ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធគម្រោងពង្រីករោងចក្ររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីសម្ពោធ គម្រោងពង្រីក រោងចក្ររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបានអនុវត្តគម្រោងវិនិយោគរួមគ្នានៃសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនផលិត ស្រាបៀរ អាស៊ីប៉ាស៊ីហ្វិក (APB) និង ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដោយជោគជ័យលើទុនវិនិយោគដំបូងចំនួន៥៦លានដុល្លារ និងបន្តពង្រីកផលិតកម្ម របស់ខ្លួនបន្ថែមទៀត ក្នុងពេលនេះពិសេសបានបន្ថែមនូវមុខផលិតផលថ្មី គឺស្រាបៀរ ​Heineken ប្រភេទដប និងកំប៉ុង បន្ថែមលើផលិតផលស្រាបៀរ Tiger (ដប និងកំប៉ុង) ABC Extra Stout (ដប់ និងកំប៉ុង) Anchor (ដប និងកំប៉ុង)​ និង ​Gold Crown (កំប៉ុង)។…

សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធគម្រោងពង្រីករោងចក្រ នៃក្រុមហ៊ុនស្រាបៀរកម្ពុជា (Cambodia Brewery Limited Major Expansion Project)

ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួម ដើម្បី​សម្ពោធ​ដាក់អោយប្រើប្រាស់ នូវសមិទ្ធផលបន្ថែមទៀត នៅ​ក្រុម​​ហ៊ុន​ស្រាបៀរកម្ពុជា ដែលមានឈ្មោះថា CBL (Cambodia Brewery Limited) ហើយសូមថ្លែងនូវ អំណរគុណចំពោះរបាយការណ៍ ដែលបានលើកឡើងដោយ ឯកឧត្តម សាន់ ស៊ូអេ ដែលតំណាងអោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​សូមថ្លែងអំណរគុណចំពោះ លោក Frans Eusman ប្រធានក្រុម​ហ៊ុន Heineken ប្រចំាអាស៊ីប៉ាស៊ី​ហ្វិច ដែល​បានធ្វើបាយការណ៍អំម្បាញ់មិញនេះ។ ថ្ងៃនេះ ក្នុងនាមរាជ​រដ្ឋា​ភិបាល​កម្ពុជា សូមធ្វើការកោត​សរសើ​នូវ​ការខិតខំ​ប្រឹង​ប្រែងក្នុងរយៈកាលជាង ២០ ឆ្នំាផុតទៅ។ ពិតហើយ ដូច​លោក Frans Eusman បានលើក​ឡើង​អំម្បាញ់មិញ​។ កាលពីជាង ២០ ឆ្នំាមុន តាមខ្ញុំដឹង យើង​សម្ពោធក្នុងពេលល្ងាច ខ្ញុំជាមួយ សម្តេច​ក្រុមព្រះ នរោត្តម រណរិទ្ធ បានរួមគ្នាជាមួយ ឯកឧត្តម ហ្គោ ចុកតុង (អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី) មក​សម្ពោធ​នៅទីនេះ នៅក្នុងខែ…