រយៈពេល២៥ថ្ងៃ ប្រជាពលរដ្ឋខ្មែរជាង២១ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោលជាង១ពាន់នាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល២៥ថ្ងៃដំបូង នៃដំណើរការធ្វើ បច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជាង២១ម៉ឺននាក់ហើយ ខណៈអ្នក ដែលត្រូវលុបឈ្មោះចេញមានចំនួន ១,២៩៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅ ថ្ងៃទី២៦ ខែកញ្ញានេះ។ គ.ជ.ប បានឲ្យដឹងថា រយៈពេល២៥ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី២៥ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ២១២,៩៧១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង ១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមកជ្រៀតជ្រែកបាន

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមក ជ្រៀតជ្រែកបានឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារនេះនៅលើ Facebook ផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីកម្ពុជាថា កម្ពុជាសន្តិភាព គឺពលរដ្ឋមានឱកាសគ្រប់យ៉ាង។ ជាពិសេសពេលព្រឹកព្រលឹម នៅទីក្រុងភ្នំពេញ គឺបងប្អូនអាជីវករ ពាណិជ្ជករ កម្មករ កម្មការនី ងើបពីព្រឹកសំដៅទៅកន្លែងលក់ដូរ និងប្រកបការងារ នៅពាសពេញទីក្រុង ដោយគ្មានការភ័យខ្លាច មិនដូចប្រទេសមួយចំនួន ដែលកំពុងរងគ្រោះដោយសារសង្រ្គាម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាសន្តិភាព គឺពលរដ្ឋមានឱកាសគ្រប់យ៉ាង។ ជាពិសេសពេលព្រឹកព្រលឹមនៅទីក្រុងភ្នំពេញ គឺបងប្អូនអាជីវករ ពាណិជ្ជករ កម្មករ កម្មការនី ងើបពីព្រឹកសំដៅទៅកន្លែងលក់ដូរ និងប្រកបការងារនៅពាសពេញទីក្រុងដោយគ្មានការភ័យខ្លាច មិនដូចប្រទេសមួយចំនួនដែលកំពុងរងគ្រោះដោយសារសង្រ្គាម។ កម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណា មកជ្រៀតជ្រែកបានឡើយ»។ បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន…

ការដកស្រង់សេចក្តីអធិប្បាយ ទស្សនកិច្ចវារីអគ្គិសនីសេសានក្រោម ២ និងចុចប៊ូតុងបិទទ្វារទឹក ដើម្បីរក្សាទឹកទុកក្នុងអាងស្តុកទឹក

ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះ រាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបាន​អញ្ជើញ​ចូល​រួមនៅក្នុង​ឱកាសនេះ ជាទីនឹករលឹក! ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានវិលត្រឡប់​មកកាន់ទីនេះសាជាថ្មីម្តងទៀត បន្ទាប់​ពីឆ្នាំ​ទៅ បានមកកាន់ទីនេះម្តងរួចទៅហើយ ហើយក៏បានកំណត់កាលបរិច្ឆេទតាំងពីមួយឆ្នាំមុនមកម្ល៉េះ ដើម្បី​យកថ្ងៃនេះ ធ្វើជាថ្ងៃដើម្បីបិទទំនប់ទី ១ សម្រាប់ការចាប់ផ្តើមដំណើរការនៃទំនប់វារីអគ្គិសនីសេសាន ២ របស់យើង។ ថ្ងៃនេះ ពិតជាថ្ងៃប្រវត្តិសាស្រ្ត ដូចដែល ឯកឧត្តម ស៊ុយ សែម ក៏ដូចជា ឯកឧត្តម ហ៊ុង យុងដា បានលើកឡើងអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងដំណើរការជាមួយនឹងវារីអគ្គិសនីនេះ។ បង្វែរផ្លូវជាតិលេខ ៧៨ ចៀសវាងប៉ះពាល់ពេលបិទទំនប់ មុននឹងឈានទៅដល់ដំណាក់កាលថ្ងៃ​នេះ យើងបានខិតខំប្រឹងប្រែងជាមួយនឹងការងារជាច្រើន​ តាំងពី​ប្រមាណ ១០ ឆ្នាំ ឯណោះ។ ហេតុអ្វីបានជាយើងនិយាយពី ១០ ឆ្នាំមុន? គម្រោងការ​អនុវត្តនីមួយៗ​មិន​មែនជាបញ្ហាកញ្ឆក់កណ្តៀត តាមបែបនឹកឃើញ ​និងស្មានៗដូចក្រុមមនុស្សមួយចំនួននោះទេ។…