ក្រសួង​ពាណិជ្ជកម្ម​នឹងជំរុញកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ទេសចរណ៍ ជាមួយ​ខេត្តសានស៊ី ប្រទេសចិន​

FN ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានចុះអនុស្សរណៈ​ជាមួយប្រតិភូខេត្តសានស៊ីរបស់ប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍​រវាងប្រទេសទាំងពីរ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-សានស៊ី ក្រោមគណៈអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ហ៊ូ ហេភីង អភិបាលខេត្តសានស៊ីប្រទេសចិន និងលោក ហ្សុង ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រតិភូពាណិជ្ជករ​នៃខេត្តសានស៊ីជាង ២០០នាក់។ នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីទំនាក់ទំនងការទូតល្អរវាងកម្ពុជា និងចិន ព្រមទាំងការជួយគាំទ្រ​របស់ប្រទេសចិន ចំពោះការរៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥ ក៏ដូចជាការអភិវឌ្ឍវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងស៊ីអាន នៃខេត្តសានស៊ី សម្រាប់ទាក់ទាញគម្រោងវិនិយោគពីប្រទេសចិន និងជំរុញកំណើនសេដ្ឋកិច្ច។ លោក ហ៊ូ ហេភីង បានគូសបញ្ជាក់ពីវឌ្ឍនភាពល្អនៃពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងខេត្តសានស៊ី ដែលមានទំហំ​ទឹកប្រាក់ ១,២៩ពាន់លានដុល្លារអាមេរិក ព្រមទាំងការចូលរួមរបស់សហគ្រាសចិន នៅក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ…

អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវឲ្យអ្នកជាប់ពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ២០១៦ សូមប្រញាប់មកដាក់លិខិតប្រកាស និងបង់ពន្ធ ឲ្យបានមុនថ្ងៃទី៣១ ខែមីនានេះ!

FN ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តី​ជូនដំណឹង ស្តីពីការរំលឹកការបង់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០១៦ ដោយអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ ដែលមិន​ទាន់មកដាក់លិខិតប្រកាស និងបង់ពន្ធ សូមប្រញាប់មកបំពេញកាតព្វកិច្ច ឲ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ខាងមុខ​នេះ។ សេចក្តីជូនដំណឹងបានឲ្យដឹងថា «អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកចំពោះម្ចាស់ សហគ្រាសជាអ្នកជាប់ពន្ធទាំងឡាយ ដែលពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាស បង់ពន្ធឲ្យបានទាន់ពេលវេលា។ ការខកខាន​មិនបានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលវេលា អ្នកជាប់ពន្ធនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន»។ លើកពីនេះទៅទៀតនោះ ទាក់ទិននឹងការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល២ឆ្នាំ សម្រាប់ការចុះបញ្ជីដោយស្ម័គ្រចិត្តរបស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលរាជរដ្ឋាភិបាលចេញ​អនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ អគ្គនាយដ្ឋានពន្ធដារសង្កេតឃើញមានការភ័ន្តច្រឡំ ថាការលើកលែងពន្ធលើប្រាក់ចំណូលនេះ ត្រូវបានអនុវត្តជាទូទៅ លើសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យមទាំងអស់ ដែលនាំឲ្យសហគ្រាសមួយចំនួន ខកខានមិនបានមកបំពេញកាតព្វកិច្ចដាក់លិខិត ប្រកាសបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំឡើយ។ អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការបញ្ជាក់ជូនថា «ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល២ ឆ្នាំនេះ ផ្តល់ឲ្យចំពោះតែសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលមកចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុងឆ្នាំ២០១៧…

ប្រជាពលរដ្ឋស្រុកបរសេដ្ឋជិត៤ពាន់នាក់ ថ្លែងអំណរគុណលោក ហ៊ុន ម៉ានី ដែលចាត់ក្រុមគ្រូពេទ្យ ចុះព្យាបាលជំងឺជូនពួកគាត់ដល់គេហដ្ឋាន​

FN ៖ ប្រជាពលរដ្ឋជិត៤ពាន់នាក់ រស់នៅឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២១៦នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅថ្ងៃទី២៦ ខែមីនាម្សិលមិញ បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ចំនួន៤៥២៥នាក់ ដោយក្នុងនោះជំងឺកុមារចំនួន៥៧៣នាក់ ជំងឺ ស្ត្រី៥១១នាក់ ជំងឺផ្លូវដង្ហើម៣១៥នាក់ ជំងឺផ្លូវចិត្ត៣១២នាក់ ជំងឺឬសដូងបាត២៩២នាក់ ជំងឺទឹកនោមផ្អែម៤១២នាក់ ជំងឺមាត់ធ្មេញ២៧៧នាក់ ជំងឺភ្នែកចំនួន២៧៩នាក់ និងជំងឺទូទៅ ៥៤៨នាក់។ លោក ផែត ផុន ប្រជាពលរដ្ឋដែលរស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ…