១. គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក, ២....Read More

FN ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោល នយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មរឿងចាក់ភ្លេងគោរពទង់ជាតិនៅក្នុងកម្មវិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមិនបានដំណើរការស្រួលតាមកម្មវិធី។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានដកអ្នកគ្រប់គ្រងការងារចាក់បទភ្លេងជាតិនេះ នឹងត្រូវដកចេញប្រសិនបើមានបញ្ហាផ្សេងទៀត។ សម្តេចតេជោថា បើរឿងរ៉ាវតូចតាចធ្វើមិនបានផង តើទៅធ្វើរឿងធំតើធ្វើម្តេចនឹងកើត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការត្រួតពិនិត្យការងាររបស់សម្តេច គឺមិនពាក់កណ្តាលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នោះឡើយ។ សម្តេចតេជោ បានរំលឹកថា ព្រះបរមរតនកោដ្ឋ សូម្បីតែបញ្ជីម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ក៏ព្រះអង្គត្រូវត្រួតពិនិត្យ និងឡាយព្រះហស្ថលេខាដោយផ្ទាល់ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រះរាជកាយវិការនេះ គឺបង្ហាញភាពហ្មត់ចត់ ហើយការគិតគូរពីរឿងតូចតាចនេះហើយ ដែលនាំឲ្យទទួលបានជោគជ័យ នូវការងារធំៗ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ឲ្យអនុវត្តន៍នូវ «គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥»នេះ ពិតជាមានភាពចាំបាច់បំផុតក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលបានកំណត់ជាអាទិភាពក្នុងការសម្រេចបាន នូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ការអភិវឌ្ឍធនធានមនុស្សលើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើនឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយសមធម៌ ដើម្បីលើកកម្ពស់ជីវភាពភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងភាពសុខដុមរមនាសង្គម។
ទន្ទឹមនឹងនេះ ការដាក់ចេញនូវគោលនយោបាយនេះ ក៏មានភាពប្រទាក់ក្រឡា និងបំពេញឲ្យគ្នាទៅវិញទៅមក ព្រមទាំងទាញយកប្រយោជន៍ ពីសក្តានុពលនៃគោលនយោបាយនេះផងដែរ។
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញ ដោយមិនគិតថ្លៃ។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកលោក ថោង ខុន បានបន្ថែមថា កីឡាករដែលមានសិទ្ធជិះរថយន្តក្រុងឥតគិតថ្លៃនេះ គឺមានបណ្ណកីឡាករជំនាញ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាជំនាញ និងបានឯកភាពដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបច្ចុប្បន្នកីឡាករជំនាញទាំងអស់មានចំនួនប្រមាណ៥០០០នាក់។
ការផ្តល់នេះជាការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីជំរុញដល់វិស័យកីឡាឲ្យកាន់តែប្រសើរបន្ថែមទៀត ជាពិសេសសម្រាប់ឈានឆ្ពោះទៅរកស៊ីហ្គេម ២០២៣ ខាងមុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងក៏ដូចជាផ្តល់នូវភាពងាយស្រួលដល់កីឡាករ ធ្វើដំណើរទៅហាត់នៅពហុកីឡដ្ឋានជាតិផងដែរ។
...
Read More
FN ៖ នៅប៉ុន្មាននាទីមុននេះនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា ក្រុមហ៊ុន សុខាអូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃ ចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមណីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០៖០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧តទៅ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ។ បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្រ្ដនេះ។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន»។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា កាលពីមុនតម្លៃសំបុត្រចូលទស្សនានៅរមនីយដ្ឋានឋានសួគ៌បូកគោ សម្រាប់ឡានតូច កំណត់តម្លៃ១ម៉ឺនរៀល ហើយសម្រាប់អ្នកជិះម៉ូតូ តម្លៃ២ពាន់រៀល ឯអ្នកដំណើរថ្មើជើងមិនត្រូវគិតថ្លៃទេ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុប ៥,៨០៨នាក់ ក្នុងនោះនារី ២,១៣៤នាក់មកពីគ្រប់សាខានៅទូទាំងប្រទេស។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការចេះដឹងណាមួយ អាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដូចការផ្តល់ឈាមនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតសាកលវិទ្យាល័យ CUS ដែលទើបបញ្ចប់ការសិក្សាគឺត្រូវប្រឹងប្រែងរៀនសូត្របន្តទៀត។
* សម្តេចតេជោ បន្តថា កម្ពុជា ដែលពីអតីតកាលគេមើលឃើញថា ជាទីតាំងសមរភូមិ និងទីតាំងប្រយុទ្ធ បានក្លាយជាទីតាំងសន្តិភាព, កម្ពុជាដែលពីមុនញាំញី ដោយភាពក្រីក្រ បានប្រឹងប្រែងកាត់បន្ថយភាពក្រីក្របានយ៉ាងលឿន, កម្ពុជា ដែលពីមុនមានប្រាក់ចំណូលទៀប បានក្លាយខ្លួនជាប្រទេសមានចំណូលកម្រិត មធ្យមកម្រិតទៀប ហើយមានមហិច្ឆតាឈានទៅសម្រេចគោលដៅឲ្យក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ដើម្បីសម្រេចមហិច្ឆតាក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍បាន គឺទាមទារឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសគឺពង្រឹងធនធានចំណេះដឹងរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០១៧នេះ គឺជាខួបទី៣០ឆ្នាំ ដែលកម្ពុជាបានដាក់ចេញគោលនយោបាយអាទិភាពទាំង៤ (ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស) សម្រាប់អភិវឌ្ឍន៍កម្ពុជា។ សម្តេចតេជោ បន្តថា គោលនយោបាយអាទិភាពទាំង៤នេះ នៅតែមានប្រសិទ្ធភាពខ្ពស់សម្រាប់ការ អនុវត្តន៍ទៅ៣០ឆ្នាំខាងមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទិញយកស្ពាន និងផ្លូវលីយ៉ុងផាត់ ព្រែកព្នៅ មកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវដោយមិនគិតថ្លៃ ដោយសារតែមើលឃើញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវចំណាយថវិការាប់លានដុល្លារ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧នេះ បានផ្ញើសារថ្លែងអំណរគុណដល់កម្មករ កម្មការិនីទាំងអស់ ដែលតែងតែផ្តល់ការស្រឡាញ់រាប់អានគាំទ្រដល់រូបសម្តេច ជាពិសេសតែងបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាតាំងពីអាណត្តិមុនៗមកដល់ពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងការផ្ញើសារអរគុណដល់កម្មករ កម្មការិនីហើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជូនពរឲ្យជនរួមជាតិទាំងអស់ បានសុខសប្បាយក្នុងថ្ងៃឈប់សម្រាកនេះ ហើយក៏បានដាស់តឿនក្រើនរំលឹកឲ្យបើកដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជាពិសេសពេលមានភ្លៀងធ្លាក់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
សូមបញ្ជាក់ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងកម្មករ កម្មការិនី ព្រមទាំងចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាផងដែរ។ ការចុះជួបដោយផ្ទាល់នេះ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ។ ជាពិសេសដំណើរចុះជួបកម្មករ កម្មការិនីនេះ ដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
រហូតមកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយតំណាង និងកម្មករ កម្មការិនីចំនួន១១លើកហើយ។ ក្នុងនោះសម្តេចបានជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្តារោងចក្រនានាក្នុងរាជាធានីភ្នំពេញចំនួន ៣៩៨រោងចក្រ ស្មើនិង ២២,៣៩១នាក់ និងបានជួបកម្មករនិយោជិតចំនួន ១៤៣រោងចក្រ មានកម្មករនិយោជិតចូលរួម ៨៦,១៩០នាក់។
តាមរយ:កម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព ការរក្សានិងបង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត និងនិយោជក។
កញ្ចប់អត្ថប្រយោជន៍ដែលសម្តេចបានផ្តល់ជូនកម្មករ និយោជិតនោះរួមមាន៖
* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០...Read More

FN ៖ ជាកាដូដ៏ធំមួយទៀតហើយ ផ្ដល់ជូនដល់ជនរួមជាតិខ្មែរនោះគឺ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាសាធារណៈទិញយក ស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅ មកគ្រប់គ្រងវិញ ដូច្នេះបងប្អូនប្រជាពលរដ្ឋនឹងធ្វើដំណើរដោយមិនបាច់បង់ថ្លៃតទៅទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើ Facebook Page នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា «ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ (ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ»៕
...
Read More
FN ៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នា២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ១ម៉ឺននាក់ នៅតំបន់កំបូល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការរីករាយ និងអរគុណដល់បងប្អូនកម្មករ កម្មការិនី ដែលតែងតែព្យាយាមថតរូបអនុស្សាវរីយ៍ជាមួយ គ្រប់ជំនួបទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយជីវិតរបស់សម្តេច ក្រៅពីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ហើយនោះ គឺសម្តេចតែងរស់នៅ ជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាលទាំងអស់ ជាពិសេសក្នុងដំណាក់កាលប្រជាពលរដ្ឋមានទុក្ខលំបាក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា សមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល និងជីដូនជីតា ឪពុកម្តាយ របស់កម្មករ នឹងបន្តរក្សាបាន ហើយឈានទៅសម្រេចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបកម្មករ កម្មការិនីនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងពេលកម្ពុជាកំពុងអនុវត្តន៍នយោបាយជំរុញវិស័យឧស្សាហកម្ម។
* សម្តេចតេជោ បានលើកទឹកចិត្តដល់ក្រសួងការងារ និងអ្នកពាក់ព័ន្ធឲ្យចូលរួមដោះស្រាយបញ្ហានានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគ និងបរិយាកាសល្អក្នុងវិស័យការងារ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកពីគម្រោងអគារខ្ពស់ជាងគេរបស់ក្រុមហ៊ុនថៃប៉ុនរ៉ុង ហាក់មានសភាពស្ងប់ស្ងាត់។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់កម្មករ និយោជិតផងដែរ ពីទុក្ខលំបាករបស់កម្ពុជាកាលពីអតីតកាលដោយសារការបែកបាក់ក្នុងសង្គមខ្មែរ និងភ្លើងសង្រ្គាម។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាមានផលលំបាកច្រើនណាស់ទម្រាំស្រោចស្រង់ប្រទេសឈានមករកស្ថានភាពដូចពេលបច្ចុប្បន្ន។
* សម្តេចបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរតែងឃើញវត្តមានសម្តេចនៅគ្រប់ដំណាក់កាលទាំងអស់ រួមមានដំណាក់បញ្ចប់សង្រ្គាម ដំណាក់កាលចរចារកសន្តិភាព ដំណាក់កាលជំរុញការអភិវឌ្ឍន៍កសិកម្មជាដើម។
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់លោក Mian Raza Rabbani ប្រធានព្រឹទ្ធសភាប្រទេសប៉ាគីស្ថានថា ចង់ឃើញទំនាក់ទំនង និងកិច្ចសហការរវាងកម្ពុជា និងប៉ាគីស្ថានកាន់តែល្អប្រសើរលើគ្រប់វិស័យ។
ការថ្លែងបង្ហាញពីការចង់ឃើញកម្ពុជា និងប៉ាគីស្ថានមានទំនាក់ទំនង និងកិច្ចសហការកាន់តែល្អប្រសើរនេះ បានធ្វើឡើងក្នុងពេលសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលជួបសំណេះសំណាលប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ។
ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រធានព្រឹទ្ធសភាប៉ាគីស្ថានថា ចង់ឃើញទំហំពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគព្រមទាំងវិស័យផ្សេងៗទៀតរីកចម្រើនធំឡើង ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។
ក្នុងកិច្ចសន្ទនានោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រប្រទេសប៉ាគីស្ថាន ដើម្បីចូលជាដៃគូរសន្ទនាពេញលេញជាមួយអាស៊ាន ដោយកន្លងមកនេះប្រទេសប៉ាគីស្ថាន បានក្លាយជាដៃគូ តាមវិស័យមួយចំនួនរបស់អាស៊ានប៉ុណ្ណោះ។
លោក Mian Raza Rabbani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រប៉ាគីស្ថាន និងអរគុណសម្ដេច ដែលបានគាំទ្រ និងជួយជម្រុញប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានព្រឹទ្ឋសភាប៉ាគីស្ថាន ក៏បានពិភាក្សាគ្នាលើបញ្ហា និងសភាពការណ៍ក្នុងតំបន់ ជាពិសេសការប្រយុទ្ធប្រឆាំងភេរវកម្មនៅលើពិភពលោក។
សូមរំលឹកថា នៅក្នុងទំនាក់ទំនងទ្វេភាគីកន្លងមកនេះ គឺប៉ាគីស្ថានបានជួយបណ្ដុះបណ្ដាល កសាងធនធានសមត្ថភាព មន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ លើផ្នែកការទូត ហើយប៉ាគីស្ថានសង្ឃឹមថា នឹងបន្តការងារនេះតទៅទៀត។
លោកប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សាកលវិទ្យាល័យប៉ាគីស្ថាន គឺបើកទ្វារចំហរសវគមន៍និស្សិតកម្ពុជា ដែលមានបំណងចង់ទៅសិក្សានៅទីនោះ។
មុននឹងបញ្ចប់ការពិភាក្សា លោកប្រធានព្រឹទ្ធសភា បានគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនៈកិច្ចនៅប៉ាគីស្ថាន ក្នុងពេលវេលាសមស្របណាមួយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណប្រទេសប៉ាគីស្ថាន ដែលបានគាំទ្រកម្ពុជាទាំងមុនបានឯករាជ្យ ពីបារាំងកាលពីឆ្នាំ១៩៥៣ ហើយបានបន្តគាំទ្រ និងជួយបណ្តុះបណ្តាលធនធានមនុស្ស របស់កម្ពុជាទៀតផង៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Pornpetch Wichitcholchai ប្រធានសភាថៃ។
យោងតាម Facebook របស់សម្តេចតេជោ ក្នុងជំនួបនោះ លោក Pornpetch Wichitcholchai បានលើកឡើងថា ប្រវត្តិសាស្ត្ររបស់កម្ពុជា និងថៃ មានជាយូរយារណាស់មកហើយ ហើយទំនាក់ទំនងនោះ គឺជាទំនាក់ទំនងដ៏ល្អ ហើយថ្មីៗនេះទៀត តាមរយៈដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរឹងមាំថែមទៀត។
លោកបន្តថា នៅពេលនេះប្រទេសទាំងពីរកំពុងតែពង្រឹង និងពង្រីនូវការតភ្ជាប់គ្នាទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទំនាក់ទំនងការតភ្ជាប់ផ្លូវរថភ្លើង ក៏ដូចជាតភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។ ដោយឡែកសភាទាំងពីរ របស់កម្ពុជា និងថៃ គឺមានទំនាក់ទំនងផ្សារភ្ជាប់ស្អិតគ្នារមួត ហើយធ្វើការទៅមករកគ្នា ជាប្រចាំរាល់កិច្ចប្រជុំទាំងឡាយ លើឆាកអន្តរជាតិសភានៃប្រទេសទាំងពីរ តែងតែធ្វើការពិភាក្សាគ្នា ដែលនេះគឺបានឆ្លុះបញ្ចាំងទាំងទំនាក់ទំនង ទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញាត្តិរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោក Pornpetch Wichitcholchai អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
សម្តេចតេជោ មានមោទនភាព និងមានជំនឿជឿជាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងសហប្រតិបត្តិការ នឹងមានការរីកចម្រើនធំធាត់ និងកាន់តែរឹងមាំថែមទៀត។ តាមរយៈដំណើរទស្សនកិច្ចរបស់ លោក ប្រាយុទ្ធ ចាន់អូចា កន្លងមកនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងនូវទំនាក់ទំនង សហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ ហើយក៏បានឆ្លុះបញ្ចាំងពីជោគជ័យនៃកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរដែលកាលពីឆ្នាំ២០១៥ គឺទំហំពាណិជ្ជកម្មមានត្រឹមតែ៤,៣០០លានដុល្លារតែប៉ុណ្ណោះ តែឆ្នាំ២០១៧នេះ ទំហំពាណិជ្ជកម្មបានកើនឡើងជាង៥,០០០លានដុល្លារ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ដោយឡែកទេសចរណ៍កម្ពុជាទៅកាន់ប្រទេសថៃ ក៏មានការកើនឡើងផងដែរ ហើយការរីកចម្រើនក៏បានឆ្លុះបញ្ចាំងឲ្យឃើញ នូវការរៀបចំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រចំពោះ ការទំនាក់ទំនងគ្នាទៅវិញទៅមក...Read More
ទៅមុខថយក្រោយ