ប្រធាន គ.ជ.ប ព្រមានធ្ងន់ៗទុកជាមុនចំពោះជនណាដែលហ៊ានអះអាងថា ទឹកខ្មៅអាចលប់បាន នៅថ្ងៃបោះឆ្នោត ហើយហៅថាជាអ្នកចង់បំផ្លាញការបោះឆ្នោត

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ​.ប បានព្រមានធ្ងន់ៗ​ទុកជាមុនថា ចំពោះជនណាដែលចេញ មុខអះអាងថា ទឹកខ្មៅអាចលប់ជ្រះនៅថ្ងៃបោះឆ្នោត ហើយគ.ជ.ប ហៅជននោះថា ជាអ្នកដែលចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា​។ ក្រោយបញ្ចប់ការបង្ហាញ និងធ្វើការ​សាកសល្បង គុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ប្រធាន គ.ជ.ប​ បានព្រមានថា «ប្រសិនបើមានរូបភាពគេចង់សាកល្បង អង្គការចាត់តាំងណាក៏ដោយ គេចាត់តាំងទៅធ្វើអ្វី​ដើម្បីបំផា្លញការបោះឆ្នោតនេះ ចាំមើលថា តើ គ.ជ.ប នឹងចាត់វិធានការតាមច្បាប់យ៉ាងមិច, ហើយអង្គការចាត់តាំងហ្នឹង សម្រាប់ជួយដល់ការបោះឆ្នោត ឬបំផ្លាញការបោះឆ្នោត»។ លោក ស៊ិក ប៊ុនហុក បន្ដថា «អ្នកដែលទឹកខ្មៅលប់មិនជ្រះឲ្យជ្រះ នៅក្នុងថ្ងៃបោះឆ្នោតមានបំណង៣យ៉ាងគឺ ទី១៖ មានគំនិតចង់បន្លំចូលទៅបោះឆ្នោតច្រើនដង, ទី២៖ មានគំនិតមិនស្មោះត្រង់នឹងការបោះឆ្នោត ហើយចង់ទៅបោះឆ្នោតម្ដងទៀត និងទី៣៖ ធ្វើឲ្យមានការភាន់ច្រឡំ នឹងបាត់​ទំនុកចិត្តដល់ការបោះឆ្នោត»។ ​សូមជម្រាបថា លោក ស៊ិក ប៊ុនហុក…

ប្រធានាធិបតីចិន ប្រកាសផ្តល់ជំនួយជាង២៣០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ និងពង្រីកសមត្ថភាពមន្ទីរពេទ្យយោធាកម្ពុជា

FN ៖ ប្រធានាធាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសផ្តល់ជំនួយជាង២៣០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ នៅតាមជនបទ និងពង្រីកសមត្ថភាពមន្ទីរពេទ្យយោធាកម្ពុជានៅក្នុងឆ្នាំ២០១៧នេះ។ ការប្រកាសផ្តល់ជំនួយបានធ្វើឡើងក្នុងជំនួបពិភាក្សា ការងាររវាងលោក ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន នាទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។ ជំនួយជាង២៣០លានដុល្លារអាមេរិកនេះ គឺជាង១៧៤លានដុល្លារ (១២០០លានយ័ន) សម្រាប់កសាងសាលារៀន កសាងបណ្តាញគមនាគមន៍ជនបទ ជីកអណ្តូងទឹកស្អាត។ រីឯជំនួយជាង៦៥លានដុល្លារ (៤៥០លានយ័ន) ផ្សេងទៀត សម្រាប់ជួយពង្រីកសមត្ថភាពរបស់មន្ទីរពេទ្យយោធាកម្ពុជា ដើម្បីជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅ។ ក្នុងជំនួបនេះ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពល្អប្រសើរខ្លាំងណាស់ ពោលគឺប្រទេសចិនតែងតែ មានការយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា ពិសេសក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបាននិងកំពុងពង្រឹង បន្ថែមទៀត ក្នុងការនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ ពិសេសរួមចំណែកដល់ការថែរក្សាស្ថេរភាព សម្រាប់ការអភិវឌ្ឍ។ លោកប្រធានាធិបតី បានបញ្ជាក់ថា ឆ្នាំ២០១៨ ដែលជាខួប ៦០ឆ្នាំ…

​សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង ជួបសំណេះសំណាលការងារ ប្រកបដោយភាពស្និទ្ធស្នាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិន។ ជំនួបត្រូវបានធ្វើឡើងប្រកបដោយ ភាពស្និទ្ធស្នាលជាទីបំផុត។ ការពង្រីកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងចិន រួមជាមួយបញ្ហាក្នុងតំបន់ និងបញ្ហាសាកលមួយចំនួនទៀត ត្រូវបានលើកយកមកជជែក នៅក្នុងជំនួបនេះ។ បន្ទាប់ពីជំនួបពិភាក្សាលោកប្រធានាធិបតីចិន ក៏បានរៀបចំពិធីទទួលទានអាហាររួមគ្នាជាមួយសម្តេចតេជោ និងគណៈប្រតិភូផងដែរ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តើមទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ នេះបន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដាក់កម្រងផ្កាវិមានវីរៈជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង។ កម្រងផ្កាដែលមានចារឹកអក្សរពណ៌មាស មានអត្ថន័យថា វីរៈជនរបស់ប្រជាជនចិន ស្ថិតនៅជាអមតៈ។ សម្តេចតេជោ និងគណៈប្រតិភូបានលំឱនកាយវាចារចិត្តដោយសេចក្តីគោរពជូនចំពោះវិញ្ញាណក្ខន្ធវិរៈយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន…