FN ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់កិត្តិយសជួបសំណេះសំណាលដោយផ្ទាល់ ជាមួយសិស្សនិទ្ទេសA និងអាណាព្យាបាលរបស់ពួកគេ នៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* មុនចាប់ផ្តើមកិច្ចសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេចតេជោ ហ៊ុន សែន បានស្នើដល់សិស្សរួមនិងអ្នកចូលរួមទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើការគ្មានព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋទេ កម្ពុជាប្រហែលជាមិនអាចទទួលបានឯករាជ្យពីប្រទេសបារាំងនោះឡើយ។
* គ្រាដែលខួប ២៤ឆ្នាំ នៃកិច្ចចរចាទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជិតឈានចូលមកដល់នោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះវត្តមានរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺតួអង្គដ៏សំខាន់ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា តួអង្គពីរសំខាន់ក្នុងការស្វែងរកសុខសន្តិភាពនេះ គឺព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងរូបសម្តេច។ សម្តេចបន្តថា បើគ្មានវត្តមានតួអង្គទាំងពីរនេះទេ តើកម្ពុជានឹងត្រូវទៅទីណា?
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការធ្វើកំណែទម្រង់លើការប្រលងមធ្យមសិក្សាទុតិយភូមិ ប្រៀបដូចជាគ្រាប់បែកមួយគ្រាប់ បានដាស់ស្មារតីឲ្យសិស្សានុសិស្សប្រឹងប្រែងសិក្សារៀនសូត្រតាំងពីក្រោមមក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់នេះ បានធ្វើឲ្យមានការផ្លាស់ប្តូរនូវឥរិយាបថនៃការសិក្សារៀនសូត្ររបស់យុវជនខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងបន្តជួបជាមួយសិស្សនិទ្ទេស A ទាំងអស់ បើទោះបីជាប់ត្រឹមជាង ៤០០នាក់ ឬ ខ្ទង់ពាន់នាក់ក៏ដោយ។ សម្តេចបានបញ្ជាក់ទៀតថា ការប្រឡងមិនត្រូវបន្ថយពិន្ទុនោះទេ បើពិន្ទុប្រលងមានភាពរញ៉ែរញ៉ៃសម្តេចនឹងមិនជួបនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក្នុងដំណាក់កាលនូវសុខសន្តិភាពនេះ យុវជនខ្មែរទទួលបានឱកាសពេញលេញទទួលយកការអប់រំ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ប្រសិនបើមិនសន្តិភាពតែមួយមុខក៏មិនគ្រប់គ្រាន់នោះដែរ គឺទាមទារឲ្យមានការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងអប់រំ ដែលបានប្រឹងប្រែងធ្វើកំណែទម្រង់លើវិស័យអប់រំ ដែលមិនអាចឈប់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ស្នើកុំឲ្យមានការអាក់អន់ចិត្ត ឬប្រកែប្រកាន់ ចំពោះការរឹតត្បិតរបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយក្នុងរឹតត្បិតនៅពេលប្រលង។
* សម្តេចតេជោ ហ៊ុន សែន បានស្ញប់ស្ញែងរហូតស្រក់ទឹកភ្នែកចំពោះកាយវិការរបស់លោកគ្រូម្នាក់ ដែលហ៊ានរាំតាមពាក្យសន្យានៅពេលសិស្សរបស់ខ្លួនប្រលងបាននិទ្ទេស A។ សម្តេចតេជោ បានហៅកាយវិការនេះគឺជាទឹកចិត្តដ៏ធំធេង និងមិនកាត់ថ្លៃរបស់លោកគ្រូ អ្នកគ្រូ ដែលគ្មានអ្វីសប្បាយចិត្តជាងសិស្សរបស់ខ្លួនទទួលបានលទ្ធផលល្អ។
* សម្តេចតេជោ ហ៊ុន សែន បានស្ញប់ស្ញែងរហូតស្រក់ទឹកភ្នែកចំពោះកាយវិការរបស់លោកគ្រូម្នាក់ ដែលហ៊ានរាំតាមពាក្យសន្យានៅពេលសិស្សរបស់ខ្លួនប្រលងបាននិទ្ទេស A។ សម្តេចតេជោ បានហៅកាយវិការនេះគឺជាទឹកចិត្តដ៏ធំធេង និងមិនកាត់ថ្លៃរបស់លោកគ្រូ អ្នកគ្រូ ដែលគ្មានអ្វីសប្បាយចិត្តជាងសិស្សរបស់ខ្លួនទទួលបានលទ្ធផលល្អ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់សិស្សទាំងអស់ ត្រូវធ្វើឲ្យមាននូវចលនាដឹងគុណគ្រូនៅទូទាំងប្រទេស។
* សម្តេចតេជោ ស្នើសុំឲ្យការដឹងគុណគ្រូ កុំធ្វើតែនៅថ្ងៃទី៥ ខែតុលា គឺត្រូវធ្វើពេញមួយជីវិត និងគ្រប់ពេលវេលា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រឹងលើវិស័យអប់រំនាពេលបច្ចុប្បន្ននេះ គឺជាការកំពុងធ្វើដំណើរនៅលើផ្លូវមួយយ៉ាងត្រឹមត្រូវ ដែលនឹងនាំឲ្យកម្ពុជាឆ្ពោះទៅរកភាពដ៏ល្អប្រសើរលើវិស័យអប់រំ និងការបណ្តុះធនធានមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អាណាព្យាបាលរបស់សិស្សទាំងអស់ កុំឲ្យទទួលយកតែរឿងល្អ ហើយរឿងមិនល្អទម្លាក់ឲ្យគ្រូៗ។
* កូនស្រីរបស់លោក ជា ប៉ូច អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ឈ្មោះ ជា សូរក្សា ក៏បានទទួលនិទ្ទេស A និងចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ សម្តេចបន្តថា ការអប់រំមិនត្រូវបានរើសអើង ឬ ប្រកាន់បក្សពួកនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពខុសគ្នានៃផ្នែក នយោបាយមិនមែនជាឧបសគ្គសម្រាប់ការអប់រំនោះទេ។
* ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន ម្នាក់ដែលជាចៅប្អូនស្រីរបស់សម្តេច ក៏ទទួលបាននិទ្ទេស A ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាតាបិតា គ្មានអ្វីសប្បាយជាងកូនៗរបស់ខ្លួនប្រលងជាប់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពខុសគ្នានៃផ្នែកនយោបាយមិនមែនជាឧបសគ្គសម្រាប់ការអប់រំនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់សិស្សប្រលងធ្លាក់ឲ្យរៀនបន្ត ដើម្បីប្រលងនៅឆ្នាំក្រោយ ហើយបើប្រលងមិនជាប់ទៀត អាចជ្រើសយកការសិក្សាលើជំនាញឯកទេសបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគ្រប់មហាវិទ្យាល័យទាំងអស់ បើកឱកាសឲ្យសិស្សគ្រប់និទ្ទេសទាំងអស់បានប្រឡងប្រជែង ខណៈដែលសាកលវិទ្យាល័យសុខាភិបាលត្រូវបានបើកឲ្យមានការប្រលងគ្រប់និទ្ទេសទាំងអស់។
* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចពិតជារីករាយណាស់ ដែលកម្ពុជា បានចាប់ផ្តើមពីស្ថានភាពដ៏លំបាក (អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកអត់ចេះ) មកកាន់ស្ថានភាពមួយដែលមានការសម្រិតសម្រាំង។
* សម្តេចតេជោ ហ៊ុន សែន បានស្នើអាណាព្យាបាលត្រូវតាមដានឲ្យជាប់តាមរយៈសៀវភៅទំនាក់ទំនងរវាងគ្រួសារ និងសាលា ដើម្បីតាមដានសកម្មភាពសិក្សារបស់កូនៗ។
* សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា សម្តេចបានតាមដានរហូតនូវសៀវភៅសិក្សាកូនៗរបស់សម្តេច ក្នុងនោះសៀវភៅសិក្សារបស់លោក ហ៊ុន ម៉ាណែត កាលនៅអាយុ ៦ឆ្នាំ ទទួលបានលេខ៣ ត្រូវបានសម្តេចរក្សាទុករហូត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចស្អប់ខ្លាំងណាស់តាំងពីសម្តេចនៅជាក្មេងវត្ត ចំពោះកូនរបស់អ្នកធំ អ្នកមានអំណាច ប្រើអំណាចរបស់ឪពុកម្តាយរបស់ពួកគេ ទៅធ្វើបាបអ្នកដទៃ។ សម្តេចតេជោ បានបញ្ជាក់ថា ទង្វើនេះគឺសម្តេចស្អប់ណាស់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចខ្លួនឯងក៏ធ្លាប់ស្រក់ទឹកភ្នែក ដោយសារការប្រមាថ និងការឆ្មើងឆ្មៃរបស់កូនអ្នកមានអំណាច, ទង្វើអាងអំណាចទៅធ្វើបានអ្នកខ្សត់ខ្សោយនេះ គឺជាទង្វើធ្វើឲ្យសង្គមស្អប់ខ្ពើមបំផុត។
* សម្តេចតេជោ ហ៊ុន សែន ស្នើលោកគ្រូ អ្នកគ្រូទាំងអស់ ជួយបណ្តុះបណ្តាល និងអប់រំសីលធម៌ដល់សិស្សានុសិស្ស រួមទាំងយុវជនផងដែរ។
* សម្តេចនាយករដ្ឋមន្រ្តី បានស្នើឲ្យកូនខ្មែរទាំងអស់ កុំធ្វើឲ្យមាតា បិតា អាណាព្យាបាលហូរទឹកភ្នែក។ សម្តេចថា គ្មានឪពុកម្តាយចង់ឲ្យកូនធ្វើរឿងមិនល្អនោះទេ គឺគាត់ចង់ឲ្យកូនៗដើរតាមគន្លងធម៌។
* ដើម្បីជាការលើកទឹកចិត្តដល់សិស្សនិទ្ទេស A ៤២៤នាក់ សម្តេចតេជោ ហ៊ុន សែន បានជូនសិស្សនិទ្ទេស A ម្នាក់ៗនូវប្រាក់ស្លឹងចំនួន១ ថវិកា ២លានរៀល និង iPad មួយគ្រឿង។ សម្រាប់នាយក នាយិកា ១៥៨នាក់ ម្នាក់ៗ ទទួលបានប្រាក់ស្លឹង១ ថវិកា ១លានរៀល ហើយសាលានីមួយៗ ៣លានរៀល។
* ប្រាក់ស្លឹងនេះ ត្រូវបានយកពីប្រទេសហូឡង់។ ប្រាក់ស្លឹងនេះ ត្រូវបានបោះពុម្ពនៅឆ្នាំ១៥១៤ ដែលមានអាយុកាលជាង ៥០០ឆ្នាំហើយមកដល់ពេលបច្ចុប្បន្ននេះ។ ការបោះឡើងវិញ ត្រូវបានបោះនៅប្រទេសសិង្ហបុរី ហើយបោះជាប្រាក់សុទ្ធ និងមួយប្រភេទទៀតបោះជាមាស។
* ពេលដំណាល់ដល់រឿងព្រះស្តេចកន ដែលស្តេចស្រីសុគន្ធបទ សម្រេចចិត្តសម្លាប់ស្តេចកន ព្រោះតែការយល់សប្តិ រួមជាមួយការអុជអាលពីមន្រ្តីជុំវិញខ្លួនផងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្រ្តីនាំពាក្យ ដែលថែមអំបិលប្រហុកកុំឲ្យនៅជិត ព្រោះនាំរឿងមិនចេះចប់។