សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩

បន្តជួបជាមួយក្រុមគ្រូពេទ្យ … ដើម្បីបានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាល ថ្ងៃនេះ យើងមានការសប្បាយរីករាយ ដែលបានជួបជុំសាជាថ្មី បន្ទាប់ពីការជួបជុំលើកដំបូង ពេលដែលចាប់ផ្ដើមបង្កើតឱ្យមានយុវជនចូលរួមចលនាប្រយុទ្ធជាមួយនឹងកូវីដ-១៩ ត្រឹមតែជាង ៤០០ នាក់។ ពិតមែនតែកាលពីថ្ងៃទី១៩ ខែកុម្ភៈ (ឆ្នាំ២០២២) ពេលនោះ យើងគ្រោងជួបគ្នាម្ដងហើយ ក៏ដូចជា សិស្សនិទ្ទេស A ផងដែរ ដោយសារការរាតត្បាតនៃ Omicron តម្រូវឱ្យយើងមានការផ្អាកជាបណ្ដោះអាសន្ន ដើម្បី​រង់ចាំពេលវេលាសមស្រប។ យើងធ្លាប់បាននិយាយហើយថា ការជួបយឺត ប្រសើរជាងមិនបានជួប។ យើងបានលើក(ពេល)ពីថ្ងៃទី១៩ ខែកុម្ភៈ (ឆ្នាំ២០២២) រហូតមកដល់ថ្ងៃទី១៧ ខែឧសភា (ឆ្នាំ២០២២)។ ពេលវេលានេះ ជាពេលវេលាដែលយើងបានប្រឹងប្រែងរួមគ្នាបន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ហើយក៏ធ្វើឱ្យអត្រាឆ្លង នៃកូវីដ-១៩ នេះ វាបានធ្លាក់ចុះរហូតទៅដល់កម្រិតសូន្យ យោងតាមការពិនិត្យដោយម៉ាស៊ីនធំ PCR។ ថ្ងៃនេះ យើងជួបជុំដោយចាប់ផ្ដើមត្រឹមតែជាមួយនឹង TYDA ដែលខ្ញុំហៅកាត់តាមគេឯង … ថា “គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ”។ ដំបូងខ្ញុំស្មានតែ TYDA ហ្នឹង ជាឈ្មោះចៅរបស់ខ្ញុំ ព្រោះចៅដំបូងរបស់ខ្ញុំ ស្រីពេជ្រនេះ…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក/កាណាដា ប្រមាណ ២ ពាន់នាក់ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក  

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គុំ សម្ដេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!​ ផ្កាយចោរ និងផ្កាយព្រឹក មិនអាចជួបគ្នាបានទេ អម្បាញ់មិញ ឯកឧត្តមអគ្គរាជទូតបានចូលរួមនូវការសោកស្ដាយមរណទុក្ខចំពោះមរណភាពបងប្រុសរបស់ខ្ញុំ។ ពិតមែនតែឥឡូវនេះ ការសោកសង្រេងវាមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្ដែ ខ្ញុំគិតថា ត្រូវទុក​វា​មួយអន្លើសិនដើម្បីចូលរួមជាមួយបងប្អូនពលរដ្ឋរបស់យើង ដែលបានធ្វើដំណើរយ៉ាងឆ្ងាយពីបណ្ដារដ្ឋនានា ក្នុងសហរដ្ឋអាមេរិក ក៏ដូចជាការធ្វើដំណើរពីចម្ងាយមកពីកាណាដា ដើម្បីជួបជុំនៅថ្ងៃនេះ។ ប៉ុន្មានឆ្នាំនេះ ដោយសារកូវីដ-១៩ ការធ្វើដំណើររបស់ខ្ញុំមកកាន់អង្គការសហប្រជាជាតិ ក៏មិនបានធ្វើតាំងពីឆ្នាំ ២០១៨។ ពិតមែនតែពេលនោះតួនាទីយើងនៅឆ្នាំ ២០១៩-២០២០ យើងជាអនុប្រធានមហាសន្និបាតអង្គការ​សហប្រជាជាតិ ក៏ប៉ុន្ដែ ឧបនាយករដ្ឋមន្ដ្រីការបរទេស ប្រាក់ សុខុន ត្រូវ(ទទួលភារៈ)បំពេញជំនួស។ ​យើងនៅឆ្ងាយពីគ្នាដល់ជាង ១ ម៉ឺនគីឡូម៉ែត្រ ប៉ុន្ដែយើងអាចជួបគ្នាបាននៅថ្ងៃនេះ។ បញ្ហាសិ្ថតនៅត្រង់ថា ​តើយើង​ចង់ជួបគ្នាឬអត់? មានតែភ្នំទេ ដែលមិនអាចជួបគ្នាបាន។ ប្រសិនបើផ្កាយវិញ គឺមានផ្កាយព្រឹកនិងផ្កាយ​ចោរទេ ដែលវាមិនដែលជួបគ្នានៅពេលណាឡើយ។ នៅពេលដែលផ្កាយចោរបង្ហាញខ្លួន គឺផ្កាយព្រឹកមិនទាន់រះ។ ឯនៅពេល​ដែលផ្កាយព្រឹករះហើយ គឺពិតជាផ្កាយចោរបាត់មុខ។ ទោះបីផ្កាយចោរបានបេ្ដជ្ញាថា ពេលដែលខ្ញុំមកវ៉ាស៊ីនតោន ឱ្យខ្ញុំធាក់ពីរបីជើង។ មិនមែនជាការដៀមដាមអ្វីទេ…

ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីការពន្យល់មូលហេតុដែលមិនអាចផ្ដល់ ៣០ ម៉ឺនរៀល ជូនបងប្អូនប្រជាពលរដ្ឋ

ជូនបងប្អូនជនរួមជាតិដែលរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងក្រុងតាខ្មៅនៃខេត្តកណ្តាល កន្លងទៅខ្ញុំពិតជាបានប្រកាសអំពីគោលនយោបាយសម្រាប់ការជួយឧបត្ថម្ភជូនបងប្អូនដែលទទួលមរណភាពដោយសារកូវីដ-១៩​ ការកើតកូវីដ-១៩ ការធ្វើចត្តាឡីស័កដោយសារកូវីដ-១៩ ។ ប៉ុន្តែបន្ទាប់ពីការបិទនៅកន្លែងតូចតាច យើងបែរជាបិទរាជធានីទាំងមូល បូកជាមួយទីក្រុងមួយរបស់ខេត្តកណ្តាល ដូច្នេះការអាក់ខានក្នុងការផ្គត់ផ្គង់ថវិកា ៣០ ម៉ឺនរៀល គឺជាការអាក់ខានដែលយើងមើលឃើញថា មិនអាចធ្វើទៅបាន។ សុំបងប្អូនយោគយល់អធ្យាស្រ័យអ្វីដែលជាការចាំបាច់នៅពេលនេះគឺការរស់។ ខ្ញុំឲ្យបង្វិលត្រឡប់ដើម្បីផ្គត់ផ្គង់ជាអង្ករ ជាត្រីខ ជាមី ជាទឹកត្រី ជាទឹកស៊ីអីុវ និងអ្វីៗតាមលទ្ធភាពដែលអាចធ្វើទៅបាន។​ ថ្ងៃនេះមានបងប្អូនមួយចំនួនបានបង្ហោះតាម​ហ្វេសប៊ុកក៏ដូចជាតវ៉ាជាមួយក្រុមអ្នកចែកជំនួយ ខ្ញុំសូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យចំពោះការលំបាករបស់រដ្ឋាភិបាលដែលមិនអាចផ្តល់ប្រាក់ ៣០ ម៉ឺនរៀលក្នុងមួយគ្រួសារ ឬម្នាក់ ជូនបងប្អូនបានតទៅទៀតទេ ប៉ុន្តែ យើងខិតខំជំនួសវិញដោយមិនឲ្យបងប្អូនដាច់បាយតាមរយៈការផ្គត់ផ្គង់អង្ករ តាមរយៈការផ្តល់ជាមី ជាត្រីខកំប៉ុង ជាទឹកត្រី ជាទឹកស៊ីអុីវ​ ជំនួសវិញ។ សូមបងប្អូនមេត្តាយោគយល់ ៣០ ​ម៉ឺនរៀល វាមិនធំទេសម្រាប់បងប្អូន ក៏ប៉ុន្តែវាធំសម្រាប់រាជរដ្ឋាភិបាលផ្គត់ផ្គង់ទូទាំងរាជធានីភ្នំពេញ ព្រោះត្រូវជាប់ធ្វើចត្តាឡីស័ក និងជាប់នូវបម្រាមដូចៗគ្នា។ ប្រសិនបើបងប្អូនប្រកែប្រកាន់យ៉ាងដូច្នេះ យើងពុំមានជម្រើសណាក្រៅតែពីចែកជូនសម្រាប់អ្នកដែលព្រមទទួលតែប៉ុណ្ណោះ។ ខ្ញុំបានទទួលព័ត៌មានដោយមានការគ្រប់គ្រងថា បងប្អូនមួយចំនួនបដិសេធមិនទទួលយកជំនួយ។ ប្រសិនបើបងប្អូនបដិសេធ ខ្ញុំក៏សុំស្នើឲ្យអ្នកផ្នែកផ្តល់ជំនួយទាំងនោះដកថយចេញពីតំបន់នោះ ទៅចែកជូនប្រជាជននៅតំបន់ផ្សេងដែលគេត្រូវការ។​ យើងមិនអាចប្រកែកពន្យល់ជូនប្រជាពលរដ្ឋរបស់យើងបានទេនៅតំបន់ ដែលប្រជាពលរដ្ឋរបស់យើងមិនព្រមទទួលយកនូវការពន្យល់ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បើត្រឹមតែ ១ ម៉ឺន…