ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ វេស្ទើន

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! វឌ្ឍនភាពសាកលវិទ្យាល័យ វេស្ទើន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់និស្សិត ចំនួន ៤.១៥៨ នាក់ នៅសាកលវិទ្យាល័យ វេស្ទើន។ អម្បាញ់មិញ លោកសាកលវិទ្យាធិការ តែ ណូរិន បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យនេះ ក៏ដូចជា ការខិតខំរបស់សាកលវិទ្យាល័យ ព្រមទាំងការសិក្សារបស់និស្សិតនៅទីនេះ។ សិស្សរៀនកាន់តែពូកែ បង់ប្រាក់កាន់តែតិច ជាចំណុចដែលរាជរដ្ឋាភិបាលចង់បាន ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ សុំសម្តែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ដែលបានធ្វើក្នុងរយៈពេលកន្លងទៅ។ អម្បាញ់​មិញ លោក តែ ណូរិន បានលើកឡើងនូវចំណុចមួយថា សិស្សរៀនកាន់តែពូកែ បង់ប្រាក់កាន់តែតិច នេះជាចំណុចដែលយើងចង់បាន ទាក់ទងទៅនឹងគុណភាព នៃការបណ្ដុះបណ្ដាលរបស់យើង។ ថ្ងៃនេះ យើងមាននិស្សិតដែលជាធនធានមនុស្សសម្រាប់ជាតិរបស់យើងចំនួនជាង…

​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាជូននិស្សិត សាកលវិទ្យាល័យវេស្ទើនជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សរៀនកាន់តែពូកែ ការបង់ថ្លៃកាន់តែតិច គឺជាបំណងដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ សម្តេចតេជោ ហ៊ុន សែន ការអប់រំពឹងតែលើវិស័យរដ្ឋមិនអាចគ្រប់គ្រាន់នោះទេ ហេតុនេះហើយទើបរាជរដ្ឋាភិបាលសម្រេចឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណភាពអប់រំនៅតែជាបញ្ហា ហើយសាកលវិទ្យាល័យមានគុណភាពអប់រំល្អ គឺទទួលបានសិស្សកាន់តែច្រើន សាកលវិទ្យាល័យមានគុណភាពអប់រំទាប គឺទទួលសិស្សបានកាន់តែតិច។ សម្តេចតេជោថា នេះហើយគឺជាការប្រកួតប្រជែង តែការប្រកួតប្រជែងនេះ មិនមែនជាការប្រកួតប្រជែងដើម្បីសញ្ញាបត្រទេ គឺជាការប្រកួតប្រជែងយកគុណភាពចំណេះដឹងរបស់និស្សិត។ * សម្តេចតេជោ​ថ្លែងថា រាល់អាហារូបករណ៍ដែលសាកលវិទ្យាល័យនានាប្រគល់ជូនសម្តេច មិនបានយកទៅណានោះទេ គឺយកទៅកូនចៅប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពក្រីក្រ។…