សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណមិត្តចិន ដែលជំរុញការអភិវឌ្ឍនៅកម្ពុជា ជាមួយប្រទេសក្នុងតំបន់ ដោយមិនទុកឱ្យប្រទេសណាមួយក្រោយឡើយ

FN ៖ ជាមួយនឹងការប្រកាសអំពីការបើកកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅរសៀលនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ឱ្យរីកចម្រើនព្រមៗគ្នា ដោយសន្យាមិនទុកឱ្យប្រទេសណាមួយនៅពីក្រោយឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គម ​Facebook នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា៖ កម្ពុជាអរគុណមិត្តចិនដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ដោយសន្យាមិនទុកឲ្យប្រទេសណាមួយនៅពីក្រោយឡើយ គឺយើងរីកចម្រើនទៅមុខទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ កម្ពុជារីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង។ លោកបណ្ឌិតសេដ្ឋកិច្ច សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាឧត្តមមន្រ្តីកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពន្យល់ថា ការរៀបចំព្រឹត្តិការណ៍មេគង្គ-ឡានឆាង នៅកម្ពុជាពេលនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាចំណេញច្រើនជាងខាត ដោយសារតែព្រឹត្តិការណ៍នេះមានគោលដៅ កាត់បន្ថយគម្លាតអភិវឌ្ឍរវាងអាស៊ានចាស់ និងអាស៊ានថ្មី។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ…