សុន្ទរកថា និងប្រសាសន៍ក្រៅសុន្ទរកថា ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ២០១៥ និងលើកទិសដៅ ២០១៦

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គសន្និបាតទាំងមូលជាទី មេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៥ និង លើកទិសដៅការងារឆ្នាំ ២០១៦» របស់ក្រសួងមហាផ្ទៃ នាឱកាសនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ, ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិទាំងមូល, ក្រសួង-ស្ថាប័ននានា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផល នានាជាច្រើន ជូនប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ ទោះបីជាស្ថានភាពនៅ ក្នុងតំបន់ និងពិភពលោក បានប្រឈមនឹងបញ្ហាអសន្តិសុខយ៉ាងណាក្តី ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាយើងនៅ តែធានារក្សាបាននូវសន្តិភាព, ស្ថិរភាពនយោបាយ, ស្ថិរភាពសង្គម និងសន្តិសុខជាតិយ៉ាងល្អប្រសើរ។ ក្នុង នោះ បទល្មើសព្រហ្មទណ្ឌទូទាំងប្រទេសបន្តថយចុះជាង ៤%, ការបង្ក្រាបបទល្មើស ដូចជាអំពើប្លន់ប្រដាប់ ឤវុធ, ឃាតកម្ម និងបទល្មើសផ្សេងៗទៀត ក្នុងអត្រាប្រមាណជិត ៨០%, សណ្តាប់ធ្នាប់សាធារណៈកាន់តែ…

សារហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ស្តីពី គ្រឿងញៀន

ក្មួយៗ កូនៗ យុវជន យុវនារី ជាទីស្រឡាញ់! I would like to bring “Drugs” topic to the floor today. I ask our people, especially youth to stay away from drugs. Do not try or attempt to use any drugs because it will destroy your health and your future. Please, help raising awareness on drugs among friends and community.…

សង្កថា ក្នុងពេលសួរសុខទុក្ខកុមារពិការភ្នែក/គ-ថ្លង់

មិនចូលចិត្តសន្យា ប៉ុន្តែចូលចិត្តការព្រមព្រៀង និងការអនុវត្ត ថ្ងៃនេះតាយាយមកជួបចៅៗទៀតហើយ។ តាមការដែលយើងបានព្រមព្រៀងគ្នា តាមិនចូលចិត្តនិយាយរឿង សន្យា​ទេ