ការដកស្រង់ប្រសាសន៍ ក្នុងពីធីសម្ពោធមជ្ឈមណ្ឌលហែលទឹក តេជោសែន ខេត្តកំពង់ចាម
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធមជ្ឈមណ្ឌលហែលទឹក តេជោសែន នៅទីក្រុងកំពង់ចាម …
Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធមជ្ឈមណ្ឌលហែលទឹក តេជោសែន នៅទីក្រុងកំពង់ចាម …
ពិធីបុណ្យ និងការឈប់សំរាកកំសាន្តសប្បាយ ត្រូវបានបញ្ចប់ជាមួយនិងសុខសន្តិភាព ស្ថេរភាពនយោ បាយដ៏រឹងមាំ។ សូមកោតសសើរគ្រប់ស្ថាប័ន ថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទដែលបានខិតខំរក្សាសន្តិ សុខ សណ្ដាប់សង្គម ដើម្បីការសប្បាយរបស់ប្រជាជននៅគ្រប់ ទីកន្លែងទូទាំងប្រទេស។ សូមកោតសសើរបណ្តាស្ថានីយទូរទស្សន៍ដែលបានរៀបចំការប្រគុំតន្ត្រីផ្សាយបន្តផ្ទាល់ដោយមានការចូលរួមពីសិល្បករ សិល្បការនីជាច្រើននាក់ ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ជាថ្មីម្តងទៀតខ្ញុំសូមការយោគយល់ អធ្យា ស្រ័យ លើការដាច់ចរន្តអគ្គីសនី កាលពីរាត្រីកន្លងទៅ ដែលរំខានដល់ការសប្បាយរីក រាយរបស់ប្រជាជន នាថ្ងៃចុងក្រោយនៃថ្ងៃ បុណ្យ៕
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជ ព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! បងប្អូនជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ឡើងមកថ្លែងជូនចំ ពោះប្រជាពលរដ្ឋជាបន្ទាន់ ទាក់ទងនឹងការដាច់ចរន្តអគ្គិសនីនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស និង សូមបញ្ជាក់ជូនប្រជាពលរដ្ឋថា ការដាច់ចរន្តអគ្គិសនីនេះ មិនមែនជាសញ្ញានៃការវាយប្រ ហារភេរវកម្ម ឬឧប្បទ្ទេវហេតុណាផ្សេងក្រៅពីការដាច់ចរន្តអគ្គិសនីនោះទេ។ យោងទៅលើការឲ្យដឹងអំពីក្រុមហ៊ុនអគ្គិសនី ដែលមានអគ្គនាយកនៅទីនេះស្រាប់ ការ(ដាច់ចរន្ត) ចាប់ផ្ដើម នៅក្នុងប្រទេសវៀតណាម ដែលយើងបានទិញអ្ពីគិសនី តាមកិច្ចព្រមព្រៀង មានទំហំ ២០០ មេហ្គាវ៉ាត់ ក៏ប៉ុន្តែយើងកំពុងទិញតែ ១៥០ មេហ្គាវ៉ាត់ តែប៉ុណ្ណោះ។ នៅពេលដែលយើងកំពុងតែបញ្ជូនភ្លើងពីវៀតណាមចូលមកទីក្រុងភ្នំពេញ និងចែកទៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស អគ្គិ សនីនៅក្នុងទឹកដីរបស់វៀតណាមត្រូវបានដាច់។ ដូច្នេះ ការទាញទម្លាក់អគ្គិសនីពីវៀត ណាម បានទាញទម្លាក់អគ្គិសនីនៅទីក្រុងភ្នំពេញ និងបណ្ដាខេត្តដែលជាប់ជាមួយនឹងបណ្ដាញជាតិ ក៏ត្រូវបានការផ្ដាច់ដូចគ្នា។ មួយរយៈក្រោយមក អគ្គិសនីក៏បានបញ្ជូន ចូលមកទីក្រុងភ្នំពេញ ដែលតាមព័ត៌មាន (អះអាងថា) បានផ្គត់ផ្គង់លើសពី ៥០% ទៅហើយ។ នៅខេត្តមួយចំនួនក៏ម្ចាស់ការនៅ ក្នុងការបើក(អគ្គិសនី)ឡើងវិញ ដោយប្រើប្រ…