Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមថ្លែងសន្ទរកថាក្នុង «វេទិកាលើកទី ២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក (BRICS)» នេះ។ មូលបទរបស់វេទិកាយើងនាពេលនេះ «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការ អភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង» ពិតជាបានឆ្លើយតបទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមនានាទាំង ប្រពៃណី និងមិនប្រពៃណី ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ។ ខ្ញុំយល់ថា នៅក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស, មិនច្បាស់លាស់ និងស្មុគស្មាញនេះ, យើងមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយម បានទេ ប្រសិនបើយើងពិតជាមានបំណងដោះស្រាយបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ អាស៊ាន និង ប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទំាងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេរដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហា ប្រឈមនានា។ ទន្ទឹមនេះដែរ, យើងក៏ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់ខ្លាំងចំពោះប្រព័ន្ធអន្តរជាតិ ដែល មានអង្គការសហប្រជាជាតិជាស្នូល និងអនុញ្ញាតឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា។ លើសពីនេះទៅទៀត យើងមិនគួររារាំងបណ្តាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី, ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀត ដែលបំពានលើច្បាប់អន្តរជាតិ ក៏ដូចជា គោលការណ៍…
បន្តជួបជាមួយក្រុមគ្រូពេទ្យ … ដើម្បីបានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាល ថ្ងៃនេះ យើងមានការសប្បាយរីករាយ ដែលបានជួបជុំសាជាថ្មី បន្ទាប់ពីការជួបជុំលើកដំបូង ពេលដែលចាប់ផ្ដើមបង្កើតឱ្យមានយុវជនចូលរួមចលនាប្រយុទ្ធជាមួយនឹងកូវីដ-១៩ ត្រឹមតែជាង ៤០០ នាក់។ ពិតមែនតែកាលពីថ្ងៃទី១៩ ខែកុម្ភៈ (ឆ្នាំ២០២២) ពេលនោះ យើងគ្រោងជួបគ្នាម្ដងហើយ ក៏ដូចជា សិស្សនិទ្ទេស A ផងដែរ ដោយសារការរាតត្បាតនៃ Omicron តម្រូវឱ្យយើងមានការផ្អាកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំពេលវេលាសមស្រប។ យើងធ្លាប់បាននិយាយហើយថា ការជួបយឺត ប្រសើរជាងមិនបានជួប។ យើងបានលើក(ពេល)ពីថ្ងៃទី១៩ ខែកុម្ភៈ (ឆ្នាំ២០២២) រហូតមកដល់ថ្ងៃទី១៧ ខែឧសភា (ឆ្នាំ២០២២)។ ពេលវេលានេះ ជាពេលវេលាដែលយើងបានប្រឹងប្រែងរួមគ្នាបន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ហើយក៏ធ្វើឱ្យអត្រាឆ្លង នៃកូវីដ-១៩ នេះ វាបានធ្លាក់ចុះរហូតទៅដល់កម្រិតសូន្យ យោងតាមការពិនិត្យដោយម៉ាស៊ីនធំ PCR។ ថ្ងៃនេះ យើងជួបជុំដោយចាប់ផ្ដើមត្រឹមតែជាមួយនឹង TYDA ដែលខ្ញុំហៅកាត់តាមគេឯង … ថា “គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ”។ ដំបូងខ្ញុំស្មានតែ TYDA ហ្នឹង ជាឈ្មោះចៅរបស់ខ្ញុំ ព្រោះចៅដំបូងរបស់ខ្ញុំ ស្រីពេជ្រនេះ…
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គុំ សម្ដេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ផ្កាយចោរ និងផ្កាយព្រឹក មិនអាចជួបគ្នាបានទេ អម្បាញ់មិញ ឯកឧត្តមអគ្គរាជទូតបានចូលរួមនូវការសោកស្ដាយមរណទុក្ខចំពោះមរណភាពបងប្រុសរបស់ខ្ញុំ។ ពិតមែនតែឥឡូវនេះ ការសោកសង្រេងវាមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្ដែ ខ្ញុំគិតថា ត្រូវទុកវាមួយអន្លើសិនដើម្បីចូលរួមជាមួយបងប្អូនពលរដ្ឋរបស់យើង ដែលបានធ្វើដំណើរយ៉ាងឆ្ងាយពីបណ្ដារដ្ឋនានា ក្នុងសហរដ្ឋអាមេរិក ក៏ដូចជាការធ្វើដំណើរពីចម្ងាយមកពីកាណាដា ដើម្បីជួបជុំនៅថ្ងៃនេះ។ ប៉ុន្មានឆ្នាំនេះ ដោយសារកូវីដ-១៩ ការធ្វើដំណើររបស់ខ្ញុំមកកាន់អង្គការសហប្រជាជាតិ ក៏មិនបានធ្វើតាំងពីឆ្នាំ ២០១៨។ ពិតមែនតែពេលនោះតួនាទីយើងនៅឆ្នាំ ២០១៩-២០២០ យើងជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ក៏ប៉ុន្ដែ ឧបនាយករដ្ឋមន្ដ្រីការបរទេស ប្រាក់ សុខុន ត្រូវ(ទទួលភារៈ)បំពេញជំនួស។ យើងនៅឆ្ងាយពីគ្នាដល់ជាង ១ ម៉ឺនគីឡូម៉ែត្រ ប៉ុន្ដែយើងអាចជួបគ្នាបាននៅថ្ងៃនេះ។ បញ្ហាសិ្ថតនៅត្រង់ថា តើយើងចង់ជួបគ្នាឬអត់? មានតែភ្នំទេ ដែលមិនអាចជួបគ្នាបាន។ ប្រសិនបើផ្កាយវិញ គឺមានផ្កាយព្រឹកនិងផ្កាយចោរទេ ដែលវាមិនដែលជួបគ្នានៅពេលណាឡើយ។ នៅពេលដែលផ្កាយចោរបង្ហាញខ្លួន គឺផ្កាយព្រឹកមិនទាន់រះ។ ឯនៅពេលដែលផ្កាយព្រឹករះហើយ គឺពិតជាផ្កាយចោរបាត់មុខ។ ទោះបីផ្កាយចោរបានបេ្ដជ្ញាថា ពេលដែលខ្ញុំមកវ៉ាស៊ីនតោន ឱ្យខ្ញុំធាក់ពីរបីជើង។ មិនមែនជាការដៀមដាមអ្វីទេ…