FN ៖ នៅក្នុងការចាប់ឆ្នោតលេខរៀងគណបក្សសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាដោយគ.ជ.ប នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី១ ខណៈដែលគណបក្សយុវជនកម្ពុជាទទួលបានលេខ២, គណបក្សខ្មែររួបរួមជាតិទទួលបានលេខរៀងទី៣ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី៤។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៦២អាសនៈ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតនេះមានចំនួន៤គណបក្សរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតតែតំណាងរាស្រ្តក្នុងតំណែង ១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ១១,៥៧២ ពោលការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភាមិនមានការចូលរួមពីប្រជាពលរដ្ឋទូទៅនោះឡើយ៕