ក្រសួង ៨ នឹងមានការរុះរើ, មន្ត្រីបក្សហ៊្វុនស៊ិនប៉ិច រក្សាមុខតំណែងក្នុងរដ្ឋាភិបាល

ព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៦ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យន័រតុន សម្តេចតេជោ ហ៊ុន សែន បានអះអាងកំណត់យកថ្ងៃទី ៤ ខែ មេសា ខាងមុខ សូមអោយរដ្ឋសភា​រៀបចំ​ការ​បោះឆ្នោតផ្លាស់ប្តូរសមាសភាពរាជរដ្ឋាភិបាល ក្នុងសំណើរុះរើគណរដ្ឋមន្រ្តី ដើម្បីធ្វើឲ្យ​ការងារមានប្រសិទ្ធិ​ភាពជាងមុន។ សម្តេចតេជោ បានបង្ហើបថា ក្រសួង ៨ នឹងមានការផ្លាស់ប្តូររដ្ឋមន្រ្តី ហើយខេត្តចំនួន ៤ គឺ កំពង់ស្ពឺ កំពត បន្ទាយមានជ័យ និងស្វាយរៀង ក៏នឹងមានការផ្លាស់ប្តូរចៅហ្វាយខេត្ត។ «នេះជាការពង្រឹង​នូវប្រសិទ្ធិភាពការងារ។ មិនមែនរដ្ឋមន្រ្តី(ដែលត្រូវដូរផ្លាស់)ទាំងនោះ ជាមនុស្សដែលត្រូវកម្ចាត់ចោលទេ។ ប៉ុន្តែ (រាជរដ្ឋាភិបាល)ទាមទារឲ្យមានការរៀបចំ និងពង្រឹងថែមទៀតនូវប្រសិទ្ធិភាព» សម្តេចបញ្ជាក់។ ជា​មួយនោះ សម្តេចតេជោ បានផ្ញើសារទៅកាន់ភាគីជម្លោះទាំង ២ នៃគណបក្សហ៊្វុនស៊ីនប៉ិច គឺទាំង​អ្នកគាំ​ទ្រ​ឯកឧត្តម ញឹក ប៊ុនឆៃ និងអ្នកគាំទ្រសម្តេចក្រុមព្រះ ដែលមួយចំនួនជារដ្ឋលេខាធិការ និងជាទីប្រឹក្សាក្នុង​រាជ​រដ្ឋាភិបាលថា បើទោះបីជាបុគ្គលនោះគាំទ្រភាគីណាមួយក៏ដោយ (អោយតែនៅជាសមាជិកបក្សហ្វ៊ុន​ស៊ីនប៉ិច) ក៏នៅរក្សាមុខតំណែងជូន។ «សូមកុំចេញទៅបក្សប្រឆាំង ឬបក្សផ្សេងក្រៅពីបក្សសម្តេចក្រុមព្រះ និងបក្សឯកឧត្តម…

សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ន័រតុន

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ក្នុងការចែកសញ្ញា​បត្រជូននិស្សិតជាជ័យលាភី នៃសាកលវិទ្យាល័យ ន័រតុន ចំនួន ៤,០៧៣ នាក់។ ការជួបជុំរបស់យើងនេះ ធ្វើឡើងនៅមុនពេលផ្តាច់ឆ្នាំចាស់(ផ្លាស់ចូល)ឆ្នាំថ្មី បានសេចក្តីថា ដាច់ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ចូលឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។ មិនដល់មួយខែទៀតទេ សម្លេងស្គរដីរាំវង់នឹងមកដល់​សម្រាប់​ប្រទេស​របស់យើង។ និស្សិតរបស់យើងថ្ងៃនេះ ក៏បានទទួលនូវសញ្ញាបត្រនៅមុនពេលដាច់ឆ្នាំ ហើយខ្ញុំព្រះ​ករុណា​ខ្ញុំ សង្ឃឹមថា អ្វីដែលយើងធ្វើថ្ងៃនេះ ជាតិរបស់យើងបានទទួលបន្ថែមនូវធនធានមនុស្សចំនួន ៤,០៧៣ នាក់ តាមរយៈនៃការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន សាកលវិទ្យាល័យ ន័រតុន របស់យើង​នៅ​ទី​នេះ។ សាកលវិទ្យាធិការ ចាន់ សុខឃាង បានធ្វើរបាយការណ៍អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ន័រតុន ហើយ​ដែល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាព នៃ​សាកលវិទ្យាល័យមួយនេះ។ ជារឿយៗ ខ្ញុំព្រះករុណាខ្ញុំ តែងបានរំលឹកអំពីការចងចាំមួយចំនួន ពាក់​ព័ន្ធ​ទៅ​នឹងសាកលវិទ្យាល័យមួយនេះ អាចចាត់ទុកថាជាសាកលវិទ្យាល័យមុនគេ ដែលខ្ញុំនៅចាំថា នៅពេល​ចែក​សញ្ញាបត្រ…