ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំនៅខេត្តកំពត

FN ៖ រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅខេត្តកំពត ដែលបានវិនិយោគជាមួយទឹកប្រាក់រហូតដល់ ២៦២លានដុល្លារសហរដ្ឋអាមេរិករបស់សាជីវកម្ម ជីបម៉ុង អ៉ិនស៊ី ស៊ីមេន (CMIC) ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីអបអរសាទរនៃការបើកដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំនៅកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន និងប្រជាពលរដ្ឋសរុបប្រមាណជា ៧ពាន់នាក់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសចេញពីភ្លើងសង្គ្រាម បានថ្លែងថា សមិទ្ធផលនៅលើទឹកដីខេត្តកំពត រួមមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន៣ និងវារីអគ្គិសនីមួយផងនោះ គឺជាសមិទ្ធផល ដែលបានកើតចេញពីសុខសន្តិភាពនៃជាតិ ដែលបានរកមកបានដោយលំបាក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតស៊ីម៉ង់ត៍បានប្រមាណ ៧លានតោនក្នុងមួយឆ្នាំ ជាមួយរោងចក្រចំនួន៤។ * ប្រមុខរាជរដ្ឋាភិបាលបានបន្តថា ស៊ីម៉ង់ត៍នេះ បានដើរតួនាទីសំខាន់សម្រាប់បំពេញតម្រូវការលើវិស័យសំណង់ និងផ្លូវមួយចំនួនផងដែរ។ *…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធរោងចក្រស៊ីម៉ងត៍ ជីប ម៉ុង

ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំ ព្រះតេជព្រះគុណ  ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជា​ទី​សក្ការៈ! ឯកឧត្តម តំណាងអោយស្ថានទូត នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ​យើង​ពិតជាមានមោទនភាព ដោយសារតែព្រះរាជាណាចក្រកម្ពុជារបស់យើង បានទទួលនូវសមិទ្ធផលថ្មី​មួយទៀត គឺដាក់អោយសម្ពោធ ដើម្បីអោយដំណើរជាផ្លូវការ សម្រាប់រោងចក្រស៊ីម៉ង់ត៍ដ៏ធំនៅក្នុងទឹកដី​ខេត្តកំពតរបស់យើងនេះ។ កែតម្រូវឈ្មោះក្រុមហ៊ុន ជីប ម៉ុង អនុញាតអោយ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីធ្វើការកែតម្រូវបន្តិច ​សម្រាប់ការហៅឈ្មោះ​របស់ក្រុម​ហ៊ុន​នេះ។ បើយោងទៅលើភាសាអង់គ្លេស ដែលហៅថា Chip Mong Insee Cement Corporation យើងប្រើ​ពាក្យ​ត្រឹម​ថា “សាជីវកម្ម ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន” បានហើយ ព្រោះអម្បាញ់មិញ យើងប្រើពាក្យស្ទួនគ្នា ព្រោះពាក្យ “ខផូរេសិន” ហ្នឹង គឺជាពាក្យ “សាជីវកម្ម” ហ្នឹងឯង។ អញ្ចឹងទេ យើងមិនចំាបាច់ប្រើពាក្យក្រុមហ៊ុនមកបន្ថែមទៀតទេ…