គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី២១-២២ ខែកញ្ញា​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំសន្និបាតបូកសរុបការងារ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នាថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលសន្និបាតសាលាខេត្តកំពត។ សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សន្និបាតនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោក នុត សុខុម អនុប្រធាន គ.ជ.ប នឹងថ្លែងសុន្ទរកថា បើកអង្គសន្និបាតនៅចំពោះមន្ដ្រី គ.ជ.ប និងភាគីពាក់ព័ន្ធសរុបប្រមាណ៨០០នាក់។ លុះនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ពិធីបិទអង្គសន្និបាត នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។

គ.ជ.ប សម្រេចលុបឈ្មោះតំណាងរាស្ត្រ៥០នាក់ ដែលកាន់តំណែងក្នុងរាជរដ្ឋាភិបាល ហើយទទួលស្គាល់តំណាងរាស្រ្តថ្មី៣៨នាក់

FN ៖ ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃនេះ បានសម្រេចលុបឈ្មោះតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ចំនួន៥០នាក់ ដែលចូលកាន់តំណែងក្នុងរាជរដ្ឋាភិបាល ហើយធ្វើឡើងបន្ទាប់ពីពួកគាត់លាលែងពីសមាជិកសភា។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានប្រកាសទទួលស្គាល់ តំណាងរាស្ត្រដែលស្ថិតក្នុងលេខរៀងបម្រុង ឲ្យក្លាយជាតំណាងរាស្ត្រពេញសិទ្ធិ ជំនួសតំណាងរាស្ត្រចាស់ របស់គណបក្សប្រជាជនកម្ពុជា ចំនួន៣៨នាក់ផងដែរ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ គ.ជ.ប បានទទួលលិខិតស្នើសុំ ពីគណបក្សប្រជាជនកម្ពុជា ស្តីពីការប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៦។ គណបក្សប្រជាជនកម្ពុជា​ បានជូនដំណឹងថា «ថ្មីៗនេះ មានអ្នកតំណាងរាស្ត្រ និងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្ស តាមមណ្ឌលរាជធានី ខេត្តមួយចំនួន បានដាក់ពាក្យលាលែង»។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​ គ.ជ.ប បានឯកភាពលុបឈ្មោះ និងទទួលស្គាល់បេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦ អនុលោមតាមមាតា្រ១៣៩ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល…

ទីបំផុតលទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈទាំង១២៥ គ្រប់គ្រងអាសនៈសភាទាំងអស់តែម្តង

FN ៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុងហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ។ តាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបានទទួលសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់៤,៨៨៩,១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយនៃសំឡេងសន្លឹកឆ្នោតបានការ ទាំងមូល ៦,៣៦២,២៤១។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សកាន់អំណាច៥ អាណត្តិជាប់ៗគ្នាកន្លងមក ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់ បើធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត។