សង្កថា និងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តដំណាក់កាលទី ៣ និង កិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមជាមួយឯកឧត្តម, លោកជំទាវ, លោក, លោកស្រី នៅក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី ៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាការពិត ក្នុងរយៈពេល ១០ ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិ បាលបានកសាង និងសម្រេចបានជាសារវន្ត នូវមូលដ្ឋាននៃ «ភាពជឿទុកចិត្តនៃថវិកា» និងបានបង្កើន «គណ នេយ្យភាពហិរញ្ញវត្ថុ» ក្នុងការរៀបចំការអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃលើការអនុវត្តថវិកា។ សមិទ្ធិផលទាំង នេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់បោះជំហានឆ្ពោះទៅកាន់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដែលរួមមាន គោលបំណងគោលនយោបាយ, កម្មវិធី និងផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័ន និង អង្គភាពសាធារណៈនីមួយៗ។ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនេះ គឺជាជំហានកែទម្រង់មួយថ្មី ទៀត ដែលនឹងត្រូវបានដាក់ឱ្យអនុវត្ត និងពង្រឹងបន្ថែម នៅក្នុងដំណាក់កាលទី៣ «ការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយ» ចាប់ពីឆ្នាំ ២០១៦…