Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានមក(ជួបជុំ កម្មករ/ការិនី)សាជាថ្មីម្ដងទៀត សម្រាប់ជំនួបលើកទី ៤ នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈទី ១ ហើយដែល(លើកមុន)ធ្វើនៅសួនឧស្សាហកម្មកាណាឌីយ៉ា។ ខ្ញុំពិតជា មានការរីករាយ ដោយសារតែកន្លងទីនេះ ខ្ញុំបានធ្វើដូចអ្វីដែលខ្ញុំបានសន្យាជាមួយនឹងមន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ ក៏ដូចជាប្រជាជន ពិសេសជាមួយនឹងកម្មករ កម្មការិនីរបស់យើង ដែលស្ថិតនៅក្នុងដំណាក់ កាលនៃការអនុវត្តគោលនយោបាយជាតិស្ដីពី “ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥” ហើយក៏ស្ថិតក្នុងដំ ណាក់កាលដែលប្រទេសរបស់យើងកំពុងឈានឆ្ពោះដើម្បីឆ្លងពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ គម្រោងជួបកម្មករ កម្មការិនីជាង ១ លាននាក់ បានធ្វើរួចហើយ ជំនួបសម្រាប់ជំនួយការប្រធានផ្នែក ប្រធានក្រុម ចំនួន ៣៣០ រោងចក្រ ស្មើនឹង ១៧.៤៨១ នាក់ ហើយនិងបានជួបជាមួយកម្មករ និយោជិតចំនួន ៤ លើក មាន ១១៥ រោងចក្រ ក្នុងនោះ មានកម្មករ កម្មការិនីរបស់យើងចំនួន ៥៧.១១៣ នាក់។ ចំនួននេះនៅមិនទាន់គ្រប់ទេ បើយោងតាមការគ្រោងទុក ខ្ញុំត្រូវ ជួបជាមួយនឹងកម្មករ/ការិនីប្រមាណជាង…
ឆ្លើយតបភ្លាមៗនិងក្តៅៗទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រកាសផ្អាកការផ្តល់ទិដ្ឋាការដល់មន្ត្រី និងថ្នាក់ដឹកនាំក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជានោះ, នៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ដោយប្រកាសថា កម្ពុជាផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋ អាមេរិក លើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកនៅទឹកដីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងដាច់ណាត់តាមរយៈបណ្តាញ Fresh News យ៉ាងដូច្នេះថា៖ «កម្ពុជាផ្អាកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជាកាលពីសម័យសង្រ្គាម។ ហើយក្រសួងការបរទេសកម្ពុជា នឹងផ្ញើកំណត់ទូតទៅកាន់សហរដ្ឋអាមេរិក នាពេលឆាប់ៗនេះ ជុំវិញការផ្អាកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកលើទឹកដីកម្ពុជា»។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ទាហានអាមេរិកដែលបានបាត់ខ្លួននៅលើទឹកដីកម្ពុជា សរុបប្រមាណ៨០នាក់ដោយកន្លងមក រកឃើញជាង៤០នាក់ នៅសល់ប្រមាណ៤០នាក់ទៀត ដូច្នេះកិច្ចសហប្រតិបត្តិការនៃការស្វែងរកនេះត្រូវផ្អាកសិន រង់ចាំការដោះស្រាយបញ្ហាផ្សេងៗរវាងកម្ពុជា និងអាមេរិកបានប្រសើរមកវិញ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ទិដ្ឋាការដល់មន្រ្តីកម្ពុជាដែលសហរដ្ឋអាមេរិកបានផ្អាក ព្រោះតែកម្ពុជាមិនទាន់ទទួលយក ការបញ្ជូនជនជាតិខ្មែរមានពិរុទ្ធមកកាន់កម្ពុជាវិញ ដែលទង្វើនេះជាការបំបែកបំបាក់ក្រុមគ្រួសាររវាងឪពុក-ម្តាយនិងកូន ដ៏អាក្រក់និងអមនុស្សធម៌យ៉ាងខ្លាំង ដែលអ្នកខ្លះឈាន…
និស្សិតជ័យលាភី ៣.៩៨៦ នាក់ ទទួលសញ្ញាបត្រថ្ងៃនេះ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រជូនជ័យលាភីរបស់យើង នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ចំនួន ៣.៩៨៦ នាក់។ វាជាការបំពេញកាតព្វកិច្ចមួយ ដែលខ្ញុំមិនចង់ជំពាក់បំណុល សម្រាប់និស្សិតរបស់យើងបន្តទៀតទេ ហោចណាស់ព្រឹកនេះ នៅពេលខ្ញុំចែកសញ្ញាបត្រហើយនោះ គឺខ្ញុំប្រញាប់ ប្រញាល់ចេញទៅព្រលានយន្តហោះ ដើម្បីចេញទៅប្រទេសចិន ដើម្បីចូលរួមពិព័រណ៌អាស៊ាន/ចិន។ ថ្ងៃនេះផងដែរ គឺសភាក៏មានការបើកប្រជុំបន្ទាន់ ដែល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា បានមើលឃើញថា ពុំមានវត្តមានបណ្តាឧបនាយករដ្ឋមន្ត្រី ឬក៏សមាជិកសភានោះទេ ដោយសារសភាក៏មានកិច្ចការបន្ទាន់ត្រូវដោះស្រាយបញ្ហាអំពើក្បត់ជាតិ ដែលយើងបានរកឃើញកន្លងទៅ ហើយយន្តការសភាក៏ជាយន្តការមួយ សម្រាប់បើកអោយដំណើរការផ្លូវច្បាប់នៅពេលខាងមុខនេះដែរ។ ក្នុងឱកាសនេះ គឺខ្ញុំបានបំពេញភារកិច្ចមួយមុនពេលដែលខ្ញុំចាកចេញ ហើយមិនចង់លើកពេលវេលានោះទេ បានជាស្នើសុំអោយមានការពន្យាការហោះហើរ ហើយខ្ញុំគិតថា ខ្ញុំមិននិយាយច្រើនទេ សម្រាប់ការងារព្រឹកនេះ ប៉ុន្តែយ៉ាងណាក៏ដោយ អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ជូនអង្គពិធីពាក់ព័ន្ធជាមួយវឌ្ឍនភាពក្នុងវិស័យសុខាភិបាលរបស់យើង។ ថ្ងៃនេះ យើងក៏ទទួលបានបន្ថែមទៀតនូវធនធានមនុស្ស ចំនួន ៨.៩៨៦ នាក់ ដែលមួយផ្នែកក៏ធ្វើការតាមមន្ទីរពេទ្យរដ្ឋ…