សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធពន្លឿនប្រាក់សោធននិវត្តន៍សម្រាប់កម្មករ និយោជិត
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសុក្រនេះ បានណែនាំឱ្យ ក្រសួងការងារ បណ្តុះបណ្តាលវិជា្ជជីវៈ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ត្រូវរៀបចំឱ្យបានចាប់រហ័សនូវប្រាក់សោធននិវត្តន៍សម្រាប់កម្មករ និយោជិតកម្ពុជា ឱ្យបានទូលំទូលាយ ដែលអាចគ្រប់ដណ្តប់លើវិស័យ។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៣។ តាមរយៈសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំនេះ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ បណ្តុះបណ្តាលវិជា្ជជីវៈ និងក្រសួងពាក់ព័ន្ធ រៀបចំឱ្យបានចាប់រហ័សនូវប្រាក់សោធននិវត្តន៍ សម្រាប់កម្មករ និយោជិតកម្ពុជា ឱ្យបានទូលំទូលាយ ដែលអាចគ្រប់ដណ្តប់លើវិស័យដទៃទៀត និងបន្តជំរុញការតបណ្តាញទឹក ភ្លើងតាមខ្នងផ្ទះជួលដល់កម្មករស្នាកនៅ។ សូមបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត កាលពីថ្ងៃអាទិត្យសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្មករ និយោជិតទាំងអស់នៅក្នុងប្រទេសកម្ពុជាគ្រប់វិស័យ នឹងទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការទូទៅដែរ ចាប់ពីឆ្នាំ២០១៩តទៅ។ ជាមួយគ្នានេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់…