កាកបាទក្រហមកម្ពុជា បន្ដចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៣៧៥គ្រួសារទៀត នៅខេត្ដត្បូងឃ្មុំ

FN ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៨ នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ នៃកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោក លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៣៧៥គ្រួសារ នៅក្នុងភូមិចំនួន៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាក និងជនរងគ្រោះបណ្ដាលមកពីប្រការផ្សេងៗ ដោយមិនរើសអើងជាតិសាសន៍ ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនោះដែរ លោកស្រីអគ្គលេខាធិការ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ពីបញ្ហាសុខភាពរស់នៅប្រចាំថ្ង ត្រូវប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងជាពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអាសិរពិសដែលអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវរកទីតាំងសុវត្ថិភាពនៅជិតមណ្ឌលសុខភាព ដើម្បីងាយស្រួលតាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់…

ទីបំផុតលទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈទាំង១២៥ គ្រប់គ្រងអាសនៈសភាទាំងអស់តែម្តង

FN ៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុងហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ។ តាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបានទទួលសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់៤,៨៨៩,១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយនៃសំឡេងសន្លឹកឆ្នោតបានការ ទាំងមូល ៦,៣៦២,២៤១។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សកាន់អំណាច៥ អាណត្តិជាប់ៗគ្នាកន្លងមក ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់ បើធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ស៊ី ជិនពីង និងលោក លី ខឺឈាង ដែលបានផ្ញើសារអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលជ័យជំនះនៃការបោះឆ្នោត អាណត្តិទី៦

FN ៖ ភ្លាមៗក្រោយពីទទួលបាននូវសារអបអរសាទររបស់លោក ស៊ី ជិនពីង អគ្គលេខាធិការនៃបក្សកុម្មុយនីស្តចិន និងលោក លឺ ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានផ្ញើសារអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារថ្លែងអំណរគុណជូនចំពោះលោក ស៊ី ជិនពីង និងលោក លឺ ខឺឈាង ជាមួយលិខិតដាច់ដោយឡែកពីគ្នា។ នៅក្នុងលិខិតថ្លែងអំណរគុណលោក ស៊ី ជិនពីង បានសរសេររៀបរាប់ថា៖ «ខ្ញុំមានអារម្មណ៍រំភើបរីករាយជាខ្លាំង ដោយបានទទួលនូវសារអបអរសាទររបស់ឯកឧត្តម តែក្នុងពេលដ៏ខ្លី ក្រោយពីឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះដ៏លើសលុបក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ខ្ញុំសូមសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន ដែលមិនត្រឹមតែផ្តល់ជំនួយដល់ដំណើរការបោះឆ្នោតប៉ុណ្ណោះទេ តែថែមទាំងបានបញ្ជូនក្រុមអ្នកសង្កេតការណ៍ធំបំផុតជាងពេលមុនៗមកធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះនៅប្រទេសខ្ញុំ»។ ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តសហការយ៉ាងជិតស្និទជាមួយឯកឧត្តម ដើម្បីជម្រុញការផ្លាស់ប្តូរប្រាស្រ័យទាក់ទងគ្នារវាងគណបក្ស និងគណបក្ស រដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាប្រជាជននិងប្រជាជន ហើយនឹងបន្តលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន…