ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញឲ្យតួកគី ភ្ជាប់ការហោះហើរត្រង់មកកម្ពុជា

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានបន្តជំរុញឲ្យតួកគីបើកការហោះហើរត្រង់ មកកាន់ប្រទេស កម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងកម្ពុជា-តួកគី ឲ្យកាន់តែល្អប្រសើរ។ ការបន្តស្នើឲ្យតួកគីបើកការហោះហើរត្រង់មកកម្ពុជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពេលសម្តេច អនុញ្ញាតឲ្យលោក អ៉ីល ហាន កេមាល់ ថឹក (ILHAN KEMAL TUG) ឯកអគ្គរដ្ឋទូតតួកគី ចូលជួបសំដែងការគួរសម និងជម្រាបលានាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨នេះ នៅវិមានសន្តិភាព។ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា ក្នុងជំនួបនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍មួយចំនួនពាក់ព័ន្ធជាមួយ ការរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា សម្តេចពិតជាចង់ឃើញការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មឲ្យមានកាន់ធំ។ ជាពិសេសសម្តេចចង់ឃើញការហោះហើរត្រង់ ពីប្រទេសតួកគី មកកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យកាន់តែប្រសើរឡើង។ ពាក់ព័ន្ធបញ្ហានេះ លោក ILHAN KEMAL TUG បានសំដែងការសោកស្តាយ…

គណបក្សប្រជាជនទទួលបានលេខរៀងទី១, គណបក្សយុវជនកម្ពុជា លេខ២, គណបក្សខ្មែររួបរួមជាតិ លេខ៣ និងហ៊្វុនស៊ិនប៉ិច លេខ៤

FN ៖​ នៅក្នុងការចាប់ឆ្នោតលេខរៀងគណបក្សសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាដោយគ.ជ.ប នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី១ ខណៈដែលគណបក្សយុវជនកម្ពុជាទទួលបានលេខ២, គណបក្សខ្មែររួបរួមជាតិទទួលបានលេខរៀងទី៣ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី៤។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៦២អាសនៈ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតនេះមានចំនួន៤គណបក្សរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតតែតំណាងរាស្រ្តក្នុងតំណែង ១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ១១,៥៧២ ពោលការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភាមិនមានការចូលរួមពីប្រជាពលរដ្ឋទូទៅនោះឡើយ៕