សម្តេចតេជោ៖ ពិចារណារុះរើគណរដ្ឋមន្ត្រី, ពន្លឿនសេវាសាធារណ, បង្កើនវិធានការណ៍សន្តិសុខ

រសៀល ថ្ងៃ ទី ២៥ ខែ កុម្ភៈ​ ឆ្នាំ ២០១៦ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់​ក្រសួង​មហាផ្ទៃ, សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសធ្ងន់ៗ ទៅកាន់ក្រសួងសាធារណការ និងក្រសួងកសិ​កម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដែលមានភាពស្ពឹកស្រពន់នៅក្នុងការដោះស្រាយបញ្ហានានា ក្រោមចំណាត់ការ​របស់​ខ្លួន។ សម្តេចតេជោ បានបង្ហើបថា កំពុងពិចារណាថាត្រូវមានការរុះរើគណរដ្ឋមន្រ្តីឬយ៉ាងណា។ «ខ្ញុំ​កំ​ពុង​តែ​គិត តើ​​ខ្ញុំ​ដោះដូរគណៈរដ្ឋមន្ត្រីក្នុងឆ្នាំនេះឬទេ? … ព្រោះបើ​ទុកម្លឹងៗ មិនកើតទេ។ វាងាប់ខ្ញុំ អាពាក្យគ្នាឯងៗ គ្រោះ​ថ្នាក់​ដល់ខ្លួនឯង» ។ ទាក់ទងនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ សម្តេចតេជោ ជម្រុញឲ្យមន្រ្តីគ្រប់ក្រសួងទាំងអស់បង្កើន​ល្បឿន​ផ្តល់​សេវាតម្រូវការនានា ដូចជា ការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត/អាពាហ៍​ពិពាហ៍​/​មរណ​ភាព ប័ណ្ណបើកបរ ស្លាកលេខយានយន្ត។ល។ ដោយផ្អែកតាមគោលការណ៍ ៣ គឺ «ធ្វើឲ្យបាន ឲ្យលឿន និង​មាន​តម្លាភាព» និងលើកឡើងពីបំណងចុះទៅ​ពិនិត្យផ្ទាល់ ដោយមិនប្រាប់មុន ​តាមមូលដ្ឋានតែម្តង ដើម្បី​ដឹង​ថាតើការងារថ្នាក់មូលដ្ឋាន​មានសកម្មភាព ឬអត់។ បន្ថែមពីលើនោះ សម្តេចបានបញ្ជាជាកំហិតឲ្យតាមចាប់រថយន្តដឹកអង្ករ ដែលបានបង្កការខូចខាត​ស្ពាន​ទ្សឹបា​សា​ កាលពី​ថ្មីៗនេះ…

សុន្ទរកថា និងប្រសាសន៍ក្រៅសុន្ទរកថា ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ២០១៥ និងលើកទិសដៅ ២០១៦

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គសន្និបាតទាំងមូលជាទី មេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៥ និង លើកទិសដៅការងារឆ្នាំ ២០១៦» របស់ក្រសួងមហាផ្ទៃ នាឱកាសនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ, ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិទាំងមូល, ក្រសួង-ស្ថាប័ននានា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផល នានាជាច្រើន ជូនប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ ទោះបីជាស្ថានភាពនៅ ក្នុងតំបន់ និងពិភពលោក បានប្រឈមនឹងបញ្ហាអសន្តិសុខយ៉ាងណាក្តី ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាយើងនៅ តែធានារក្សាបាននូវសន្តិភាព, ស្ថិរភាពនយោបាយ, ស្ថិរភាពសង្គម និងសន្តិសុខជាតិយ៉ាងល្អប្រសើរ។ ក្នុង នោះ បទល្មើសព្រហ្មទណ្ឌទូទាំងប្រទេសបន្តថយចុះជាង ៤%, ការបង្ក្រាបបទល្មើស ដូចជាអំពើប្លន់ប្រដាប់ ឤវុធ, ឃាតកម្ម និងបទល្មើសផ្សេងៗទៀត ក្នុងអត្រាប្រមាណជិត ៨០%, សណ្តាប់ធ្នាប់សាធារណៈកាន់តែ…

យល់ស្របការផ្ទេរមុខងារ រវាងបរិស្ថាន និងកសិកម្ម, បញ្ជាមន្ត្រីមូលដ្ឋានបន្តបង្ក្រាបបទល្មើសព្រៃឈើ

នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ក្នុងពិធីសម្ពោធ «អគារមរតកតេជោ» និងពិធីបើកសន្និបាត បូក សរុបលទ្ធផលការងារឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦ នៃក្រសួងបរិស្ថាន, សម្តេច តេជោ ហ៊ុន សែន បានកោតសរសើរឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថាន ថាជារដ្ឋមន្រ្តីទី ១ ដែលបានសុំឲ្យមាន​ការ​ផ្ទេរមុខងារ និងធ្វើប្រតិភូកម្មការងារ។ លោករដ្ឋមន្ត្រី បានស្នើអោយរាជរដ្ឋាភិបាលប្រគល់ និងផ្ទេររាល់​គម្រោង​អភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្ម ទៅឲ្យក្រសួងកសិកម្មជាអ្នកគ្រប់គ្រង ហើយ​ក្រ​សួង​បរិស្ថានសុំយកតំបន់អភិរក្ស តំបន់ការពារ និងតំបន់បម្រុងទុក ពីក្រសួងកសិកម្មមកគ្រប់គ្រងវិញ។ សម្តេចតេជោបង្ហាញក្តីសង្ឃឹមថា រដ្ឋមន្រ្តីផ្សេងទៀត នឹងបញ្ឈប់ការអោបក្រសោប ដណ្តើមការងារ និង​អំ​ណាច ដែលជាញឹកញយ ពេលមានបញ្ហា តែងមកសុំការអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ដូចដែលអតីតរដ្ឋ​មន្រ្តី​បរិស្ថាន ធ្លាប់បានធ្វើ​ពីមុនមក។ ទាក់ទងនឹងបញ្ហាព្រៃឈើ សម្តេចតេជោ បានបន្តថា មិនឯកភាពនឹង​ការ​កាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែ ការ​កាប់ព្រៃឈើល្អិតល្អោច ដើម្បីយកដីមកធ្វើកសិកម្ម ឬដាំដំណាំឧស្សា​ហ​កម្ម ដូចជា កៅស៊ូ…