សង្កថា ក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៤៤ ដែលតភ្ជាប់រវាងច្បារមន ឱរ៉ាល់ អមលាំង ឧត្តុង្គ ទៅដល់ផ្លូវជាតិលេខ ៥
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយ ដែលបានមកចូលរួមជាមួយនឹងលោកជំទាវអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន។ ចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ។ ជាមួយឯកឧត្តម លោកជំទាវ និង បងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវ(ប្រវែង) ១៤០ គីឡូម៉ែត្រ និយាយលេខគត់ ដែល តភ្ជាប់ពីច្បារមន ឱរ៉ាល់ ឧត្តុង្គ នៅក្នុងខេត្តកំពង់ស្ពឺ។ ព្រមជាមួយនឹងពិធីសម្ពោធដាក់អោយប្រើប្រាស់ នូវផ្លូវដ៏ មានសារៈសំខាន់នេះ ខ្ញុំព្រះករុណាខ្ញុំ ក៏យកឱកាសប្រកាសអោយប្រើប្រាស់នូវផ្លាកសុវត្ថិភាព ដែលបន្ដិច ទៀតនេះ នឹងពន្យល់អំពីចំណុចខ្លះដែលទាក់ទិនជាមួយនឹងសុវត្ថិភាពនៃចរាចរណ៍។ អនុញ្ញាត អោយខ្ញុំព្រះករុ ណាខ្ញុំ សំដែងនូវការរីករាយជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺរបស់យើងនេះ ដែលមុននេះ ជាតំបន់ប្រ យុទ្ធស៊ីសាច់ហុតឈាម ហើយជាតំបន់ដែលមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ជាពិសេស ការធ្វើដំ ណើរពីផ្លូវជាតិលេខ ៤ របស់យើងនេះ ទៅកាន់ស្រុកឱរ៉ាល់ និងបណ្ដាស្រុកផ្សេងៗទៀត ដែលមានការតភ្ជាប់ នៅក្នុងតំបន់នេះ។ ប៉ុន្តែពេលនេះ ស្ថានភាពបានផ្លាស់ប្ដូរពីតំបន់ដែលមានសង្រ្គាមរាំងជល់ ទៅជាតំបន់ដ៏ មានភាពសុខសាន្ត ហើយពីតំបន់ដែលមានការលំបាកក្នុងការធ្វើដំណើរ (ក្លាយ)ទៅកាន់តំបន់ ដែលងាយ ស្រួលក្នុងការធ្វើដំណើរ ដែលនោះជាចំណុចដ៏ល្អមួយសម្រាប់ជាការឈានឡើងរបស់ប្រជាជនកម្ពុជា។ មិត្តចិនបានផ្តល់ហិរញ្ញប្បទានកសាងផ្លូវ…