គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី២១-២២ ខែកញ្ញា​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំសន្និបាតបូកសរុបការងារ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នាថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលសន្និបាតសាលាខេត្តកំពត។ សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សន្និបាតនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោក នុត សុខុម អនុប្រធាន គ.ជ.ប នឹងថ្លែងសុន្ទរកថា បើកអង្គសន្និបាតនៅចំពោះមន្ដ្រី គ.ជ.ប និងភាគីពាក់ព័ន្ធសរុបប្រមាណ៨០០នាក់។ លុះនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ពិធីបិទអង្គសន្និបាត នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ស្ពឺជិត៣ម៉ឺននាក់

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានជួបកម្មករ-កម្មការិនី ជាថ្មីនៅក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី *សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីការខកខាន ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ ដោយសាររវល់ក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មី និងការបំពេញបេសកកម្មនៅប្រទេសចិន និងប្រទេសវៀតណាម។ *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាលើកដំបូងហើយសម្រាប់សម្តេច ដែលត្រូវថ្លែងសុន្ទរកថាពីរផ្សេងគ្នាក្នុងកិច្ចប្រជុំពីរផ្សេងគ្នា និងនៅក្នុងប្រទេសពីរផ្សេងគ្នា ក្នុងរយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះ ក្នុងអំឡុងពេលបំពេញបេសកកម្ម នៅក្នុងប្រទេសចិន និងវៀតណាម។ *សម្តេចតេជោថា ជាការហត់នឿយមួយសម្រាប់បេសកកម្មនោះ…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបក្មួយៗកម្មករ/ការិនីសាជាថ្មីម្ដងទៀត បន្ទាប់ពីដាច់​អាណត្តិចាស់ និងចូលអាណត្តិថ្មីក្នុងរយៈកាល ២ អាទិត្យកន្លងទៅ។ ក្មួយប្រហែលបានដឹងហើយថា រាជរដ្ឋាភិបាលអាណត្តិចាស់ គឺអាណត្តិទី ៥ បានផុតរលត់នៅថ្ងៃទី ៦ ខែកញ្ញា ហើយរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ក៏បានចាប់កំណើតទន្ទឹមគ្នា ជាមួយនឹងការស្បថចូលកាន់តំណែង នៃរាជរដ្ឋាភិបាលអាណត្តិថ្មី នៅថ្ងៃទី ៦ នោះផងដែរ។ ប៉ុន្តែ ពូមិនអាចមានលទ្ធភាពដើម្បីមកជួបក្មួយៗទាន់ពេលវេលានោះទេ ដោយ​សារក្រោយពេលបង្កើតរដ្ឋាភិបាលហើយនៅថ្ងៃទី ៦ និងថ្ងៃទី ៧ គឺប្រជុំគណៈរដ្ឋមន្រ្តី។ ថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ បានចេញដំណើរទៅប្រជុំចិនផង និងទៅវៀតណាមផង ថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ ពូក៏បានចេញដំណើរទៅចិនផង និងទៅវៀតណាមផង ដើម្បីចូលរួមពិព័រណ៍អាស៊ាន-ចិន នៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២ យប់ ៣ ថ្ងៃ ហើយបន្ទាប់ទៅ មកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសជាច្រើនដែលមកចូលរួមនៅទីនោះ។ ជាលើកដំបូងហើយ…